កាកតែ Archives - Kampuchea Thmey Daily

អ្នកចូលចិត្តពិសាតែខ្មៅ កុំបោះចោលកាក អាចមានប្រយោជន៍ច្រើន​ ដែលយើងអត់ដឹង
តែខ្មៅគឺជាតែមួយផ្សេងទៀត ដែលប្រជាជនជប៉ុននិយមទទួលទានក្នុងជីវិតប្រចាំថ្ងៃ ។ ទន្ទឹមនោះ​ តែខ្មៅក៏​សម្បូរទៅដោយសារធាតុសំខាន់ៗ ដែល​មាន​តម្លៃ​សម្រាប់​ភាព​ស្រស់ស្អាតចេញពីខាងក្នុង ដូចជា ជួយ​សម្រក​ទម្ងន់ ការពារ​ការ​ទល់លាមក ហើយ​ប្រើ​ដើម្បី​ការពារ​ក្លិន​មាត់ ព្រោះ​វា​សម្បូរ​ទៅ​ដោយ​សារធាតុ catechins ដែល​មាន​លក្ខណៈ​សម្បត្តិ​សម្លាប់​មេរោគ​តាម​មាត់​ផង​ដែរ។ លើសពីនេះ កាកសំណល់តែ ​មិនគួរបោះចោលឡើយ ព្រោះ​វា​មានអត្ថប្រយោជន៍ជាច្រើន ដែលយើងមិនដឹងសោះ។

១ ប្រើជាទឹក​ខ្ពុរមាត់​សម្រាប់​ឈឺ​បំពង់ក Catechin និង Theaflavin ដែលមាន​នៅក្នុងស្លឹក​តែ​ មាន​លក្ខណៈ​សម្បត្តិ​ប្រឆាំង​នឹង​បាក់តេរី ដែល​ជួយ​ការពារ​ជា​លិការ mucous នៅ​ក្នុង​បំពង់ក និង​បំបាត់​ការ​ឈឺ​បំពង់ក។

វិធីធ្វើ៖ ដាំទឹកឲ្យពុះ ទុកវាចោល​សិន បន្ទាប់មក​ច្របាច់កាក​សំណល់​តែ ហើយទុកវាឲ្យ​​ត្រជាក់ បន្ទាប់មក​ខ្ពុរ​មាត់​ធ្វើ​ម្តង​ ៣-៥​ដង​ក្នុង​មួយថ្ងៃ រយៈពេល​២-៣​ថ្ងៃ អាការឈឺ​បំពង់ក ​នឹង​បាត់​ឯងមិនខាន។

២ ប្រើបំបាត់ក្លិនដែលមិនចង់បាន កាកសំណល់​តែ​ មាន​សមត្ថភាព​ស្រូប​យក​ក្លិន​ដូចជា​នៅក្នុងទូទឹកកក បង្គន់ និង​កន្លែង​ទុក​ស្បែកជើង​ជា​ដើម។

វិធីធ្វើ៖ យក​តែខ្មៅ​ឬ​កាក់​តែ​ផ្សេងៗ​តាម​ចិត្ត​ ហាល​ឲ្យ​ស្ងួត​ក្រោម​ពន្លឺថ្ងៃ។ បន្ទាប់មក​ដាក់​ក្នុង​ថង់​ដែល​ខ្យល់​អាច​ចេញ​ចូល​​បាន ​ហើយ​ដាក់​វា​នៅ​កន្លែង​ដែល​មាន​ក្លិន​មិន​ល្អ។ ប្រសិទ្ធភាព​នៃ​ការ​ប្រើប្រាស់​អាច​មាន​រយៈ​ពេល​រហូត​ដល់ ២ សប្ដាហ៍ បន្ទាប់មក​កាកសំណល់​តែ​ចាស់​ត្រូវ​បោះ​ចោល ហើយ​ជំនួស​ដោយ​កាកសំណល់​តែ​ដែល​បាន​រៀបចំ​ថ្មីៗ​វិញ។

៣ ប្រើជាជីសម្រាប់រុក្ខជាតិផ្សេងៗ កាកសំណល់​តែ ​អាចបំបែកបានយ៉ាងងាយព្រោះវាឆ្លងកាត់ការ fermentation ។ ដូច្នេះ​អាចប្រើ​ដើម្បី​កែលម្អ​ដី លើស​ពីនេះ ក្លិន​ឈ្ងុយ​របស់​តែ​នឹង​ជួយ​បណ្ដេញ​សត្វល្អិត​ផង​ដែរ​។

វិធីធ្វើ៖ យកស្លឹកតែស្ងួតហាន់ជាបន្ទះៗ ឬកិន។ ប្រោះលើដីដែលប្រើសម្រាប់ដាំបន្លែ ហើយគ្រប​ដោយ​ស្រទាប់​ដី​មួយ​ទៀត កាកសំណល់តែក្លាយទៅជាជី និងជួយ​បណ្តេញ​សត្វ​ល្អិត​សម្រាប់​បន្លែ

បន្ទាប់ពី​អានរួច មិត្តអ្នកនិយមផឹកតែ មិន​ថា​តែបៃតង ឬតែ​ខ្មៅ លើកក្រោយ​ទុកសម្រាប់​ប្រើ​ជា​ប្រយោជន៍​បែបនេះ ​ហើយ​មិន​ខាត​លុយ​ទិញ​ទៀត​ផង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តែ​ខ្មៅ​មិន​ត្រឹម​ជា​ភេសជ្ជៈ​សុខភាព ​តែ​ក៏​ជា​រូបមន្ត​ធ្វើ​ឲ្យ​សក់​ស្អាត​មិន​ធម្មតា

ចុចអាន៖តែផ្កាកុលាប ជួយស្បែក និងសុខភាពផ្សេងទៀត

The post អ្នកចូលចិត្តពិសាតែខ្មៅ កុំបោះចោលកាក អាចមានប្រយោជន៍ច្រើន​ ដែលយើងអត់ដឹង appeared first on Kampuchea Thmey Daily.