ព័ត៌មានជាតិ
គ្រោងសិក្សាយកអង្ករត្រយងធ្វើជាមី និងផលិតជាស្រាបៀរពង្រីកទីផ្សារក្នុងស្រុក
នៅក្នុងជំនួបស្វែងយល់ពីគម្រោងស្រូវត្រយង IBIS rice របស់អង្គការ WCS លោកបណ្ឌិត សាម អ៉ីន រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា ក្រុមហ៊ុន IBIS rice Conservation Company មានផែនការយកអង្ករត្រយងទៅធ្វើជាមី និងផលិតជាស្រាបៀរដើម្បីពង្រីកទីផ្សារនៅក្នុងស្រុកបន្ថែមទៀត។

ក្នុងជំនួបជាមួយ លោក Alistair Mould នាយកប្រតិបត្តិអង្គការ Wildlife Conservation Society (WCS) កាលពីថ្ងៃទី២៦ ខែមិថុនា លោកបណ្ឌិត សាម អ៉ីន មានប្រសាសន៍ថា គម្រោង IBIS rice របស់ក្រុមហ៊ុន WCS មានលក្ខណៈអំណោយផលល្អ ដោយអាចពង្រីកសមត្ថភាពផលិតនៅក្នុងទីផ្សារបាន។
លោកបន្តថា អង្ករត្រយ៉ងក៏មានទីផ្សារល្អ មានតម្លៃខ្ពស់ទាំងនៅអឺរ៉ុប និងក្នុងស្រុក ដោយអ្នកប្រើប្រាស់ថា អង្ករនេះមានរសជាតិឆ្ងាញ់ ហើយថែមទាំងបានជួយអភិរក្សសត្វបក្សី ត្រយងយក្ស ដែលជាប្រភេទបក្សីជិតផុតពូជផងដែរ។

លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានឲ្យដឹងបន្តថា «ដោយសារអង្ករត្រយង មានរសជាតិឆ្ងាញ់ ហើយមានទីផ្សារខ្ពស់ ដូច្នេះហើយក្រុមហ៊ុន មានផែនការយកអង្ករត្រយងទៅធ្វើជាមី និងផលិតជាស្រាបៀរ ដើម្បីជួយឱ្យទីផ្សារក្នុងស្រុកកាន់តែមានដំណើរការល្អប្រសើរ»។
ជាមួយគ្នានេះ គម្រោងស្រូវត្រយង របស់អង្គការ WCS ក៏ជាគម្រោងគំរូល្អមួយក្នុងការតភ្ជាប់ការចិញ្ចឹមជីវិតនៅមូលដ្ឋាន ជាមួយការអភិរក្សសត្វព្រៃនៅក្នុងប្រទេសកម្ពុជា ដោយផ្សារភ្ជាប់ជាមួយភូមិសាស្ត្រពិសេសនៃតំបន់នីមួយៗក្នុងប្រទេស។

បើតាមលោករដ្ឋលេខាធិការ កសិករដែលដាំដុះស្រូវត្រយង គឺត្រូវតែគោរពកិច្ចសន្យា មិនកាប់និងរុករានព្រៃឈើ មិនបរបាញ់សត្វ និងមិនប្រើជីគីមី និងថ្នាំសម្លាប់សត្វល្អិតឡើយ។ លោកក៏គ្រោងនឹងចុះទៅពិនិត្យគម្រោងផ្ទាល់នៅមូលដ្ឋាន ជាពិសេសនៅខេត្តព្រះវិហារ ដើម្បីជួបជាមួយកសិករផ្ទាល់ដែលដាំស្រូវត្រយង និងស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍ដែលពួកគេទទួលបានរួមទាំងការចូលរួមអភិរក្សសត្វព្រៃ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


