ព័ត៌មានជាតិ
ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប សម្រេចបានជិត២ពាន់លានដុល្លារក្នុងរយៈពេល៥ខែឆ្នាំនេះ
កម្ពុជាបាននាំចេញទៅកាន់សហភាពអឺរ៉ុប មានទំហំទឹកប្រាក់ ១,៩ ពាន់លានដុល្លារក្នុងរយៈពេល៥ខែឆ្នាំនេះ កើនជាង ២៣ ភាគរយធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន ជាបញ្ហាប្រឈមនានាជាពិសេសការការងើបឡើងវិញនៃសង្រ្គាមពាណិជ្ជកម្មសកល និងប្រកួតប្រជែងនៃភូមិសាស្រ្តនយោបាយក្តី។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករការនាំចូលរបស់កម្ពុជាពីសហភាពអឺរ៉ុបជាង១,៨៨លានដុល្លារក្នុងរយៈ៥ខែដូចគ្នាកាលពីឆ្នាំមុនថយចុះ ៦,៧៥% ខណៈដែរពាណិជ្ជកម្មទ្វេភាគីសម្រេចបានទឹកប្រាក់ជាង២,២ពាន់លានដុល្លារបានកើនឡើងជាង១៨% ។
របាយការណ៍បានបញ្ជាក់ថា ប្រទេសអាល្លឺម៉ង់ និងអេស្បាញជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជានៅសហភាពអឺរ៉ុបដែលមានទំហំពាណិជ្ជកម្មទ្វេភាគីចំនួនជាង ៣៦៩ លានដុល្លារ និង ៤១៤ លានដុល្លាររៀងៗខ្លួន។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានថ្លែងប្រាប់កម្ពុជាថ្មីកាលពីពេលថ្មីៗនេះថា តួលេខទាំងនេះបង្ហាញពីសារៈសំខាន់របស់សហភាពអឺរ៉ុបជាទិសដៅនាំចេញសម្រាប់កម្ពុជា ប៉ុន្តែកំណើននាប៉ុន្មានខែដើមឆ្នាំនេះគឺពុំទាន់ស្មើនឹងតម្លៃមុនការផ្ទុះរីករាលដាលនៃជំងឺកូវីដឡើយ។

លោកបានគូសបញ្ជាក់ថា បច្ចុប្បន្ន គុណភាពនៃផលិតផលកម្ពុជាមានភាពប្រសើរឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយប្រកាន់ខ្ជាប់នូវស្តង់ដារអន្តរជាតិ ដែលបានបង្កើនទំនុកចិត្តក្នុងចំណោមអ្នកប្រើប្រាស់នៅអឺរ៉ុប ។
លោកបានថ្លែងបញ្ជាក់ថា៖«ទោះបីជាការស្ទុះងើបសេដ្ឋកិច្ចដែលកំពុងបន្តរបស់ប្លុកសហភាពអឺរ៉ុបមិនឈានដល់កម្រិតមុនជំងឺកូវីដ១៩ក៏ដោយ ការនាំចេញរបស់យើងទៅកាន់ប្លុកនេះបានកើនឡើងជាលំដាប់។ យើងនៅតែទទួលបានការបញ្ជាទិញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលកសិកម្មពីអឺរ៉ុប»។
គួររំលឹកផងដែរនៅឆ្នាំ២០២០ សហភាពអឺរ៉ុបបានដកប្រព័ន្ធអនុគ្រោះពន្ធEBA ប្រហែល ២០ភាគរយពីកម្ពុជា។ ការណ៍នេះមានន័យថាផលិតផលនាំចេញចម្បងរបស់កម្ពុជាមួយចំនួនមានដូចជា សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ពេលនេះត្រូវជាប់កាតព្វកិច្ចពន្ធគយរបស់សហភាពអឺរ៉ុប។

ភាគច្រើនកម្ពុជានាំចេញ ផលិតផលវាយនភណ្ឌ ស្បែកជើង កង់ គ្រឿងឧបភោគបរិភោគ អង្ករ និងផលិតផលកសិកម្មផ្សេងទៀតទៅកាន់សហភាពអឺរ៉ុប ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)។
ពាណិជ្ជកម្មសរុបកម្ពុជា-សហភាពអឺរ៉ុបមានតម្លៃ៤,៦១ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ធ្លាក់ចុះជិត៥ភាគរយពី៤,៨៥ពាន់លានដុល្លារក្នុងឆ្នាំ២០២២។ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញដែលមានទំហំទឹកប្រាក់ ៣,៦៦ ពាន់លានដុល្លារទៅសហភាពអឺរ៉ុប ធ្លាក់ចុះ ៩ ភាគរយធៀបនឹង ៤,០៤ពាន់លានដុល្លារក្នុងឆ្នាំ២០២២។ នេះបើតាមក្រសួងពាណិជ្ជកម្ម៕
កាលពីឆ្នាំ២០២៤ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-សហភាពអឺរ៉ុបសម្រេចបានទឹកប្រាក់ជាង៥,៣២៩ ពាន់លានដុល្លារបានកើនឡើងជាង១៥ ភាគរយធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះកម្ពុជាបាននាំចេញទៅកាន់សហភាពអឺរ៉ុប មានទំហំទឹកប្រាក់ ៤,៤១ ពាន់លានដុល្លារ កើនឡើងជាង២០ ភាគរយធៀបនឹងឆ្នាំ២០២៣ ខណៈការនាំចូលរបស់កម្ពុជាពីសហភាពអឺរ៉ុបជិត ៩១៨លានដុល្លារក្នុងឆ្នាំមុនថយចុះជាង៣ភាគរយ៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


