កីឡា
សួន ចាន់ណារ៉ូ ប្តេជ្ញាប្រឹងប្រែងឲ្យឈានដល់កម្រិតកំពូលវិញ តាមលទ្ធភាព
បន្ទាប់ពីចូលជំរំហ្វឹកហាត់ជាមួយក្រុមបាល់ទះវិសាខាវិញបានប៉ុន្មានថ្ងៃនេះ អ្នកប៉ះសេ សួន ចាន់ណារ៉ូ មានការឈឺខ្លួនដោយសារឈប់ពីការហ្វឹកហាត់បែបស្ដង់ដាប្រហែលមួយឆ្នាំហើយ ប៉ុន្តែបានប្តេជ្ញាខិតខំប្រឹងប្រែងឲ្យឈានដល់កម្រិតកំពូលវិញតាមលទ្ធភាព។

កីឡាករ សួន ចាន់ណារ៉ូ
សួន ចាន់ណារ៉ូ បានឲ្យដឹងថា ការវិលចូលហ្វឹកហាត់នៅវិសាខា បែបស្ដង់ដាវិញប៉ុន្មានថ្ងៃមកនេះធ្វើឲ្យខ្លួនឈឺខ្លាំងដោយសារបានឈប់ហ្វឹកហាត់បែបនេះយូរ។ ទោះបីជាយ៉ាងណា រូបគេបានប្តេជ្ញាបន្តខំប្រឹងប្រែងឡើងវិញ ប៉ុន្តែមិនហ៊ានសន្យាទេថាធ្វើបានល្អដល់កម្រិតណានោះឡើយ។

កីឡាករ សួន ចាន់ណារ៉ូ
ដៃប៉ះសេលំដាប់លេខ១នៅកម្ពុជាខាងលើបន្ថែមទៀតថា ពីមុនសមត្ថភាពល្អ ៨០-៩០% ប៉ុន្តែឥលូវបានត្រឹម ៥០% ប៉ុណ្ណោះ យ៉ាងណាកំពុងសម្របខ្លួនជាបណ្ដើរៗឡើងវិញពិសេសការហ្វឹកហាត់ឲ្យស៊ីចង្វាក់គ្នាជាមួយក្រុម។
បញ្ជាក់ដែរថា សួន ចាន់ណារ៉ូ បន្ទាប់ពីឈប់ពីវិស័យបាល់ទះបានប្រហែល១ឆ្នាំឥលូវនេះរូបគេត្រូវបានសហព័ន្ធបាល់ទះកោះហៅឲ្យមកហ្វឹកហាត់បណ្ដើរៗវិញហើយដើម្បីត្រៀមចូលក្នុងឈុតជម្រើសជាតិវិញឆ្ពោះទៅស៊ីហ្គេម លើកទី៣៣ ចុងឆ្នាំ៕

កីឡាករ សួន ចាន់ណារ៉ូ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


