កសិករអាមេរិក Archives - Kampuchea Thmey Daily

កសិករ​អាមេរិកធូរ​ចិត្តឡើងវិញ ក្រោយ​ចិន​ព្រមបន្ត​ទិញសណ្ដែងសៀងជាង ១០ លានតោនឆ្នាំនេះ
ក្រុមកសិករនៅសហរដ្ឋអាមេរិក​បាន​សប្បាយចិត្តឡើងវិញ ក្រោយ​ប្រទេសចិន​យល់ព្រមបន្តការទិញសណ្ដែកសៀងអាមេរិក​ឡើងវិញ ក្រោយ​កិច្ចប្រជុំរវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងសម​ភាគី​ចិន លោក​ ស៊ី ជីនពីង នៅកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍។

ការព្រមព្រៀងទិញនៅពេលនេះ ធ្វើឡើងក្រោយ​ចិនទម្លាក់ចោលអ្នកផ្គត់ផ្គង់សហរដ្ឋ​អាមេរិក ដោយ​ងាក​ទៅរកប្រទេសផ្សេងៗនៅអាមេរិកខាងត្បូងជំនួសវិញ ដែលធ្វើឱ្យ​ឱ្យ​ការនាំចូលសណ្ដែកសៀងអាមេរិករបស់ចិន​ធ្លាក់ចុះដល់សូន្យកាលពីខែកញ្ញា។ ការណ៍នេះ បាន​បង្កកង្វល់ធ្ងន់ធ្ងរសម្រាប់កសិករអាមេរិក ដែល​វាបង្ហាញពីផលប៉ះពាល់នៃសង្រ្គាមពាណិជ្ជកម្ម​រវាងប្រទេសមហាអំណាចទាំង២​​។

យ៉ាងណាមិញ ក្រោយ​ជំនួនត្រាំ-ស៊ី កាលម្សិលមិញ រដ្ឋមន្ត្រីក្រសួងរតនាគារ​អាមេរិក លោក ស្កុតថ៍ បេសិនថ៍ (​Scott Bessent ) ​បាន​ឱ្យដឹងថា ចិនបានយល់ព្រមទិញសណ្តែកសៀងអាមេរិកចំនួន ១២ លានតោន ក្នុងរដូវកាលប្រមូលផល​បច្ចុប្បន្ន ដែលនឹង​បន្ត​រហូតដល់ខែមករា។

ទោះបីជាបរិមាណនេះ ទាបជាង​ការទិញ​ប្រមាណ ២២,៥ លាន​តោន ក្នុងរដូវកាលប្រមូលផល​ឆ្នាំមុនក្ដី ប៉ុន្តែវា​ធ្វើឱ្យ​កសិករអាមេរិក​បានធូរចិត្តខ្លះៗ ក្រោយពី​រំពឹងការខាតបង់់រាប់ពាន់់លាន​ដុល្លារនាពេលកន្លងមក​។ ​លោក បេសិនថ៍ បាន​ឱ្យដឹងទៀតថា ចិន​ក៏បាន​ប្ដេជ្ញាចិត្តទិញសណ្ដែកសៀងអាមេរិក ២៥ លាន​តោន ក្នុង១ឆ្នាំៗ សម្រាប់រយៈពេល ៣ ឆ្នាំ ទៅមុខផងដែរ ដែលជាផ្នែកមួយ​នៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម​ធំរវាងអាមេរិក និងចិន។ ​

ការនាំចេញសណ្ដែកសៀងរបស់អាមេរិក​ឆ្នាំមុន មាន​ប្រមាណ ២៤,៥ ប៊ីលាន​ដុល្លារ​ កាលពីឆ្នាំមុន ដោយ​មាន​ចិនជាទីផ្សារលក់ដ៏សំខាន់។ ការយល់ព្រមបន្តទិញរបស់ចិននៅពេលនេះ ធ្វើឡើងខណៈកសិករអាមេរិក​ជិតបញ្ចប់ការប្រមូលផលខ្លួន។

​កង្វះតម្រូវការ​ពី​ចិនកន្លងមក បានធ្វើឱ្យប្រាក់ចំណូលកសិកម្មរបស់​អាមេរិកធ្លាក់ចុះ ​ចំពេល​តម្លៃជី គ្រាប់ពូជ កម្លាំងពលកម្ម និងឧបករណ៍ប្រើប្រាស់កើនឡើង។

សាទរនឹង​កិច្ចព្រមព្រៀងថ្មី លោក Caleb Ragland ប្រធានសមាគមសណ្តែកសៀងអាមេរិក និងជាកសិករនៅរដ្ឋ Kentucky បាននិយាយថា៖ «នេះគឺជាជំហានដ៏មានអត្ថន័យមួយឆ្ពោះទៅរកការបង្កើតឡើងវិញនូវទំនាក់ទំនងពាណិជ្ជកម្មដែលមានស្ថិរភាព និងយូរអង្វែង ដែលផ្តល់លទ្ធផលសម្រាប់គ្រួសារកសិករ និងមនុស្សជំនាន់ក្រោយ»។

ប្រធានសហព័ន្ធការិយាល័យកសិកម្មអាមេរិក លោក Zippy Duvall បាននិយាយថា៖ «ការពង្រីកទីផ្សារ និងការស្តារការទិញឡើងវិញ​របស់ចិន នឹងផ្តល់នូវភាពប្រាកដប្រជាមួយចំនួនសម្រាប់កសិករ​ដែលប្រឹងត្រដាបត្រដួសដើម្បីរស់»។

គេមើលឃើញថា​ កិច្ចព្រមព្រៀងជាមួយ​ចិន ធ្វើឡើងបន្ទាប់ពីលោក ត្រាំ ​សម្រេចបាន​នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មកសិកម្ម ឬកិច្ចព្រមព្រៀងក្របខណ្ឌជាមួយប្រទេសអាស៊ី​ដទៃទៀត​។

លោក បេសិនថ៍ បាន​ឱ្យថា ប្រទេសដទៃទៀតនៅអាស៊ីអាគ្នេយ៍បានយល់ព្រមទិញសណ្តែកសៀងចំនួន ១៩ លានតោនបន្ថែមទៀតពីសហរដ្ឋអាមេរិក ប៉ុន្តែមិនបានបញ្ជាក់ពេលវេលាសម្រាប់ការទិញ​ ឬប្រទេសណាខ្លះ​ដែលពាក់ព័ន្ធនោះទេ។ យោងតាមទិន្នន័យពាណិជ្ជកម្មរបស់ការិយាល័យជំរឿន​អាមេរិក ប្រទេសនៅអាស៊ីក្រៅពី​ចិន បាននាំចូលសណ្ដែកសៀង​ចន្លោះពី ៨-១០ លានតោនជារៀងរាល់ឆ្នាំ ក្នុងប៉ុន្មានឆ្នាំចុងក្រោយ​៕

The post កសិករ​អាមេរិកធូរ​ចិត្តឡើងវិញ ក្រោយ​ចិន​ព្រមបន្ត​ទិញសណ្ដែងសៀងជាង ១០ លានតោនឆ្នាំនេះ appeared first on Kampuchea Thmey Daily.

រដ្ឋបាល​ ត្រាំ គ្រោងចំណាយជាង​ ១០ ប៊ីលាន​ដុល្លារ ជួយកសិកររងផលវិបាកនៃ «ពន្ធត្រាំ»
រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ គ្រោង​នឹង​ប្រកាសពីកញ្ចប់ថវិកាជាង ១០ ប៊ីលាន​ដុល្លារ នៅថ្ងៃអង្គារនេះ ដើម្បីជួយដល់់​កសិករអាមេរិក ដែលរងផលប៉ះពាល់ពីសង្រ្គាមពាណិជ្ជកម្ម​ ដែល​ផ្ទុះ​ខ្លាំង​ឡើងវិញ​ដោយសារតែគោលនយោបាយពន្ធគយរបស់លោក។

ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័របាន​រាយការណ៍​ដោយ​ស្រង់សម្ដីប្រភពមិនបញ្ចេញឈ្មោះ​ថា កញ្ចប់ថវិកានេះ អាច​មាន​ចន្លោះពី ១០-១៥ ប៊ីលាន​ដុល្លារ ដើម្បីជួយកសិករឱ្យរួចផុតមួយ​ពេលនៃ​រដូវប្រមូលផល​ឆ្នាំ ២០២៥​។ ប្រភពបាន​អះអាងថា ​រដ្ឋបាល​ ត្រាំ នឹង​ប្រើប្រាស់កញ្ចប់ថវិកាសម្រាប់​កសិករសណ្តែកសៀងដែលរងផលប៉ះពាល់ដោយជម្លោះពាណិជ្ជកម្មជាមួយ​ចិន ក៏ដូចជា​កសិករដាំទំនិញសំខាន់ៗផ្សេងទៀត​។ យ៉ាងណាមិញ ព័ត៌មាន​លម្អិត​អំពីកញ្ចប់ថវិកានេះ មិនទាន់ត្រូវបាន​លាតត្រដាងនៅឡើយទេ។

គេមើលឃើញថា កសិករ​អាមេរិក ជាពិសេស​លើវិស័យដាំសណ្ដែងសៀង ដែលពឹង​ផ្អែកខ្លាំង​លើការនាំចេញ បាន​រងគ្រោះដោយសារតែសង្រ្គាម​ពាណិជ្ជកម្មដែល​ផ្ដួចផ្ដើមឡើងដោយ​លោក ត្រាំ ហើយបង្កការសងសឹងពីចិន ដែល​ដាក់ពន្ធខ្ពស់លើទំនិញ​អាមេរិកដូចគ្នា ហើយ​ងាកទៅរក​ប្រភព​ជំនួសវិញ។ ការណ៍នេះ បណ្ដាលឱ្យ​ការនាំចូល​របស់ចិន​ លើ​ផលិតផល​កសិកម្មអាមេរិក ដូចជាសណ្ដែកសៀង និងសាច់់គោ ធ្លាក់់ចុះជាគំហុកក្នុងរយៈពេល​ប៉ុន្មានខែចុងក្រោយ​។

​វាបង្ហាញឱ្យឃើញថា កសិករអាមេរិក ដែល​កំពុង​ចូលដល់រដូវប្រមូលផលធំប្រចាំឆ្នាំហើយ​នោះ កំពុងរងការគំរាមកំហែងទាំងប្រាក់ចំណូល និងផលចំណេញ ហើយ​ឈាន​ទៅដល់ការខាតបង់ផង ប្រសិន​បើគ្មានវិធានការពីរដ្ឋទេ។ បើតាមរ៉យទ័រ កសិករអាមេរិកភាគច្រើនគាំទ្រលោក ត្រាំ។

កន្លងមក សមាជិកសភាគណបក្សសាធារណរដ្ឋរបស់ លោក ត្រាំ បានព្រមានថា កសិករអាមេរិក​អាចប្រឈមនឹង «មហន្តរាយហិរញ្ញវត្ថុ» ប្រសិនបើពួកគេ​មិនទទួលបានជំនួយមុនដំណាច់ឆ្នាំទេនោះ​។ រដ្ឋមន្ត្រី​រតនាគារ លោក Scott Bessent កាលពីសប្តាហ៍មុន​អះអាងថា សេតវិមានគ្រោង​នឹងប្រកាសកញ្ចប់ជំនួយសម្រាប់កសិករ​នៅថ្ងៃអង្គារនេះ ជាពិសេសកសិករដាំសណ្ដែកសៀង។

យ៉ាង​ណាមិញ ការប្រើប្រាស់ថវិកាជួយសង្រ្គោះកសិករនាពេលនេះ អាចនឹង​ជួបការលំបាក​ ព្រោះវាត្រូវការការអនុម័តពីសភា ​ចំពេលដែល​រដ្ឋាភិបាលអាមេរិក​បន្ត​បិទដំណើរការ ដោយសារតែសភាទាំង២បក្ស បរាជ័យក្នុងការអនុម័តលើកញ្ចប់ថវិកា​សហព័ន្ធ​កាលពីសប្ដាហ៍មុន។

លោក ត្រាំ បាននិយាយម្តងហើយម្តងទៀតថា រដ្ឋបាលរបស់លោក​នឹងប្រើប្រាស់ប្រាក់ចំណូលពីពន្ធ ដើម្បីចំណាយ​ក្នុង​ជំនួយកសិករ។ ប៉ុន្តែតាមច្បាប់ ការចំណាយប្រាក់ដោយផ្ទាល់ដល់កសិករបែបនេះ ត្រូវបានកំណត់ត្រឹម ៣៥០ លាន​ដុល្លារ ដែលវាតិចជាងតម្រូវការ ហើយមានតែសសភាប៉ុណ្ណោះ ដែលអាចកែប្រែតួលេខនេះ។ ​

ជម្រើសមួយក្នុងការផ្តល់ជំនួយ​ដល់កសិករនោះ គឺការប្រើប្រាស់សាជីវកម្មឥណទានទំនិញ (CCC) ដែលជាឧបករណ៍ផ្តល់មូលនិធិរបស់ USDA ដែលត្រូវចាក់បញ្ចូលថវិកាជារៀងរាល់រដូវស្លឹកឈើជ្រុះ ។ ​ប៉៉ុន្តែអ្នកជំនាញនិយាយថា ដោយសារតែការបិទរដ្ឋាភិបាល ​CCC មិនអា​ចមាន​មូលនិធិថ្មីនោះទេ។

កាលពីអាណត្តិទី១របស់លោកក្នុងបរិបទសង្រ្គាមពាណិជ្ជកម្មដូចគ្នា ​លោក​ ត្រាំ​ បាន​ផ្ដល់ជំនួយពាណិជ្ជកម្មជាង ២៣ ​ប៊ីលានដុល្លារ ទៅកាន់កសិករ​តាមរយៈ CCC ​ដោយ​លើសចំនួនអនុញ្ញាតប្រមាណ ៣ ប៊ីលាន​ដុល្លារ។ ​នេះបើ​តាមការិយាល័យគណនេយ្យភាពរបស់រដ្ឋាភិបាល។

មូលនិធិបច្ចុប្បន្នរបស់ CCC ​អាចនឹង​មាន​ទាបពេក​ដើម្បីប្រើប្រាស់ក្នុងកញ្ចប់ជំនួយថ្មីនេះ ខណៈរដ្ឋាភិបាលអាមេរិក​បាន​កំណត់ប្រាក់ជាង ៤០ ប៊ីលាន​ដុល្លារ រួចហើយ ដើម្បីជាជំនួយសម្រាប់់កសិករឆ្នាំនេះ ដោយសារតែ​គ្រោះមហន្តរាយ និងការសង្គ្រោះសេដ្ឋកិច្ច​ ដែលត្រូវបាន​អនុម័តដោយសភា៕

The post រដ្ឋបាល​ ត្រាំ គ្រោងចំណាយជាង​ ១០ ប៊ីលាន​ដុល្លារ ជួយកសិកររងផលវិបាកនៃ «ពន្ធត្រាំ» appeared first on Kampuchea Thmey Daily.

កសិករអាមេរិកព្រួយបារម្ភ ដោយពន្ធ ត្រាំ បង្ក «វិបត្តិពេញទំហឹង» លើវិស័យកសិកម្ម
ក្រុមពាណិជ្ជកម្មដ៏សំខាន់មួយរបស់អាមេរិក បានឱ្យដឹងថា ពន្ធគយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើឱ្យឧស្សាហកម្មកសិកម្មរបស់សហរដ្ឋអាមេរិក ធ្លាក់ចូលទៅក្នុង «វិបត្តិពេញ​ទំហឹង» ខណៈ​ការលុបចោលការបញ្ជាទិញទំនិញកសិកម្មរបស់​ចិន ​បង្ខំឱ្យកសិករអាមេរិក​បញ្ឈប់បុគ្គលិក ឬបិទអាជីវកម្មរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់កាសែតញូវយ៉កប៉ុស្តិ៍ និងបណ្ដាញទូរទស្សន៍ CNBC កាលពីថ្ងៃចន្ទ។

កសិករសណ្ដែកសៀងអាមេរិក នៅរដ្ឋ Missouri

លោក Peter Friedmann នាយកប្រតិបត្តិនៃសម្ព័ន្ធដឹកជញ្ជូនកសិកម្ម​ ​(AgTC) ដែលជាក្រុមពាណិជ្ជកម្មនាំចេញឈានមុខគេសម្រាប់កសិករអាមេរិក បានប្រាប់ CNBC ថា គេមិនអាចនិយាយថា ចំនួននៃការលុបចោល​ការបញ្ជាទិញរបស់ចិនជិតក្លាយជាវិបត្តិនោះទេ ​ ​ព្រោះ «​វា​ជា​វិបត្តិ​ពេញ​​ទំហឹង​រួចទៅ​ហើយ»​។

