Connect with us

ព័ត៌មានជាតិ

ងាយទេ អ្នកចង់ប្តូរទីលំនៅក្នុងអត្តសញ្ញាណបណ្ណ ត្រូវភ្ជាប់តែឯកសារមួយប៉ុណ្ណោះ

បានផុស

នៅ

លោក ហុង វណ្ណដេត អធិការរងទទួលផែនអត្តសញ្ញាណកម្ម នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ប្រាប់កម្ពុជាថ្មីថា មិនពិបាកទេ​សម្រាប់អ្នកមានបំណង​កែប្រែ​ទីលំនៅ​ក្នុង​អត្តសញ្ញាណបណ្ណ។
​បើតាមលោក ហុង វណ្ណដេត ក្នុងករណី​ដែលបងប្អូនប្រជាពលរដ្ឋ ផ្លាស់ប្តូរ​ទីលំនៅអចិន្ត្រៃយ៍ មករស់នៅ​រាជធានី-ខេត្តផ្សេង រយៈពេលវែង ហើយមានបំណង​ចង់កែប្រែ​ទីលំនៅ​ក្នុងអត្ថសញ្ញាណបណ្ណ​តាម​ទីលំនៅថ្មីនោះ គឺអាច​ផ្លាស់ប្តូរ​បាន ​ដោយ​គ្រាន់តែ​តម្រូវ​ឲ្យភ្ជាប់​អត្តសញ្ញាណបណ្ណដើម មកជាមួយ​នឹង​ឯកសារសៀវភៅ​ស្នាក់នៅ​ប៉ុណ្ណោះ ដើម្បី​ធ្វើជាឯកសារ​យោង។

លោក ហុង វណ្ណដេត
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមជម្រាបបន្ថែមដែរថា សម្រាប់អ្នកដែល​ដល់អាយុ​ ត្រូវធ្វើអត្តសញ្ញាណបណ្ណសញ្ជាត្តិខ្មែរ ពោល​គឺគ្រប់អាយុ១៥ឆ្នាំ ត្រូវភ្ជាប់​មកជាមួយ សេចក្តីចម្លងសំបុត្រកំណើត និងសៀវភៅស្នាក់នៅ។

ទន្ទឹមនឹងនេះ លោកបញ្ជាក់ថា ក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋ មិនមានពេល​មកធ្វើ ដោយត្រូវបំពេញការងារ ឬប្រកបរបរចិញ្ចឹមជីវិតនៅក្រៅ តាំងពីព្រឹកទល់យប់ គឺអាចបញ្ជាក់​ជាមួយភូមិឃុំរបស់ខ្លួនបាន។ លោកថា ក្រុមការងារទទួលបន្ទុកធ្វើអត្តសញ្ញាណបណ្ណ នឹងស្រង់ទិន្នន័យបងប្អូនប្រជាពលរដ្ឋ ពីភូមិឃុំរស់នៅ​របស់ពលរដ្ឋផ្ទាល់។

ដោយឡែកសម្រាប់អ្នកកាន់អត្តសញ្ញាណបណ្ណ​ហួសសុពលភាព ហើយចង់ធ្វើថ្មីដោយប្តូរឈ្មោះ ឬថ្ងៃខែឆ្នាំកំណើត គឺតម្រូវឲ្យទៅប្តូរនៅអគ្គស្នងការនគរបាល ឬតុលាការទៅតាមលក្ខខណ្ឌផ្សេងទៀត។

អធិការរងទទួលផែនអត្តសញ្ញាណកម្មរូបនេះ ក៏ស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋ ទាំងអ្នកកាន់អត្តសញ្ញាណបណ្ណហួសសុពលភាព និងអ្នកដែលគ្រប់អាយុ១៥ឆ្នាំ រូតរះធ្វើអត្តសញ្ញាណសញ្ជាតិខ្មែរ ឲ្យបានគ្រប់ៗគ្នា ព្រោះនេះ​ជាកាតព្វកិច្ចពលរដ្ឋគ្រប់រូប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម