សុខភាព
តែផ្កាកុលាប ជួយស្បែក និងសុខភាពផ្សេងទៀត
តែផ្កាកុលាប ជាតែផលិតពីផ្កាកុលាបក្រពុំដែលមិនទាន់រីក មានពណ៌ស្រស់ស្អាត និងមានគុណប្រយោជន៍មិនចាញ់តែបៃតង ឬតែអ៊ូឡុងទេ។ តើតែផ្កាកូលាបផ្តល់ប្រយោជន៍អ្វីខ្លះដល់សុខភាពយើង?

១. កាត់បន្ថយអាការឈឺចាប់ពេលមករដូវ
តាមការសិក្សានៅកោះតៃវ៉ាន់ក្នុងឆ្នាំ ២០០៥ បានឱ្យដឹងថា ការញុំាតែផ្កាកុលាបអាចកាត់បន្ថយអាការៈឈឺចាប់មករដូវដែលជាវិធីព្យាបាលមានសុវត្ថិភាព និងងាយស្រួល។
២. ជំនួយស្បែក
តែផ្កាកូលាបសម្បូរទៅដោយវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មជួយការពារស្បែកពីការមានស្នាមជ្រីញជ្រួញ និងយារធ្លាក់។
ម្យ៉ាងទៀត វីតាមីន C អាចជំរុញការផលិតខូឡាជែនដែលជាប្រូតេអ៊ីនជួយឱ្យស្បែក និងសក់របស់យើងស្អាត ហើយមានសុខភាពល្អ។
លើសពីនេះទៅទៀត តែផ្កាកូលាបមានផ្ទុកសារធាតុប្រឆាំងការរលាក និងបាក់តេរីដែលមានប្រសិទ្ធភាពក្នុងការព្យាបាលបញ្ហាស្បែកដូចជា កើតមុន។
៣. ជួយពង្រឹងប្រព័ន្ធភាពសុំា
បរិមាណវីតាមីន C នៅក្នុងតែផ្កាកូលាបអាចជួយពង្រឹងប្រព័ន្ធភាពសុំាយើងប្រយុទ្ធប្រឆាំងនឹងមេរោគផ្តាសាយ និងក្អកជាដើម។
ជាពិសេស តែផ្កាកូលាបសម្បូរទៅដោយវីតាមីន B1, B2, K, និងបេតាការ៉ូទីនដែលអាចជួយឱ្យយើងជាសះស្បើយពីជំងឺផ្តាសាយ ឬគ្រុនផ្តាសាយលឿន។
៤. ជួយប្រព័ន្ធរំលាយអាហារ
តែផ្កាកូលាបអាចជំរុញការផលិតទឹកប្រមាត់ដែលជួយបំបែក និងស្រូបជាតិខ្លាញ់ក្នុងពោះវៀនរបស់យើង។ ម្យ៉ាងទៀត តែផ្កាកូលាបអាចជួយបង្កើនបាក់តេរីល្អដែលជួយដល់ការរំលាយអាហារនៅក្នុងពោះវៀនទៀតផង។
៥. ជួយកាត់បន្ថយស្រេស្ត
ការញុំាតែផ្កាកូលាបអាចជួយឱ្យចិត្តយើងស្ងប់ កាត់បន្ថយភាពតានតឹង ធ្វើឱ្យអារម្មណ៍ល្អ និងព្យាបាលអាការៈថប់បារម្ភ និងបាក់ទឹកចិត្ត។

៦. កាត់បន្ថយអត្រាឆ្លងមេរោគផ្លូវទឹកនោម
តែផ្កាកូលាបមានផ្ទុកសារធាតុប្រឆាំងបាក់តេរី និងជាសារធាតុបញ្ចុះទឹកនោមធម្មជាតិដែលជួយឱ្យយើងនោមញឹក។ ដូច្នេះការញុំាតែផ្កាកូលាបអាចជួយយើងកាត់បន្ថយការឆ្លងមេរោគផ្លូវទឹកនោមបាន៕
ចុចអាន៖៧ វិធី ទទួលបានអត្ថប្រយោជន៍ពីការផឹកកាហ្វេ និងមិនប៉ះពាល់ដល់រាងកាយ
-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


