Connect with us

ព័ត៌មានជាតិ

ពីក្រោយ​រឿង​ប្លន់​ប្រដាប់​អាវុធ​មួយ​លាន​ដុល្លារ និង​តម្រុយ​ថ្មីៗ​ (វីដេអូ)

បានផុស

នៅ

នៅ​វេលា​ម៉ោង​១១​និង​០០​នាទី ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១ ករណី​ឧក្រិដ្ឋជន​០៤​នាក់ ចូល​ជំរិត​និង​ប្លន់​សម្លាប់​មិនបាន​សម្រេច ក្នុង​បុរី​អង្គរ​ភ្នំពេញ ហើយ​ប៉ះគ្នា​ជាមួយ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ផ្ទាល់ បណ្តាល​ឲ្យ​ក្រុម​ឧក្រិដ្ឋជន​ទាំង​០៤​នាក់ ស្លាប់​នៅ​នឹង​កន្លែង ​គឺ​បាន​រៀប​ផែនការ គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ផ្តើម​គំនិត​ឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ ធ្លាប់​ធ្វើជា​អ្នក​បើកឡាន​ឲ្យ​ម្ចាស់ផ្ទះ ហើយក៏​បាន​ឈប់​មួយ​រយៈ បន្ទាប់មក​ក៏​សុំ​ម្ចាស់ផ្ទះ​ចូល​ធ្វើ​ការ​វិញ តែ​ម្ចាស់ផ្ទះ​មិន​ព្រម​ឆ្លើយតប រូបគេ​ក៏បាន​រៀបចំ​ផែនការ ចូលចាប់​ជំរិត​និង​ប្លន់​សម្លាប់ ក្នុង​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ តែ​ដោយ​ពួកវា​ប្រមូលគ្នា​មិនទាន់​ជុំ និង​រក​អាវុធ​មិនទាន់​គ្រប់ ក៏បាន​លើក​គំរោង​ទៅ​ថ្ងៃទី​២៦ ខែកុម្ភៈ តែ​ដោយ​នៅ​ថ្ងៃទី​២៦​នេះ​ជុំគ្នា​រសៀល​ពេក​មិនអាច​អនុវត្ត​ផែនការ​ទាន់ ពួកវា​ក៏​លើក​គំរោង​ទៅ​ថ្ងៃ ទី​២៧​វិញ តែ​ដោយ​ថ្ងៃទី​២៧​នេះ​ជា​ថ្ងៃ​សៅរ៍ ខ្លាច​ចូល​ធនាគារ​ដក​លុយ​មិនទាន់ ទើប​ពួកវា​លើក​មក​ថ្ងៃ​ច័ន្ទ ទី​១ ខែមីនា នេះ​តែម្តង​។

តាម​ផែនការ​ដែល​វា​ដាក់ចេញ ដំបូង​គឺ​ប្រមូល​គ្នីគ្នា​ចូល​ទៅ​ក្នុងផ្ទះ ភ្ជង់​ម្ចាស់ផ្ទះ​ឲ្យ​សរសេរ​សែក នូវ​សាច់ប្រាក់​១​លាន​ដុល្លារ បន្ទាប់មក​នឹង​ចាប់​កូនស្រី​តូច របស់​ម្ចាស់ផ្ទះ​ម្នាក់​ឡើង​ឡាន ទៅ​ធនាគារ ដោយ​ឲ្យ​គ្នា​វា​ចុះ​ដក​លុយ និង​គំរាម​ឲ្យ​ម្ចាស់ផ្ទះ​ចាំ​ឆ្លើយ​ទូរសព្ទ​ជាមួយ​បុគ្គលិក​ធនាគារ ឲ្យ​ពួកវា​ដក​លុយ​ចុះ​។ ផែនការ​បន្ទាប់ ក្រោយពី​ដក​លុយ​បាន ពួកវា​នឹង​សម្លាប់​ម្ចាស់ផ្ទះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ ព្រមទាំង​កូនៗ​០៦​នាក់ និង​អ្នកបម្រើ​០២​នាក់ សរុប​១០​នាក់ ប្លន់​យកលុយ​និង​គ្រឿងអលង្ការ​ដែលមាន​ក្នុង​ទូ​ដែក​ទាំងអស់ បន្ទាប់មក​វេច​ខ្ចប់​សាកសព​ដាក់​ចូល​ឡាន​ម្ចាស់ផ្ទះ​០២​គ្រឿង ហើយ​បើក​យក​សព​ទៅ​បោះចោល​នៅ​ពេជ្រនិល​។ រីឯ​អ្នក​ចូល​ធនាគារ​ដក​លុយ ត្រូវ​គេចខ្លួន​ទៅ​ប្រទេស​ថៃ ឯ​អ្នក​ដទៃ​គឺ​មិនបាច់​រត់​ទៅណា​ទេ​។ គម្រោង​របស់​មេក្លោង ក្រោយពេល​ប្លន់​បានសម្រេច នឹង​ទិញ​ឡាន Luxis Kuro 570 មួយ​គ្រឿង រួច​ដណ្តឹងប្រពន្ធ​រៀបការ​។

