ព័ត៌មានអន្ដរជាតិ
រដ្ឋបាល ត្រាំ គ្រោងចំណាយជាង ១០ ប៊ីលានដុល្លារ ជួយកសិកររងផលវិបាកនៃ «ពន្ធត្រាំ»
រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងប្រកាសពីកញ្ចប់ថវិកាជាង ១០ ប៊ីលានដុល្លារ នៅថ្ងៃអង្គារនេះ ដើម្បីជួយដល់់កសិករអាមេរិក ដែលរងផលប៉ះពាល់ពីសង្រ្គាមពាណិជ្ជកម្ម ដែលផ្ទុះខ្លាំងឡើងវិញដោយសារតែគោលនយោបាយពន្ធគយរបស់លោក។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ដោយស្រង់សម្ដីប្រភពមិនបញ្ចេញឈ្មោះថា កញ្ចប់ថវិកានេះ អាចមានចន្លោះពី ១០-១៥ ប៊ីលានដុល្លារ ដើម្បីជួយកសិករឱ្យរួចផុតមួយពេលនៃរដូវប្រមូលផលឆ្នាំ ២០២៥។ ប្រភពបានអះអាងថា រដ្ឋបាល ត្រាំ នឹងប្រើប្រាស់កញ្ចប់ថវិកាសម្រាប់កសិករសណ្តែកសៀងដែលរងផលប៉ះពាល់ដោយជម្លោះពាណិជ្ជកម្មជាមួយចិន ក៏ដូចជាកសិករដាំទំនិញសំខាន់ៗផ្សេងទៀត។ យ៉ាងណាមិញ ព័ត៌មានលម្អិតអំពីកញ្ចប់ថវិកានេះ មិនទាន់ត្រូវបានលាតត្រដាងនៅឡើយទេ។
គេមើលឃើញថា កសិករអាមេរិក ជាពិសេសលើវិស័យដាំសណ្ដែងសៀង ដែលពឹងផ្អែកខ្លាំងលើការនាំចេញ បានរងគ្រោះដោយសារតែសង្រ្គាមពាណិជ្ជកម្មដែលផ្ដួចផ្ដើមឡើងដោយលោក ត្រាំ ហើយបង្កការសងសឹងពីចិន ដែលដាក់ពន្ធខ្ពស់លើទំនិញអាមេរិកដូចគ្នា ហើយងាកទៅរកប្រភពជំនួសវិញ។ ការណ៍នេះ បណ្ដាលឱ្យការនាំចូលរបស់ចិន លើផលិតផលកសិកម្មអាមេរិក ដូចជាសណ្ដែកសៀង និងសាច់់គោ ធ្លាក់់ចុះជាគំហុកក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ។
វាបង្ហាញឱ្យឃើញថា កសិករអាមេរិក ដែលកំពុងចូលដល់រដូវប្រមូលផលធំប្រចាំឆ្នាំហើយនោះ កំពុងរងការគំរាមកំហែងទាំងប្រាក់ចំណូល និងផលចំណេញ ហើយឈានទៅដល់ការខាតបង់ផង ប្រសិនបើគ្មានវិធានការពីរដ្ឋទេ។ បើតាមរ៉យទ័រ កសិករអាមេរិកភាគច្រើនគាំទ្រលោក ត្រាំ។
កន្លងមក សមាជិកសភាគណបក្សសាធារណរដ្ឋរបស់ លោក ត្រាំ បានព្រមានថា កសិករអាមេរិកអាចប្រឈមនឹង «មហន្តរាយហិរញ្ញវត្ថុ» ប្រសិនបើពួកគេមិនទទួលបានជំនួយមុនដំណាច់ឆ្នាំទេនោះ។ រដ្ឋមន្ត្រីរតនាគារ លោក Scott Bessent កាលពីសប្តាហ៍មុនអះអាងថា សេតវិមានគ្រោងនឹងប្រកាសកញ្ចប់ជំនួយសម្រាប់កសិករនៅថ្ងៃអង្គារនេះ ជាពិសេសកសិករដាំសណ្ដែកសៀង។

យ៉ាងណាមិញ ការប្រើប្រាស់ថវិកាជួយសង្រ្គោះកសិករនាពេលនេះ អាចនឹងជួបការលំបាក ព្រោះវាត្រូវការការអនុម័តពីសភា ចំពេលដែលរដ្ឋាភិបាលអាមេរិកបន្តបិទដំណើរការ ដោយសារតែសភាទាំង២បក្ស បរាជ័យក្នុងការអនុម័តលើកញ្ចប់ថវិកាសហព័ន្ធកាលពីសប្ដាហ៍មុន។
លោក ត្រាំ បាននិយាយម្តងហើយម្តងទៀតថា រដ្ឋបាលរបស់លោកនឹងប្រើប្រាស់ប្រាក់ចំណូលពីពន្ធ ដើម្បីចំណាយក្នុងជំនួយកសិករ។ ប៉ុន្តែតាមច្បាប់ ការចំណាយប្រាក់ដោយផ្ទាល់ដល់កសិករបែបនេះ ត្រូវបានកំណត់ត្រឹម ៣៥០ លានដុល្លារ ដែលវាតិចជាងតម្រូវការ ហើយមានតែសសភាប៉ុណ្ណោះ ដែលអាចកែប្រែតួលេខនេះ។
ជម្រើសមួយក្នុងការផ្តល់ជំនួយដល់កសិករនោះ គឺការប្រើប្រាស់សាជីវកម្មឥណទានទំនិញ (CCC) ដែលជាឧបករណ៍ផ្តល់មូលនិធិរបស់ USDA ដែលត្រូវចាក់បញ្ចូលថវិកាជារៀងរាល់រដូវស្លឹកឈើជ្រុះ ។ ប៉៉ុន្តែអ្នកជំនាញនិយាយថា ដោយសារតែការបិទរដ្ឋាភិបាល CCC មិនអាចមានមូលនិធិថ្មីនោះទេ។
កាលពីអាណត្តិទី១របស់លោកក្នុងបរិបទសង្រ្គាមពាណិជ្ជកម្មដូចគ្នា លោក ត្រាំ បានផ្ដល់ជំនួយពាណិជ្ជកម្មជាង ២៣ ប៊ីលានដុល្លារ ទៅកាន់កសិករតាមរយៈ CCC ដោយលើសចំនួនអនុញ្ញាតប្រមាណ ៣ ប៊ីលានដុល្លារ។ នេះបើតាមការិយាល័យគណនេយ្យភាពរបស់រដ្ឋាភិបាល។
មូលនិធិបច្ចុប្បន្នរបស់ CCC អាចនឹងមានទាបពេកដើម្បីប្រើប្រាស់ក្នុងកញ្ចប់ជំនួយថ្មីនេះ ខណៈរដ្ឋាភិបាលអាមេរិកបានកំណត់ប្រាក់ជាង ៤០ ប៊ីលានដុល្លារ រួចហើយ ដើម្បីជាជំនួយសម្រាប់់កសិករឆ្នាំនេះ ដោយសារតែគ្រោះមហន្តរាយ និងការសង្គ្រោះសេដ្ឋកិច្ច ដែលត្រូវបានអនុម័តដោយសភា៕
-
កីឡា៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoក្រុមហ៊ុនរបស់ចិន SF Holding ចាប់អារម្មណ៍ ពង្រីកការវិនិយោគវិស័យដឹកជញ្ជូន នៅកម្ពុជា


