ព័ត៌មានជាតិ
ទំហំពាណិជ្ជកម្មរវាងកម្ពុជានិង សហភាពអឺរ៉ុប សម្រេចបានជិត៤ពាន់លានដុល្លារក្នុងរយៈ៨ខែ
ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហភាពអឺរ៉ុប មានទំហំទឹកប្រាក់ ៣,៩២ ពាន់លានដុល្លារក្នុងរយៈពេល៨ខែឆ្នាំនេះ កើនជាង ១០ ភាគរយធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន ទោះបីជាបញ្ហាប្រឈមនានាជាពិសេសការការងើបឡើងវិញនៃសង្រ្គាមពាណិជ្ជកម្មសកល និងប្រកួតប្រជែងនៃភូមិសាស្រ្តនយោបាយក្តី។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្នុងរយៈ៨ខែកន្លងមកនេះ កម្ពុជាបានធ្វើការនាំចេញទៅកាន់ទីផ្សារអឺរ៉ុបមានទឹកប្រាក់ជាង ៣,៣៦ ពាន់លានដុល្លារកើនឡើងជាង១៦% ខណៈការនាំចូលទំនិញរបស់កម្ពុជាពីសហភាពអឺរ៉ុបជាង៥៦១លានដុល្លារ កើនឡើង ២,៥៥% ។
របាយការណ៍បានបញ្ជាក់ថា អេស្បាញ ប្រទេសអាល្លឺម៉ង់ និង ហូឡង់ ជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជានៅសហភាពអឺរ៉ុបដែលមានទំហំពាណិជ្ជកម្មទ្វេភាគីចំនួនជាង ៧៨៨ លានដុល្លារ ៧៤៤ លានដុល្លារ និង ៦៧៣ លានដុល្លាររៀងៗខ្លួន។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានថ្លែងប្រាប់កម្ពុជាថ្មីកាលពីពេលថ្មីៗនេះថា តួលេខទាំងនេះបង្ហាញពីសារៈសំខាន់របស់សហភាពអឺរ៉ុបជាទិសដៅនាំចេញសម្រាប់កម្ពុជា ប៉ុន្តែកំណើននាប៉ុន្មានខែដើមឆ្នាំនេះគឺពុំទាន់ស្មើនឹងតម្លៃមុនការផ្ទុះរីករាលដាលនៃជំងឺកូវីដឡើយ។
លោកបានគូសបញ្ជាក់ថា បច្ចុប្បន្ន គុណភាពនៃផលិតផលកម្ពុជាមានភាពប្រសើរឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយប្រកាន់ខ្ជាប់នូវស្តង់ដារអន្តរជាតិ ដែលបានបង្កើនទំនុកចិត្តក្នុងចំណោមអ្នកប្រើប្រាស់នៅអឺរ៉ុប ។

លោកបានថ្លែងបញ្ជាក់ថា៖«ទោះបីជាការស្ទុះងើបសេដ្ឋកិច្ចដែលកំពុងបន្តរបស់ប្លុកសហភាពអឺរ៉ុបមិនឈានដល់កម្រិតមុនជំងឺកូវីដ១៩ក៏ដោយ ការនាំចេញរបស់យើងទៅកាន់ប្លុកនេះបានកើនឡើងជាលំដាប់។ យើងនៅតែទទួលបានការបញ្ជាទិញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលកសិកម្មពីអឺរ៉ុប»។
គួររំលឹកផងដែរនៅឆ្នាំ២០២០ សហភាពអឺរ៉ុបបានដកប្រព័ន្ធអនុគ្រោះពន្ធEBA ប្រហែល ២០ភាគរយពីកម្ពុជា។ ការណ៍នេះមានន័យថាផលិតផលនាំចេញចម្បងរបស់កម្ពុជាមួយចំនួនមានដូចជា សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ពេលនេះត្រូវជាប់កាតព្វកិច្ចពន្ធគយរបស់សហភាពអឺរ៉ុប។

កាលពីឆ្នាំ២០២៤ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-សហភាពអឺរ៉ុបសម្រេចបានទឹកប្រាក់ជាង៥,៣២៩ ពាន់លានដុល្លារបានកើនឡើងជាង១៥ ភាគរយធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះកម្ពុជាបាននាំចេញទៅកាន់សហភាពអឺរ៉ុប មានទំហំទឹកប្រាក់ ៤,៤១ ពាន់លានដុល្លារ កើនឡើងជាង២០ ភាគរយធៀបនឹងឆ្នាំ២០២៣ ខណៈការនាំចូលរបស់កម្ពុជាពីសហភាពអឺរ៉ុបជិត ៩១៨លានដុល្លារក្នុងឆ្នាំមុនថយចុះជាង៣ភាគរយ៕
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


