Connect with us

ព័ត៌មានជាតិ

ព័ត៌មាន​លម្អិត​! ដឹង​មូលហេតុ​នៃ​ការស្លាប់​ក្មេងស្រី​អាយុ​៤​ឆ្នាំ​ហើយ

បានផុស

នៅ

ស្វាយរៀង ៖ មាន​ករណី​ក្មេងៗ ឈ្លោះ ប្រវាយប្រតប់​គ្នា​រហូត​បណ្តាល​ឲ្យ​ក្មេងស្រី​ម្នាក់​អាយុ​០៤​ឆ្នាំ​ស្លាប់បាត់​បង់ជីវិត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​កភូមិ​មក​ចោមរោម​មើល​ហើយ​ដាក់​ការសង្ស័យថា​ជា​អំពើ​ឃាតកម្ម រំលោភ​សម្លាប់ តាមពិត​គឺ​ក្មេងៗ​ជា​បងប្អូន​ជីដូនមួយ​បង្កើត​និង​គ្នា រស់នៅក្នុង​ដំបូលផ្ទះ​តែមួយ​ឈ្លោះ វាយតប់​គ្នា ហើយ​គ្មាន​ឪពុក​ម្តាយ​រស់នៅ​ជាមួយ ធ្វើ​ឲ្យ​ក្មេងស្រី​រងគ្រោះ​មាន​អាកា​រៈ​គ្រុនក្តៅ ១៦​ម៉ោង (​ម៉ោង​៧​យប់​ថ្ងៃទី​៣០​សីហា​ដល់​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​៣១​សីហា​២០២១) ទើប​ម្តាយ​មកដល់​កុមារី​រងគ្រោះ​បាន​ស្លាប់បាត់​បង់ជីវិត​គួរ​ឲ្យ​សង្វេគ​។

បើតាម​ម្តាយ​ក្មេងរងគ្រោះ​ឈ្មោះ​យឹម សា​រ៉ែ​ន អាយុ​២៣​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ មុខរបរ​កម្ម​ការ​នី​រោងចក្រ នៅ​ក្រុង​បាវិត បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ថា រូបគាត់​ជា​ស្ត្រី​មេម៉ាយ បាន​ចែកផ្លូវ​គ្នា​ជាមួយ​ប្តី​តាំងពី​កូនស្រី នៅក្នុង​ផ្ទៃ បាន​០៦​ខែ​ម្ល៉េះ។ ហើយ​នាង​បាន​តស៊ូ ពពោះ​រហូត​កូនស្រី​ប្រសូតិ កូនស្រី​ឈ្មោះ រិ​ន ពិសី អាយុ​០៤​ឆ្នាំ នាង​ក៏បាន​យក​កូនស្រី​មក​ផ្ញើ​របង ស្រី​ឲ្យ​ជួយ​មើលថែ ដោយ​ខ្លួន​ទៅធ្វើ​ការ​ជាក​ម្មការ​នី​រោងចក្រ ហើយ​ដេក​នៅផ្ទះ​ជួល​ជិត​រោងចក្រ នៅ​ក្រុង​បាវិត មិន​បានមក​ថែកូន​ទេ មិនគួរណា​ជួប​រឿង​បែបនេះ​ទេ។

ទាក់ទិន​ករណីនេះ​ដែរ​លោក​វរសេនីយ៍ឯក ពិន សំអាន អធិការ​នៃ​អធិការដ្ឋាន​នគរ​បាល​ស្រុក​ស្វាយជ្រំ បាន​ឲ្យ​អ្នក​ភ្នាក់ងារ​យក​ព័​ត៌មាន​ប្រចាំខេត្ត​យើង​ដឹងថា ករណី​ខាងលើនេះ គឺជា​ករណី ក្មេងៗ​ឈ្លោះ​គ្នា បងប្អូន ដែល​រស់នៅ​ជាមួយគ្នា បើតាម​ការស្រាវជ្រាវរ​បស់​សមត្ថកិច្ច​ជាមួយ​អាជ្ញាធរ និង​ការធ្វើ​កោសល្យ​វិ​ច័យ​រ​បស់​គ្រូពេទ្យ លទ្ធផល គឺជា​អំពើ​ហិង្សា​ដោយ​ចេតនា កើតឡើង​ដោយ​ក្មេងរង​គ្រោះ​ជាមួយ​បងប្អូន​ជីដូនមួយ ជា​ជនសង្ស័យ​មាន​អាយុ​០៩​ឆ្នាំ​។