តែ​ផែនការ​នេះ​ត្រូវ​បាន​ធ្លាយ​ចេញ​មកដល់​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ហើយ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏បាន​រៀប​ផែនការ​រង់ចាំ​ពួកវា​ចូល​អន្ទាក់​វិញ​អស់​រយៈពេល​៤​ថ្ងៃ​មកហើយ​។

រហូតដល់​វេលា​ម៉ោង​១១​និង​០០​នាទី ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១ ឧក្រិដ្ឋជន​ទាំង​០៤​នាក់ បាន​ចូល​មក​ប្លន់​តាម​ផែនការ​មែន ក៏​ប៉ះ​គ្នា​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បណ្តាល​ឲ្យ​ក្រុម​ឧក្រិដ្ឋជន​ទាំង​០៤​នាក់ ស្លាប់​នៅនឹងកន្លែង​។

ក្រោយពេល​ប្រតិបត្តិការ​បាន​បញ្ចប់ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែងកើតហេតុ និង​បាន​ឧបត្ថម្ភ​ថវិកា ២០​លាន​រៀល លើកទឹកចិត្ត ដល់​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​បាន​បំពេញ​បេសកកម្ម​ដោយ​ជោគជ័យ ជួយសង្គ្រោះ​ម្ចាស់ផ្ទះ មាន​សុវត្ថិភាព​គ្រប់គ្នា៕

កែសម្រួល​ដោយ ៖ នាគព័ន្ធ

ទស្សនាវីដេអូសកម្មភាពសមត្ថកិច្ចបង្ក្រាប​ក្រុមឧក្រិដ្ឋជន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៧ នាទី មុន

តួឯករឿង “កូនពស់កេងកង” ទទួលមរណភាពភាពយប់មិញ ក្រោយរងជំងឺសើស្បែក​​ធ្ងន់ធ្ងរអស់ ៥ ឆ្នាំ

ព័ត៌មានជាតិ១៣ នាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវកម្មកររោងចក្រស្បែកជើងរងគ្រោះអគ្គិភ័យ រក្សាភាពស្ងប់ស្ងាត់ រង់ចាំការដោះស្រាយពីរោងចក្រ

សន្តិសុខសង្គម១៤ នាទី មុន

ប្រទះឃើញសពបុរសម្នាក់ក្នុងវ៉ាលី សមត្ថកិច្ចសន្និដ្ឋានថា ជាករណីឃាតកម្ម

ព័ត៌មានជាតិ១៧ នាទី មុន

ត្រឹមមួយថ្ងៃ នគរបាលក្រសួងមហាផ្ទៃបង្ក្រាបបទល្មើសគ្រឿងញៀន ២១ករណី ឃាត់ខ្លួនមនុស្ស ៥៣នាក់

ជីវិតកម្សាន្ដ៤៥ នាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម