ព័ត៌មានអន្ដរជាតិ
រដ្ឋសមាជិកណាតូមួយទៀត ស្នើណាតូ មានវិធានការដូចនៅប៉ូឡូញដែរ
យោងតាមការចុះផ្សាយរបស់ DW News នាយករដ្ឋមន្ត្រី អេស្តូនី បានសម្រេចចិត្តស្នើសុំការពិគ្រោះយោបល់របស់ណាតូតាមមាត្រា៤ ជុំវិញការរំលោភលើដែនអាកាសរបស់ខ្លួន ដោយយន្តហោះចម្បាំងរុស្ស៊ី លើប្រទេសនៅតំបន់បាល់ទិកនេះ ក្រោយពីមានភាពតានតឹងផ្នែកយោធាបានផ្ទុះឡើង។

នាយករដ្ឋមន្ត្រី អេស្តូនី លោក Kristen Michal បានសរសេរនៅលើបណ្តាញសង្គម X នៅថ្ងៃសុក្រថា អេស្តូនី បានសម្រេចចិត្តស្នើសុំការពិគ្រោះយោបល់របស់ណាតូ តាមមាត្រា៤នៃធម្មនុញ្ញរបស់អង្គការសម្ព័ន្ធមិត្តយោធានេះ ដែលទើបអនុវត្តថ្មីៗនេះដោយប្រទេសប៉ូឡូញ ដែលរងគ្រោះដោយសារតែការរំលោភបំពានដែនអាកាសពីសំណាក់ប្រទេសរុស្ស៊ីដូចគ្នា។
តាមការចុះផ្សាយនោះ រដ្ឋាភិបាលនៃប្រទេសអេស្តូនីបាននិយាយមុននេះថា យន្តហោះយោធារុស្ស៊ីចំនួនបីគ្រឿងបានហោះចូលដែនអាកាសរបស់ខ្លួនក្នុងរយៈពេល ត្រឹមតែ១២នាទីនៅក្នុងអ្វីដែលខ្លួនហៅថាជាការលុកលុយដែលមិនធ្លាប់មានពីមុនមក។
ឧបទ្ទវហេតុនេះកើតឡើងក្នុងរយៈពេលជាងមួយសប្តាហ៍បន្ទាប់ពីយន្តហោះគ្មានមនុស្សបើករុស្ស៊ីជាង ២០គ្រឿងបានចូលទៅក្នុងដែនអាកាសប៉ូឡូញ។

អ្នកនាំពាក្យរបស់អង្គការណាតូបានប្រតិកម្មនៅលើ X លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបបាននិយាយក្នុងការអត្ថាធិប្បាយដែលបានបញ្ជូនបន្តដោយអ្នកនាំពាក្យម្នាក់ថា៖ «នេះមិនមែនជាឧបទ្ទវហេតុទេ»។
មាត្រា៤នៃធម្មនុញ្ញរបស់អង្គការណាតូ បានចែងថា សមាជិកណាតូនឹងពិគ្រោះយោបល់ជាមួយគ្នានៅពេលណាក៏ដោយ តាមគំនិតរបស់សមាជិកណាមួយ ដែលទឹកដី ឯករាជ្យភាពនយោបាយ ឬសន្តិសុខនៃរដ្ឋសមាជិកណាមួយត្រូវបានគំរាមកំហែង៕

-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


