Connect with us

ព័ត៌មានអន្ដរជាតិ

កសិករអាមេរិកព្រួយបារម្ភ ដោយពន្ធ ត្រាំ បង្ក «វិបត្តិពេញទំហឹង» លើវិស័យកសិកម្ម

បានផុស

នៅ

ក្រុមពាណិជ្ជកម្មដ៏សំខាន់មួយរបស់អាមេរិក បានឱ្យដឹងថា ពន្ធគយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើឱ្យឧស្សាហកម្មកសិកម្មរបស់សហរដ្ឋអាមេរិក ធ្លាក់ចូលទៅក្នុង «វិបត្តិពេញ​ទំហឹង» ខណៈ​ការលុបចោលការបញ្ជាទិញទំនិញកសិកម្មរបស់​ចិន ​បង្ខំឱ្យកសិករអាមេរិក​បញ្ឈប់បុគ្គលិក ឬបិទអាជីវកម្មរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់កាសែតញូវយ៉កប៉ុស្តិ៍ និងបណ្ដាញទូរទស្សន៍ CNBC កាលពីថ្ងៃចន្ទ។

កសិករសណ្ដែកសៀងអាមេរិក នៅរដ្ឋ Missouri
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Peter Friedmann នាយកប្រតិបត្តិនៃសម្ព័ន្ធដឹកជញ្ជូនកសិកម្ម​ ​(AgTC) ដែលជាក្រុមពាណិជ្ជកម្មនាំចេញឈានមុខគេសម្រាប់កសិករអាមេរិក បានប្រាប់ CNBC ថា គេមិនអាចនិយាយថា ចំនួននៃការលុបចោល​ការបញ្ជាទិញរបស់ចិនជិតក្លាយជាវិបត្តិនោះទេ ​ ​ព្រោះ «​វា​ជា​វិបត្តិ​ពេញ​​ទំហឹង​រួចទៅ​ហើយ»​។

យោងតាម​ទិន្នន័យ ដែលចេញផ្សាយដោយក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ​ប្រទេសចិនបានលុបចោលការបញ្ជាទិញសាច់ជ្រូកដ៏ធំបំផុតរបស់ខ្លួនចាប់តាំងពីឆ្នាំ ២០២០ ​ក្នុងទំហំប្រមាណ ១២ ០០០ តោន។ ​ទន្ទឹមនឹងនេះ ទ​ចិនបានកាត់បន្ថយការបញ្ជា​ទិញ​សណ្តែកសៀងអាមេរិក​របស់ខ្លួនមកត្រឹម ១ ៨០០ ​តោន ក្នុងសប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី ១៧ ខែមេសា ពោលគឺធ្លាក់ចុះប្រមាណ ៩៧ ភាគរយ ពីចំនួន ៧២ ៨០០ តោន នៅសប្ដាហ៍មុននោះ។ ​

AgTC បាននិយាយថា ការខាតបង់ផ្នែកហិរញ្ញវត្ថុទ្រង់ទ្រាយធំ ក្លាយជាបញ្ហា​ប្រឈមរួមទៅហើយក្នុងចំណោមបណ្ដា​ក្រុមហ៊ុនជាសមាជិកនៃក្រុមពាណិជ្ជកម្មរបស់ខ្លួន​។

អ្នកនាំចេញឈើ និងក្តារក្រដាស បានរាយការណ៍ប្រាប់ AgTC ​ថា ទំនិញចំនួន ៦ ៤០០ តោន ត្រូវបាន​លុបចោលការបញ្ជាទិញភ្លាមៗ ឬត្រូវជាប់គាំងក្នុងឃ្លាំង។ ទន្ទឹមនឹងនេះដែរ ប្រភេទទំនិញដដែលចំនួន ៩ ០០០ កំពុងដឹកជញ្ជូនទៅចិនដោយរំពឹងថាទៅដល់ថ្ងៃទី ១៣ ឧសភា ប៉ុន្តែ​បារម្ភថា អតិថិជន​ចិន​អាច​បដិសេធមិនទទួលយក ហើយត្រូវផ្លាស់ប្ដូរទៅកន្លែងផ្សេង ដែលអាចបង្កើនការចំណាយ។ ចំណែកឯ​ក្រុមហ៊ុននាំចេញគ្រាប់ពូជស្មៅវិញ ​បានរាយការណ៍​ថា អ្នកទិញចិនបានលុបចោល​ទំនិញដឹកតាមកប៉ាល់នេះចំនួន ៨ ជើង ទោះបីជាកប៉ាល់ត្រូវបានកក់រួចហើយក្ដី។

សាច់ជ្រូកសុទ្ធរបស់អាមេរិក

នៅឯកិច្ចប្រជុំភាគីពាក់ព័ន្ធនាពេលថ្មីៗនេះ នៅទីស្នាក់ការកណ្តាលកំពង់ផែ Oakland ទាក់ទងនឹងផលប៉ះពាល់ពន្ធគយ នាយកប្រតិបត្តិកំពង់ផែ Oakland លោក Kristi McKenney បានព្រមានថាការធ្លាក់ចុះ​នៃបរិមាណទំនិញរបស់កំពង់ផែដោយសារពន្ធ ​ជាចុងក្រោយ​អាចប៉ះពាល់ដល់ស្ថិរភាពការងារ និងសុខភាពសេដ្ឋកិច្ចក្នុងតំបន់។

លោក McKenney បានលើកឡើងពីពន្ធសងសឹកលើផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិក ក៏ដូចជាទំនិញផលិត។ ​ទំនិញទាំង២មុខ ​ស្ថិតក្នុងចំណោមទំនិញនាំចេញដ៏សំខាន់ដែលឆ្លងកាត់កំពង់ផែ Oakland ។ ការនាំចេញរួមមាន ត្រីអាល់ម៉ុន សាច់គោ សាច់ជ្រូក ទឹកដោះគោ និងវត្ថុធាតុដើមកែច្នៃ ដែលភាគច្រើន​ឆ្ពោះទៅទីផ្សារនៅអាស៊ី។ អ្វីដែលសំខាន់ ចិន​ជាប់ចំណាត់ថ្នាក់ជាដៃគូពាណិជ្ជកម្មនាំចូលកំពូលរបស់កំពង់ផែ និងជាដៃគូនាំចេញទី៣ ​ដោយរួមចំណែក ២៩ ភាគរយ នៃ​ទំហំ​ពាណិជ្ជកម្មសរុបរបស់កំពង់ផែ Oakland ។

ក្នុងសង្រ្គាមពាណិជ្ជកម្ម សហរដ្ឋអាមេរិកបានដាក់ពន្ធជាបន្តបន្ទាប់លើទំនិញចិន សរុបប្រមាណ ១៤៥ ភាគរយ។ ដើមឡើយ ចិន​បាន​កំណត់គោលដៅពន្ធតែលើទំនិញវិស័យកសិកម្មរបស់អាមេរិកប៉ុណ្ណោះ ប៉ុន្តែក្រោយ​មក​បាន​សងសឹកលលើវិធានការរបស់ ត្រាំ ដោយ​ដំឡើងពន្ធ ១២៥ ភាគរយ លើទំនិញស្ទើរគ្រប់មុខ​របស់អាមេរិក។ ​

ដោយសារតែសង្រ្គាមពន្ធនេះ ​អ្នកនាំចេញកសិផលអាមេរិក​បានព្រមាននាពេលកន្លងមក​ថា ​គ្មានទីផ្សារផ្សេងទៀត ដែលអាចជំនួស​តម្រូវការរបស់​ចិនបានយ៉ាងឆាប់រហ័ស ​ឬអាចស្រូបយកបរិមាណទំនិញកសិកម្ម​ដូចចិន​នោះទេ​។

កម្មករ​ចំណាក​ស្រុក​កំពុងបេះផ្លែ​ស្ត្របឺរី​នៅ​កសិដ្ឋាន​មួយ​​​ក្នុងរដ្ឋ California​

យោងតាម ​​USDA ​ចិនជាទីផ្សារទំនិញកសិកម្មរបស់សហរដ្ឋអាមេរិក ក្នុងទំហំនៃការនាំចេញប្រមាណ ២៧ ប៊ីលាន​ដុល្លារ​កាលពីឆ្នាំមុន​ ដែល​នេះបង្ហាញថា ការខាតបង់នឹង​មាន​លក្ខណៈធ្ងន់ធ្ងរសម្រាប់កសិករអាមេរិក​។

យោងតាមលោក Friedmann បានឱ្យដឹងថា កសិករអាមេរិកនៅទូទាំងប្រទេសកំពុងស្ថិតក្នុង​វិបត្តិរួចទៅហើយ ​ដោយរាប់តាំងកសិករមូរចំបើង រហូតដល់អ្នកដាំកប្បាស និងឈើខ្លាំង ក៏ដូចជាក្រុមហ៊ុននាំចេញផ្លែឈើ និងគ្រាប់ធញ្ញជាតិ​។

​ខ្លាំងបំផុតគឺថា កសិករសណ្តែកសៀងអាមេរិក នឹងបាត់បង់ទីផ្សារចិន ដ៏សំខាន់​។ យោងតាម ​​USDA ​ចិនគឺជាអ្នកទិញសណ្តែកសៀងលំដាប់កំពូលរបស់ពិភពលោក ដោយបាននាំចូលសណ្ដែកសៀងពីអាមេរិក​ក្នុង​តម្លៃជិត ១៣ ​ប៊ីលានដុល្លារ​កាលពីឆ្នាំមុន។

ការណ៍គួរឱ្យកត់សម្គាល់នោះ គឺថា ទោះបីជាសហរដ្ឋអាមេរិក​ជាអ្នកផ្គត់ផ្គង់ទំនិញកសិកម្មដ៏ធំមួយក្ដី ​លោក Zhao Chenxin មន្ត្រីជាន់ខ្ពស់​ចិន​នៅគណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ បាននិយាយកាលពីថ្ងៃចន្ទថា ​ចិននៅតែធម្មតាទោះបីគ្មានការផ្គត់ផ្គង់ពីអាមេរិក នូវ​គ្រាប់ធញ្ញជាតិដូចជា​សណ្តែក​សៀង​ ពោត និងពោត ក៏ដោយ​ ព្រោះចិន​អាចរកអ្នកផ្គត់ផ្គង់ជំនួស​បាន «យ៉ាងងាយស្រួល ហើយការផ្គត់ផ្គង់នៅលើទីផ្សារអន្តរជាតិ​មានគ្រប់ណាស់ទៅហើយ»។ កន្លងមក មាន​សេចក្ដីរាយការណ៍ថា ជំនួសឱ្យអាមេរិក​ ចិន​​បាន​ងាកទៅរកការផ្គត់ផ្គង់ទំនិញកសិកម្មមួយចំនួន ពីបណ្ដាប្រទេសនៅអាមេរិកខាងត្បូង ដូចជាប្រេស៊ីលជាដើម។

ប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក​​ ស៊ី ជីនពីង

លោក Friedmann បាននិយាយថា អ្នកដើរទិញអីវ៉ាន់អាមេរិក ប្រហែលជា​នឹងឃើញពីលំហូរ​ជាបណ្តោះអាសន្ននៃទំនិញថោកៗជាងរាល់ដងតាមផ្សារទំនើប ​ប៉ុន្តែនោះគឺជាសញ្ញាដែលថា ​កសិករអាមេរិក​ឈប់រកស៊ី ហើយដាក់ទំនិញលើទីផ្សារលើសពីតម្រូវការដោយសារតែគ្មានជម្រើសនាំចេញ។

គេមើលឃើញថា​ វិធានការពន្ធរបស់​សហរដ្ឋអាមេរិក​បាន​បង្កការប្រឆាំងទ្រង់ទ្រាយធំៗពីភាគីផ្សេងៗ ជាពិសេសអ្នកក្នុងវិស័យកសិកម្ម ដែលរងហានិភ័យនៃការកំណត់គោលដៅ​សងសឹកខ្លាំងជាងគេ។

យោងតាម​ការចុះផ្សាយរបស់វិទ្យុសាធារណៈជាតិអាមេរិក (NPR) ​រដ្ឋបាល ត្រាំ ​នៅអាណត្តិមុន​ បានចំណាយប្រាក់ ២៨ ​ប៊ីលានដុល្លារ ដើម្បីជួញដល់កសិករដោយសារតែការសងសឹករបស់ចិន។ ​ប៉ុន្តែពេលបច្ចុប្បន្ន អត្រាពន្ធគយគឺខ្ពស់ជាងកាលនោះ ​ហើយវាមិនទាន់ច្បាស់ ថាតើវានឹងបន្តទៅមុខក្នុងរយៈពេលប៉ុន្មាននោះទេ។ កសិករអាមេរិក​លើកឡើងថា ការជួញរបស់ ត្រាំ អាចជួយបានក្នុងរយៈពេលខ្លី ប៉ុន្តែផលប៉ះពាល់នៃពន្ធបន្តក្នុងរយៈពេលវែង ដោយធ្វើឱ្យពួកគេបាត់បង់ទីផ្សារ។

កាលពីដើមខែមេសា ពោលគឺបន្ទាប់ពីលោក ត្រាំ ប្រកាសពន្ធគយបដិការ សហព័ន្ធការិយាល័យកសិកម្មអាមេរិក ​ដែលជាក្រុម​តំណាងកសិករឈានមុខគេ បាននិយាយថា ពន្ធគយគំរាមកំហែងដល់ការប្រកួតប្រជែងរបស់កសិករអាមេរិក ហើយអាចបណ្តាលឱ្យខូចខាតរយៈពេលវែង ដោយវាបំផ្លាញចំណែកទីផ្សារ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ

លោក Zippy Duvall ប្រធានសហព័ន្ធដដែល បាននិយាយ​ក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើង​មានគោលដៅរួមជាមួយ​រដ្ឋបាល(ត្រាំ) ក្នុងការកម្រិតទីផ្សារ​ជាមួយដៃគូអន្តរជាតិរបស់យើង ប៉ុន្តែការដំឡើងពន្ធបានគំរាមកំហែងដល់និរន្តរភាពសេដ្ឋកិច្ចរបស់កសិករ​»។

ចំណែកឯសហភាព​កសិករ​ជាតិអាមេរិក​វិញ ​ក៏បាន​រិះគន់​ផែនការ​ពន្ធផង​ដែរ ដោយ​និយាយ​ថា វា​ធ្វើ​ឲ្យ​កសិករ​ប្រឈម​នឹង​ហានិភ័យ ​ពេលមាន​​ភាព​តានតឹង​​​សេដ្ឋកិច្ច ដោយ​បង្កការបាត់បង់កសិដ្ឋានបែបគ្រួសារកាន់តែច្រើន ធ្វើឱ្យសេដ្ឋកិច្ចជនបទចុះខ្សោយ ហើយចុងក្រោយជំរុញឱ្យការចំណាយ និងកម្រិតជម្រើសផលិតផល​សម្រាប់អ្នកប្រើប្រាស់នៅហាងលក់គ្រឿងទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២២ នាទីutes មុន

គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រភេទ MK-82 មួយគ្រាប់ ត្រូវបានពលរដ្ឋប្រទះឃើញនៅស្រុកប្រាសាទបល្ល័ង្ក

ព័ត៌មានជាតិ៣៧ នាទីutes មុន

នាយករដ្ឋមន្ត្រីថាទឹកដីកម្ពុជាមិនបាត់បង់នោះទេ ហើយទិន្និន័យដែលបញ្ចេញគឺសុទ្ធតែច្បាស់លាស់

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

លោក គីម បង្អួត​ពី​ភាពជឿនលឿនក្នុងបច្ចេកវិទ្យារថក្រោះ​របស់​កូរ៉េ​ខាង​ជើង

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរជាតិព្រះវិហារ ចាប់ផ្តើមអនុវត្តគម្រោងអភិរក្ស និងជួសជុលប្រាសាទក្រហម ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហ្សេលេនស្គី ទម្លាយ​រឿង​ដែល​និយាយ កាល​ពី​ជំនួប​ជាមួយ ត្រាំ នៅ​បុរី​វ៉ាទីកង់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហ្សេលេនស្គី​៖ គ្មានការធានាសុវត្ថិភាព​ដល់​​ប្រតិភូបរទេស​​ចូលរួម​ក្បួន​ព្យុហយាត្រា​ក្នុងថ្ងៃជ័យជម្នះ​រុស្ស៊ីទេ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាមេរិក​ទំនង​បង្កើន​សម្ពាធ​ទណ្ឌកម្ម​លើរុស្ស៊ី ក្រោយ​ទាញ​អ៊ុយក្រែន​ចូលកិច្ច​ព្រម​ព្រៀងរ៉ែ​

សុខភាព២៣ ម៉ោង មុន

ផ្នែកមួយនៃសាច់ជ្រូក មនុស្សតែងយល់ខុសថា បំផ្លាញសុខភាព

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ជំនន់​ទឹកភ្លៀង​​​វាយ​ប្រហា​​រខ្លាំង​​ក្នុងខេត្ត Chonburi​ ប្រទេសថៃ

កីឡា២០ ម៉ោង មុន

ចំពោះហ្វេនៗដែលអត់មានសំបុត្រចូលទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League អាចមកទស្សនាជុំគ្នា នៅសួនវឌ្ឍនៈ ចាប់ពីម៉ោង ៧យប់តទៅ

Sokha Hotels

ព័ត៌មានពេញនិយម