ការ​បន្ទោបង់​ Archives - Kampuchea Thmey Daily

ខេត្តសៀមរាប រៀបចំសិក្ខាសាលាឆ្លុះបញ្ចាំង ស្ដីពីលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល
លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាបបានលើកឡើងថា កាលពីឆ្នាំ២០១៤ ខេត្តសៀមរាប មានអត្រាគ្របដណ្តប់ផ្នែកអនាម័យក្នុងកម្រិត ៤០.២០% ហើយក្នុងនោះខេត្តសៀមរាប ពុំមានភូមិ ឃុំ ឬស្រុកណាមួយក្នុងខេត្ត ដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទេ ក៏ប៉ុន្តែ ១០ឆ្នាំក្រោយ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ អត្រាគ្របដណ្តប់អនាម័យ១០០%។

លោកលើកឡើងបែបនេះ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងផ្ទៀងផ្ទាត់ វាយតម្លៃខេត្តសៀមរាប ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ក្រោមការអញ្ជើញរបស់លោក ជាម ហ៊ីម រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងមានចូលរួមពីភាគីពាក់ព័ន្ធប្រមាណ ៦០នាក់ ។  អភិបាលរងខេត្តសៀមរាប  បានលើកឡើងថា អង្គសិក្ខាសាលានេះធ្វើឡើង ក្នុងគោលបំណង ធ្វើការបង្ហាញវិធីសាស្ត្រ ដំណើការ និងលទ្ធផលការផ្ទៀងផ្ទាត់ វាយតម្លៃដែលបានរកឃើញជាក់ស្តែង អំពីស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលក្នុងខេត្តសៀមរាប និងការបើវេទិកាពិភាក្សាតវ៉ា និងប្រមូលធាតុចូលបន្ថែម រវាងថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធក្នុងខេត្តសាមី ជាមួយក្រុមការងារចុះផ្ទៀងផ្ទាត់ថ្នាក់ជាតិ លើលទ្ធផលដែលរកឃើញ ដោយមានបង្ហាញភស្តុតាងជាក់ស្តែង។  ក្នុងនោះក៏មានផ្តល់ព័ត៌មាន ត្រឡប់និងអនុសាសន៍សម្រាប់ខេត្ត ដើមី្បអនុវត្តជំហានបន្ទាប់ ក្នុងការលើកកម្ពស់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទក្នុងខេត្ត។

រូបភាពពី ក្រសួងអភិវឌ្ឍន៍ជនបទ

លោកបន្តថា ស្រុក/ក្រុង ទទួលបានជ័យលាភី ODF ១៣ ក្រុង ស្រុក  ចំនួនឃុំ សង្កាត់ទទួលបានជ័យលាភី ODF  ១០០ឃុំ/សង្កាត់ ។ ចំនួនភូមិទទួលបានជ័យលាភី ODF មាន៨០៥ភូមិ ,ភូមិ ODF ១៤១ភូមិ និងមានចំនួនខ្នងផ្ទះសរុប ២៤៩ពាន់៨ខ្នង (ចំណាកស្រុក ៧,៥០១ខ្នង )។ ចំពោះខ្នងផ្ទះមានបង្គន់អនាម័យ ចំនួន ២២៥,៧៥៦ គិតជាភាគរយ ៩៣.៤៥% ចំនួនខ្នងផ្ទះគ្មានបង្គន់ ប្រើបង្គន់អនាម័យរួម ១៥,៨៣១ គិតជាភាគរយ ៦.៥៥% ។ គ្រប់អង្គភាពផ្តល់សេវាសាធារណៈរដ្ឋ និងឯកជនក្នុងខេត្តរួមទាំងអារាមសាសនាផ្សេងៗក្នុងខេត្ត មានបង្គន់អនាម័យដំណើរការ មានទឹកប្រើប្រាស់គ្រប់គ្រាន់ មានសាប៊ូលាងដៃ និងការទុកដាក់សម្រាម ដែលប៉ះពាល់ដល់សុខភាពបានសមរម្យ។