យោងតាម​ទិន្នន័យ ដែលចេញផ្សាយដោយក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ​ប្រទេសចិនបានលុបចោលការបញ្ជាទិញសាច់ជ្រូកដ៏ធំបំផុតរបស់ខ្លួនចាប់តាំងពីឆ្នាំ ២០២០ ​ក្នុងទំហំប្រមាណ ១២ ០០០ តោន។ ​ទន្ទឹមនឹងនេះ ទ​ចិនបានកាត់បន្ថយការបញ្ជា​ទិញ​សណ្តែកសៀងអាមេរិក​របស់ខ្លួនមកត្រឹម ១ ៨០០ ​តោន ក្នុងសប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី ១៧ ខែមេសា ពោលគឺធ្លាក់ចុះប្រមាណ ៩៧ ភាគរយ ពីចំនួន ៧២ ៨០០ តោន នៅសប្ដាហ៍មុននោះ។  ​

AgTC បាននិយាយថា ការខាតបង់ផ្នែកហិរញ្ញវត្ថុទ្រង់ទ្រាយធំ ក្លាយជាបញ្ហា​ប្រឈមរួមទៅហើយក្នុងចំណោមបណ្ដា​ក្រុមហ៊ុនជាសមាជិកនៃក្រុមពាណិជ្ជកម្មរបស់ខ្លួន​។

អ្នកនាំចេញឈើ និងក្តារក្រដាស បានរាយការណ៍ប្រាប់ AgTC ​ថា ទំនិញចំនួន ៦ ៤០០ តោន ត្រូវបាន​លុបចោលការបញ្ជាទិញភ្លាមៗ ឬត្រូវជាប់គាំងក្នុងឃ្លាំង។ ទន្ទឹមនឹងនេះដែរ ប្រភេទទំនិញដដែលចំនួន ៩ ០០០ កំពុងដឹកជញ្ជូនទៅចិនដោយរំពឹងថាទៅដល់ថ្ងៃទី ១៣ ឧសភា ប៉ុន្តែ​បារម្ភថា អតិថិជន​ចិន​អាច​បដិសេធមិនទទួលយក ហើយត្រូវផ្លាស់ប្ដូរទៅកន្លែងផ្សេង ដែលអាចបង្កើនការចំណាយ។ ចំណែកឯ​ក្រុមហ៊ុននាំចេញគ្រាប់ពូជស្មៅវិញ ​បានរាយការណ៍​ថា អ្នកទិញចិនបានលុបចោល​ទំនិញដឹកតាមកប៉ាល់នេះចំនួន ៨ ជើង ទោះបីជាកប៉ាល់ត្រូវបានកក់រួចហើយក្ដី។

សាច់ជ្រូកសុទ្ធរបស់អាមេរិក

នៅឯកិច្ចប្រជុំភាគីពាក់ព័ន្ធនាពេលថ្មីៗនេះ នៅទីស្នាក់ការកណ្តាលកំពង់ផែ Oakland ទាក់ទងនឹងផលប៉ះពាល់ពន្ធគយ នាយកប្រតិបត្តិកំពង់ផែ Oakland លោក Kristi McKenney បានព្រមានថាការធ្លាក់ចុះ​នៃបរិមាណទំនិញរបស់កំពង់ផែដោយសារពន្ធ ​ជាចុងក្រោយ​អាចប៉ះពាល់ដល់ស្ថិរភាពការងារ និងសុខភាពសេដ្ឋកិច្ចក្នុងតំបន់។

លោក McKenney បានលើកឡើងពីពន្ធសងសឹកលើផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិក ក៏ដូចជាទំនិញផលិត។ ​ទំនិញទាំង២មុខ ​ស្ថិតក្នុងចំណោមទំនិញនាំចេញដ៏សំខាន់ដែលឆ្លងកាត់កំពង់ផែ Oakland ។ ការនាំចេញរួមមាន ត្រីអាល់ម៉ុន សាច់គោ សាច់ជ្រូក ទឹកដោះគោ និងវត្ថុធាតុដើមកែច្នៃ ដែលភាគច្រើន​ឆ្ពោះទៅទីផ្សារនៅអាស៊ី។ អ្វីដែលសំខាន់ ចិន​ជាប់ចំណាត់ថ្នាក់ជាដៃគូពាណិជ្ជកម្មនាំចូលកំពូលរបស់កំពង់ផែ និងជាដៃគូនាំចេញទី៣ ​ដោយរួមចំណែក ២៩ ភាគរយ នៃ​ទំហំ​ពាណិជ្ជកម្មសរុបរបស់កំពង់ផែ Oakland ។

ក្នុងសង្រ្គាមពាណិជ្ជកម្ម សហរដ្ឋអាមេរិកបានដាក់ពន្ធជាបន្តបន្ទាប់លើទំនិញចិន សរុបប្រមាណ ១៤៥ ភាគរយ។ ដើមឡើយ ចិន​បាន​កំណត់គោលដៅពន្ធតែលើទំនិញវិស័យកសិកម្មរបស់អាមេរិកប៉ុណ្ណោះ ប៉ុន្តែក្រោយ​មក​បាន​សងសឹកលលើវិធានការរបស់ ត្រាំ ដោយ​ដំឡើងពន្ធ ១២៥ ភាគរយ លើទំនិញស្ទើរគ្រប់មុខ​របស់អាមេរិក។ ​

ដោយសារតែសង្រ្គាមពន្ធនេះ ​អ្នកនាំចេញកសិផលអាមេរិក​បានព្រមាននាពេលកន្លងមក​ថា ​គ្មានទីផ្សារផ្សេងទៀត ដែលអាចជំនួស​តម្រូវការរបស់​ចិនបានយ៉ាងឆាប់រហ័ស ​ឬអាចស្រូបយកបរិមាណទំនិញកសិកម្ម​ដូចចិន​នោះទេ​។

កម្មករ​ចំណាក​ស្រុក​កំពុងបេះផ្លែ​ស្ត្របឺរី​នៅ​កសិដ្ឋាន​មួយ​​​ក្នុងរដ្ឋ California​

យោងតាម ​​USDA ​ចិនជាទីផ្សារទំនិញកសិកម្មរបស់សហរដ្ឋអាមេរិក ក្នុងទំហំនៃការនាំចេញប្រមាណ ២៧ ប៊ីលាន​ដុល្លារ​កាលពីឆ្នាំមុន​ ដែល​នេះបង្ហាញថា ការខាតបង់នឹង​មាន​លក្ខណៈធ្ងន់ធ្ងរសម្រាប់កសិករអាមេរិក​។

យោងតាមលោក Friedmann បានឱ្យដឹងថា កសិករអាមេរិកនៅទូទាំងប្រទេសកំពុងស្ថិតក្នុង​វិបត្តិរួចទៅហើយ ​ដោយរាប់តាំងកសិករមូរចំបើង រហូតដល់អ្នកដាំកប្បាស និងឈើខ្លាំង ក៏ដូចជាក្រុមហ៊ុននាំចេញផ្លែឈើ និងគ្រាប់ធញ្ញជាតិ​។

​ខ្លាំងបំផុតគឺថា កសិករសណ្តែកសៀងអាមេរិក នឹងបាត់បង់ទីផ្សារចិន ដ៏សំខាន់​។ យោងតាម ​​USDA ​ចិនគឺជាអ្នកទិញសណ្តែកសៀងលំដាប់កំពូលរបស់ពិភពលោក ដោយបាននាំចូលសណ្ដែកសៀងពីអាមេរិក​ក្នុង​តម្លៃជិត ១៣ ​ប៊ីលានដុល្លារ​កាលពីឆ្នាំមុន។

ការណ៍គួរឱ្យកត់សម្គាល់នោះ គឺថា ទោះបីជាសហរដ្ឋអាមេរិក​ជាអ្នកផ្គត់ផ្គង់ទំនិញកសិកម្មដ៏ធំមួយក្ដី ​លោក Zhao Chenxin មន្ត្រីជាន់ខ្ពស់​ចិន​នៅគណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ បាននិយាយកាលពីថ្ងៃចន្ទថា ​ចិននៅតែធម្មតាទោះបីគ្មានការផ្គត់ផ្គង់ពីអាមេរិក នូវ​គ្រាប់ធញ្ញជាតិដូចជា​សណ្តែក​សៀង​ ពោត និងពោត ក៏ដោយ​ ព្រោះចិន​អាចរកអ្នកផ្គត់ផ្គង់ជំនួស​បាន «យ៉ាងងាយស្រួល ហើយការផ្គត់ផ្គង់នៅលើទីផ្សារអន្តរជាតិ​មានគ្រប់ណាស់ទៅហើយ»។ កន្លងមក មាន​សេចក្ដីរាយការណ៍ថា ជំនួសឱ្យអាមេរិក​ ចិន​​បាន​ងាកទៅរកការផ្គត់ផ្គង់ទំនិញកសិកម្មមួយចំនួន ពីបណ្ដាប្រទេសនៅអាមេរិកខាងត្បូង ដូចជាប្រេស៊ីលជាដើម។

ប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក​​ ស៊ី ជីនពីង

លោក Friedmann បាននិយាយថា អ្នកដើរទិញអីវ៉ាន់អាមេរិក ប្រហែលជា​នឹងឃើញពីលំហូរ​ជាបណ្តោះអាសន្ននៃទំនិញថោកៗជាងរាល់ដងតាមផ្សារទំនើប ​ប៉ុន្តែនោះគឺជាសញ្ញាដែលថា ​កសិករអាមេរិក​ឈប់រកស៊ី ហើយដាក់ទំនិញលើទីផ្សារលើសពីតម្រូវការដោយសារតែគ្មានជម្រើសនាំចេញ។

គេមើលឃើញថា​ វិធានការពន្ធរបស់​សហរដ្ឋអាមេរិក​បាន​បង្កការប្រឆាំងទ្រង់ទ្រាយធំៗពីភាគីផ្សេងៗ ជាពិសេសអ្នកក្នុងវិស័យកសិកម្ម ដែលរងហានិភ័យនៃការកំណត់គោលដៅ​សងសឹកខ្លាំងជាងគេ។

យោងតាម​ការចុះផ្សាយរបស់វិទ្យុសាធារណៈជាតិអាមេរិក (NPR) ​រដ្ឋបាល ត្រាំ ​នៅអាណត្តិមុន​ បានចំណាយប្រាក់ ២៨ ​ប៊ីលានដុល្លារ ដើម្បីជួញដល់កសិករដោយសារតែការសងសឹករបស់ចិន។ ​ប៉ុន្តែពេលបច្ចុប្បន្ន អត្រាពន្ធគយគឺខ្ពស់ជាងកាលនោះ ​ហើយវាមិនទាន់ច្បាស់ ថាតើវានឹងបន្តទៅមុខក្នុងរយៈពេលប៉ុន្មាននោះទេ។ កសិករអាមេរិក​លើកឡើងថា ការជួញរបស់ ត្រាំ អាចជួយបានក្នុងរយៈពេលខ្លី ប៉ុន្តែផលប៉ះពាល់នៃពន្ធបន្តក្នុងរយៈពេលវែង ដោយធ្វើឱ្យពួកគេបាត់បង់ទីផ្សារ។

កាលពីដើមខែមេសា ពោលគឺបន្ទាប់ពីលោក ត្រាំ ប្រកាសពន្ធគយបដិការ សហព័ន្ធការិយាល័យកសិកម្មអាមេរិក ​ដែលជាក្រុម​តំណាងកសិករឈានមុខគេ បាននិយាយថា ពន្ធគយគំរាមកំហែងដល់ការប្រកួតប្រជែងរបស់កសិករអាមេរិក ហើយអាចបណ្តាលឱ្យខូចខាតរយៈពេលវែង ដោយវាបំផ្លាញចំណែកទីផ្សារ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

លោក Zippy Duvall ប្រធានសហព័ន្ធដដែល បាននិយាយ​ក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើង​មានគោលដៅរួមជាមួយ​រដ្ឋបាល(ត្រាំ) ក្នុងការកម្រិតទីផ្សារ​ជាមួយដៃគូអន្តរជាតិរបស់យើង ប៉ុន្តែការដំឡើងពន្ធបានគំរាមកំហែងដល់និរន្តរភាពសេដ្ឋកិច្ចរបស់កសិករ​»។

ចំណែកឯសហភាព​កសិករ​ជាតិអាមេរិក​វិញ ​ក៏បាន​រិះគន់​ផែនការ​ពន្ធផង​ដែរ ដោយ​និយាយ​ថា វា​ធ្វើ​ឲ្យ​កសិករ​ប្រឈម​នឹង​ហានិភ័យ ​ពេលមាន​​ភាព​តានតឹង​​​សេដ្ឋកិច្ច ដោយ​បង្កការបាត់បង់កសិដ្ឋានបែបគ្រួសារកាន់តែច្រើន ធ្វើឱ្យសេដ្ឋកិច្ចជនបទចុះខ្សោយ ហើយចុងក្រោយជំរុញឱ្យការចំណាយ និងកម្រិតជម្រើសផលិតផល​សម្រាប់អ្នកប្រើប្រាស់នៅហាងលក់គ្រឿងទេស៕

The post កសិករអាមេរិកព្រួយបារម្ភ ដោយពន្ធ ត្រាំ បង្ក «វិបត្តិពេញទំហឹង» លើវិស័យកសិកម្ម appeared first on Kampuchea Thmey Daily.