នយោបាយ
អ្នកនាំពាក្យ ៖ ការសុំចូលរួមធ្វើនយោបាយរបស់អតីតសកម្មជន ស៊ីអិនអភី គឺជាការភ្ញាក់រឭក
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា ការសុំចូលរួមជីវភាពនយោបាយរបស់អតីតសកម្មជន អតីតគណបក្សសង្គ្រោះជាតិ (CNRP) ចំនួន៤ នាក់ នៅខេត្តស្វាយរៀង គឺជាភ្ញាក់រឭករបស់សាមីជនខ្លួនឯងសុទ្ធសាធ គ្មានអ្នកណាបង្ខិតបង្ខំនោះទេ ហើយការចូលរួមនេះ ដោយសារអស់ជំនឿលើទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ និងគូកនភូតកុហកច្រើនពេក។
លោក សុខ ឥសាន លើកឡើងថា កាលពីថ្ងៃទី៨ ខែតុលា មានមន្ត្រីស្នូលរបស់អតីតគណបក្សប្រឆាំងចំនួន៤រូប បានសុំរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ដោយសាអស់ជំនឿលើទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ និងគូកនភូតពេក។ លោកបញ្ជាក់ថា “ការសុចូលរួមជីវភាពនយោបាយរបស់សកម្មជន៤ នាក់នៅខេត្តស្វាយរៀង គឺជាភ្ញាក់រឭករបស់សាមីជនសុទ្ធសាធ ដូចមានលិខិត និងស្នាមមេដៃជាតឹកតាងស្រាប់។ បើសកម្មជនមករួមរស់ជាមួយណបក្សប្រជានកម្ពុជាបន្តបន្ទាប់អញ្ចឹង ទណ្ដិតមេឧទ្ទាមក្រៅច្បាប់ និងក្រុមបក្ខពួកកាន់តែឯកោហើយ”។
គួររំលឹកថា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ អតីតថ្នាក់ដឹកនាំតាមមូលដ្ឋានរបស់អតីតគណបក្សសង្គ្រោះជាតិចំនួន៤ រូបនៅស្វាយរឿង សម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ប៉ុន្តែក្រុមជ្រុលនិយមមួយចំនួនបែរជាអះអាងថា អាជ្ញាធរខេត្តស្វាយរៀងបានបង្ខិតបង្ខំពួកគេទៅវិញ។
ពួកគាត់បានបញ្ជាក់នៅលើលិខិតរបស់ខ្លួនថា ឈប់ដើរតាមគណបក្សដែលតុលាការរំលាយទៀតហើយ ហើយក៏ឈប់ដើរតាមជនក្បត់ជាតិ ដូចជា សម រង្ស៊ី កឹម សុខា និងបក្សពួកមួយចំនួនទៀត និងប្តេជ្ញាធ្វើពលរដ្ឋល្អ គាំទ្ររដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ដែលជាថ្នាក់ដឹកនាំត្រឹមត្រូវ រួមគ្នាការពារសន្តិភាព ដែលមានសព្វថ្ងៃ។
អតីតថ្នាក់ដឹកនាំទាំង៤រូបនោះ រួមមាន ទី១, ឈ្មោះ ព្រុំ សាមាន អាយុ៥៨ឆ្នាំ រស់នៅភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ទី២, ឈ្មោះ ពេជ ឃន អាយុ៥៩ រស់នៅភូមិថ្មលពាប ឃុំអង្គប្រស្រែ ស្រុករមាសហែក ទី៣, ឈ្មោះ កង ផាន អាយុ៦០ឆ្នាំ រស់នៅភូមិត្រពាំងរំដេញ ឃុំអង្គប្រស្រែ ស្រុករមាសហែក និងទី៤, ឈ្មោះ ម៉ៅ សោប អាយុ៦២ រស់នៅភូមិត្រពាំងរំដេញ ឃុំអង្គប្រស្រែ ស្រុករមាសហែក៕
កោះកែវ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


