សុខភាព
ក្មេងក្តៅខ្លួន ឬផ្តាសាយ ចំថ្ងៃត្រូវចាក់វ៉ាក់សាំង អាចចាក់បានអត់?
តាមគោលការណ៍ចាក់វ៉ាក់សាំង គឺត្រូវចាក់តាមថ្ងៃកំណត់ឲ្យគ្រប់ដូស្តទើបមានប្រសិទ្ធភាព ឯការចាក់មុន ឬពន្យារពេលចាក់វ៉ាក់សាំងមិនល្អនោះទេ។ ចុះបើកូនក្តៅខ្លួន ឬផ្តាសាយ ចំថ្ងៃត្រូវចាក់វ៉ាក់សាំង អាចចាក់វ៉ាក់សាំងបានអត់? ឬក៏ត្រូវពន្យារពេល?

តាមការបកស្រាយរបស់ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់អាមេរិក (CDC) ក្មេងៗនៅតែអាចចាក់វ៉ាក់សាំងបាន បើទោះបីជាមានអាការៈគ្រុនក្តៅ ឬឈឺល្មមៗ ព្រោះបញ្ហាទាំងនេះមិនប៉ះពាល់ដល់រាងកាយ ដើម្បីឆ្លើយតបទៅនឹងវ៉ាក់សាំងនោះទេ។
ក្នុងលក្ខខណ្ឌក្មេងៗមានឈឺជំងឺតិចតួចមួយចំនួនខាងក្រោមនេះ ម៉ាក់ប៉ាកុំពន្យារពេលអី ត្រូវនាំកូនទៅចាក់វ៉ាក់សាំងតាមពេលកំណត់។
– ក្តៅខ្លួនតិចៗ
– ផ្តាសាយ តឹងច្រមុះ ឬក្អក
– ឆ្លងរោគនៅត្រចៀក
– រាកល្មមៗ

CDC ពន្យល់ថា ការដែលរង់ចាំឲ្យកូនជាពីជំងឺតិចតួច ចាំនាំទៅចាក់វ៉ាក់សាំងនោះគ្មានប្រយោជន៍អីចំពោះសុខភាពទេ។ ការដែលសំខាន់ គឺយើងត្រូវនាំកូនទៅចាក់វ៉ាក់សាំងតាមថ្ងៃកំណត់ ទើបអាចការពារពួកគេពីជំងឺធ្ងន់ធ្ងរបាន ម្យ៉ាងវិញទៀត ការចាក់វ៉ាក់សាំងមិនធ្វើឲ្យស្ថានភាពជំងឺតិចតួចរបស់ក្មេងដែលកំពុងតែមានទៅជាធ្ងន់ធ្ងរឡើយ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ វ៉ាក់សាំងសំខាន់ ៣ ប្រភេទ សមាជិកគ្រួសារគួរចាក់ឲ្យបានគ្រប់គ្នា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


