Connect with us

ព័ត៌មានជាតិ

អឺរ៉ុបផ្ដល់ជំនួយឥតសំណង១៥លានអឺរ៉ូដើម្បីគាំទ្រដល់សេដ្ឋកិច្ចជនបទកម្ពុជា

បានផុស

នៅ

ធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) បានផ្ដល់ជំនួយឥតសំណងចំនួន១៥លានអឺរ៉ូ ឬប្រមាណ១៦,២៦លានដុល្លារអាមេរិក ដល់កម្ពុជាដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ចកិច្ចជនបទ និងពាណិជកម្មផលិតផលកសិកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីចុះហត្ថលេខាធ្វើឡើងរវាងអនុប្រធានធនាគារលោកស្រី Nicola Beer និងឧបនាយករដ្ឋមន្ត្រីសេដ្ឋកិច្ច អូនព័ន្ធ មុនីរ័ត្ន ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចកម្ពុជា។

លោកស្រី Nocola Beer មានប្រសាសន៍ថាការផ្ដល់ជំនួយនេះជាអ្វីដែលក្រុមអឺរ៉ុបអាចធ្វើសំរេចចេញជាសមិទ្ធិផលជាក់ស្ដែងបាន ដោយនឹងជួយបង្កើតការងារ ការជំរុញពាណិជ្ជកម្ម និងការពង្រឹងសេដ្ឋកិច្ចកម្ពុជា។

លោកស្រីថា៖ «តាមរយៈហិរញ្ញប្បទាននេះ យើងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងសន្ដិសុខស្បៀង បង្កើនប្រាក់ចំណូលរបស់កសិករ និងផ្ដល់ឱកាសទីផ្សារថ្មីៗសម្រាប់ផលិតផលកម្ពុជា»។

ការផ្ដល់ជំនួយនឹងធ្វើឱ្យទឹកប្រាក់វិនិយោគសរុបដែលគាំទ្រដោយសហភាពអឺរ៉ុបក្នុងកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) កើនជិត៨០លានអឺរ៉ូ ដល់កម្ពុជា។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាលោក អ៊ីហ្គូ ទ្រីសម៉ាន់ ថាជំនួយទាំងនេះនឹងជួយដល់កសិករ និងសហគមន៍កសិករនៅក្នុងការកែលម្អផលិតកម្មបឋម សមត្ថភាពកែច្នៃ និងលទ្ធភាពនាំចេញផលិតផលកសិកម្មកម្ពុជាចូលទីផ្សារកាន់តែប្រសើរឡើង។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសេដ្ឋកិច្ច អូនព័ន្ធ មុនីរ័ត្ន បានថ្លែងអំណរគុណ​ចំពោះធនាគារអឺរ៉ុប សហភាពអឺរ៉ុប និងIFAD ដែលបានបង្ហាញការគាំទ្រដល់ការ​អភិវឌ្ឍកម្ពុជា និងបានបញ្ជាក់ថាពីប្ដេជ្ញាចិត្តរបស់កម្ពុជាជំរុញ និងពង្រឹងភាពជាដៃគូនាពេលអនាគតជាមួយស្ថាប័នទាំងនេះផងដែរ។

លោកថា៖ «ថ្ងៃនេះគឺជាសក្ខីភាពមួយចំពោះការបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា និងធនាគារវិនិយោគអឺរ៉ុប EIB សហភាពអឺរ៉ុប និងIFAD ក៏ដូចជាបង្ហាញអំពីការគាំទ្រខ្លាំងក្លាពីសំណាក់ដៃគូ​អភិវឌ្ឍន៍សំខាន់ៗ ក្នុងការងារកំណែទម្រង់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាល»។

តាមរយៈជំ​នួយនេះនឹងធ្វើឱ្យកម្មវិធី ASPIRE-AT ជួយពង្រឹងនូវហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងការតភ្ជាប់ទៅកាន់ទីផ្សារកម្ពុជា រាប់ចាប់តាំងពីការប្រមូល ការដឹកជញ្ជូន ការស្ដុកទុក ឃ្លាំងសម្ងួត ព្រមទាំងយកទៅជួយសាងសង់ស្ពានកោះខ្សាច់ទន្លេនៅក្នុងខេត្តកណ្ដាលដើម្បីធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូន និងចូលទៅកាន់ទីផ្សារ។

តាមការប៉ានស្មាននឹងមានកសិករប្រមាណ១០ម៉ឺននាក់ស្មើនឹងជាង២៥ ០០០គ្រួសារ និងសហគា្រសកសិកម្មចំនួន៥០០ នឹងទទួលបានអត្ថប្រយោជន៍ពីជំនួយនេះ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៩ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច១២ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម