ព័ត៌មានអន្ដរជាតិ
បាក់ស្ពាននិងក្រឡាប់រថយន្តនៅរុស្ស៊ី សម្លាប់មនុស្សយ៉ាងតិច៧នាក់ និងរបួសរាប់សិបនាក់
ការបាក់ស្ពានពីរដាច់ដោយឡែកពីគ្នានៅក្នុងទីBryansk និងទីក្រុង Kursk របស់ប្រទេសរុស្ស៊ី ដែលទាំងពីរជាប់ព្រំដែនអ៊ុយក្រែន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧នាក់ និងរាប់សិបនាក់រងរបួស ដោយបង្កើនការព្រួយបារម្ភអំពីការបំផ្លិចបំផ្លាញ និងការកើនឡើងភាពតានតឹងឆ្លងព្រំដែន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានCNN កាលពីថ្ងៃទី០២ខែមិថុនានេះ។

នៅទីក្រុង Bryansk ស្ពានផ្លូវមួយបានបាក់រលំទៅលើរថភ្លើងដឹកអ្នកដំណើរ៤០០នាក់សម្លាប់មនុស្ស ៧នាក់និងរងរបួស ៦៦នាក់រួមទាំងកុមារផងដែរ។ អាជ្ញាធររុស្ស៊ីចោទទៅលើការផ្ទុះមួយទើបបណ្ដាលឲ្យមានការបាក់រលំនេះ។
ចំណែកនៅទីក្រុង Kursk របស់ប្រទេសរុស្ស៊ី រថភ្លើងដឹកទំនិញមួយបានក្រឡាប់ និងឆេះ បន្ទាប់ពីស្ពានរថភ្លើងបានបាក់រលំ។ អ្នកបើកបរម្នាក់រងរបួស ខណៈក្រុមសង្គ្រោះបន្ទាន់បានធ្វើការពេញមួយយប់ដើម្បីទប់ស្កាត់ការឆាបឆេះនេះ។
ឧប្បត្តិហេតុទាំងពីរកំពុងស្ថិតក្រោមការស៊ើបអង្កេត ដោយដំបូងឡើយគណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីបានហៅហេតុការណ៍ទាំងនេះថាជា «អំពើភេរវកម្ម» ។
ចំពេលមានការសង្ស័យកាន់តែខ្លាំងឡើងនៃការបំផ្លិចបំផ្លាញ និងការវាយប្រហារឆ្លងព្រំដែន មន្ត្រីអ៊ុយក្រែនបានច្រានចោលការចោទប្រកាន់របស់រុស្ស៊ីអំពីអំពើភេរវកម្ម ដោយបង្ហាញថា ទីក្រុងមូស្គូកំពុងព្យាយាមរារាំងកិច្ចចរចាសន្តិភាពនាពេលខាងមុខ។
ជាមួយគ្នានេះប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបញ្ជាក់ថា អ៊ុយក្រែននឹងចូលរួមការចរចាបន្ទាប់នៅអ៊ីស្តង់ប៊ុល ដោយអំពាវនាវឱ្យមានបទឈប់បាញ់ ការដោះលែងឈើ្លយសឹក និងការវិលត្រឡប់របស់កុមារដែលត្រូវបានចាប់ពង្រត់ដោយភាគីរុស្ស៊ី៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


