កាត់ទោស Archives - Kampuchea Thmey Daily

​អតីត​រដ្ឋមន្រ្តី​យុត្តិធម៌​​ចិនត្រូវ​កាត់​​ទោស​​ឲ្យ​ជាប់​គុក​​មួយ​ជីវិត ពីបទទទួលសំណូក​
តុលាការប្រទេស​​ចិន​​បាន​​កាត់​ទោស​​អតីត​​រដ្ឋ​មន្ត្រី​​យុត្តិធម៌​​ម្នាក់​​ឱ្យ​ជាប់​​​ពន្ធ​នា​គារ​​អស់​​មួយ​​ជីវិត កាល​​​ថ្ងៃ​​ចន្ទ​​ទី២ខែ​កុម្ភៈ​ បន្ទាប់​​ពី​​រក​​ឃើញ​​ថា​​ ​​អតីត​រដ្ឋមន្ត្រី​​រូប​នោះ​​​​ទទួល​​សំណូក​​សរុប​​ជិត​ ២០លាន​ដុល្លារ ​អស់​រយៈ​ពេល​លើស​​​មួយ​​ទសវត្សរ៍​។

លោក Tang Yijun ។ State Council Information Office website

យោង​តាម​ភ្នាក់​ងារ​សាព័ត៌មាន​បារាំង AFP, លោក Tang Yijun អាយុ ៦៤ឆ្នាំ គឺ​ជា​រដ្ឋ​មន្ត្រី​យុត្តិធម៌​របស់​ប្រទេស​ចិន ពី​ឆ្នាំ ២០២០ ដល់ ២០២៣ ហើយ​បាន​កាន់​មុខ​តំណែង​ផ្សេង​ទៀត​ អំឡុង​ពេល​​លោក​នៅ​មាន​ដំណែង​ រួម​ទាំង​អភិបាល​ ខេត្ត Liaoning និង​ជា​ប្រធាន​បក្ស​កុម្មុយ​នីស្ត​ចិន (CCP) ក្នុង​ទី​ក្រុង Ningbo ។

គួរ​ឱ្យ​ដឹង​ថា ប្រធា​នា​ធិប​តីចិន លោក ស៊ី ជីនពីង (Xi Jinping) បាន​​បោស​សំអាត​ប្រឆាំង​អំពើ​ពុក​រលួយ​យ៉ាង​ខ្លាំង​មិន​ធ្លាប់​មាន ចាប់​តាំង​ពី​លោក​ឡើង​កាន់​អំណាច​ក្នុង​ឆ្នាំ ២០១២ ។ ​ការ​បង្រ្កាបនេះ​ ​​អ្នក​រិះ​គន់​លើក​ឡើង​ថា​អនុញ្ញាត​ឱ្យ​លោក​លុប​បំបាត់​គូ​ប្រជែង​នយោបាយ​ ដែល​មាន​សក្តា​នុពល​។

លើស​ពី​នេះ តុលា​ការ​ប្រជាជន​កម្រិត​មធ្យម​ Xiamen នៅ​ភាគ​ខាង​កើត​ប្រទេស​ចិន​បានលើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ « លោក Tang បាន​បំពាន​នូវ​គុណ​សម្បត្តិ​ ​ទាក់​ទង​នឹង​មុខ​តំណែង​ដែល​គាត់​បាន​កាន់​កាប់​ជា​បន្ត​បន្ទាប់ ដើម្បី​ទទួល​បាន​ផល​​ប្រយោជន៍​សម្រាប់​ខ្លួន​ឯង​និង​អ្នក​ផ្សេង​ទៀត​ ចន្លោះ​ឆ្នាំ ២០០៦ និង ២០២២ ។

តុលា​ការ​បានបន្ត​ទៀត​ថា ជា​ថ្នូរ​នឹង​ការ​បង់​ប្រាក់​ អតីត​មន្ត្រី​រូប​នេះ​បាន​ជួយ​បុគ្គល និងក្រុមហ៊ុន​ផ្សេង​ទៀត​ ផ្តល់​ប្រាក់​ជា​សាធារណៈ​ ដើម្បី​ធានា​ប្រាក់​កម្ចី​ធនាគារ ​ការទិញដី និងបញ្ហាផ្សេងទៀត​។​

លោក Tang បាន​ទទួល​ប្រាក់​សរុបចំនួន ១៩.៧ លាន​ដុល្លារ​អាមេរិក។

សេច​ក្តី​ថ្លែង​ការណ៍​បន្ថែម​ទៀត​ថា៖ « ចំនួន​ប្រាក់​សំណូក​ខ្ពស់​ ជា​ពិសេសបណ្តាល​ឱ្យខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ផល​ប្រយោជន៍​របស់​​រដ្ឋ ​និង​ប្រជាជន»។

មិន​តែ​ប៉ុណ្ណោះ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ចិន​ម្នាក់​ទៀត​ គឺ​លោក Fu Zhenghua ត្រូវ​បាន​កាត់​ទោសពីបទពុករលួយ​ក្នុង​ឆ្នាំ ២០២២ និង​បាន​កាត់​ទោស​ប្រហារ​ជីវិត​ តែ​បាន​បន្ធូរ​បន្ថយ​រយៈ​ពេល ២ឆ្នាំ។ តែ​ការ​កាត់​ទោស​នេះ ​ត្រូវ​បាន​កាត់ឱ្យ​ជាប់​ពន្ធ​នាគារ​អស់​មួយ​ជីវិត​ដូច​គ្នា​៕

ប្រែសម្រួល៖ ណឺ មិនា

The post ​អតីត​រដ្ឋមន្រ្តី​យុត្តិធម៌​​ចិនត្រូវ​កាត់​​ទោស​​ឲ្យ​ជាប់​គុក​​មួយ​ជីវិត ពីបទទទួលសំណូក​ appeared first on Kampuchea Thmey Daily.

កាត់ទោស លោក នី ណាក់ ជាលើកទី ២
កាលពី​ព្រឹក​ថ្ងៃ​ទី ២៩ ខែ​កក្កដា ឆ្នាំ ២០២៤ នេះ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​កាត់ទោស លោក នី ណាក់ ពាក់ព័ន្ធ​នឹង​បទល្មើស​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង។

ជន​ជាប់ចោទ​ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​ផ្ទេរ​ពី​ពន្ធនាគារ​ខេត្ត​ត្បូង​ឃុំ មក​កាន់​មណ្ឌល​កែប្រែ ម ១ និង​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃនេះ ដើម្បី​ចូលរួម​ឆ្លើយ​ដោះសា​សម្រាល​បន្ទុក​ក្នុង​សវនាការ​តាម​នីតិវិធី​នៅ​ចំពោះ​មុខ​ចៅក្រម​ជំនុំ​ជម្រះ​ដែល​ដឹកនាំ​ដោយ​លោក ទិតសុទ្ធី បូរ៉ាឆាត ជា​ចៅក្រម លោក​ព្រះរាជអាជ្ញា​រង សេង ហៀង ជា​តំណាង​អយ្យការ និង​ចំពោះ​មុខ​មេធាវី​គូក្ដី។

ដើមបណ្ដឹង​ក្នុង​រឿងក្ដី​នេះ​គឺ​មេធាវី​តំណាង​របស់ លោក ហេង សួ រដ្ឋមន្ត្រី​ក្រសួង​ការងារ ដោយ​ភ្ជាប់​អង្គហេតុ នៃ​ការ​ផ្សាយ​របស់ លោក នី ណាក់ តាម​គណនី​ហ្វេស​ប៊ុក​ឈ្មោះ «Iman KH» ដែល​ចោទ​ប្រកាន់​ថា លោក ហេង សួ មាន​ដី​ទំហំ ៩១ ហិតា នៅ​ខេត្ត​កំពត។

ទោះបី​យ៉ាងណា ក្រោយ​បញ្ចប់​ការ​សួរ​ដេញដោល តុលាការ​បាន​សម្រេច​លើក​យក​រឿងក្ដី​នេះ​ទៅ​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី ២២ ខែ​សីហា ឆ្នាំ ២០២៤ ខាងមុខ។

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ញឹម ពិសាល កាលពី​ថ្ងៃ​ទី ៥ ខែ​មករា ឆ្នាំ ២០២៤ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន លោក នី ណាក់ ភេទ​ប្រុស កើត​ឆ្នាំ ១៩៧៩ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​អាជីវករ មាន​កន្លែង​កំណើត​ភូមិ​រកា ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង និង ទីលំនៅ​មុន​ពេល​ឃាត់ខ្លួន​ស្នាក់នៅ​ផ្ទះ​លេខ ៤៧ ផ្លូវ​បេតុង ភូមិ​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី ភ្នំពេញ។

នៅ​ក្នុង​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បញ្ជាក់​ថា ៖ «ជន​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ ពី​បទ​«ការ​មិន​រាងចាល ក្នុង​បទមជ្ឈិម បន្ទាប់ពី​ការ​ផ្ដន្ទាទោស​បទមជ្ឈិម បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់ ឲ្យ​មាន​ការ​រើសអើង ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ១២ ថ្ងៃ​ទី ១៧ ខែ​ធ្នូ ឆ្នាំ ២០២៣ បទ​ល្មើស​ព្រហ្មទណ្ឌ ដែល​មាន​ចែង​ឲ្យ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ មាត្រា ៨៨ មាត្រា ៣០៧ មាត្រា ៤៩៥ និង​មាត្រា ៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ»។

លោក នី ណាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​តុលាការ​ភ្លាមៗ កាលពី​ព្រឹក​ថ្ងៃ​ទី ៥ ខែ​មករា ឆ្នាំ ២០២៤។

សូម​រំឭក​ថា លោក នី ណាក់ ធ្លាប់​ជាប់​ពន្ធនាគារ​ម្តង​រួច​មក​ហើយ កាលពី​ឆ្នាំ ២០២០ ក្រោម​បទ​ចោទ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ» ទាក់ទិន​នឹង​ការ​ប្រកាស​ពី​ផែនការ​ទិញ​ម៉ាស់​មក​ពាក់​ឲ្យ​សត្វ​មាន់​ក្នុង​អំឡុង​ពេល នៃ​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ-១៩ ដោយ​តុលាការ​បាន​ផ្ដន្ទាទោស​រយៈពេល ១៨ ខែ ហើយ​លោក​បាន​ចេញពី​ពន្ធនាគារ​វិញ កាលពី​ថ្ងៃ​ទី ១០ ខែ​មិថុនា ឆ្នាំ ២០២១៕

អត្ថបទ ៖ មករា

The post កាត់ទោស លោក នី ណាក់ ជាលើកទី ២ appeared first on Kampuchea Thmey Daily.

កាត់ទោស​សំណុំ​រឿង​ស្រី​ស្អាត ម៉ន សូលី​ដែ​ត ប្រើ​មន្ត​អាគម​យក​មាស​ក្លែងក្លាយ ឆបោក​ដូរ​ប្រាក់ជាង​៣០ ម៉ឺន​ដុល្លារ
ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី១៥ ខែមករា ឆ្នាំ​២០២៤ បាន​លើក​យក​សំណុំរឿង ឆបោក មួយ​ករណី មក​បើកសវនាការ​ជា​សាធារណៈ ដើម្បី​ផ្តន្ទាទោស​លើ​ជន ជាប់ចោទ ដែល​សវនាការ​នោះ​ដឹកនាំ​ដោយ​លោក ហុក ពៅ ចៅក្រម​ជំនុំជម្រះ និង​លោក ស៊ីន រក្សា ព្រះរាជ​អាជ្ញា​រង ជា​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ។ នៅ​ចំពោះ មុខ​អង្គ​សវនាការ​មាន​ជនជាប់ចោទ​ឈ្មោះ ម៉ន សូលី​ដែ​ត ភេទ​ស្រី អាយុ​៣០ ឆ្នាំ មុខរបរ ជា​អាជីវករ អម​មេធាវី​ការពារ​ក្តី រីឯ​ដើម​បណ្តឹងរដ្ឋប្បវេណី​មានឈ្មោះ វ៉ា សូលី​ដា ភេទ​ស្រី អាយុ​៣១ ឆ្នាំ មុខរបរ អ្នករកស៊ី (​ដើមបណ្តឹង និង​ជនជាប់ចោទ​ត្រូវជា​បងថ្លៃ និង​ប្អូនថ្លៃ​)។ សវនាការ​បាន​សាកសួរ​ដេញដោល​ទៅលើ​ជន​ជាប់ ចោទ និង​ដើម​បណ្តឹងរដ្ឋប្បវេណី ដែលមាន​មេធាវី​ការពារ​ក្តី​រៀងៗខ្លួន​រហូតដល់​ទីបញ្ចប់ ទើប​ចៅក្រម​ជំនុំជម្រះ​បាន​លើក​ពេល​ប្រកាស​សាលក្រម ផ្តន្ទាទោស​លើ​ជន​ជាប់​ទៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២៤ ខាងមុខនេះ។

ប៉ុន្តែ​អ្វីដែល​សាធារណៈ​មានការ​ចាប់អារម្មណ៍​នៅក្នុង​អង្គ​សវនាការ​នោះ គេ​ពិនិត្យឃើញ​ជនជាប់ចោទ​ពាក់ព័ន្ធ​ករណី ឆបោក ដែល​មាន​ទំហំ​ប្រាក់​ជិត​កន្លះ​លាន​ដុល្លារ​អាមេរិក បែរ​ជា​បង្ហូរទឹកភ្នែក​យំ​ឱ្យ​គេ​អាណិត​ទៅ ព្រមទាំង​បាន​សំណូមពរ​ឱ្យ​តុលាការ​ដោះ​រូបគេ​ឱ្យ​នៅក្រៅ​ឃុំ ដើម្បី​មានឱកាស​រក​ប្រាក់​សង​ដើមបណ្តឹង​វិញ។ តែ​ការ​សំណូមពរ​នេះ​ ត្រូវ​បាន​ជនរងគ្រោះ​ប្រឆាំង​ដាច់​អហង្ការ​មិន​យល់ស្រប​ឡើយ ដោយ​យោង​ទៅលើ​ហេតុផល​ច្រើនយ៉ាង ដែល​ជនជាប់ចោទ​មាន​ល្បិច​គេច​វេស​តាំង ពី​មិនទាន់​ត្រូវ​បាន​ចាប់ខ្លួន។

ទាក់ទិន​នឹង​អង្គហេតុ​ក្នុង​សំណុំរឿង ឆបោក ដែល​តុលាការ​បាន​លើក​យក​មក​បើកសវនាការ​ពេលនេះ​ត្រូវបាន​គេ​ដឹងថា ជនរងគ្រោះ​ឈ្មោះ វ៉ា សុ​លីដា និង​ជន​ជាប់ ចោទ​ឈ្មោះ ម៉ន សូលី​ដែ​ត ត្រូវជា​បងថ្លៃ​និង​ប្អូនថ្លៃ​តាំងពី​ឆ្នាំ​២០ ២០ បន្ទាប់ពី​ឈ្មោះ ម៉ន សូលី​ដែ​ត បាន​រៀបការ​ជាមួយ​ប្អូនប្រុស​ដើមបណ្តឹង​មក ពួកគេ​បាន​ស្នាក់​នៅផ្ទះ​លេខ​២៤​បេ ផ្លូវ​លេខ​៩៩ ភូមិ​ឬ​ស្សី​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ក្នុងអំឡុងពេល​ស្នាក់នៅ​ជាមួយគ្នា ឈ្មោះ ម៉ន សូលី​ដែ​ត តែងតែ​និយាយ​ពី​រឿង​អ​បិ​យ​ជំនឿ​ប្រាប់​បងថ្លៃ ថា គាត់​(​ដើមបណ្តឹង​)​ជា​មនុស្ស​អភ័ព្វ​គូ និង​រកស៊ី​មិន​សមប្រកប បើ​ចង់​កែប្រែ​វាសនា គេ​(​ជនជាប់ចោទ​) ស្គាល់​លោកសង្ឃ​មួយ​អង្គ​ឈ្មោះ ថុង រី (​រស់​ដោយ​ធ​ម៌​) ដែល​ល្បី និង​ពូកែ គង់នៅ​វត្ត​ព្រៃម្លូរ ខេត្តតាកែវ។ មិនតែប៉ុណ្ណោះ​ឈ្មោះ ម៉ន សូលី​ដែ​ត តែងតែ​និយាយ​ប្រើល្បិច​អូសទាញ​ជនរងគ្រោះ​ឲ្យ​ជឿជាក់​លើ​ខ្លួន ដោយ​ប្រៀបធៀប​ទៅលើ​បុគ្គល​ដែល​រកស៊ី​ដោយ​ជោគជ័យ​មួយចំនួន​នៅក្នុង​ស្រុក​ខ្មែរ គឺ​ពួកគាត់​សុទ្ធតែ​បាន​ទៅរក​លោកសង្ឃ​អង្គ​នោះ ឲ្យ​ជួយ​ធ្វើ​មន្ត​អាគ​ម​អូមអាម ទើប​រកស៊ី​មានបាន​រហូតដល់​សព្វ​ថ្ងៃ។

ដោយមាន​ការជឿ​លើ​អ​បិ​យ​ជំនឿ និង​ទុកចិត្ត​ទាំងស្រុង​លើ​ឈ្មោះ ម៉ន សូលី​ដែ​ត ជា​ប្អូនថ្លៃ ជនរងគ្រោះ​បាន​យល់ព្រម​ឱ្យ​ជួយ​ទាក់ទង​ទៅ​លោកសង្ឃ​អង្គ​នោះ ដើម្បី​ឱ្យ​ជួយ​ធ្វើ​កិច្ច​កែប្រែ​វាសនា​ឱ្យ​គាត់ ដើម្បី​ឱ្យ​រកស៊ី​កាត់​តែ​លូតលាស់​មានបាន​ទៅ​មុខ​ទៀត។ ឈ្មោះ ម៉ន សូលី​ដែ​ត បាន​ប្រាប់​ជនរងគ្រោះ​ទៀត​ថា រាល់​ការទាក់ទង​ទៅជា​មួយ​លោកសង្ឃ គឺ​រូបគេ​ជា​អ្នក​ទាក់ទង​ផ្ទាល់ ដោយ​ហាម​មិន​ឱ្យ​ជនរងគ្រោះ​ទាក់ទង​ទេ ពោលគឺ​ការងារ​ចាត់ចែង​អ្វីៗ ដែល​ទាក់ទង​ទៅជា​មួយ​លោកសង្ឃ​នោះ ឈ្មោះ ម៉ន សូលី​ដែ​ត អនុវត្ត​ផ្ទាល់ ។

បន្ទាប់មកទៀត ម៉ន សូលី​ដែ​ត បាន​ប្រាប់​ជនរងគ្រោះ​ឱ្យ​វេ​លុយ​ផ្តល់​តាម​អា​ខោ​ន ABA ឈ្មោះ MORN SOLIDETH ជា​បន្តបន្ទាប់​សរុប​ទឹកប្រាក់ ២០៧.៥៧៩ ដុល្លារ​អាមេរិក ដើម្បី​យក​ទៅ​តម្កល់​កំណល់​”​ជើងព្រះ​” មាស ចំនួន​ពីរ​ដុំ​ទម្ងន់​២០តំម្លឹង ស្មើ​ទឹកប្រាក់​ចំនួន ៤៧.០០០ ដុល្លារ​អាមេរិក សម្រាប់​តម្កល់​នៅ​ក្នុង​បន្ទប់​សមាធិ និង​តម្កល់​លុយ​សុទ្ធ​នៅ​ក្រោម​ខ្នើយ​របស់​ខ្លួន​(​ម៉ន សូលី​ដែ​ត​)​សម្រាប់​ចម្លង​ដៃ​(​ចម្លង​កិច្ច​អ​បិ​យ​ជំនឿ​)​លើទឹក​ប្រាក់​ចំនួន ៣៤.៦០០ ដុល្លារ​អាមេរិក។

តាម​ពាក្យបណ្តឹង​បានបញ្ជាក់​ទៀតថា ក្រោយមកទៀត​ឈ្មោះ ម៉ន សូលី​ដែ​ត តែងតែ​ល្បួងលួងលោម​ជនរងគ្រោះ​ឱ្យ​ផ្តល់​លុយ​បន្ថែម ប៉ុន្តែ​ជនរងគ្រោះ​មានការ​សង្ស័យ និង​អស់​ជំនឿ​ព្រោះ​នៅពេល​ដាក់​លុយ​ឱ្យ​ម្តងៗ មិនដែល​ឃើញ​បាន​ផលប្រយោជន៍​មកវិញ​ទេ ហើយ​ជនរងគ្រោះ​ក៏បាន​ឈប់​បន្ត​ធ្វើ​កិច្ច​នោះ​ទៀត ហើយ​នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២៣ ជនរងគ្រោះ​បាន​សុំ​ដក​លុយ និង​មាស​យកមក​វិញ ពេលនោះ​ឈ្មោះ ម៉ន សូលី​ដែ​ត បាន​ទៅ​កាយ​យក​មាស​ដែល​កប់​ក្នុង​បន្ទប់​សមាធិ​ន ស្រាប់តែ​ឃើញ​សុទ្ធតែ​មាស​ក្លែងក្លាយ​យក​មក​ប្រគល់​ឲ្យ​ជនរងគ្រោះ ឃើញ​ដូច្នោះ​ជនរងគ្រោះ​បាន​ឆោឡោ ទើប​ឈ្មោះ ម៉ន សូលី​ដែ​ត និយាយ​ថា​រូបគេ​ជា​អ្នកទទួលខុសត្រូវ។ លុះ​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២៣ ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ឆែកឆេរ​លើ​ឈ្មោះ ម៉ន សូលី​ដែ​ត ស្រាប់តែ​ឃើញ​លុយ​ដុល្លារ និង​មាស​ក្លែងក្លាយ​ទាំងអស់ ទើប​សម​ត្ថ​កិច្ច​នាំយក​ជនសង្ស័យ​ទៅធ្វើ​ការសាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ហើយ​ជនសង្ស័យ​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ព្រៃ​ស​ចាប់ពី​ពេល​នោះ៕

ដោយ ៖ មករា

The post កាត់ទោស​សំណុំ​រឿង​ស្រី​ស្អាត ម៉ន សូលី​ដែ​ត ប្រើ​មន្ត​អាគម​យក​មាស​ក្លែងក្លាយ ឆបោក​ដូរ​ប្រាក់ជាង​៣០ ម៉ឺន​ដុល្លារ appeared first on Kampuchea Thmey Daily.

កាត់ទោសអតីតផ្កាយពីរ ម្នាក់ ស៊ីដាច់ប្រាក់វិនិយោគជិត ៧ លានដុល្លារ
សំណុំរឿង​អតីត​មេ​ទាហាន​ផ្កាយ​ពីរ​ ឈ្មោះ ហៃ ច័ន្ទភារិទ្ធ ស៊ីដាច់​ប្រាក់​ទុន​វិនិយោគ​ពី​បរទេស​ជិត ៧ លាន​ដុល្លារ ក្រោម​រូបភាព​ទិញ​លក់​ដី​ខ្យល់​នៅ​ឧទ្យាន​មុនី​វង្ស​បូកគោ ត្រូវ​បាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លើក​យក​មក​កាត់ទោស កាលពី​ព្រឹក​ថ្ងៃ​ទី ២៦ ខែ​កក្កដា ឆ្នាំ ២០២៣ នេះ ចំពោះ​មុខ​ជនជាប់ចោទ។

លោកស្រី ទិត្យ ដាលីន ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ បាន​លើក​ឡើង​ថា តុលាការ​បាន​ចោទប្រកាន់​លោក ហៃ ច័ន្ធភារិទ្ធ និង​ឈ្មោះ គៀត សូនី ពី «បទ​ឆបោក បទ​រំលោភ​លើ​ទំនុក​ចិត្ត បទ​សម្អាត​ប្រាក់ និង​បទ​ប្រើប្រាស់​លិខិត​ក្លែង» ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ២៧ ខែ​កុម្ភៈ ឆ្នាំ ២០១៩ បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ឲ្យ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៦២៩ និង​មាត្រា ៦៣០ នៃ​ក្រម​ព្រហ្មទណ្ឌ។ បទល្មើស​ទាំងនេះ នឹង​ត្រូវ​បញ្ចូល​ក្នុង​សំណុំរឿង​តែមួយ ដើម្បី​ជំនុំ​ជម្រះ​តាមច្បាប់។

ប្រឈមមុខ​ការ​ចោទប្រកាន់​នេះ ជនជាប់ចោទ បាន​សារភាព​ថា កាលពី​អំឡុង​ឆ្នាំ ២០១៨ ខ្លួន​បាន​ស្គាល់ និង​រាប់អាន​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ មាន​ប្រពន្ធ​ខ្មែរ បាន​ពឹង​ពាក់​ឲ្យ​ខ្លួន​រក​ទិញ​ដី​នៅ​ខេត្ត​កំពត។ បន្ទាប់មក ខ្លួន​បាន​ជួប​ឈ្មោះ គៀត សូនី ដែល​ជា​អ្នក​ប្រមូល​ទិញ​ដី ដំបូង​ឡើយ ទិញ​បាន ១៦២ ហិកតា នៅ​ភូមិ​ព្រែក​ត្នោត ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត តាមរយៈ​កិច្ចសន្យា​ទិញ​លក់​ជាមួយ​ខ្លួន ហៃ ច័ន្ធភារិទ្ធ និង ឈ្មោះ គៀត សូនី ក្នុង​តម្លៃ ១,២៥ លាន​ដុល្លារ។ ក្រោយមក ជនជាតិ​ម៉ាឡេស៊ី នោះ ស្រលាញ់​ដី​នៅ​ម្ដុំ​នោះ​ទៀត ខ្លួន​ក៏បាន​ឲ្យ​ឈ្មោះ គៀត សូនី ប្រមូល​ទិញ​បន្ថែម​បាន ៤១ ហិកតា​ទៀត ដោយ​សរុប​ទាំងអស់ ខ្លួន​បាន​ទទួល​ប្រាក់​ជា​បន្តបន្ទាប់​ពី​ក្រុមហ៊ុន​ចំនួន ៦,៧ លាន​ដុល្លារ រួម​ទាំង​ប្រាក់​រត់ការ​ធ្វើ​ប្លង់ដី​ផង ព្រោះ​ដី​ដែល​ប្រមូល​ទិញ គឺ​មាន​លិខិត​ទិញ​លក់​ត្រឹម​មេភូមិ​ប៉ុណ្ណោះ ដោយសារ​ដី​នោះ​ជាប់​ពាក់ព័ន្ធ​នឹង​ដី​គម្រប​ឧទ្យាន​មុនី​វង្ស​បូកគោ លុះ​ក្រោយមក​ក្រុមហ៊ុន​វីន​ហ៊ីល​ស៊ីធី ក៏បាន​ដាក់ពាក្យ​ប្ដឹង​ខ្លួន​តែម្ដង នៅ​ពេល​ដែល​ក្រសួងបរិស្ថាន​ធ្វើ​លិខិត​បញ្ជាក់​ថា ជា​ដី​រដ្ឋ។

លោក ហៃ ច័ន្ធភារិទ្ធ បាន​សារភាព​ទៀត​ថា ក្នុង​ទំហំ​ដី ២០៣ ហិកតា ដែល​ខ្លួន​ប្រមូល​ទិញ​ឲ្យ​ក្រុមហ៊ុន​នោះ គឺ មានតែ ២ ហិកតា​ប៉ុណ្ណោះ មិន​ស្ថិត​ក្នុង​ដី​រដ្ឋ​ឧទ្យាន​ជាតិ​មុនី​វង្ស។

ជាមួយ​គ្នា​នោះ ដោយសារ​ជនជាប់ចោទ​បាន​សារភាព តំណាង​អយ្យការ លោក ទី មុនិន្ទ បាន​តម្កល់​ទុក​បទ​ចោទប្រកាន់​ទាំងអស់​លើ លោក ហៃ ច័ន្ទភារិទ្ធ និង ឈ្មោះ គៀត សូនី ហើយ​ស្នើ​ឲ្យ​តុលាការ​សម្រេច​តាមច្បាប់។

ចំណែក​មេធាវី​តំណាង​ក្រុមហ៊ុន បាន​ទាមទារ​សំណង​ខូចខាត​ចំនួន ៦,៧ លាន​ដុល្លារ និង​ប្រាក់​ជំងឺ​ចិត្ត​ចំនួន ២ លាន​ដុល្លារ ពី​ជនជាប់ចោទ ហៃ ច័ន្ទភារិទ្ធ និង​សុំ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​ជន​ជាប់​ចោទ​តាមច្បាប់។

លោកស្រី ទិត្យ ដាលីន ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ បាន​កំណត់​យក​ថ្ងៃ​ទី ៣១ ខែ​កក្កដា ឆ្នាំ ២០២៣ ខាងមុខ ដើម្បី​ប្រកាស​សាលក្រម៕

អត្ថបទ ៖ មករា

The post កាត់ទោសអតីតផ្កាយពីរ ម្នាក់ ស៊ីដាច់ប្រាក់វិនិយោគជិត ៧ លានដុល្លារ appeared first on Kampuchea Thmey Daily.

កាត់ទោសអតីតប្ដីបាញ់សម្លាប់ប្រពន្ធ ថ្ងៃ ២៧ មេសា ប្រកាសសាលក្រម
សំណុំរឿង​ឃាតកម្ម​គិតទុក​មុន​ដែល​បុរស​អតីត​ប្ដី​បាន​បាញ់សម្លាប់​អតីត​ប្រពន្ធ​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​លើក​យក​មក​បើកសវនាការ​កាត់ទោស​កាលពី​ព្រឹក​ថ្ងៃ​ទី ២៩ ខែ​មីនា ឆ្នាំ ២០២៣ នេះ។

ជន​ដៃដល់​ដែល​ត្រូវ​កាត់ទោស​ឈ្មោះ ជា អូន ភេទ​ប្រុស អាយុ ២៥ ឆ្នាំ គ្មាន​មុខរបរ​ពិតប្រាកដ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ នូ សុខ​នី​តា ហៅ ស៊ីវ អេង ភេទ​ស្រី អាយុ ២២ ឆ្នាំ។ តុលាការ​បាន​ចោទ​ប្រកាន់​ឈ្មោះ ជា អូន ពី​បទ ឃាតកម្ម​គិតទុក​មុន និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់។

ក្នុង​សវនាការ​ជនជាប់ចោទ​បាន​រៀបរាប់​ថា កាលពី​ថ្ងៃ​ទី ១០ ខែ​ឧសភា ឆ្នាំ ២០១៨ ខ្លួន​បាន​រៀបការ​ជាមួយ​ប្រពន្ធ​ឈ្មោះ នូ សុខ​នី​តា។ លុះ​មក​ដល់​អំឡុង​ខែ​មីនា ឆ្នាំ ២០២២ ពួកគេ​ទាំងពីរ​មាន​ទំនាស់​ឈ្លោះ​ប្រកែក​គ្នា ដោយ​ខ្លួន​បាន​ដឹង​ថា ប្រពន្ធ​ឈ្មោះ នូ សុខ​នី​តា មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ជនជាតិ​ចិន​ម្នាក់​(​មិន​ស្គាល់​ឈ្មោះ​)។ ពេលនោះ​ពួកគេ​ក៏បាន​នាំគ្នា​មក​លែងលះ​នៅ​សាលា​សង្កាត់​ចាក់​អង្រែ​ក្រោម។ ក្រោយពី​លែងលះ​គ្នា​មួយ​រយៈ ខ្លួន​បាន​មក​សុំ​ប្រពន្ធ​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​វិញ តែ​នាង​មិន​ព្រម ទើប​ខ្លួន​មាន​កំហឹង រួច​បាន​ទំនាក់ទំនង​ទិញ​អាវុធ​ខ្លី​មួយ​ដើម​ម៉ាក K៥៩(​រលប់​លេខ​) មាន​បង់​ចំនួន ០១ និង​គ្រាប់​ចំនួន ០៦ គ្រាប់ ពី​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​តាមរយៈ​ហ្វេស​ប៊ុក​ផេក (​មិន​ចាំ​ឈ្មោះ​ក្រោយ​ពេល​ទិញ​រួច​បាន​លុប​ឆាត​នោះ​ចោល​ទាំងអស់​) ក្នុង​តម្លៃ ៦៥០ ដុល្លារ​អាមេរិក (​ដោយ​គេ​ផ្ញើ​អាវុធ​នោះ​តាម​រថយន្ត​វីរៈ​ប៊ុន​ថាំ ខណ្ឌ​សែន​សុខ​) នៅ​ថ្ងៃ​ទី ០៦ ខែ​មិថុនា ឆ្នាំ ២០២២ ក្នុង​គោលបំណង​យក​មក​គំរាម​ប្រពន្ធ​ឲ្យ​ព្រម​ទទួល​យក​ខ្លួន​ជា​ប្ដី​វិញ បើ​មិន​ព្រម​រូបគេ​នឹង​បាញ់​សម្លាប់​ចោល​តែម្ដង រួច​បាញ់សម្លាប់​ខ្លួនឯង​តាម​ក្រោយ។

លុះ​មក​ដល់​ថ្ងៃ​ទី ១០ ខែ​មិថុនា ឆ្នាំ ២០២២ វេលា​ម៉ោង ១៤ និង ១៥ នាទី ខ្លួន​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក សេ ១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០១៥ ពាក់​ស្លាក​លេខ កណ្ដាល ១D-៥០១១ ដោយ​យក​អាវុធ​ខ្លី​មួយ​ដើម​ម៉ាក K៥៩ ដាក់​តាម​ខ្លួន​មក​ជួប​ឈ្មោះ នូ សុខ​នី​តា នៅ​ចំណុច​ក្នុង​បន្ទប់ ផ្ទះ​លេខ ១៤០៣A ផ្លូវជាតិ​លេខ ២ ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ (កន្លែង​កើតហេតុ​) ពេល​មក​ដល់​ខ្លួន​បាន​នាំ​ជនរងគ្រោះ​ចូល​ទៅ​ក្នុង​បន្ទប់​និយាយ​សុំ​ត្រូវ​គ្នា​វិញ​(​ប្តី​ប្រពន្ធ​) តែ​ជនរងគ្រោះ​មិន​យល់ព្រម​ទេ ខណៈ​នោះ ខ្លួន​ក៏បាន​ដក​អាវុធ​ខ្លី​មួយ​ដើម​ម៉ាក K៥៩ ពី​ចង្កេះ​មក​អា​មេ​បញ្ចូល​គ្រាប់ រួច​បាញ់​គំរាម​ជនរងគ្រោះ​ចំនួន ០១ គ្រាប់ ត្រូវ​ជញ្ជាំង​បន្ទប់ ហើយ​បាញ់​មួយ​គ្រាប់​ទៀត​ត្រូវ​ជនរងគ្រោះ​ចំ​ពី​លើ​ក្បាល​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗតែម្ដង បន្ទាប់មក​ខ្លួន​បាញ់​ខ្លួនឯង​ចំនួន ០៣ គ្រាប់​ទៀត​តែ​មិន​ផ្ទុះ ទើប​ក្រុម​គ្រួសារ​ទាំងសងខាង (​ទាំង​ជនរងគ្រោះ និង​ជនសង្ស័យ​) និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ ចូល​ទៅ​អន្តរាគមន៍​ឃាត់ខ្លួន​តែម្ដង។

ក្រោយពី​ស្ដាប់​ការ​រៀបរាប់​យ៉ាង​ក្បោះក្បាយ​របស់​ជន​ដៃដល់​រួចមក លោក វង្ស សាវ៉ាត តំណាង​អយ្យការ បាន​ធ្វើ​សេចក្ដីសន្និដ្ឋាន​តម្កល់ទុក​បទ​ចោទ​ប្រកាន់​លើ​ឈ្មោះ ជា អូន ដដែល ហើយ​សំណូមពរ​ក្រុមប្រឹក្សាតុលាការ​ផ្ដន្ទាទោស​ជនជាប់ចោទ​តាមច្បាប់។

លោក ម៉ម ច័ន្ទ​វណ្ណៈ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ បាន​កំណត់​យក​ថ្ងៃ​ទី ២៧ ខែ​មេសា ឆ្នាំ ២០២៣ ដើម្បី​ប្រកាស​សាលក្រម៕

អត្ថបទ ៖ មករា

The post កាត់ទោសអតីតប្ដីបាញ់សម្លាប់ប្រពន្ធ ថ្ងៃ ២៧ មេសា ប្រកាសសាលក្រម appeared first on Kampuchea Thmey Daily.

កាត់ទោសបុរសជនជាតិចិនតៃវ៉ាន់ ៤ នាក់ លួចផលិតគ្រឿងញៀនច្រើនតោន នៅកំពង់ស្ពឺ
បុរស​ជនជាតិ​ចិន​តៃវ៉ាន់ ៤ នាក់ ដែល​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ក្នុង​រោងចក្រ​កែច្នៃ​ផលិត​គ្រឿងញៀន​ដ៏​សម្បើម​មួយ​នៅ​ខេត្ត​កំពង់ស្ពឺ ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​លើក​យក​មក​កាត់ទោស​នា​ថ្ងៃ​ទី ០៩ ខែ​មីនា ឆ្នាំ ២០២៣ នេះ។

អង្គ​សវនាការ​ដែល​ដឹកនាំ​ដោយ​លោក សុង ប៊ុណ្ណា​រិ​ទ្ធ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​លោក ទី មុនិន្ទ ជា​តំណាង​អយ្យការ បាន​ផ្ដើម​ចោទប្រកាន់​បុរស​ជនជាតិ​ចិន​ទាំង ៤ នាក់ ពី​បទ ៖ កែច្នៃ ផលិត និង​ដឹកជញ្ជូន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ខេត្ត​កំពង់ស្ពឺ និង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ១៩ ខែ​ឧសភា ឆ្នាំ ២០២២ តាម​មាត្រា ៣៩ មាត្រា ៤០ នៃ​ច្បាប់ ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន។

ជន​ត្រូវ​ចោទ​ទាំង ៤ នាក់ ដែល​តុលាការ​កាត់ទោស​នេះ​មាន​ឈ្មោះ ៖

១/ TIEN CHAN FU ភេទ​ប្រុស អាយុ ២៨ ឆ្នាំ ជា​មេការ​ធំ។

២/ ឈ្មោះ KHOU PO WEN ភេទ​ប្រុស អាយុ ២៨ ឆ្នាំ (​អ្នកបច្ចេកទេស​)

៣/ ឈ្មោះ TENG KUO CHING ភេទ​ប្រុស អាយុ ៣៩ ឆ្នាំ (​អ្នកបច្ចេកទេស​)

៤/ ឈ្មោះ LIN YI CHHENG ភេទ​ប្រុស អាយុ ៣១ ឆ្នាំ (​អ្នកបច្ចេកទេស​)។

នៅ​ក្នុង​សវនាការ​ពួកគេ​ទាំង ៤ នាក់ បាន​ឆ្លើយ​សារភាព​ត្រឹមតែ​មក​ស៊ីឈ្នួល​គេ​លាយ​សារធាតុ​គីមី​ប៉ុណ្ណោះ ហើយ​បដិសេធ​ថា មិនមែន​ជា​ម្ចាស់​គ្រឿងញៀន​ទាំង​នោះ​ទេ។

យ៉ាងហោចណាស់​មាន​គ្រឿងញៀន​ដែល​ផលិត​រួច​ទម្ងន់ ១ ៤០០ គីឡូ​ក្រាម និង​សារធាតុ​គីមី​ផ្សំ ១១ តោន ដែល​ត្រូវ​កាត់​ទោស​ក្នុង​បទឧក្រិដ្ឋ​នេះ។

លោក​ចៅក្រម សុង ប៊ុណ្ណា​រិ​ទ្ធ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ បាន​ប្រកាស​បិទ​សវនាការ​នៅ​ម៉ោង ១១ និង ៣០ នាទី ចំពោះ​ការ​ប្រកាស​សាលក្រម នឹង​ជូនដំណឹង​ពេល​ក្រោយ។

គួរ​រំលឹក​ថា សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ បាន​ស្រាវជ្រាវ​អស់​រយៈពេល​ជាង ០២ ខែ​រួចមក​ហើយ ទើប​នៅ​ថ្ងៃ​ទី ១៩ ខែ​ឧសភា ឆ្នាំ ២០២២ វេលា​ម៉ោង ១៨ និង ៣០ នាទី សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​មន្ទីរ​ពិសោធន៍​លួចលាក់​កែច្នៃ​ផលិត​សារធាតុ​ញៀន នៅ ៣ ទីតាំង​ផ្សេងគ្នា​ជា​បន្តបន្ទាប់។

ចំណុច​ទី១ ៖ នៅ​បន្ទប់​លេខ ៨០២ ក្នុង​ខុន​ដូ J CITY ផ្លូវ​លេខ ៣២២ សង្កាត់​បឹង​កេងកង ១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​, ចំណុច​ទី២ ៖ ស្ថិត​នៅ​ក្នុង​ចម្ការ​ស្វាយ ភូមិ​តាំង​ស្រឹង ឃុំ​សង្កែ​សាទ​ប ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ និង​ចំណុច​ទី៣ ៖ ស្ថិត​នៅ​ក្នុង​ចម្ការ​ស្វាយ ភូមិ​ស្រល់ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ដោយ​ដកហូត​បាន​រួមមាន ៖ ម៉ាស៊ីន ឧបករណ៍​សម្ភារៈ​សម្រាប់​កែច្នៃ ផលិត​វេច​ខ្ចប់​មួយ​ចំនួន​ធំ​, សារធាតុ​ញៀន​ប្រភេទ​កេ​តា​មីន ទម្ងន់ ៤០ គីឡូ ៥១.៧ ក្រាម​, ល្បាយ​សារធាតុ​ញៀន​កេ​តា​មីន ទម្ងន់ ១,៤២៥ គីឡូក្រាម​, ថ្នាំ​គ្រាប់​នី​មេ​តា​ហ្សេ​ប៉ា​ម ទម្ងន់ ០.៩ ក្រាម និង​សារ​ធាតុគីមី​ផ្សំ ១១ តោន ៥២៥ គីឡូក្រាម និង​ជនជាតិ​ចិន​តៃវ៉ាន់​ចំនួន ៤ នាក់ បញ្ជូន​មក​តុលាការ​ឃុំខ្លួន​មក​ដល់​ថ្ងៃ​កាត់ទោស​នេះ៕

អត្ថបទ ៖ មករា

The post កាត់ទោសបុរសជនជាតិចិនតៃវ៉ាន់ ៤ នាក់ លួចផលិតគ្រឿងញៀនច្រើនតោន នៅកំពង់ស្ពឺ appeared first on Kampuchea Thmey Daily.

តុលាការកំពូលកាត់ទោសឃាតកសម្លាប់សង្សារ ហើយដេកឱបខ្មោច
ក្រុម​ប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល កាលពី​ព្រឹក​ថ្ងៃ​ទី ០១ ខែ​កុម្ភៈ ឆ្នាំ ២០២៣ បាន​បើក​សវនាការ​លើ​បណ្ដឹង​សារទុក្ខ​លើក​ទី ២ របស់​ជនជាប់ចោទ ឈ្មោះ សែម សាន ភេទ​ប្រុស អាយុ ២៨ ឆ្នាំ ជាប់​ចោទ​ពី​បទ ឃាតកម្ម​គិតទុក​ជាមុន បន្ទាប់ពី​សាលាឧទ្ធរណ៍​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ៣០ ឆ្នាំ។

ជនជាប់ចោទ ឈ្មោះ សែម សាន ត្រូវ​បាន​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ ២០១៨ បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ពី​បទ ឃាតកម្ម​គិតទុក​ជាមុន និង​បង្គាប់​ឲ្យ​សង​សំណង​ចំនួន ៤០ លាន​រៀល ទៅ​ដើម​បណ្ដឹង។

ក្រោយមក​ជនជាប់ចោទ​ឈ្មោះ សែម សាន មិន​សុខ​ចិត្ត​នឹង​សេចក្ដី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏បាន​ឧទ្ធរណ៍។ ក្រោយមក​ចៅក្រម​ជំនុំជម្រះ​សាលាឧទ្ធរណ៍ ក៏បាន​បើក​សវនាការ​ជំនុំជម្រះ​លើ​បណ្ដឹង​ឧទ្ធរណ៍​របស់​ជន​ជាប់ចោទ និង​ប្រកាស​សាលដីកា តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល។ ដោយ​សាលាឧទ្ធរណ៍​តម្កល់​ទោស​ខ្លួន​នៅ​ដដែល ជនជាប់ចោទ​ឈ្មោះ សែម សាន បាន​ប្ដឹង​សារទុក្ខ​មក​តុលាការ​កំពូល ហើយ​តុលាការ​កំពូល ក៏បាន​ចាត់​របៀប​បង្វិល​សំណុំរឿង​ឲ្យ​ទៅ​សាលាឧទ្ធរណ៍​ជំនុំជម្រះ​សាជាថ្មី សាលាឧទ្ធរណ៍​ភ្នំពេញ ក៏បាន​សម្រេច​ប្រកាស​សាលដីកា​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​ចំនួន ៣០ ឆ្នាំ។ ដោយ​ការ​សម្រេច​នេះ​ហើយ ទើប​ជនជាប់ចោទ​ឈ្មោះ សែម សាន សម្រេច​ប្ដឹង​សារទុក្ខ​លើក​ទី ២ មក​តុលាការ​កំពូល ហើយ​តុលាការ​កំពូល​បាន​បើកសវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី ០១ ខែ​កុម្ភៈ ឆ្នាំ ២០២៣ និង​ប្រកាស​សាលដីកា​នៅ​ព្រឹក​ថ្ងៃ​ទី ១៣ ខែ​កុម្ភៈ ឆ្នាំ ២០២៣ ខាងមុខ។

ករណី​ឃាតកម្ម​គិតទុក​ជាមុន ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​ជួល បន្ទប់​លេខ ២៦z ជាន់​ទី ៦ ផ្លូវ​លេខ ៣០ ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ០៧ ខែ​មីនា ឆ្នាំ ២០១៨ តាម​មាត្រា ២០០ នៃ​ក្រមព្រហ្មទណ្ឌ។ នៅ​ក្នុង​សវនាការ​ដោយ​ជនជាប់ចោទ​ប្ដឹង​សារទុក្ខ​មក​តុលាការ​កំពូល​នេះ ដោយ​សុំ​ឲ្យ​លោកជំទាវ​ចៅក្រម​បន្ធូរបន្ថយ​ទោស​ពី ៣០ ឆ្នាំ មក ១៥ ឆ្នាំ​វិញ ដោយសារ​ខ្លួន​មាន​ជំងឺ​ប្រចាំ​កាយ និង​ម្ដាយ​ឪពុក​ចាស់​ត្រូវការ​អ្នក​មើលថែ៕

អត្ថបទ ៖ មករា

The post តុលាការកំពូលកាត់ទោសឃាតកសម្លាប់សង្សារ ហើយដេកឱបខ្មោច appeared first on Kampuchea Thmey Daily.

កាត់ទោសក្រុមយុវជនវាយសម្លាប់គូទំនាស់
ក្រុម​យុវជន ៣ នាក់ ដែល​ប្រព្រឹត្ត​អំពើ​សម្លាប់​មនុស្ស ត្រូវ​បាន​តុលាការ​កាត់ទោស​កាលពី​ព្រឹក​ថ្ងៃ​ទី ១៩ ខែ​មករា ឆ្នាំ ២០២៣ នេះ ក្រោម​ការ​ចោទ​ប្រកាន់​ពីបទ «ឃាតកម្ម និង​បទ​រួមគំនិត​ក្នុង​អំពើ​ឃាតកម្ម» តាម​មាត្រា ១៩៩ និង​មាត្រា ២៩ នៃ​ក្រម​ព្រហ្មទណ្ឌ។

ជនជាប់ចោទ​ទាំង ៣ នាក់ ដែល​មាន​វត្តមាន​ក្នុង​រង្វង់​ក្រចក​សេះ ទី​១-ឈ្មោះ រ៉ាត់ ណារ៉ាក់ (ហោ រ៉ា​ក់​) ភេទ​ប្រុស អាយុ ២២ ឆ្នាំ មុខរបរ​ចុងភៅ ជនជាតិ​ខ្មែរ ស្នាក់នៅ​ភូមិ ៥ សង្កាត់​មនោ​រម្យ ខណ្ឌ ៧ មករា (​គ្មាន​សារធាតុ​ញៀន​)។ ទី​២-​ឈ្មោះ ពិន បូរី (​ហៅ រី​) ភេទ​ប្រុស អាយុ ១៨ ឆ្នាំ ជា​សិស្ស ជនជាតិ​ខ្មែរ ស្នាក់នៅ​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​(​គ្មាន​សារធាតុ​ញៀន​)។ និង​ទី​៣-ឈ្មោះ អូន ដា​រ៉ា (​ហៅ​ហេង​) ភេទ​ប្រុស អាយុ ២១ ឆ្នាំ ជា​សិស្ស​សាលា ជនជាតិ​ខ្មែរ ស្នាក់នៅ​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ (​គ្មាន​សារធាតុ​ញៀន​)។

នៅ​ក្នុង​សវនាការ​ជនជាប់ចោទ​ទាំង ៣ នាក់ បាន​សារភាព​ពី​ការ​សម្លាប់​គូ​ទំនាស់ ក្រោយ​ពួកគេ​ឈ្លោះ​គ្នា​នៅ​ក្នុង​ក្លឹប​រាំរែក ហើយ​ចេញ​មក​ក្រៅ​បន្ត​ឈ្លោះ​តាម​ផ្លូវ​ទៀត ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី ៨ ខែ​មិថុនា ឆ្នាំ ២០២២ វេលា​ម៉ោង ២២ និង ០០ នាទី​យប់ ចំណុច​ហ្គោ​ឡាញ ផ្លូវ ១៩៨៦ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

ជន​ដៃដល់​បាន​សារភាព​ថា ជនរងគ្រោះ​ដែល​ត្រូវ​បាន​ពួក​ខ្លួន​ទាំង ៣ នាក់ វាយ និង​គប់​នឹង​ដុំ​ថ្ម​បណ្ដាល​ឲ្យ​ស្លាប់​នោះ មាន​ឈ្មោះ មាស វុទ្ធី ភេទ​ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះ​ជួល ផ្លូវ​បេតុង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ដោយសារ​ជន​ដៃដល់​បាន​សារភាព​ច្បាស់ៗ​ពី​កំហុស​ក្នុង​ការ​សម្លាប់​មនុស្ស លោក ហេង ផេង ជា​តំណាង​អយ្យការ បាន​ស្នើ​ឲ្យ​ចៅក្រម​តុលាការ​ផ្ដន្ទាទោស​តាម​ច្បាប់​កំណត់។

លោក ធាម ច័ន្ទពិសិដ្ឋ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ បាន​កំណត់​យក​ថ្ងៃ​ទី ០២ ខែ​កុម្ភៈ ឆ្នាំ ២០២៣ ខាងមុខ ដើម្បី​ប្រកាស​សាលក្រម៕

អត្ថបទ ៖ មករា

The post កាត់ទោសក្រុមយុវជនវាយសម្លាប់គូទំនាស់ appeared first on Kampuchea Thmey Daily.