ដំណើររឿង ស្ត្រី​ឈ្មោះ យឹម សា​រ៉ែ​ន ជា​ម្តាយ​ក្មេងស្រី​រងគ្រោះ បាន​យក​កូនស្រី​មក​ផ្ញើ​និង​ផ្ទះ​បងស្រី ដោយ​ខ្លួន​ទៅធ្វើ​ការ​ជាក​ម្មការ​នី​រោងចក្រ​នៅ​ក្រុង​បាវិត ហើយ​ស្នាក់នៅ​ក្រុង​បាវិត​ហើយ​នៅ​ឆ្នាំ​២០២០-២០២១ បងស្រី​ពី​នាក់​ប្តី​ប្រពន្ធ ដោយមាន​ជីវភាព​ក្រីក្រ បាននាំគ្នា​២​នាក់​ប្តី​ប្រពន្ធ​ទៅធ្វើ​ការ​នៅ​រាជធានី​ភ្នំពេញ ដោយ​ទុក្ខ​ឲ្យ​កូនប្រុស​-​ស្រី​០៣​នាក់ និង​ក្មួយ​ស្រី​នៅផ្ទះ​០៤​នាក់​បងប្អូន គឺ​កូនប្រុស​ច្បង​មាន​អាយុ​១៤​ឆ្នាំ កូនប្រុស​ទី​២​អាយុ​០៩​ឆ្នាំ កូនស្រី​ទី​៣​អាយុ​០៧​ឆ្នាំ និង​ក្មួយ​ស្រី​អាយុ​៤​ឆ្នាំ​នៅផ្ទះ​គ្មាន​ចាស់ទុំ​គ្រប់គ្រង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា​: ក្មេងស្រី​រងគ្រោះ​ឈ្មោះ រិ​ន ពិសី អាយុ​០៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឈូកសរ ឃុំ​ឈើទាល ស្រុក​ស្វាយជ្រំ នៅ​ថ្ងៃទី​៣០ សីហា ២០២១ ក្មេង​ទាំង​០៤​នាក់ បាន​ទៅ​ឃ្វាលគោ​និង​ច្រូតស្មៅ នៅឯ​វាលស្រែ ហើយ​បាន​ឈ្លោះ​គ្នា​នៅ​ទីនោះ ដោយ​ក្មេងស្រី​រងគ្រោះ ជាមួយ​បងប្រុស​អាយុ​០៩​ឆ្នាំ ពេល​លេង​ទឹក​បងប្រុស​អាយុ​១៤​ឆ្នាំ​ឃាត់ ហើយក៏​ហៅ​មក​ផ្ទះ​វិញ លុះ​ម៉ោង​០៦​ល្ងាច បងប្រុស​ឡើង​ដាំបាយ​ញ៉ាំ ប្អូនៗ លេង​ប្រឡែង​គ្នា ក៏​ឈ្លោះ​វាយ​គ្នា​ទៅមក​នៅក្រោម​ផ្ទះ​ម្តងទៀត ខណៈនោះ ជនសង្ស័យ អាយុ​០៩​ឆ្នាំ​បាន​យក ខ្សែភ្លើង​រឹត .​ក បងប្រុស​ឮ សម្លេង​ប្អូនស្រី​យំ ក៏​ចុះមក​ឃាត់ ហើយ​បាន​ចាប់​ចេញ រហូតដល់​យប់ នាំ​បងប្អូន​០៤​នាក់​ញ៉ាំ​បាយ ក្រោយពី​ញ៉ាំ​បាយ​រួច ប្អូនស្រី​អាយុ​០៤​ឆ្នាំ មាន​អាកា​រៈ​ក្តៅខ្លួន រហូតដល់​ព្រឹក​ឡើង​ថ្ងៃទី​៣១ សីហា ២០២១ ក្មេងស្រី​ក្តៅខ្លួន​កាន់តែខ្លាំង ក៏​ទូរ​សព្ទ័​ហៅ​ស្ត្រី​ជា​ម្តាយ​ក្មេងរងគ្រោះ​ឲ្យ​មក​ផ្ទះ​យក​កូន​ទៅ​ពេទ្យ រហូតដល់​ម៉ោង​១០​ព្រឹក ទើប​ម្តាយ​ក្មេងរងគ្រោះ​មកដល់​ក្មេងស្រី​ក្តៅ​ខ្លាំង​ហើយ​បាន​ស្លាប់​នៅវេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​តែម្តង​។

ហើយដោយ​ម្តាយ​ក្មេង​មិនទាន់​បានដឹង​រឿង​ក៏​ប្តឹង​សមត្ថកិច្ច​ថា ជា​ករណី​ព្រួត​វាយ​សម្លាប់​ប្តឹង​ឲ្យ​សមត្ថកិច្ច​ចាប់​ឃាតករ​មក​ផ្តន្ទាទោស​តាមច្បាប់​។​

ក្រោយពី​សមត្ថកិច្ច​ស្រាវជ្រាវ រកឃើញថា ជា​រឿង​ក្មេងៗ​ឈ្លោះ​គ្នា​ជាមួយ​បងប្អូន ដោយ​គ្មាន​មនុស្ស​ចាស់​នៅ​មើលថែ ហើយ​ក្រោយ​កើតហេតុ​ទុក​កូន​១៦​ម៉ោង ក្តៅខ្លួន​ខ្លាំង ជ្រុលពេល​បាន​ស្លាប់​បែបនេះ​បើ​មាន​មនុស្ស​ចាស់​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ គឺអាច​សង្គ្រោះបាន​។

ហើយដោយ​ក្មេង​ដែល​ជា​ជនសង្ស័យ​អាយុ​ទើប​០៩​ឆ្នាំ​ ទើប​សមត្ថកិច្ច​មិនបាន​ចាប់ខ្លួន​ទេ បាន​កោះហៅ​ម្តាយ​ឪពុក​ក្មេង​ឲ្យ​មក​ផ្ទះ​ដើម្បី​អប់រំ និង​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

ដោយ ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម