Connect with us

កីឡា

សួន ចាន់ណរ៉ូ​ ចូល​ហាត់​ហើយ​ក្ដី​ ប៉ុន្តែ​មិន​ទាន់​ប្រាកដ​អាច​លេង​នៅ​ស៊ីហ្គេម​នោះ​ទេ… 

បានផុស

នៅ

​ លោក​ អាំង​ សិរីពិសិដ្ឋ​ ថា​ការ​វិល​ត្រឡប់​​មក​វិញរបស់​កីឡាករ សួន​ ចាន់ណារ៉ូ​ ក៏​មិន​ទាន់​ប្រាកដ​ថា​អាច​លេង​នៅ​ស៊ីហ្គេម​ ចុង​ឆ្នាំ​នេះ​នោះ​ទេ​រង់ចាំ​មើល​ការ​ហ្វឹកហាត់​ល្អ​ដល់​កម្រិត​ណា​សិន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ អាំង​ សិរីពិសិដ្ឋ​

អនុប្រធាន​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​ លោក​ អាំង​ សិរីពិសិដ្ឋ​ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​កីឡាករ​ឆ្នើម​ សួន​ ចាន់ណារ៉ូ​ មក​វិញ​នេះ​ក៏​មិន​ទាន់​ប្រាកដថា​រូប​គេ​បាន​លេង​នៅ​ស៊ីហ្គេម​ លើក​ទី៣៣​ ចុង​ឆ្នាំ​នេះ​ ១០០%​ នោះ​ទេ​គឺ​រង់ចាំ​មើល​ការ​ហ្វឹកហាត់​របស់​គេ​ល្អ​ប្រសើ​រ​ដល់​កម្រិត​ណា​សិន។​ មិន​មែន​តែ​ ណារ៉ូ ​នោះ​ទេ​ពោល​កីឡា​ករ​ទាំង​អស់​មិន​ទាន់​ដឹង​ថា​នរណា​នឹង​ជាប់បាន​ទៅ​លេង​នោះ​ដែរ​ ពោល​រង់ចាំ​មើ​ល​ការ​ហ្វឹកហាត់​ និង​សមត្ថភាព​លេចធ្លោ​កម្រិតណា​រហូត​ត្រូវ​ជ្រើសរើស​ និង​ចេញ​បញ្ជី​ឈ្មោះ​ផ្លូវ​ការសិន។​

កីឡាករ សួន ចាន់ណារ៉ូ

ចំណែក​កីឡាករ សួន​ ចាន់ណារ៉ូ​ ក៏​បាន​ឲ្យ​ដឹង​ថា​ដែរ​ថា​ បច្ចុប្បន្ន​នេះ​រូប​គេ​ទើប​តែ​ចូល​ហាត់​នៅ​ក្លឹប​បាល់ទះ​វិសាខា​នោះ​ទេ​ មិន​ទាន់​ចូល​ជំរំ​ជម្រើស​ជាតិ​ជា​ផ្លូវ​ការ​នោះ​ឡើយ​ទេ។​ ទាល់តែ​ហ្វឹកហាត់​បាន​ល្អប្រសិន​​ទើប​អាច​ចូល​​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​វិញ​បាន។​

កីឡាករ សួន ចាន់ណារ៉ូ

បញ្ជាក់​ដែរ​ថា​ បន្ទាប់​ពី​ការ​ចាកចេញ​ពី​ជម្រើស​ជាតិ​បាល់ទះ​ជិត​មួយ​ឆ្នាំ​មក​​នេះ​កីឡាករ​ សួន​ ចាន់ណារ៉ូ​ ត្រូវ​បាន​សហព័ន្ធ​ហៅ​មក​វិញ​ហើយ​ដើម្បី​ជួយ​ដល់​ក្រុម​ត្រៀម​ការ​ប្រកួត​សំខាន់ៗ​នៅ​ពេល​ខាង​មុខ​ដូច​ជា​ស៊ីហ្គេម​ចុង​ឆ្នាំ​២០២៥​។​ ប៉ុន្តែ​សហព័ន្ធ​កំពុង​តាមដាន​មើល​សមត្ថភាព​របស់​គេ​ផង​ដែរ​នៅ​ល្អ​ដូច​មុន​ ឬយ៉ាងណា៕

កីឡាករ សួន ចាន់ណារ៉ូ

អត្ថបទដោយ៖ នួន​ ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម