ព័ត៌មានជាតិ
សមាគមគ្រូពេទ្យ TYDA ប្រគល់ម៉ាស ចំនួន ១០ម៉ឺន ជូនបញ្ជាការដ្ឋានកងទ័ពជើងគោក
ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល នៅក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ ថ្នាក់ ដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ដែលមានលោក ហ៊ុន ម៉ាណែត និងលោក ស្រី ពេជចន្ទ មុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេច តេជោ បានចាត់ឲ្យក្រុម ការងារប្រគល់ម៉ាស ចំនួន១០ ម៉ឺនម៉ាស ជូនបញ្ជាការដ្ឋានកងទ័ពជើងគោក ដើម្បីប្រើប្រាស់នៅក្នុងក្របខណ្ឌកងទ័ព ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩។

លោកឧត្ដមសេនីយ៍ទោ កៅ វណ្ណារ៉េត នាយសេនាធិការរង នាយការិយាល័យសុខាភិបាល កងទ័ពជើងគោក តំណាងឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរ ភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ដែលបានឧបត្ថម្ភម៉ាសចំនួន១០ម៉ឺនម៉ាស ជូនដល់បញ្ជាការដ្ឋានកងទ័ពជើងគោក ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។

ពិធីប្រគល់ និងទទួលម៉ាសនេះ បានធ្វើនៅបញ្ជាការដ្ឋានកងទ័ពជើងគោកក្រោមវត្តមាន ឧត្ដមសេនីយ៍ទោឧត្ដមសេនីយ៍ទោ កៅ វណ្ណារ៉េត និងលោកទន្ទបណ្ឌិតហោ អូន តំណាងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)។

គួររំលឹកផងដែរថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋចូលរួមការពារទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ តាមរយៈការធ្វើចត្តាឡីស័ក និងចូលរួមអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ឲ្យបានត្រឹមត្រូវ៕
អត្ថបទ ៖ កោះកែវ

-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


