Connect with us

សុខភាព

តែ​ខ្មៅ​មិន​ត្រឹម​ជា​ភេសជ្ជៈ​សុខភាព ​តែ​ក៏​ជា​រូបមន្ត​ធ្វើ​ឲ្យ​សក់​ស្អាត​មិន​ធម្មតា

បានផុស

នៅ

យើង​បាន​ដឹង​រួច​មក​ហើយ​ថា​ការ​ផឹក​តែ​ខ្មៅមាន​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​សម្រាប់​សុខភាព ​ដូចជា​ការ​បញ្ចុះ​សំពាធឈាម​ជួយ​បង្កើន​ការ​រំលាយ​អាហារ ​និង​ធ្វើ​ឲ្យ​មុខងារ​ខួរក្បាល​ដំណើរការ​ល្អ។

របាយការណ៍​ថ្មី​មួយ​បាន​បង្ហាញ​ពី​របៀប​ជ្រលក់​សក់​នៅ​ក្នុង​តែ​ខ្មៅ​ ដែល​អាច​ធ្វើ​ឲ្យ​សក់​លូតលាស់បាន​លឿន ​​ភ្លឺ​រលោង​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​សក់បាត់​ស្កូវ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​សុខភាព​និយាយ​ថា​ការ​លាង​សក់​ជាមួយតែ​ខ្មៅ​គឺ​ជា​វិធីសាស្ត្រ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ​ដែល​ត្រូវ​បាន​ប្រើ​អស់​ជា​ច្រើន​សតវត្សរ៍​ដើម្បី​ពង្រឹង​សុខភាព​សក់។ ដោយសារ​តែ​ខ្មៅ​ជា​រុក្ខជាតិ​មួយ​ដែល​មាន​សារធាតុ camellia sinensis នៅ​ពេល​វា​បញ្ចេញ tannins ជាសារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​និង​​បន្សាប​រ៉ាឌីកាល់​សេរី​ដែល​តែងតែ​បំផ្លាញ​កោសិកា។

ឥទ្ធិពល​ប្រឆាំង​អុកស៊ីតកម្ម​ដូចគ្នា​ត្រូវ​បាន​គេ​និយាយ​ថា​​ មាន​សុខភាព​ល្អ​សម្រាប់​ស្បែក​ក្បាល​។ ការ​រួម​បញ្ចូល​គ្នា​ទាំងនេះ​អាចធ្វើ​ឲ្យ​សក់មានសុខភាពល្អលូតលាស់លឿន​ ខណៈ​ពេល​ដែល​សារធាតុ​កាហ្វេ​អ៊ីន​ដែល​មាន​នៅ​ក្នុង​តែ​ខ្មៅ​ត្រូវ​បាន​គេ​និយាយ​ថា​ មាន​សក្ដានុពល​ជំរុញ​កំណើន​សក់​និង​រារាំង​សកម្មភាព​របស់​អ័រម៉ូន​ដែល​អាច​បណ្ដាល​ឲ្យ​ជ្រុះ​សក់ហើយ​បាន​កើត​មាន​ទាំង​បុរសនិងស្ត្រី ដោយសារតែការផ្លាស់ប្តូរ​កម្រិត​អ័រម៉ូន​ដែល​កើតឡើង​ទៅ​តាម​អាយុ។

ប្រសិន​បើ​អ្នក​ចង់​សាកល្បងប្រើ​​តែខ្មៅលាង​សក់​នៅផ្ទះ ​នេះ​ជា​ជំហាន​ងាយៗ ៖

ដំបូងដាំទឹកឲ្យពុះ រួចដាក់តែក្នុងកូនថង់មួយដែលចងមាត់កុំឲ្យតែរបូត រួចដាក់ចូលទៅក្នុងទឹកកំពុងពុះ។ បន្ទាប់ទុកវាឲ្យត្រជាក់ សឹមយកមកលាបលើសក់ក្បាល។ បន្ទាប់មកទៀតទុកវា​២ឬ៣នាទី ប៉ុន្តែបើសិន​ទុកវាកាន់តែ​យូរ​នោះ​សក់​នឹង​​កាន់តែមានប្រសិទ្ធិភាព។ ចុងក្រោយលាងជម្រះឲ្យបានល្អជាមួយទឹកស្អាត ហើយត្រូវ​រង់ចាំ១​ឬ២ថ្ងៃ ដើម្បីកក់សក់​ចៀសវាងប្រតិកម្មដែលអាចកើតមាន រវាងតែខ្មៅនិងផលិតផលសាប៊ូកក់សក់៕

ប្រែសម្រួល៖សាង ស្រីល័ក្ខ

ចុចអាន៖ហូប​តៅហ៊ូ​រាល់ថ្ងៃ​ដូច​ជួយ​យក​ជំងឺ​ដំ​កាត់​ផ្សេងៗ​ចេញ​ពី​រាងកាយ

ចុចអាន៖ចង់​ឲ្យ​សាច់ដុំ​កាន់​តែ​​ល្អ មិន​ងាយ​ឈឺ ញ៉ាំ​វីតាមីន​ប៉ុន្មាន​មុខ​នេះ ល្អ​បំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម