កម្ពុជា-អឺរ៉ុប Archives - Kampuchea Thmey Daily

​ទំហំពាណិជ្ជកម្មរវាងកម្ពុជានិង សហភាពអឺរ៉ុប សម្រេចបានជិត៤​ពាន់លាន​ដុល្លារក្នុងរយៈ៨ខែ
​ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា​ និង​សហភាព​អឺរ៉ុប​ ​​​មាន​ទំហំ​ទឹកប្រាក់​ ៣​,​​៩២ ​ពាន់លាន​ដុល្លារក្នុងរយៈពេល៨ខែឆ្នាំនេះ​ ​កើនជាង​ ១០ ​ភាគរយ​ធៀប​នឹង​ ​​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​ ទោះបីជាបញ្ហាប្រឈមនានាជាពិសេសការការងើបឡើងវិញនៃសង្រ្គាមពាណិជ្ជកម្មសកល និងប្រកួតប្រជែងនៃភូមិសាស្រ្តនយោបាយក្តី។​

យោងតាមរបាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ ក្នុងរយៈ៨ខែកន្លងមកនេះ កម្ពុជាបានធ្វើការនាំចេញទៅកាន់ទីផ្សារអឺរ៉ុបមានទឹកប្រាក់ជាង ៣,៣៦ ពាន់លានដុល្លារកើនឡើងជាង១៦% ខណៈការនាំចូលទំនិញ​របស់​កម្ពុជា​ពី​សហភាព​អឺរ៉ុប​ជាង​៥៦១លាន​ដុល្លារ​ កើនឡើង ២,៥៥% ​។​

របាយ​ការណ៍​បាន​បញ្ជាក់​ថា អេស្បាញ ប្រទេស​អាល្លឺម៉ង់ និង​ ហូឡង់ ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​កម្ពុជា​នៅ​សហភាព​អឺរ៉ុប​ដែល​មាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ចំនួនជាង ៧៨៨ លាន​ដុល្លារ ៧៤៤ លានដុល្លារ និង ​៦៧៣ លាន​ដុល្លារ​រៀងៗ​ខ្លួន។

​លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែងប្រាប់កម្ពុជាថ្មីកាលពីពេលថ្មីៗនេះថា តួលេខ​ទាំងនេះ​បង្ហាញ​ពី​សារៈសំខាន់​របស់​សហភាព​អឺរ៉ុប​ជា​ទិសដៅ​នាំចេញ​​សម្រាប់​កម្ពុជា​ ប៉ុន្តែកំណើននាប៉ុន្មានខែដើមឆ្នាំនេះគឺពុំទាន់ស្មើនឹងតម្លៃមុនការផ្ទុះរីករាលដាលនៃជំងឺកូវីដឡើយ។

​​លោកបានគូសបញ្ជាក់ថា បច្ចុប្បន្ន គុណភាពនៃផលិតផលកម្ពុជាមានភាពប្រសើរឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយប្រកាន់ខ្ជាប់នូវស្តង់ដារអន្តរជាតិ ដែលបានបង្កើនទំនុកចិត្តក្នុងចំណោមអ្នកប្រើប្រាស់នៅអឺរ៉ុប ​។

លោកបានថ្លែងបញ្ជាក់ថា៖«ទោះបីជាការស្ទុះងើបសេដ្ឋកិច្ចដែលកំពុងបន្តរបស់ប្លុកសហភាពអឺរ៉ុបមិនឈានដល់កម្រិតមុនជំងឺកូវីដ១៩ក៏ដោយ ការនាំចេញរបស់យើងទៅកាន់ប្លុកនេះបានកើនឡើងជាលំដាប់។ យើង​នៅ​តែ​ទទួល​បាន​ការ​បញ្ជា​ទិញ​សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​កសិកម្ម​ពីអឺរ៉ុប»។

​គួររំលឹកផងដែរនៅ​ឆ្នាំ​២​០​២​០​ ​សហភាព​អឺរ៉ុប​បាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​E​B​A​ ​ប្រហែល​ ​២​០​ភាគរយពី​កម្ពុជា។ ការណ៍នេះ​​មានន័យ​ថា​ផលិតផល​នាំចេញ​ចម្បង​របស់​កម្ពុជា​មួយ​ចំនួនមាន​ដូចជា ស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ​ ​ពេលនេះ​ត្រូវ​​​ជាប់​កាតព្វកិច្ច​ពន្ធគយ​របស់​សហភាព​អឺរ៉ុប​។​

កាលពីឆ្នាំ២០២៤ ពាណិជ្ជកម្ម​ទ្វេភាគី​រវាងកម្ពុជា-សហភាពអឺរ៉ុបសម្រេចបានទឹកប្រាក់ជាង៥,៣២៩ ពាន់​​លាន​ដុល្លារ​បាន​កើន​ឡើងជាង១៥​ ​ភាគរយធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះកម្ពុជា​បាន​នាំចេញ​ទៅកាន់​សហភាព​អឺរ៉ុប​ ​​​មាន​ទំហំ​ទឹកប្រាក់​ ៤​,​៤១ ​ពាន់លាន​ដុល្លារ​ ​កើន​ឡើងជាង២០​​ ​ភាគរយ​ធៀប​នឹង​ឆ្នាំ២០២៣ ខណៈ​ការនាំចូល​របស់​កម្ពុជា​ពី​សហភាព​អឺរ៉ុប​ជិត ៩១៨​លាន​ដុល្លារក្នុង​ឆ្នាំមុនថយចុះជាង៣ភាគរយ៕​

The post ​ទំហំពាណិជ្ជកម្មរវាងកម្ពុជានិង សហភាពអឺរ៉ុប សម្រេចបានជិត៤​ពាន់លាន​ដុល្លារក្នុងរយៈ៨ខែ appeared first on Kampuchea Thmey Daily.

​ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប សម្រេចបានជិត២​ពាន់លាន​ដុល្លារក្នុងរយៈពេល៥ខែឆ្នាំនេះ
​កម្ពុជា​បាន​នាំចេញ​ទៅកាន់​សហភាព​អឺរ៉ុប​ ​​​មាន​ទំហំ​ទឹកប្រាក់​ ១​,​​៩ ​ពាន់លាន​ដុល្លារក្នុងរយៈពេល៥ខែ​ឆ្នាំនេះ​ ​កើនជាង​ ២៣ ​ភាគរយ​ធៀប​នឹង​ ​​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​ ជាបញ្ហាប្រឈមនានាជាពិសេសការការងើបឡើងវិញនៃសង្រ្គាមពាណិជ្ជកម្មសកល និងប្រកួតប្រជែងនៃភូមិសាស្រ្តនយោបាយក្តី។​

យោងតាមរបាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​ការនាំចូល​របស់​កម្ពុជា​ពី​សហភាព​អឺរ៉ុប​ជាង១,​៨៨លាន​ដុល្លារក្នុងរយៈ៥ខែដូចគ្នាកាលពីឆ្នាំមុន​ថយចុះ ៦,​៧៥% ខណៈដែរពាណិជ្ជកម្ម​ទ្វេភាគី​សម្រេចបានទឹកប្រាក់ជាង២,២ពាន់​​លាន​ដុល្លារ​បាន​កើន​ឡើងជាង១៨%​​​ ​។​

របាយ​ការណ៍​បាន​បញ្ជាក់​ថា ប្រទេស​អាល្លឺម៉ង់ និង​អេស្បាញ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​កម្ពុជា​នៅ​សហភាព​អឺរ៉ុប​ដែល​មាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ចំនួនជាង ៣៦៩ លាន​ដុល្លារ និង ​៤១៤ លាន​ដុល្លារ​រៀងៗ​ខ្លួន។

​លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែងប្រាប់កម្ពុជាថ្មីកាលពីពេលថ្មីៗនេះថា តួលេខ​ទាំងនេះ​បង្ហាញ​ពី​សារៈសំខាន់​របស់​សហភាព​អឺរ៉ុប​ជា​ទិសដៅ​នាំចេញ​​សម្រាប់​កម្ពុជា​ ប៉ុន្តែកំណើននាប៉ុន្មានខែដើមឆ្នាំនេះគឺពុំទាន់ស្មើនឹងតម្លៃមុនការផ្ទុះរីករាលដាលនៃជំងឺកូវីដឡើយ។

​​លោកបានគូសបញ្ជាក់ថា បច្ចុប្បន្ន គុណភាពនៃផលិតផលកម្ពុជាមានភាពប្រសើរឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយប្រកាន់ខ្ជាប់នូវស្តង់ដារអន្តរជាតិ ដែលបានបង្កើនទំនុកចិត្តក្នុងចំណោមអ្នកប្រើប្រាស់នៅអឺរ៉ុប ​។

លោកបានថ្លែងបញ្ជាក់ថា៖«ទោះបីជាការស្ទុះងើបសេដ្ឋកិច្ចដែលកំពុងបន្តរបស់ប្លុកសហភាពអឺរ៉ុបមិនឈានដល់កម្រិតមុនជំងឺកូវីដ១៩ក៏ដោយ ការនាំចេញរបស់យើងទៅកាន់ប្លុកនេះបានកើនឡើងជាលំដាប់។ យើង​នៅ​តែ​ទទួល​បាន​ការ​បញ្ជា​ទិញ​សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​កសិកម្ម​ពីអឺរ៉ុប»។

​គួររំលឹកផងដែរនៅ​ឆ្នាំ​២​០​២​០​ ​សហភាព​អឺរ៉ុប​បាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​E​B​A​ ​ប្រហែល​ ​២​០​ភាគរយពី​កម្ពុជា។ ការណ៍នេះ​​មានន័យ​ថា​ផលិតផល​នាំចេញ​ចម្បង​របស់​កម្ពុជា​មួយ​ចំនួនមាន​ដូចជា  ស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ​ ​ពេលនេះ​ត្រូវ​​​ជាប់​កាតព្វកិច្ច​ពន្ធគយ​របស់​សហភាព​អឺរ៉ុប​។​

ភាគច្រើន​កម្ពុជា​នាំចេញ​ ​ផលិតផល​វាយនភណ្ឌ​ ​ស្បែកជើង​ ​កង់​ ​គ្រឿងឧបភោគបរិភោគ​ ​អង្ករ​ ​និង​ផលិតផល​កសិកម្ម​ផ្សេងទៀត​ទៅកាន់​សហភាព​អឺរ៉ុប​ ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​ (​E​B​A​)​។​

​ពាណិជ្ជកម្ម​សរុប​កម្ពុជា​-​សហភាព​អឺរ៉ុប​មាន​តម្លៃ​៤​,​៦​១​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​៣​ ​ធ្លាក់ចុះ​ជិត​៥​ភាគរយ​ពី​៤​,​៨​៥​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​២។​ ​ក្នុង​នោះ​ ​កម្ពុជា​បាន​នាំចេញ​ទំនិញ​ដែល​មាន​ទំហំ​ទឹកប្រាក់​ ​៣​,​៦​៦​ ​ពាន់​លាន​ដុល្លារ​ទៅ​សហភាព​អឺរ៉ុប​ ​ធ្លាក់ចុះ​ ​៩​ ​ភាគរយ​ធៀប​នឹង​ ​៤​,​០​៤​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​២។ នេះ​បើ​តាម​ក្រសួង​ពាណិជ្ជកម្ម​៕

កាលពីឆ្នាំ២០២៤ ពាណិជ្ជកម្ម​ទ្វេភាគី​រវាងកម្ពុជា-សហភាពអឺរ៉ុបសម្រេចបានទឹកប្រាក់ជាង៥,៣២៩ ពាន់​​លាន​ដុល្លារ​បាន​កើន​ឡើងជាង១៥​ ​ភាគរយធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះកម្ពុជា​បាន​នាំចេញ​ទៅកាន់​សហភាព​អឺរ៉ុប​ ​​​មាន​ទំហំ​ទឹកប្រាក់​ ៤​,​៤១ ​ពាន់លាន​ដុល្លារ​ ​កើន​ឡើងជាង២០​​ ​ភាគរយ​ធៀប​នឹង​ឆ្នាំ២០២៣ ខណៈ​ការនាំចូល​របស់​កម្ពុជា​ពី​សហភាព​អឺរ៉ុប​ជិត ៩១៨​លាន​ដុល្លារក្នុង​ឆ្នាំមុនថយចុះជាង៣ភាគរយ៕​

The post ​ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប សម្រេចបានជិត២​ពាន់លាន​ដុល្លារក្នុងរយៈពេល៥ខែឆ្នាំនេះ appeared first on Kampuchea Thmey Daily.

អឺរ៉ុបអាចនឹងចុះវាយតម្លៃលើផលិតផលត្រីកម្ពុជានៅឆ្នាំក្រោយបង្កើតក្ដីសង្ឃឹមលើការនាំចេញ
ក្រុមការងារដែលធ្វើការទាក់ទងនឹងសុខភាពអឺរ៉ុប DigiSanté អាចនឹងចុះ​វាយ​តម្លៃ​លើសុវត្ថិភាពផលិតផលត្រី​របស់​កម្ពុជានាឆ្នាំក្រោយដែល​នឹងបង្កើតក្ដីសង្ឃឹមពីការ​នាំចេញ​ផលិតផលត្រី​ទឹកសាបកម្ពុជាទៅកាន់សហភាពអឺរ៉ុបបាន។

ថ្លែងប្រាប់​ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃទី​៣០ ខែមេសា ឆ្នាំ២០២៥ នៅពេលចុះ​ពិនិត្យ​វឌ្ឍនភាពគម្រោង នៅសហគមន៍ស្រីចឹក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ តំណាងអនុប្រធានសហប្រតិបត្តិប្រចាំសហភាពអឺរ៉ុបនៃកម្ពុជាលោក Koen Everaert បានឱ្យ​ដឹង​ថា ជាង៣ឆ្នាំហើយ​ដែលក្រុមការងារ DigiSanté របស់អឺរ៉ុបធ្វើការ​ជាមួយ​អង្គការ​ UNIDO ក្នុងការប្រមូលទិន្នន័យ​លើការ​ធ្វើតេស្តលើត្រីទឹកសាប​កម្ពុជា។ លោកបន្ថែមថាតាមរយៈការ​ទទួលបាន​ទិន្នន័យ​និង​ការ​វាយ​តម្លៃ​លោក​សង្ឃឹម​ថា​ក្រុមការងារសុខភាពអឺរ៉ុប​មួយ​នេះ​នឹង​អាច​ធ្វើ​ដំណើរ​មក​កាន់​កម្ពុជានៅ​ឆ្នាំក្រោយដើម្បី​ពិនិត្យ​វាយ​តម្លៃលើសុវត្ថិភាព​ត្រីទឹកសាប​កម្ពុជាហើយបើ​ការ​វាយ​តម្លៃទទួលបាន​លទ្ធផលវិជ្ជមាននោះក្ដីសង្ឃឹមពីការ​នាំ​ចេញ​ត្រី​ទឹក​សាបរបស់​កម្ពុជា​ទៅកាន់​សហភាពអឺរ៉ុប​បាន​។

លោកថា៖ «យើង​សង្ឃឹម​ថាការ​ចុះវាយតម្លៃនឹង​ធ្វើឡើងនៅចុងឆ្នាំនេះឬ​ដើមឆ្នាំក្រោយ ហើយ​យើង​ក៏​សង្ឃឹម​ថា​លទ្ធផល​នឹង​វិជ្ជមានផងដែរ។ មកដល់ពេល​នេះវាជារឿងដែលជំរុញខ្លាំងមែនទែន យើងសង្ឃឹមថានឹងទទួល​លទ្ធផលដូចការរំពឹង​ទុក ហើយ​បើ​លទ្ធផលល្អ យើងនឹងរីករាយក្នុងការស្វាគមន៍ត្រីទឹកសាប​កម្ពុជា​ចូល​ក្នុង​ទីផ្សារអឺរ៉ុប​បាន​»។

​កម្ពុជា​កំពុង​ពង្រឹង​សមត្ថភាព​លើ​ស្តង់ដា​សុវត្ថិភាព​ចំណី​អាហារ ដើម្បី​ទទួល​បាន​ភ្លើង​ខៀវ​​នាំ​ផលិតផលជលផល​​​កែច្នៃ​​ទៅ​លក់​នៅ​ទីផ្សារ​ប្រទេស​អឺរ៉ុប។ ​សហគ្រាស​ចំនួន ១៧នៅកម្ពុជាបានទទួល​វិញ្ញាបនបត្រ​និមិត្ត​សញ្ញា​គុណភាព​ផលិតផល​កម្ពុជា Cambodia Quality Seal (CQS) ដែល​មាន​​សក្តានុពល​​អាច​នាំ​ផលិតផល​ជលផល​ទៅលក់នៅ​តាម​បណ្តា​ផ្សារ​ទំនើប​ដោយ​ផ្ទាល់​ ​និង​ទៅ​ប្រទេស​មួយ​ចំនួន​ដូចជា អូស្រ្តាលី នូវែលហ្សេឡង់ និង​កូរ៉េ និង​គ្រោង​ចាប់លទ្ធភាព​ពង្រីក​ទៅ​ទីផ្សារ​ប្រទេស​អឺរ៉ុប​នា​ពេល​ខាង​មុខ។

គួរឱ្យដឹង​ដែរថាកាលពីខែមេសា ឆ្នាំ២០២៤ កម្ពុជាបានសាកល្បងនាំចេញត្រីងៀតខ្មែរលើកដំបូងចំនួន ៤.៧តោន ជាផ្លូវការទៅកាន់ទីផ្សារប្រទេសអូស្ត្រាលី តាមរយៈការប្រើប្រាស់និមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា ហៅកាត់ថា (CQS) នេះ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post អឺរ៉ុបអាចនឹងចុះវាយតម្លៃលើផលិតផលត្រីកម្ពុជានៅឆ្នាំក្រោយបង្កើតក្ដីសង្ឃឹមលើការនាំចេញ appeared first on Kampuchea Thmey Daily.

សម្ដេចតេជោជំរុញដល់អឺរ៉ុបជួយកម្ពុជាលើសពីក្របខណ្ឌហិរញ្ញវត្ថុ
ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បាន​ប្រាប់កុងស៊ុលកិត្តិយសអឺរ៉ុបប្រចាំនៅកម្ពុជាពីបំណងរបស់កម្ពុជាក្នុងការពង្រឹងគុណភាពធនធានមនុស្សឱ្យកាន់តែច្រើន។ សម្ដេចថ្លែងបែបនេះក្នុងជំនួបជាមួយប្រតិភូបណ្ដាកុងស៊ុលកិត្តយសអឺរ៉ុបចំនួន១១ប្រទេសនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ។

អ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ បានប្រាប់ក្រុមអ្នកយកព័ត៌មានថាក្នុងជំនួបនោះសម្ដេចតេជោបានរំលេចពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រទេសទាំង១១ ទាក់ទងនឹងពាណិជ្ជកម្ម វិនិយោគទេសចរណ៍ ជាមួយប្រទេសទាំងនោះដែលសម្ដេចចង់ឱ្យបង្កើនឡើងបន្ថែមទៀត។ ជាមួយគ្នានេះសម្ដេចក៏ចង់ឱ្យប្រទេសទាំង១១នោះជួយដល់កម្ពុជាឱ្យលើសពីក្របខណ្ឌហិរញ្ញវត្ថុ ដែលទាក់ទងនឹងការជួយបណ្ដុះបណ្ដាលនូវធនធានមនុស្សរបស់កម្ពុជា។

លោក ជា ធីរិទ្ធ៖ «សម្ដេចក៏ចង់ឱ្យបណ្ដាប្រទេសទាំង១១នោះជួយបន្ថែមទៀតដល់ប្រទេសកម្ពុជាមិនត្រឹមតែក្នុងក្របខណ្ឌហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្ដែអ្វីដែលកម្ពុជាចង់បាននោះគឺការបណ្ដុះបណ្ដាលធនធានខួរក្បាលគឺសំដៅលើធនធានមនុស្សរបស់កម្ពុជាឱ្យមានភាពល្អប្រសើរនិងមានការកើនឡើងបន្ថែមទៀតសម្រាប់ជាការចង់បានរបស់កម្ពុជាទាំងមូល»។

ក្នុងជំនួបនោះតំណាងឱ្យកុងស៊ុលកិត្តិយសអឺរ៉ុបទាំង១១ប្រទេសប្រចាំកម្ពុជាលោក Salah A Essa បានថ្លែងថា លោកនិងតំណាងកុងស៊ុលទាំង១១នឹងជំរុញការនិយោគ កសិកម្ម ទេសចរណ៍ ជាមួយកម្ពុជាបន្ថែមទៀត ជាពិសេសនឹងទាក់ទាញអ្នកវិនិយោគពីបណ្ដាប្រទេសនៅអឺរ៉ុបមកកម្ពុជាបន្ថែមទៀតដែរ។ លោកបានលើកឡើងពីកត្តាសន្ដិភាព និងសន្ដិសុខរបស់កម្ពុជាដែលជាមូលដ្ឋានគ្រឹះមួយនៃទំនុកចិត្តរបស់អ្នកវិនិយោគ និងទេសចរណ៍។

គួរឱ្យដឹងផងដែរថាប្រតិភូបណ្តាកុងស៊ុលកិត្តិយសអឺរ៉ុបនៅកម្ពុជាដែលបានជួបសម្ដេចតេជោនៅព្រឹកនេះមានដូចជាកុងស៊ុលកិត្តយស អ៊ីតាលី អាល្លឺម៉ង់ ន័រវេស អេស្ប៉ាញ ចក្រភពអង់គ្លេស់ និងស៊ីបជាដើម។

គិតត្រឹមឆ្នាំ២០២៤ ការវិនិយោគរបស់សហភាពអឺរ៉ុបនៅកម្ពុជា មានទឹកប្រាក់ប្រមាណ៥៤០លានដុល្លារ បានពីគម្រោងជាង៦០គម្រោង ទោះជាយ៉ាងណាកម្ពុជាទទួលជំនួយជាច្រើនពីសហភាពមួយនេះដែលមានជំនួយហិរញ្ញប្បទាន និងជំនួយឥតសំណង។ កាលពីចុងសប្ដាហ៍មុនធនាគារវិនិយោគអឺរ៉ុបសកល (EIB Global)ទើបតែបានផ្ដល់ជំនួយឥតសំណងចំនួន១៥លានអឺរ៉ូ ឬប្រមាណ១៦,២៦លានដុល្លារអាមេរិកបន្ថែមទៀតដល់កម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ចកិច្ចជនបទ និងពាណិជកម្មផលិតផលកសិកម្ម ក្នុងនោះក៏មានជំនួយសម្រាប់សាងសង់ស្ពានកោះទន្លាផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post សម្ដេចតេជោជំរុញដល់អឺរ៉ុបជួយកម្ពុជាលើសពីក្របខណ្ឌហិរញ្ញវត្ថុ appeared first on Kampuchea Thmey Daily.

អឺរ៉ុបផ្ដល់ជំនួយឥតសំណង១៥លានអឺរ៉ូដើម្បីគាំទ្រដល់សេដ្ឋកិច្ចជនបទកម្ពុជា
ធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) បានផ្ដល់ជំនួយឥតសំណងចំនួន១៥លានអឺរ៉ូ ឬប្រមាណ១៦,២៦លានដុល្លារអាមេរិក ដល់កម្ពុជាដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ចកិច្ចជនបទ និងពាណិជកម្មផលិតផលកសិកម្ម។

ពិធីចុះហត្ថលេខាធ្វើឡើងរវាងអនុប្រធានធនាគារលោកស្រី Nicola Beer និងឧបនាយករដ្ឋមន្ត្រីសេដ្ឋកិច្ច អូនព័ន្ធ មុនីរ័ត្ន ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចកម្ពុជា។

លោកស្រី Nocola Beer មានប្រសាសន៍ថាការផ្ដល់ជំនួយនេះជាអ្វីដែលក្រុមអឺរ៉ុបអាចធ្វើសំរេចចេញជាសមិទ្ធិផលជាក់ស្ដែងបាន ដោយនឹងជួយបង្កើតការងារ ការជំរុញពាណិជ្ជកម្ម និងការពង្រឹងសេដ្ឋកិច្ចកម្ពុជា។

លោកស្រីថា៖ «តាមរយៈហិរញ្ញប្បទាននេះ យើងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងសន្ដិសុខស្បៀង បង្កើនប្រាក់ចំណូលរបស់កសិករ និងផ្ដល់ឱកាសទីផ្សារថ្មីៗសម្រាប់ផលិតផលកម្ពុជា»។

ការផ្ដល់ជំនួយនឹងធ្វើឱ្យទឹកប្រាក់វិនិយោគសរុបដែលគាំទ្រដោយសហភាពអឺរ៉ុបក្នុងកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) កើនជិត៨០លានអឺរ៉ូ ដល់កម្ពុជា។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាលោក អ៊ីហ្គូ ទ្រីសម៉ាន់ ថាជំនួយទាំងនេះនឹងជួយដល់កសិករ និងសហគមន៍កសិករនៅក្នុងការកែលម្អផលិតកម្មបឋម សមត្ថភាពកែច្នៃ និងលទ្ធភាពនាំចេញផលិតផលកសិកម្មកម្ពុជាចូលទីផ្សារកាន់តែប្រសើរឡើង។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសេដ្ឋកិច្ច អូនព័ន្ធ មុនីរ័ត្ន បានថ្លែងអំណរគុណ​ចំពោះធនាគារអឺរ៉ុប សហភាពអឺរ៉ុប និងIFAD ដែលបានបង្ហាញការគាំទ្រដល់ការ​អភិវឌ្ឍកម្ពុជា និងបានបញ្ជាក់ថាពីប្ដេជ្ញាចិត្តរបស់កម្ពុជាជំរុញ និងពង្រឹងភាពជាដៃគូនាពេលអនាគតជាមួយស្ថាប័នទាំងនេះផងដែរ។

លោកថា៖ «ថ្ងៃនេះគឺជាសក្ខីភាពមួយចំពោះការបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា និងធនាគារវិនិយោគអឺរ៉ុប EIB សហភាពអឺរ៉ុប និងIFAD ក៏ដូចជាបង្ហាញអំពីការគាំទ្រខ្លាំងក្លាពីសំណាក់ដៃគូ​អភិវឌ្ឍន៍សំខាន់ៗ ក្នុងការងារកំណែទម្រង់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាល»។

តាមរយៈជំ​នួយនេះនឹងធ្វើឱ្យកម្មវិធី ASPIRE-AT ជួយពង្រឹងនូវហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងការតភ្ជាប់ទៅកាន់ទីផ្សារកម្ពុជា រាប់ចាប់តាំងពីការប្រមូល ការដឹកជញ្ជូន ការស្ដុកទុក ឃ្លាំងសម្ងួត ព្រមទាំងយកទៅជួយសាងសង់ស្ពានកោះខ្សាច់ទន្លេនៅក្នុងខេត្តកណ្ដាលដើម្បីធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូន និងចូលទៅកាន់ទីផ្សារ។

តាមការប៉ានស្មាននឹងមានកសិករប្រមាណ១០ម៉ឺននាក់ស្មើនឹងជាង២៥ ០០០គ្រួសារ និងសហគា្រសកសិកម្មចំនួន៥០០ នឹងទទួលបានអត្ថប្រយោជន៍ពីជំនួយនេះ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post អឺរ៉ុបផ្ដល់ជំនួយឥតសំណង១៥លានអឺរ៉ូដើម្បីគាំទ្រដល់សេដ្ឋកិច្ចជនបទកម្ពុជា appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីការបរទេសប្រាប់ទៅអឺរ៉ុបថាកម្ពុជាលើកកម្ពស់នីតិរដ្ឋតាមច្បាប់កម្ពុជា
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបទេសលោក ប្រាក់ សុខុន បានបញ្ជាក់ប្រាប់ទៅឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំនៅកម្ពុជាលោក Igor Driesmans ថាកម្ពុជាប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់នីតិរដ្ឋ លំហប្រជាធិបតេយ្យ ស្របតាមច្បាប់កម្ពុជា ដើម្បីប្រយោជន៍ប្រជាជនកម្ពុជា។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៣ ខែមករា មួយថ្ងៃបន្ទាប់ពីលោកឧបនាយករដ្ឋមន្ត្រី ជួបជាមួយឯកអគ្គរដ្ឋទូតអឺរ៉ុបឱ្យដឹងថាក្នុងជំនួបនោះភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់លើការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថាកម្ពុជាប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់នីតិរដ្ឋ ដូចដែលបានកំណត់ក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់ជាធរមាន ដោយមានគោលដៅលើកកម្ពស់លំហប្រជាធិបតេយ្យ ដើម្បីប្រយោជន៍របស់ប្រជាជនកម្ពុជា។

កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៤ សភាអឺរ៉ុបបានអនុម័តសេចក្ដីសម្រេចមួយដោយបានលើកឡើងពីលំហប្រជាធិបតេយ្យនៅកម្ពុជា និងបានជំរុញឱ្យអាជ្ញាធរកម្ពុជាដោះលែងអ្នកនយោបាយមានទោសផងដែរ។ ទោះជាយ៉ាងណាក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសពុំបានលើកឡើងពីបញ្ហានេះទេដោយបានសង្កត់ធ្ងន់លើទំនាក់ទំនងរវាងកម្ពុជា-អឺរ៉ុបវិញ ដោយថាការប្រាស្រ័យទាក់ទងកម្រិតខ្ពស់របស់ថ្នាក់ដឹកនាំប្រទេសទាំងពីរនៅប៉ុន្មានឆ្នាំថ្មីៗនេះ បានពង្រឹងនូវភាពជាដៃឈរលើប្រយោជន៍ទៅវិញទៅមក ការយោគយល់ និងគោរពគ្នា៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post រដ្ឋមន្ត្រីការបរទេសប្រាប់ទៅអឺរ៉ុបថាកម្ពុជាលើកកម្ពស់នីតិរដ្ឋតាមច្បាប់កម្ពុជា appeared first on Kampuchea Thmey Daily.

ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបក្នុង​រយៈពេល​៣ត្រីមាស​​​សម្រេចបានជាង៣​​ពាន់លាន​ដុល្លារ
​​កម្ពុជា​បាន​នាំចេញ​ទៅកាន់​សហភាព​អឺរ៉ុប​ ​​​មាន​ទំហំ​ទឹកប្រាក់​ ៣​,​២៩ ​ពាន់លាន​ដុល្លារក្នុងរយៈពេល៩ខែ​ឆ្នាំនេះ​ ​កើន​ឡើង​ ១៨​​ ​ភាគរយ​ធៀប​នឹង​​​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​ទោះបីជាបញ្ហាប្រឈមនានាជាពិសេសការប្រកួតប្រជែងនៃភូមិសាស្រ្តនយោបាយ និងការបន្តអូសបន្លាយពេលនៃសង្រ្គាមរុស៊្សី-អ៊ុយក្រែនក្តី ។​

យោងតាមរបាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​ការនាំចូល​របស់​កម្ពុជា​ពី​សហភាព​អឺរ៉ុប​ប្រមាណ៧៥៥​លាន​ដុល្លារក្នុងរយៈ៩ខែដូចគ្នាកាលពីឆ្នាំមុន​។​

ខណៈដែរពាណិជ្ជកម្ម​ទ្វេភាគី​សម្រេចបានទឹកប្រាក់ជាង៤ ពាន់​​លាន​ដុល្លារ​បាន​កើន​ឡើងជិត១៤​ ​ភាគរយ​​​ ​។​ ប្រទេស​អាល្លឺម៉ង់ និង​អេស្បាញ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​កម្ពុជា​នៅ​សហភាព​អឺរ៉ុប​ដែល​មាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ចំនួនជាង ៧៨៤ លាន​ដុល្លារ និង ​៧២២ លាន​ដុល្លារ​រៀងៗ​ខ្លួន។

​លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែងប្រាប់កម្ពុជាថ្មីកាលពីពេលថ្មីៗនេះថា តួលេខ​ទាំងនេះ​បង្ហាញ​ពី​សារៈសំខាន់​របស់​សហភាព​អឺរ៉ុប​ជា​ទិសដៅ​នាំចេញ​​សម្រាប់​កម្ពុជា​។

លោក​បន្ត​ថា សហភាព​អឺរ៉ុប​ជាប់​ចំណាត់​ថ្នាក់​ក្នុង​ចំណោម​ដៃគូ​ពាណិជ្ជកម្ម​កំពូល​របស់​កម្ពុជា ដោយ​ផ្តល់​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​ទំនិញ​កម្ពុជា។ លោកថា «កំណើន​ការ​នាំ​ចេញ​នេះ​បង្ហាញ​ពី​ការ​បង្កើន​ភាព​ប្រកួតប្រជែង​របស់​ទំនិញ​កម្ពុជា​នៅ​ក្នុង​ទីផ្សារ​អឺរ៉ុប»។

លោកបានមានប្រសាសន៍ថា គុណភាពនៃផលិតផលកម្ពុជាមានភាពប្រសើរឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយប្រកាន់ខ្ជាប់នូវស្តង់ដារអន្តរជាតិ។ ការណ៍នេះបានបង្កើនទំនុកចិត្តក្នុងចំណោមអ្នកប្រើប្រាស់អឺរ៉ុប ដែលធ្វើឲ្យការនាំចេញរបស់ព្រះរាជាណាចក្រកម្ពុជាកាន់តែមានភាពទាក់ទាញ។

លោកបានថ្លែងបញ្ជាក់ថា៖«ទោះបីជាការស្ទុះងើបសេដ្ឋកិច្ចដែលកំពុងបន្តរបស់ប្លុកសហភាពអឺរ៉ុបមិនឈានដល់កម្រិតមុនជំងឺកូវីដ១៩ក៏ដោយ ការនាំចេញរបស់យើងទៅកាន់ប្លុកនេះបានកើនឡើងជាលំដាប់។ យើង​នៅ​តែ​ទទួល​បាន​ការ​បញ្ជា​ទិញ​សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​កសិកម្ម​ពីអឺរ៉ុប»។

​គួររំលឹកផងដែរនៅ​ឆ្នាំ​២​០​២​០​ ​សហភាព​អឺរ៉ុប​បាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​E​B​A​ ​ប្រហែល​ ​២​០​ភាគរយពី​កម្ពុជា។ ការណ៍នេះ​​មានន័យ​ថា​ផលិតផល​នាំចេញ​ចម្បង​របស់​កម្ពុជា​មួយ​ចំនួនមាន​ដូចជា  ស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ​ ​ពេលនេះ​ត្រូវ​​​ជាប់​កាតព្វកិច្ច​ពន្ធគយ​របស់​សហភាព​អឺរ៉ុប​។​

ភាគច្រើន​កម្ពុជា​នាំចេញ​ ​ផលិតផល​វាយនភណ្ឌ​ ​ស្បែកជើង​ ​កង់​ ​គ្រឿងឧបភោគបរិភោគ​ ​អង្ករ​ ​និង​ផលិតផល​កសិកម្ម​ផ្សេងទៀត​ទៅកាន់​សហភាព​អឺរ៉ុប​ ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​ (​E​B​A​)​។​

​ពាណិជ្ជកម្ម​សរុប​កម្ពុជា​-​សហភាព​អឺរ៉ុប​មាន​តម្លៃ​៤​,​៦​១​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​៣​ ​ធ្លាក់ចុះ​ជិត​៥​ភាគរយ​ពី​៤​,​៨​៥​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​២។​ ​ក្នុង​នោះ​ ​កម្ពុជា​បាន​នាំចេញ​ទំនិញ​ដែល​មាន​ទំហំ​ទឹកប្រាក់​ ​៣​,​៦​៦​ ​ពាន់​លាន​ដុល្លារ​ទៅ​សហភាព​អឺរ៉ុប​ ​ធ្លាក់ចុះ​ ​៩​ ​ភាគរយ​ធៀប​នឹង​ ​៤​,​០​៤​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​២។ នេះ​បើ​តាម​ក្រសួង​ពាណិជ្ជកម្ម​៕

The post ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបក្នុង​រយៈពេល​៣ត្រីមាស​​​សម្រេចបានជាង៣​​ពាន់លាន​ដុល្លារ appeared first on Kampuchea Thmey Daily.

​កម្ពុជា និងសហភាពអ៊ឺរ៉ុបបើកកិច្ចសន្ទនារដ្ឋ និងវិស័យឯកជនជាលើកដំបូង
ជាកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ជំរុញការវិនិយោគ និងការនាំចេញ កម្ពុជា និងសហភាពអ៊ឺរ៉ុបផ្តួចផ្តើមក្នុងការបង្កើតឱ្យមានកិច្ចសន្ទនារវាងរដ្ឋនិងឯកជនកម្ពុជា-សហភាពអ៊ឺរ៉ុបសំដៅធ្វើការផ្លាស់ប្តូរយោបល់ ស្វែងយល់អំពីក្តីកង្វល់ និងបញ្ហាប្រឈមនានាដែលធុរជន និងវិនិយោគិនអឺរ៉ុបកំពុងជួបប្រទះនៅកម្ពុជា។

កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា កិច្ចសន្ទនារវាងរដ្ឋនិងឯកជន លើកទី១ ត្រូវបានរៀបចំឡើងនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ នៃ CDC និងលោក អ៊ីហ្គ័រ ឌ្រីសមែន្ស (Igor Driesmans) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ឯកឧត្តម ហ្សាក់ ប៉ឺឡេ (Jacques Pellet ) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា, ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham), តំណាងក្រុមប្រឹក្សាធុរកិច្ចសហភាពអ៊ឺរ៉ុប-អាស៊ាន (EU-ABC), វិស័យឯកជន និងមន្ត្រីជំនាញជាច្រើនរូប។  ហើយកិច្ចសន្ទនានេះរៀបចំឡើងដើម្បីឱ្យក្លាយជារបៀបវារៈទៀងទាត់ ថែទាំវិនិយោគិនពីសហភាពអ៊ឺរ៉ុបដែលកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា

​បើយោងតាម CDC ៖«កិច្ចសន្ទនារវាងរដ្ឋនិងឯកជន កម្ពុជា-សហភាពអ៊ឺរ៉ុប លើកទី១នេះគឺជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ ដែលត្រូវបានរៀបចំឡើងក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីប្រមុខថ្នាក់ដឹកនាំកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ​កម្ពុជា និងទទួលបានការឯកភាពពីថ្នាក់ដឹកនាំនៃសហភាពអ៊ឺរ៉ុប ដើម្បីប្រើប្រាស់កិច្ចសន្ទនានេះជារបៀបវារៈផ្លូវការរួមគ្នាពីគ្រប់ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអ៊ឺរ៉ុប សម្រាប់ស្ដាប់និងដោះស្រាយរាល់បញ្ហាប្រឈមរបស់វិនិយោគិនអ៊ឺរ៉ុបដែលកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា និងលើកកម្ពស់ទំនុកចិត្តជូនដល់បណ្ដាវិនិយោគិនអ៊ឺរ៉ុបផ្សេងទៀតដែលមានបំណងជ្រើសរើសកម្ពុជាទីតាំងវិនិយោគ»។

លោក​ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ការរៀបចំកិច្ចសន្ទនារវាងរដ្ឋនិងឯកជន កម្ពុជា-សហភាពអ៊ឺរ៉ុប លើកទី១នេះ បានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីស្ដាប់អំពីកង្វល់របស់វិនិយោគិនអ៊ឺរ៉ឺប តាមរយៈការប្រើប្រាស់របៀបវារៈផ្លូវការជាទៀងទាត់ ធានាដល់ការតាមដាន និងការដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិនជាអាទិភាព។

លោកថា៖«កម្ពុជាបានបើកចំហរទទួលការវិនិយោគពីគ្រប់បណ្ដាប្រទេសទាំងអស់នៅលើសកលលោក ហើយបច្ចុប្បន្នក្រៅអំពីការសម្របសម្រួលនិងថែទាំវិនិយោគ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបន្តខិតខំគោះទ្វារវិនិយោគិនមានសក្ដានុពលពីប្រទេសនានា មានជាអាទិ៍ សហភាពអ៊ឺរ៉ុបជាដើម»។

លោក ស៊ុន ចាន់ថុលក៏បានជម្រាបបន្ថែមថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាគ្រោងនឹងរៀបចំទស្សនកិច្ចគោះទ្វារវិនិយោគិននៅសហភាពអ៊ឺរ៉ុបជាលើកទី២ នាពេលឆាប់ៗខាងមុខនេះ ក្រោយពេលគណៈប្រតិភូកម្ពុជា ទទួលបានលទ្ធផលជោគជ័យក្នុងដំណើរទស្សនកិច្ចលើកទី១ កាលពីខែមិថុនា ឆ្នាំ២០២៤កន្លងទៅ។

ជាមួយគ្នានេះដែរ លោក អ៊ីហ្គ័រ ឌ្រីសមែន្ស បានលើកឡើងអំពីក្របខណ្ឌនៃការរៀបចំកិច្ចសន្ទនារវាងរដ្ឋនិងឯកជន កម្ពុជា-សហភាពអ៊ឺរ៉ុប លើកទី១ បានក្លាយជាឱកាសថ្មីដែលនាំមកនូវជំនួបពិភាក្សាគ្នារវាងគ្រប់ភាគីពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា សម្របសម្រួលដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហភាពអ៊ឺរ៉ុប ក្រោមកិច្ចសម្របសម្រួលពីសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដើម្បីពិនិត្យលើបញ្ហាប្រឈមនានារបស់វិនិយោគិន។

​ ជាការឆ្លើយតបលើការលើកឡើងរបស់លោក ស៊ុន ចាន់ថុល​ លោក អ៊ីហ្គ័រ ​បានគាំទ្រលើគំនិតផ្ដួចផ្ដើមរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការត្រៀមរៀបចំដំណើរទស្សនកិច្ចលើកទី២ ទៅសហភាពអ៊ឺរ៉ុប។ សហភាពអ៊ឺរ៉ុប នឹងបន្តផ្ដល់កិច្ចសហការនានាមកកម្ពុជា ដើម្បីជាចំណែកបង្កើនតម្លៃនៃការអភិវឌ្ឍសង្គមកម្ពុជាបន្ថែមទៀត៕

The post ​កម្ពុជា និងសហភាពអ៊ឺរ៉ុបបើកកិច្ចសន្ទនារដ្ឋ និងវិស័យឯកជនជាលើកដំបូង appeared first on Kampuchea Thmey Daily.