សន្តិសុខសង្គម
កាត់ទោស លោក នី ណាក់ ជាលើកទី ២
កាលពីព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៤ នេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោស លោក នី ណាក់ ពាក់ព័ន្ធនឹងបទល្មើសបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង។

ជនជាប់ចោទត្រូវបានអនុរក្សពន្ធនាគារផ្ទេរពីពន្ធនាគារខេត្តត្បូងឃុំ មកកាន់មណ្ឌលកែប្រែ ម ១ និងមកកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃនេះ ដើម្បីចូលរួមឆ្លើយដោះសាសម្រាលបន្ទុកក្នុងសវនាការតាមនីតិវិធីនៅចំពោះមុខចៅក្រមជំនុំជម្រះដែលដឹកនាំដោយលោក ទិតសុទ្ធី បូរ៉ាឆាត ជាចៅក្រម លោកព្រះរាជអាជ្ញារង សេង ហៀង ជាតំណាងអយ្យការ និងចំពោះមុខមេធាវីគូក្ដី។
ដើមបណ្ដឹងក្នុងរឿងក្ដីនេះគឺមេធាវីតំណាងរបស់ លោក ហេង សួ រដ្ឋមន្ត្រីក្រសួងការងារ ដោយភ្ជាប់អង្គហេតុ នៃការផ្សាយរបស់ លោក នី ណាក់ តាមគណនីហ្វេសប៊ុកឈ្មោះ «Iman KH» ដែលចោទប្រកាន់ថា លោក ហេង សួ មានដីទំហំ ៩១ ហិតា នៅខេត្តកំពត។

ទោះបីយ៉ាងណា ក្រោយបញ្ចប់ការសួរដេញដោល តុលាការបានសម្រេចលើកយករឿងក្ដីនេះទៅប្រកាសសាលក្រមនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៤ ខាងមុខ។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ញឹម ពិសាល កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៤ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន លោក នី ណាក់ ភេទប្រុស កើតឆ្នាំ ១៩៧៩ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរអាជីវករ មានកន្លែងកំណើតភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង និង ទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅផ្ទះលេខ ៤៧ ផ្លូវបេតុង ភូមិគោកឃ្លាង ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។
នៅក្នុងដីកាបង្គាប់ឲ្យឃុំខ្លួនបញ្ជាក់ថា ៖ «ជននេះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យ ពីបទ«ការមិនរាងចាល ក្នុងបទមជ្ឈិម បន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ ឲ្យមានការរើសអើង ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៣ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិ មាត្រា ៨៨ មាត្រា ៣០៧ មាត្រា ៤៩៥ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ»។
លោក នី ណាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅតុលាការភ្លាមៗ កាលពីព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៤។
សូមរំឭកថា លោក នី ណាក់ ធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយ កាលពីឆ្នាំ ២០២០ ក្រោមបទចោទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ» ទាក់ទិននឹងការប្រកាសពីផែនការទិញម៉ាស់មកពាក់ឲ្យសត្វមាន់ក្នុងអំឡុងពេល នៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ដោយតុលាការបានផ្ដន្ទាទោសរយៈពេល ១៨ ខែ ហើយលោកបានចេញពីពន្ធនាគារវិញ កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១៕
អត្ថបទ ៖ មករា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់