ព័ត៌មានជាតិ
មន្ទីរពេទ្យឯកជនធំបំផុតនៅម៉ាឡេស៊ី បើកការិយាល័យប្រឹក្សាសុខភាពមិនគិតប្រាក់នៅទីក្រុងភ្នំពេញ
មន្ទីរពេទ្យសាន់វេរ “Sunway Medical Centre-Penang” ចាប់ដំណើរការការិយាល័យប្រឹក្សាសុខភាពរបស់ខ្លួនក្នុងទីក្រុងភ្នំពេញ ដើម្បីផ្តល់ភាគងាយស្រួលសម្រាប់ពលរដ្ឋខ្មែរដែលកំពុងសម្លឹងរកការព្យាបាលនៅក្រៅប្រទេស ដែលមានប្រសិទ្ធភាព និងតម្លៃសមរម្យ។
Sunway Medical Centre ក្នុងរដ្ឋ Penang ប្រទេសម៉ាឡេស៊ី ត្រូវចាត់ទុកជាមន្ទីរពេទ្យឯកជនធំបំផុតនៅអាស៊ីអាគ្នេយ៍ ជាមួយនឹងបរិក្ខាទំនើប គ្រូពេទ្យជំនាញ ព្យាបាលគ្រប់ប្រភេទជងឺ មិនថាជំងឺទូទៅ រោគស្ត្រី វះកាត់ឆ្អឹង បេះដូង ពិសេសគឺមណ្ឌលព្យាបាលជំងឺមហារីកដ៏ទំនើបតែម្តង។

វេជ្ជបណ្ឌិត Abbey Ong ប្រធានផ្នែកអភិវឌ្ឍអាជីវកម្ម នៃមន្ទីរពេទ្យសាន់វេរ ក្នុងទីក្រុង Perai រដ្ឋPenang បញ្ជាក់ថា ការបើកការិយាល័យផ្លូវការរបស់មន្ទីរពេទ្យក្នុងទីក្រុងភ្នំពេញ ក្នុងចេតនាដើម្បីជួយសម្រួលដល់អ្នកជំងឺកម្ពុជា ទទួលបានប្រឹក្សាសុខភាពដោយមិនគិតប្រាក់ ដូចជាការរៀបចំផែនការ សម្រាប់ទេសចរសុខភាព ឬពិនិត្យសុខភាពទូទៅ រួមទាំងផែនការព្យាបាល នៅប្រទេសម៉ាឡេស៊ីតែម្តង។

កន្លងមក Sunway Medical Centre-Penang បានទទួលព្យាបាលអ្នកជំងឺជាច្រើនមកពីបណ្តាប្រទេសមួយចំនួនក្នុងទ្វីបអាស៊ី មានទាំងចិន ហុងកុង ម៉ាឡេស៊ី ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា រួមទាំង កម្ពុជាផងដែរ។ នេះបើតាមការអះអាងពីវេជ្ជបណ្ឌិត Abbey Ong។
លោកស្រីបញ្ជាក់បន្ថែមថា ដើម្បីចូលរួមចំណែក និងលើកទឹកដីពលរដ្ឋកម្ពុជាទទួលបានសេវាសុខាព្យាបាលក្រៅប្រទេសមួយដែលមានស្តង់ដារពិភពលោក មន្ទីរលោកស្រី បានវៀបចំនូវកញ្ចប់ពិនិត្យសុខភាពពិសេសមួយសម្រាប់ពលរដ្ឋកម្ពុជា “សម្រាប់កញ្ចប់ពិនិត្យសុខភាពទូទៅនៅឯមន្ទីរពេទ្យ សាន់វេរ គឺមានតម្លៃត្រឹម ៩៩៩ រីងហ្គីត ស្មើប្រមាណជាង ២៣០ដុល្លារ ប៉ុណ្ណោះ ក្នុងនោះនឹងទទួលបានសេវាពិនិត្យសុខភាពផង ការស្នាក់នៅសណ្ឋាគារ Sunway រយៈពេល៣យប់ផង។ លើសពីនេះ សម្រាប់ពលរដ្ឋកម្ពុជា Sunway Medical Centre-Penang នឹងបញ្ចុះតម្លៃ ២០% បន្ថែមទៀតនៃកញ្ចប់សេវាពិនិត្យសុខភាពខាងលើទៀតផង។

ពលរដ្ឋខ្មែរអាចទទួលការប្រឹក្សាសុខភាពដោយមិនគិតប្រាក់នៅឯការិយាល័យ Sunway Medical Centre នាទីក្រុងភ្នំពេញ ស្ថិតជាន់ទី១ នៃអាគារលេខ ៥ ផ្លូវ ៨១ ទល់មុខរបងខាងក្រោយវិទ្យាល័យវត្តកោះ ឬតាមរយៈទូរសព្ទ ០៩៦ ៩២៩២៩២១, ០៧៦ ៩២៩២៩២១ និង ០១៧ ៣៧៦ ៥៦៦៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


