ព័ត៌មានជាតិ
សេវាកម្មថ្មីរបស់ក្រុមហ៊ុន Smart “Sponsored Data” ជួយអាជីវកម្ម អនឡាញ ផ្ដល់អ៉ិនធឺណិត ឥតគិតថ្លៃដល់អតិថិជន Smart ក្នុងការប្រើប្រាស់កម្មវិធីទូរសព្ទនិងវេបសាយ
ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុនគេ ក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ដំណើរការសេវាកម្មថ្មី ដែលមានឈ្មោះថា “Smart Sponsored Data” នឹងអនុញ្ញាតឱ្យអាជីវកម្មអនឡាញនៅកម្ពុជា ផ្ដល់សេវាអិុនធឺណិតដោយឥតគិតថ្លៃសម្រាប់អតិថិជនដែលប្រើប្រាស់ប្រព័ន្ធ Smart ក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទ ឬ វេបសាយនៃអាជីវកម្មអនឡាញរបស់ពួកគេ។
ក្រុមហ៊ុន Nham24 និង LM CAR ស្ថិតក្នុងចំណោមអាជីវកម្មដំបូង ដែលបានកំពុងប្រើប្រាស់សេវាកម្ម Smart Sponsored Data ដូច្នេះអតិថិជនរបស់ក្រុមហ៊ុន Smart ឥឡូវនេះអាចភ្ជាប់ជាមួយនឹងអាជីវកម្មអនឡាញ ដែលកំពុងពេញនិយមទាំងអស់នេះ តាមរយៈកម្មវិធីទូរស័ព្ទរបស់ពួកគេ ដោយមិនចាំបាច់ប្រើប្រាស់ទិន្នន័យអិុនធឺណិតផ្ទាល់ របស់ខ្លួននោះទេ។

លោក ចាន់ បូរីម៉ា អគ្គនាយកក្រុមហ៊ុន Nham24 បានថ្លែងថា “ការផ្តល់ជូនបែបនេះពីក្រុមហ៊ុនដែលកំពុងទទួលបានការគោរព និងកេរ្តិ៍ឈ្មោះល្អមួយរបស់កម្ពុជាបង្ហាញថាក្រុមហ៊ុន Smart ពិតជាយល់អំពីរបៀបដែលអាជីវកម្មឌីជីថលធ្វើប្រតិបត្តិការ និងសារៈសំខាន់សម្រាប់យើងក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនរបស់យើងបានគ្រប់ពេលវេលា។ តាមរយៈការភ្ជាប់គម្រោង Smart Sponsored Data យើងកំពុងបន្ថែមអត្ថប្រយោជន៍ពិតៗសម្រាប់អតិថិជនរបស់យើង ដែលជាអតិថិជនក្រុមហ៊ុន Smart”។

លោក Zheng Pei អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន LM Car បានថ្លែងថា “យើងទាំងអស់គ្នាដឹងហើយថាតើវាធ្វើឲ្យយើងខកចិត្តប៉ុណ្ណានៅពេលដែលអស់ទិន្នន័យអ៉ិនធឺណិតអំឡុងពេលព្យាយាមកក់រថយន្តតាក់ស៊ី ប៉ុន្តែអ្នកប្រើប្រាស់កម្មវិធី LM Car ដែលជាអតិថិជនក្រុមហ៊ុន Smart នឹងមិនចាំបាច់មានក្ដីបារម្ភអំពីបញ្ហានេះតទៅទៀតទេ”។
ជាមួយនឹងការកើនឡើងនូវអាជីវកម្មឌីជីថលប្រកបដោយភាពច្នៃប្រឌីតជាច្រើននៅកម្ពុជា ដែលពឹងផ្អែកលើការភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនរបស់ខ្លួននៅទីកន្លែងដែលពួកគេមានវត្តមាន ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍នានាចាំបាច់ត្រូវច្នៃផលិតផលរបស់ពួកគេ ដើម្បីជួយដល់សហគ្រាសខ្នាតតូចនិងមធ្យម SMEs និងអាជីវកម្មឌីជីថលទើបបង្កើតថ្មី។
លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា “យើងដឹងយ៉ាងច្បាស់ថាសេវាអិុនធឺណិតចល័ត គឺជាគន្លឹះឆ្ពោះទៅរកអនាគតឌីជីថល។ ការតភ្ជាប់សេវាឌីជីថលតាមរយៈការផ្តល់ជូនទិន្នន័យប្រកបដោយភាពច្នៃប្រឌិតដូចជាសេវាកម្ម Smart Sponsored Data នឹងធានាថាអតិថិជនរបស់យើងនឹងទទួលបានការប្រើប្រាស់ទិន្នន័យអិុនធឺណិតដ៏ល្អបំផុតរបស់ពួកគេ ក៏ដូចជារក្សាទិន្នន័យអុិនធឺណិត ដើម្បីភ្ជាប់ជាមួយនឹងសេវាកក់ការធ្វើដំណើរ និងសេវាដឹកជញ្ជូនអាហារ ដែលបានក្លាយជាកត្តាដ៏ចម្បងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ”។
លោក ថូម៉ាស បានបន្ថែមថា “ការពង្រីកប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់យើងតាមរយៈភាពជាដៃគូនានាដូចជាភាពជាដៃគូនេះ ដែលអាចឱ្យអតិថិជន និងអាជីវកម្មភ្ជាប់ទំនាក់ទំនងគ្នាបាន គឺជាផ្នែកដ៏ចម្បងមួយនៃទស្សនវិស័យរបស់យើងក្នុងការធ្វើឱ្យជីវិតកាន់តែប្រសើរ។ ពិតណាស់ ការធ្វើការងារជាមួយអាជីវកម្មឌីជីថលមិនមែនជារឿងថ្មីទេសម្រាប់ពួកយើង នៅពេលដែលយើងបន្តចូលរួមឥតឈប់ឈរជាមួយអាជីវកម្មទើបបង្កើតថ្មីឈានមុខគេជាច្រើន និងអាជីវកម្មល្បីឈ្មោះនានា ដើម្បីផ្តល់ដំណោះស្រាយចាំបាច់ ដែលពួកគេត្រូវការក្នុងការពង្រីកអាជីវកម្មរបស់ពួកគេ។ យើងតែងតែត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើនវានុវត្តន៍ និងបង្កើតដំណោះស្រាយធំៗនៅពេលក្រោយ ដើម្បីគាំទ្រដល់សេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា”។
យោងតាមរបាយការណ៍ចុងក្រោយបំផុតពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចេញផ្សាយកាលពីចុងខែឧសភា អាជីវកម្មបច្ចេកវិទ្យានិងឌីជីថលកម្ពុជាបានបង្កើតប្រាក់ចំណូលចំនួន ៤៧០លានដុល្លារ ក្នុងឆ្នាំ២០១៩ ហើយចំណូលដែលអាចសម្រេចបានជាលទ្ធផលនេះ គឺមិនអាចកើតឡើងបានបើសិនជាមិនមានការសេវាតភ្ជាប់ទំនាក់ទំនង ដែលមានតម្លៃសមរម្យនិងគ្រប់ទីកន្លែង ជាពិសេសអិុនធឺណិតទូរស័ព្ទចល័ត ដែលផ្ដល់ជូនដោយប្រតិបត្តិការទូរគមនាគមន៍ចល័តនានាដូចជាក្រុមហ៊ុន Smart ជាដើម។ សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន Smart និងឱកាសភាពជាដៃគូរវាងន សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។
សូមបញ្ជាក់ថា ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័ត ដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។
នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជា ដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរសព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា៕

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