ព័ត៌មានអន្ដរជាតិ
កសិករអាមេរិកធូរចិត្តឡើងវិញ ក្រោយចិនព្រមបន្តទិញសណ្ដែងសៀងជាង ១០ លានតោនឆ្នាំនេះ
ក្រុមកសិករនៅសហរដ្ឋអាមេរិកបានសប្បាយចិត្តឡើងវិញ ក្រោយប្រទេសចិនយល់ព្រមបន្តការទិញសណ្ដែកសៀងអាមេរិកឡើងវិញ ក្រោយកិច្ចប្រជុំរវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងសមភាគីចិន លោក ស៊ី ជីនពីង នៅកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍។

ការព្រមព្រៀងទិញនៅពេលនេះ ធ្វើឡើងក្រោយចិនទម្លាក់ចោលអ្នកផ្គត់ផ្គង់សហរដ្ឋអាមេរិក ដោយងាកទៅរកប្រទេសផ្សេងៗនៅអាមេរិកខាងត្បូងជំនួសវិញ ដែលធ្វើឱ្យឱ្យការនាំចូលសណ្ដែកសៀងអាមេរិករបស់ចិនធ្លាក់ចុះដល់សូន្យកាលពីខែកញ្ញា។ ការណ៍នេះ បានបង្កកង្វល់ធ្ងន់ធ្ងរសម្រាប់កសិករអាមេរិក ដែលវាបង្ហាញពីផលប៉ះពាល់នៃសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចទាំង២។
យ៉ាងណាមិញ ក្រោយជំនួនត្រាំ-ស៊ី កាលម្សិលមិញ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក ស្កុតថ៍ បេសិនថ៍ (Scott Bessent ) បានឱ្យដឹងថា ចិនបានយល់ព្រមទិញសណ្តែកសៀងអាមេរិកចំនួន ១២ លានតោន ក្នុងរដូវកាលប្រមូលផលបច្ចុប្បន្ន ដែលនឹងបន្តរហូតដល់ខែមករា។
ទោះបីជាបរិមាណនេះ ទាបជាងការទិញប្រមាណ ២២,៥ លានតោន ក្នុងរដូវកាលប្រមូលផលឆ្នាំមុនក្ដី ប៉ុន្តែវាធ្វើឱ្យកសិករអាមេរិកបានធូរចិត្តខ្លះៗ ក្រោយពីរំពឹងការខាតបង់់រាប់ពាន់់លានដុល្លារនាពេលកន្លងមក។ លោក បេសិនថ៍ បានឱ្យដឹងទៀតថា ចិនក៏បានប្ដេជ្ញាចិត្តទិញសណ្ដែកសៀងអាមេរិក ២៥ លានតោន ក្នុង១ឆ្នាំៗ សម្រាប់រយៈពេល ៣ ឆ្នាំ ទៅមុខផងដែរ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មធំរវាងអាមេរិក និងចិន។
ការនាំចេញសណ្ដែកសៀងរបស់អាមេរិកឆ្នាំមុន មានប្រមាណ ២៤,៥ ប៊ីលានដុល្លារ កាលពីឆ្នាំមុន ដោយមានចិនជាទីផ្សារលក់ដ៏សំខាន់។ ការយល់ព្រមបន្តទិញរបស់ចិននៅពេលនេះ ធ្វើឡើងខណៈកសិករអាមេរិកជិតបញ្ចប់ការប្រមូលផលខ្លួន។

កង្វះតម្រូវការពីចិនកន្លងមក បានធ្វើឱ្យប្រាក់ចំណូលកសិកម្មរបស់អាមេរិកធ្លាក់ចុះ ចំពេលតម្លៃជី គ្រាប់ពូជ កម្លាំងពលកម្ម និងឧបករណ៍ប្រើប្រាស់កើនឡើង។
សាទរនឹងកិច្ចព្រមព្រៀងថ្មី លោក Caleb Ragland ប្រធានសមាគមសណ្តែកសៀងអាមេរិក និងជាកសិករនៅរដ្ឋ Kentucky បាននិយាយថា៖ «នេះគឺជាជំហានដ៏មានអត្ថន័យមួយឆ្ពោះទៅរកការបង្កើតឡើងវិញនូវទំនាក់ទំនងពាណិជ្ជកម្មដែលមានស្ថិរភាព និងយូរអង្វែង ដែលផ្តល់លទ្ធផលសម្រាប់គ្រួសារកសិករ និងមនុស្សជំនាន់ក្រោយ»។
ប្រធានសហព័ន្ធការិយាល័យកសិកម្មអាមេរិក លោក Zippy Duvall បាននិយាយថា៖ «ការពង្រីកទីផ្សារ និងការស្តារការទិញឡើងវិញរបស់ចិន នឹងផ្តល់នូវភាពប្រាកដប្រជាមួយចំនួនសម្រាប់កសិករដែលប្រឹងត្រដាបត្រដួសដើម្បីរស់»។
គេមើលឃើញថា កិច្ចព្រមព្រៀងជាមួយចិន ធ្វើឡើងបន្ទាប់ពីលោក ត្រាំ សម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មកសិកម្ម ឬកិច្ចព្រមព្រៀងក្របខណ្ឌជាមួយប្រទេសអាស៊ីដទៃទៀត។
លោក បេសិនថ៍ បានឱ្យថា ប្រទេសដទៃទៀតនៅអាស៊ីអាគ្នេយ៍បានយល់ព្រមទិញសណ្តែកសៀងចំនួន ១៩ លានតោនបន្ថែមទៀតពីសហរដ្ឋអាមេរិក ប៉ុន្តែមិនបានបញ្ជាក់ពេលវេលាសម្រាប់ការទិញ ឬប្រទេសណាខ្លះដែលពាក់ព័ន្ធនោះទេ។ យោងតាមទិន្នន័យពាណិជ្ជកម្មរបស់ការិយាល័យជំរឿនអាមេរិក ប្រទេសនៅអាស៊ីក្រៅពីចិន បាននាំចូលសណ្ដែកសៀងចន្លោះពី ៨-១០ លានតោនជារៀងរាល់ឆ្នាំ ក្នុងប៉ុន្មានឆ្នាំចុងក្រោយ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


