បន្ទាប់ពីចូលជំរំហ្វឹកហាត់ជាមួយក្រុមបាល់ទះវិសាខាវិញបានប៉ុន្មានថ្ងៃនេះ សួន ចាន់ណារ៉ូ ថាដំបូងៗនេះគឺឈឺខ្លួនដោយសារឈប់ពីការហ្វឹកហាត់បែបស្ដង់ដារប្រហែលមួយឆ្នាំហើយ ប៉ុន្តែនឹងបន្តខំប្រឹង។
ស្មាត់ស្ដាំរបស់វិសាខា សឿន ហេង ចាត់ទុកអ្នកប៉ះស័រ សួន ចាន់ណារ៉ូ ដូចជាសម្លរម្ជូរគ្រឿងអីចឹងគឺលេងយល់ចិត្តគ្នា និងការដឹកនាំក្រុមនៅពេលប្រកួតតែម្ដង។
លោក អាំង សិរីពិសិដ្ឋ ថាការវិលត្រឡប់របស់មកវិញរបស់ សួន ចាន់ណារ៉ូ ក៏មិនទាន់ប្រាកដថាអាចលេងនៅស៊ីហ្គេម ចុងឆ្នាំនេះនោះទេរង់ចាំមើលការហ្វឹកហាត់ល្អដល់កម្រិតណាសិន។
សម្រាប់ឆ្នាំ ២០២៥ នេះ មានកីឡាករបាល់ទះលំដាប់កំពូល ៥ នាក់ ត្រូវបានគេចាត់ទុកជាកីឡាករឆ្នើមបំផុតក្នុងពិភពលោក ខណៈអ្នកវាយផ្តាច់របស់ក្រុមជម្រើសជាតិ ប៉ូឡូញ Wilfredo Leon នៅតែឈរចំណាត់ថ្នាក់លេខ ១។
អ្នកបាំងបាល់កណ្តាលរបស់ជម្រើសជាតិ ប៉ូឡូញ Jakub Kochanowski បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីរូបគេអាចគ្រងតំណែងម្ចាស់ពានឯកត្តជនកីឡាករល្អបំផុត
អ្នកលេងតួនាទីស្មាត់ឆ្វេងរបស់ក្រុមបាល់ទះជម្រើសជាតិ ជប៉ុន Yuji Nishida បានស្ថិតនៅក្នុងបេក្ខភាពអត្តពលិកបាល់ទះកំពូលទាំង ៥ ដែលជាប់ឈ្មោះហក់វាយបាល់ខ្ពស់ជាងគេបំផុត។
ការប្រកួតពានរង្វាន់បាល់ទះពិភពលោក FIVB Men's Volleyball Nations League បានបញ្ចប់ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយជាស្ថាពរហើយ