ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌមានជ័យ បន្តលាងសម្អាតផ្លូវសំខាន់ៗ២ខ្សែ ដើម្បីសោភ័ណភាពដងផ្លូវ
នៅវេលាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ អាជ្ញាធរខណ្ឌមានជ័យ ដឹកនាំដោយលោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ សហការជាមួយមន្ទីរសាធារណការរាជធានីភ្នំពេញ បានបន្តចុះលាងសម្អាតផ្លូវសំខាន់ៗចំនួន២ខ្សែ ក្នុងមូលដ្ឋាន ដើម្បីសោភ័ណភាព និងបរិស្ថានស្អាតលើដងផ្លូវ។
ផ្លូវសំខាន់ទាំង២ខ្សែ ដែលអាជ្ញាធរចុះធ្វើការលាងសម្អាត គឺ ១.តាមបណ្តោយមហាវិថី សម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ)ចាប់ពីចំណុចស្ពានថ្ម ព្រំប្រទល់ខណ្ឌដង្កោ និង ខណ្ឌមានជ័យ រហូតដល់ច្រមុះជ្រូកក្បាលថ្នល់ និងទី២. មហាវិថី លោកឧកញ៉ា មហាភក្តី ហ៊ុននាង (ផ្លូវ ៣០ម៉ែត្រ) នៅទល់មុខវត្តចាក់អង្រែក្រោម។

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ឲ្យដឹងថា ៖ ក្នុងការចុះបាញ់ និងលាងសម្អាតផ្លូវនេះដែរបានប្រើប្រាស់ រថយន្ត បាញ់ទឹករបស់សាលាខណ្ឌ ចំនួន០២គ្រឿង , រថយន្ត បោសសំអាតផ្លូវ ចំនួន០១គ្រឿង ព្រមទាំងមានការចូលរួមសហការពី រថយន្តបាញ់ទឹករបស់ មន្ទីរសាធារណការ រាជធានីភ្នំពេញ ចំនួន០៤គ្រឿង ផងដែរ ។



ទន្ទឹមនឹងការលាងសម្អាតនោះដែរ លោកអភិបាលរង តាមរយៈសារព័ត៌មាន បានសំណូមពរឲ្យម្ចាស់ រថយន្តដឹកជញ្ជូនខ្សាច់ ឬដី ដែលកំពង់ចរាចរលើកំណាត់ផ្លូវ៦០ម៉ែត្រ ( វិថីសម្តេចតេជោ)និង មហាវិថី លោកឧកញ៉ា មហាភក្តីហ៊ុននាង (ផ្លូវ ៣០ម៉ែត្រ)ទាំងអស់ ត្រូវគ្រប់តង់ ឬសំណាញ់ឲ្យបានត្រឹមត្រូវល្អជៀសវៀងការធ្លាក់កម្ទេចដី ឬខ្សាច់ធ្លាក់ទៅលើដងផ្លូវ ធ្វើឲ្យខូចខាតដល់បរិស្ថានផ្លូវ ឬអាចបង្កឲ្យមានជាគ្រោះថ្នាក់ដល់ពលរដ្ឋអ្នកដំណើរ ដោយសារតែកត្តាអាចរអិលខ្លាំង។ ក្នុងនោះដែរ លោកអភិបាលរង ក៏បានសំណូមពរឲ្យម្ចាស់អាជីវកម្មដឹកដី ដឹកខ្សាច់ ឬទំនិញធុនធន់ទាំងអស់ សូមដឹកក្នុងចំណុះដែលច្បាប់បានកំណត់ ចៀសវាងការដឹកលើសទម្ងន់ ធ្វើឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរ ដល់សណ្ឋានផ្លូវ ឬគុណភាពផ្លូវជាដើម៕
អត្ថបទ៖ លីហេង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស



