ព័ត៌មានអន្ដរជាតិ
បារាំង និងអង់គ្លេស ក៏បើកភ្លើងខៀវឲ្យអ៊ុយក្រែន ប្រើមីស៊ីលបាញ់ចូលជ្រៅក្នុងដីរុស្ស៊ី ដូចអាមេរិកដែរ
ប្រទេសបារាំង និងចក្រភពអង់គ្លេស បានអនុញ្ញាតឲ្យអ៊ុយក្រែនធ្វើការវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៊ី ដោយប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ SCALP និង Storm Shadow របស់ពួកគេ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបារាំង Le Figaro កាលពីថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២៤។

ការបើកដៃឲ្យអ៊ុយក្រែនប្រើអាវុធចម្ងាយឆ្ងាយនេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក ដោយមានការអនុញ្ញាតពីរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន បានយល់ព្រមឲ្យអ៊ុយក្រែន ប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS វាយចូលជ្រៅក្នុងទឹកដីរបស់រុស្ស៊ី។
ជាលទ្ធផល កងកម្លាំងអ៊ុយក្រែន នឹងអាចប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយចំនួន៣ប្រភេទវាយប្រហាររុស្ស៊ី ដែលមានដូចជា ATACMS, SCALP និង Storm Shadow។
មីស៊ីល ATACMS របស់អាមេរិក អាចបាញ់រយៈចម្ងាយ ៣០០គីឡូម៉ែត្រ ខណៈ Storm Shadow និង SCALP-EG របស់បារាំង និងអង់គ្លេស អាចវាយកម្ទេចគោលដៅនៅចម្ងាយប្រមាណដល់ ៥៥០គីឡូម៉ែត្រឯណោះ។
នៅក្នុងសេចក្ដីថ្លែងការណ៍ជាវីដេអូមួយកាលពីល្ងាចថ្ងៃអាទិត្យ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា សមត្ថភាពអាវុធចម្ងាយឆ្ងាយរបស់ក្រុងកៀវ គឺជាចំណុចមួយនៅក្នុងផែនការជ័យជម្នះរបស់លោក ដែលធ្លាប់បានលើកឡើងទៅកាន់សម្ព័ន្ធមិត្តកាលពីពេលថ្មីៗកន្លងទៅ៕
ដោយ៖ ឈាង
ចុចអាន៖ ទីបំផុត លោក បៃដិន អនុញ្ញាតឲ្យអ៊ុយក្រែន បាញ់មីស៊ីលអាមេរិក ចូលជ្រៅក្នុងដីរុស្ស៊ីហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


