ព័ត៌មានអន្ដរជាតិ
ថ្ងៃបុណ្យណូអែល រុស្ស៊ី បាញ់មីស៊ីលស្រោចពេញទំហឹងលើ អ៊ុយក្រែន
ស្របពេលប្រទេសជាច្រើននៅលើពិភពលោក កំពុងអបអរថ្ងៃបុណ្យណូអែលនោះ, រុស្ស៊ី ឯណោះបែរជាបាញ់មីស៊ីលស្រោចលើប្រទេសអ៊ុយក្រែន ជាពិសេស តម្រង់គោលដៅយ៉ាងពេញទំហឹងលើហេដ្ឋារចនាសម្ព័ន្ធថាមពលតែម្តង ខណៈមានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់មួយចំនួនផងដែរ។

តាមសេចក្តីរាយការណ៍របស់ Kyiv Independent នៅថ្ងៃពុធទី២៥ខែធ្នូឆ្នាំ២០២៤, រុស្ស៊ី បានបើកការវាយប្រហារទ្រង់ទ្រាយធំដោយបាញ់មីស៊ីល Kalibr ចេញពីសមុទ្រខ្មៅ បង្ខំឲ្យអ៊ុយក្រែន បន្លឺស៊ីរ៉ែនប្រកាសអាសន្នទូទាំងប្រទេស។
រដ្ឋមន្ត្រីក្រសួងថាមពលអ៊ុយក្រែន German Galushchenko បង្ហោះលើបណ្តាញ Telegram ថា សត្រូវបានបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលទៀតហើយ ស្របពេលរដូវរងាចូលមកដល់ ធ្វើឲ្យប្រជាជនរងទុក្ខវេទនា។

ក្រុមហ៊ុនថាមពលឯកជនធំបំផុតរបស់អ៊ុយក្រែនគឺ DTEK និយាយថា រុស្ស៊ីបានវាយប្រហារលើរោងចក្រថាមពលរបស់ខ្លួន ដែលបណ្តាលឲ្យខូចខាតម៉ាស៊ីនយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះហើយ ការផ្គត់ផ្គត់អគ្គិសនីនៅ Kyiv, Dnipropetrovsk និង Odesa ត្រូវរអាក់រអួល។ តាមការបញ្ជាក់របស់ DTEK, នេះគឺជាការវាយប្រហារទ្រង់ទ្រាយធំលើកទី១៣ហើយ លើវិស័យថាមពលរបស់អ៊ុយក្រែននៅឆ្នាំនេះ។
ជុំវិញរឿងនេះផងដែរ ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានហៅការវាយប្រហាររបស់រុស្ស៊ីនៅថ្ងៃបុណ្យណូអែលថាជាទង្វើអមនុស្សធម៌បំផុត។ ប្រមុខរដ្ឋាភិបាលទីក្រុងកៀវ ថ្កោលទោសថា «លោកពូទីន រើសយកថ្ងៃបុណ្យណូអែលសម្រាប់ការវាយប្រហារ។ តើមានអ្វីអមនុស្សធម៌ជាងនេះទៀត? មីស៊ីលជាង៧០គ្រាប់ រួមទាំងគ្រាប់ផ្លោងនិងយន្តហោះគ្មានមនុស្សបើកជាង១០០គ្រឿងផងដែរ។ គោលដៅគឺវិស័យថាមពលរបស់យើង ពួកគេបន្តប្រយុទ្ធដើម្បីផ្ដាច់ភ្លើងនៅអ៊ុយក្រែន»។

សូមបញ្ជាក់ថា នារយៈពេលប៉ុន្មានខែចុងក្រោយនេះ រុស្ស៊ីបានពន្លឿនការវាយលុកនៅទូទាំងភាគខាងកើតប្រទេសអ៊ុយក្រែន ដើម្បីដណ្តើមយកទឹកដីឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន មុនពេលប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ ឡើងកាន់អំណាចក្នុងខែមករា។
មេដឹកនាំគណបក្សសាធារណរដ្ឋរូបនេះសន្យាថា នឹងបញ្ចប់ជម្លោះរយៈពេលជិតបីឆ្នាំយ៉ាងឆាប់រហ័ស ប៉ុន្តែមិនលាតត្រដាងលក្ខខណ្ឌណាមួយឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មេដឹកនាំអ៊ុយក្រែន៖ នាយករដ្ឋមន្ត្រីស្លូវ៉ាគី ជួយរុស្ស៊ីរកលុយធ្វើសង្គ្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


