ព័ត៌មានជាតិ
ផ្លូវខេត្តមួយចំនួនជំរុញបើកការដ្ឋានសាងសង់ឱ្យបានមុនចូលឆ្នាំខ្មែរ
ក្រសួងសារធារណការ និងដឹកជញ្ជូន ជំរុញបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវតាមបណ្ដាខេត្តមួយចំនួនឱ្យបានមុនពិធីបុណ្យចូលឆ្នាំខ្មែររួមមាន៖
១. ផ្លូវលេខ ២៣

ផ្លូវលេខ ២៣ ដែលជាផ្លូវថ្មីមួយខ្សែតភ្ជាប់ពីឃុំលើកដែកស្រុកកោះធំ ទៅស្រុកលើកដែកខេត្តកណ្តាល នឹងត្រូវជំរុញបើកការដ្ឋានសាងសង់ឱ្យបានមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។
ផ្លូវថ្មីលេខ ២៣ នេះ បងប្អូននៅឃុំលើកដែក ស្រុកកោះធំ បើចង់ទៅលេងអ្នកលឿង មិនបាច់មកភ្នំពេញតាមផ្លូវជាតិលេខ១ គឺអាចធ្វើដំណើរត្រង់តាមផ្លូវលេខ ២៣ នេះតែម្តង។
២. ផ្លូវលេខ ៣១២

ផ្លូវលេខ ៣១២ ជាកំណាត់ផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ ១ ស្ថិតក្នុងខេត្តព្រៃវែង ទៅបន្ទាយចក្រី ព្រំដែនវៀតណាម ក៏នឹងជំរុញការបើកការដ្ឋានមុនចូលឆ្នាំខ្មែរផងដែរ។

៣. ផ្លូវលេខ ៣៧៧ និងផ្លូវ ៣៧៧A ព្រមទាំងផ្លូវ ៧៣ ស្ថិតក្នុងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ នឹងត្រូវបានកែលម្អលើកគុណភាពឲ្យប្រសើរឡើងវិញ ក៏នឹងបើកការដ្ឋានឱ្យបានមុនចូលឆ្នាំខ្មែរផងដែរ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


