ព័ត៌មានជាតិ
ព្រះអង្គ ចន្ទមុនី សម្រេចរំសាយជួបជុំបរិស័ទក្រោមហេតុផលបារម្ភពីសុខភាព
ព្រះអង្គ ចន្ទមុនី បានសម្រេចផ្អាកក្នុងការសុំជួបថ្វាយបង្គំ និងលុបចោលការសុំនិមន្តទៅតាមបណ្ដារាជធានី ខេត្តនានា ក្រោមហេតុផលបារម្ភពីព្រះសុខភាព និងព្រះកាយពលរបស់ព្រះអង្គ។
បើយោងតាមសេចក្ដីជូនដំណឹងរបស់វត្តចន្ទប្បជោត្តនារាម ស្ថិតនៅក្នុងភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៣ ប្រជាបរិស័ទមានការភ្ញាក់ផ្អើលនាំគ្នាមកគោរពក្រាបថ្វាយបង្គំ និងសុំនិមន្តព្រះធម្មវន វាសី ចន្ទមុនី ព្រះចៅអធិការវត្តចន្ទប្បជោត្តនារាម មានចំនួនច្រើនកើនឡើងមិនដាច់ រហូតមកដល់សព្វថ្ងៃមានរយៈពេល ៤ ខែ។

សេចក្ដីជូនដំណឹងដដែលបញ្ជាក់ថា ទន្ទឹមនឹងការភ្ញាក់ផ្អើលនេះផងដែរ ការគោរពប្រតិបត្តិរបស់បរិស័ទខ្លះត្រឹមត្រូវល្អ តាមរបៀបប្រពៃណី សាសនា ហើយបរិស័ទខ្លះទៀត មានភាពមិនសមរម្យ បង្កឲ្យមានភាពអសណ្តាប់ធ្នាប់ នៅក្នុងវត្តអារាម ក៏ដូចជាតាមបណ្តារាជធានីខេត្ត និងទីកន្លែងផ្សេងៗ ដែលព្រះអង្គគ្រូបាននិមន្តទៅដល់ ក្នុងលក្ខណៈរូបភាពប្រជែងគ្នាចង់ជួប ចង់ឃើញ ព្រះអង្គគ្រូ មិនថាយប់ ឬថ្ងៃដែលបង្កឲ្យទៅជាផលរំខានដល់ព្រះអង្គមិនមានពេលគ្រប់គ្រាន់ក្នុងការសម្រាកព្រះកាយ ប៉ុន្តែ រយៈពេល ៤ខែ កន្លងមកនេះ ព្រោះតែទឹកព្រះទ័យ អាណិតមេត្តាដល់បរិស័ទទើបព្រះអង្គបន្តជួប ដោយមិនគិតអំពីភាពនឿយហត់។
ប្រភពដដែលបន្ថែមថា៖ «អាស្រ័យការបារម្ភពីព្រះសុខភាព និងព្រះកាយពលរបស់ព្រះអង្គគ្រូ អំពីសំណាក់ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តយើងខ្ញុំ មិនអាចបណ្តែតបណ្តោយឲ្យសភាពរបស់បរិស័ទ ចេះតែបន្ត ក្នុងរូបភាពបែបនេះតទៅទៀតទេ យើងខ្ញុំព្រះ ករុណាអាត្មាភាពជាព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តចន្ទប្បជោត្តនារាម សូមសម្រេច រំសាយនូវរាល់ការជួបជុំធំៗ តាមបណ្តា រាជធានីខេត្ត វត្តអារាម ដែលបាននិមន្តព្រះអង្គបូករួមទាំងនៅក្នុងវត្ត ចន្ទប្បជោត្តនារាម ផ្ទាល់ផង ដែលមានមនុស្សចូលរួមច្រើន រហូតគ្រប់គ្រងសណ្ដាប់ធ្នាប់ អនាម័យ និងផាសុខភាព សុវត្តិភាព ជូនដល់ប្រជាពលរដ្ឋមិនបានល្អ បង្កឲ្យមានរូបភាពមិន ល្អនៅក្នុងសង្គម»។

អាស្រ័យហេតុនេះ គណៈគ្រប់គ្រងវត្តចន្ទប្បជោត្តនារាម សូមនិរាករណ៍នូវរាល់លិខិតនិមន្ត និងការនិមន្ត ក្នុងលក្ខណៈ មហាជនដែលបានឯកភាព និងមិនទាន់បានឯកភាពទាំងអស់ ចាប់តាំងពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីធានាបាន នូវ សណ្ដាប់ធ្នាប់ និងអនាម័យជូនដល់ប្រជាពុទ្ធបរិស័ទទាំងអស់ ក៏ដូចជា មានពេលទុកឲ្យព្រះអង្គគ្រូ បានសម្រាក និងបដិបត្តិ តាមរបៀបអធ្យាស្រ័យរបស់ព្រះអង្គ តាមធម្មតាវិញ៕

-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


