Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ សហការជាមួយសមាគម TAFTAC ផ្សព្វផ្សាយអំពីលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារដល់សហគ្រាស គ្រឹះស្ថាន នៅខេត្តកំពង់ចាម

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សហការ​ជាមួយ​សមាគម​វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​នៅ​កម្ពុជា (TAFTAC) បាន​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដីពី​លក្ខខណ្ឌ​សុវត្ថិភាព និង​សុខភាព​ការងារ​ដល់​អ្នកគ្រប់គ្រង​សហគ្រាស គ្រឹះស្ថាន និង​បុគ្គលិក​ផ្នែក​ធនធាន​មនុស្ស រដ្ឋបាល​អនុលោម​ភាព និង​គិលានុបដ្ឋាន សរុប​ចំនួន ២៩ នាក់ នៅ​ខេត្ត​កំពង់ចាម កាលពី​ថ្ងៃ​ទី ២៩ ខែ​សីហា ឆ្នាំ ២០២៥ ថ្មីៗ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត កែវ ធួន អនុ​ប្រធាន​នាយកដ្ឋាន​ពេទ្យ​ការងារ នៃ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បាន​ដឹកនាំ​ក្រុមការងារ​ចូលរួម និង​ធ្វើ​បទ​បង្ហាញ ដើម្បី​ការ​ផ្សព្វផ្សាយ ណែនាំ និង​បង្កើន​ការ​យល់ដឹង​ដល់​សហគ្រាស គ្រឹះស្ថាន ពី​គោលការណ៍​សំខាន់ៗ ដូចជា ច្បាប់ និង​បទដ្ឋាន​គតិយុត្តិ​ដែល​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព និង​សុខភាព​ការងារ​នៅ​កន្លែង​ធ្វើការ​ក្នុង​សហគ្រាស និង​គ្រឹះស្ថាន។

លើស​ពី​នេះ ក្រុមការងារ បាន​ពន្យល់​ពី​នីតិវិធី នៃ​ការ​ត្រួតពិនិត្យ​បញ្ជី​អធិការកិច្ច​ផ្នែក​លក្ខខណ្ឌ​សុវត្ថិភាព និង​សុខភាព​ការងារ ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព និង​សុខភាព​ការងារ សុវត្ថិភាព​គ្រឿង​ម៉ាស៊ីន មូលដ្ឋានគ្រឹះ នៃ​សុវត្ថិភាព​អគ្គិភ័យ និង​នីតិវិធី​ស្នើសុំ​ពិនិត្យ​កាយសម្បទា​ផង​ដែរ។

ក្នុង​ឱកាស​នោះ លោក​វេជ្ជបណ្ឌិត លី សារុន ប្រធាន​ការិយាល័យ នៃ​នាយកដ្ឋាន​ពេទ្យ​ការងារ បាន​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន និង​យុទ្ធនាការ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ និង​របៀប​រស់នៅ​ប្រកប​ដោយ​សុខុមាលភាព​ដល់​សិក្ខាកាម​តាមរយៈ​ការ​ផ្សព្វផ្សាយ​នូវ​នីតិវិធី​ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ​ដល់​សិក្ខាកាម ដោយ​បង្ហាញ​ជា (QR Code) និង​លេខ​ទូរសព្ទ​ទំនាក់ទំនង ១២៩៧។

លោក​វេជ្ជបណ្ឌិត បាន​បន្ត​ផ្សព្វផ្សាយ​អំពី​កម្មវិធី​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ដល់​សិក្ខាកាម ការ​ផ្សព្វផ្សាយ​ពី​យុទ្ធនាការ​ទប់ស្កាត់​ជំងឺ​អេដស៍ និង​គ្រឿងញៀន និង​ការ​ផ្សព្វផ្សាយ​ពី​យុទ្ធនាការ​ទប់ស្កាត់​ជំងឺ​មិន​ឆ្លង ផល​ប៉ះពាល់ និង​ណែនាំ​ឱ្យ​កាត់បន្ថយ​ការ​បរិភោគ​ស្ករ អំបិល និង​ខ្លាញ់​លើស​កម្រិត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម