សន្តិសុខសង្គម
តុលាការកំពូលកាត់ទោសឃាតកសម្លាប់សង្សារ ហើយដេកឱបខ្មោច
ក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល កាលពីព្រឹកថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២៣ បានបើកសវនាការលើបណ្ដឹងសារទុក្ខលើកទី ២ របស់ជនជាប់ចោទ ឈ្មោះ សែម សាន ភេទប្រុស អាយុ ២៨ ឆ្នាំ ជាប់ចោទពីបទ ឃាតកម្មគិតទុកជាមុន បន្ទាប់ពីសាលាឧទ្ធរណ៍ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ៣០ ឆ្នាំ។

ជនជាប់ចោទ ឈ្មោះ សែម សាន ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៨ បានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ពីបទ ឃាតកម្មគិតទុកជាមុន និងបង្គាប់ឲ្យសងសំណងចំនួន ៤០ លានរៀល ទៅដើមបណ្ដឹង។

ក្រោយមកជនជាប់ចោទឈ្មោះ សែម សាន មិនសុខចិត្តនឹងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ក៏បានឧទ្ធរណ៍។ ក្រោយមកចៅក្រមជំនុំជម្រះសាលាឧទ្ធរណ៍ ក៏បានបើកសវនាការជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍របស់ជនជាប់ចោទ និងប្រកាសសាលដីកា តម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល។ ដោយសាលាឧទ្ធរណ៍តម្កល់ទោសខ្លួននៅដដែល ជនជាប់ចោទឈ្មោះ សែម សាន បានប្ដឹងសារទុក្ខមកតុលាការកំពូល ហើយតុលាការកំពូល ក៏បានចាត់របៀបបង្វិលសំណុំរឿងឲ្យទៅសាលាឧទ្ធរណ៍ជំនុំជម្រះសាជាថ្មី សាលាឧទ្ធរណ៍ភ្នំពេញ ក៏បានសម្រេចប្រកាសសាលដីកាផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ចំនួន ៣០ ឆ្នាំ។ ដោយការសម្រេចនេះហើយ ទើបជនជាប់ចោទឈ្មោះ សែម សាន សម្រេចប្ដឹងសារទុក្ខលើកទី ២ មកតុលាការកំពូល ហើយតុលាការកំពូលបានបើកសវនាការនៅព្រឹកថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២៣ និងប្រកាសសាលដីកានៅព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ ខាងមុខ។
ករណីឃាតកម្មគិតទុកជាមុន ប្រព្រឹត្តនៅចំណុចផ្ទះជួល បន្ទប់លេខ ២៦z ជាន់ទី ៦ ផ្លូវលេខ ៣០ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០១៨ តាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។ នៅក្នុងសវនាការដោយជនជាប់ចោទប្ដឹងសារទុក្ខមកតុលាការកំពូលនេះ ដោយសុំឲ្យលោកជំទាវចៅក្រមបន្ធូរបន្ថយទោសពី ៣០ ឆ្នាំ មក ១៥ ឆ្នាំវិញ ដោយសារខ្លួនមានជំងឺប្រចាំកាយ និងម្ដាយឪពុកចាស់ត្រូវការអ្នកមើលថែ៕
អត្ថបទ ៖ មករា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