ជាមួយគ្នានេះ លោក ជាម ហ៊ីម រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានកោតសរសើរ ចំពោះវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដែលត្រូវបានយកចិត្តទុកដាក់ និងផ្តល់អាទិភាព ក្នុងចំណោមវិស័យអាទិភាពផ្សេងៗទៀតរបស់ខេត្ត ដោយឈរលើស្មារតីនៃការការប្តេជ្ញាចិត្ត និងឆន្ទៈមោះមុត របស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់  និង ធ្វើឲ្យ ខេត្តសៀមរាប នឹងអាចឈានទៅ ODF Plus  នៅថ្ងៃខាងមុខនេះជាក់ជាមិនខាន ។ លោកបានបញ្ជាក់ថា  អង្គសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលផ្ទៀងផ្ទាត់ ODF យោងលើលទ្ធផល នៃការធ្វើសិក្ខាសាលាបញ្ជាក់ថា យើងបានឯកភាពគ្នា យល់ឃើញដូចគ្នានិងទទួលយកនូវលទ្ធផល នៃការចុះផ្ទៀងផ្ទាត់ដោយថ្នាក់ជាតិនិងអង្គការដៃគូដែលសម្រេចជាឯកច្ឆន ជូនខេត្តសៀមរាប ក្លាយជាខេត្តទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នេះតទៅ ។

លោក ជាម ហ៊ីង ថា ទោះខេត្តសៀមរាបទទួលបានជ័យលាភីជាខេត្ត ODF ក៏មិនមានន័យថា ឈប់ធ្វើការងារលើកកម្ពស់អនាម័យនោះទេ ពោល គឺនៅការងារច្រើនទៀត ក្នុងការលើកកម្ពស់វិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ ជាពិសេសការអប់រំផ្សព្វផ្សាយបន្ថែមដល់ ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការ សមាគម វិស័យឯកជន សប្បុរសជននានា ត្រូវបន្តគាំទ្រជួយជំរុញបន្ថែមទៀតជាពិសេសត្រូវបន្តឱ្យមាននិរន្តរភាព ODF និងឈានទៅឆ្ពោះទៅយក ODF Plus នាពេលខាងមុខបន្ថែម ទៀត។ រដ្ឋលេខាធិការជឿជាក់ថា យោងលើសក្តានុពលសេដ្ឋកិច្ច ធនធានមនុស្ស ខេត្តសៀមរាប អាចឈានទៅសម្រេចបាន ODF Plus ឆាប់ៗជាក់ជាមិនខាន។  ក្នុងនោះដែរលោក បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត  មន្ទីរ/អង្គភាពពាក់ព័ន្ធ  និងអង្គការ សមាគម ត្រូវបន្តសហការ អប់រំផ្សព្វផ្សាយការងារផ្គត់ផ្គង់ទឹកស្អាត និង អនាម័យឲ្យបានកាន់តែទូលំទូលាយថែមទៀត ព្រមទាំងស្ថាប័នផ្តល់សេវា ទាំងរដ្ឋនិងឯកជន៕

ដោយ៖ គឿនវេត

The post ខេត្តសៀមរាប រៀបចំសិក្ខាសាលាឆ្លុះបញ្ចាំង ស្ដីពីលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល appeared first on Kampuchea Thmey Daily.

ខេត្តចំនួន៦ទៀត ត្រៀមប្រកាសបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល នាពេលខាងមុខ
ខេត្តចំនួន៦ទៀត ត្រៀមប្រកាសដាក់ជាខេត្តបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល នាពេលខាងមុខ ដែលនឹងនាំឱ្យរាជធានី-ខេត្តសរុបចំនួន១៣ បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល។ នេះជាការបញ្ជាក់ឱ្យដឹងដោយរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន។

បើតាមលោករដ្ឋមន្រ្តី ឆាយ ឫទ្ធិសែន ខេត្តទាំង៦ ដែលក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងនឹង​ប្រកាស​បញ្ឈប់ការ​បន្ទោរ​បង់​ពាសវាលពាសកាល ​នា​ពេល​ខាង​មុខ ​រួមមាន៖ ខេត្តព្រះសីហនុ កំពង់ចាម ត្បូងឃ្មុំ បន្ទាយមានជ័យ សៀមរាប និងរតនគិរី។ ក្នុងនោះ ខេត្តព្រះសីហនុ នឹងប្រកាសដាក់ជាខេត្តបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខ។

ថ្លែងក្នុងវេទិកាពិភាក្សាដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា បច្ចុប្បន្ន ខេត្តដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល គឺមានចំនួន ៧ខេត្តរួចហើយ រួមមាន៖ រាជធានីភ្នំពេញ ខេត្ត​ស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង និង​កែប។

លោករដ្ឋមន្រ្តី ​ក៏បានប្រកាសដែរថា នៅចុង​អាណត្តិ​នេះ ​គ្រប់​ខេត្ត​ទាំងអស់​របស់កម្ពុជានឹង​បញ្ចប់ការ​បន្ទោរបង់​ពាសវាល ពាសកាលទាំងស្រុង​តែម្តង។

គួរជម្រាបថា រាប់ពីឆ្នាំ២០២៣ មកដល់បច្ចុប្បន្ននេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដល់បង្គន់អនាម័យចំនួន២៨​ ០០០ បង្គន់នៅតាមផ្ទះ និងចំនួន ៧៨បង្គន់អនាម័យ ជាបង្គន់រួម ធ្វើកន្លែងលាងសម្អាតដៃបានចំនួន ២ ៤០០កន្លែង ហើយបានចុះអប់រំអនាម័យ ៣១៣ដង​ផងដែរ៕

The post ខេត្តចំនួន៦ទៀត ត្រៀមប្រកាសបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល នាពេលខាងមុខ appeared first on Kampuchea Thmey Daily.

ខេត្តកណ្តាលចែករំលែកពីភាពជោគជ័យលើការបន្ទោបង់ពាសវាល ទៅខេត្តព្រះវិហារ និងកំពង់ធំ
លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល និងថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានជួប និងចែករំលែកបទពិសោធជាមួយប្រតិភូមកពីខេត្តព្រះវិហារ និងខេត្តកំពង់ធំស្តីពី «ភាពជោគជ័យនៃការបញ្ចប់បន្ទោបង់ពាសវាលពាសកាល(ODF)នៅខេត្តកណ្តាល»។ កិច្ចពិភាក្សានេះ ធ្វើនៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល។ នេះបើតាមការផ្សព្វផ្សាយរបស់រដ្ឋបាលខេត្តកណ្តាល។

រូបតំណាង (ប្រភព៖ Clear Cambodia)

អភិបាលរងខេត្ត បានលើកឡើងថា ខេត្តកណ្តាលអាចទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ឆ្នាំ២០២២ ដែលជាភាពជោគជ័យមួយបានមកពីការបង្កើតគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដែលរៀបចំឡើងដោយថ្នាក់ដឹកនាំ។

លោក នុត ពុធដារ៉ា (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)

លោក នុត ពុធដារ៉ា បន្តថា ការសម្រេចជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនេះ គឺបានមកពីការខិតខំគាំទ្ររបស់ថ្នាក់ដឹកនាំ វិស័យឯកជន សប្បុរសជន អង្គការ សមាគម និងការួមចំណែករបស់ប្រជាពលរដ្ឋ។ អភិបាលរង បាននិយាយថា៖ “ជាពិសេសការចូលរួមសហការពីប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលពួកគាត់មានការយល់ដឹងច្រើន តាមរយៈការអប់រំ ផ្សព្វផ្សាយ និងបានផ្លាស់ប្តូរឥរិយាបទ ដោយការសាងសង់ និងប្រើប្រាស់បង្គន់ ការលាងដៃនឹងសាប៊ូនៅពេលចាំបាច់ និងការហូបទឹកមានសុវត្ថិភាព”។

បើតាមការផ្សព្វផ្សាយរបស់រដ្ឋបាលខេត្តកណ្តាល លោក នុត ពុធដារ៉ា បញ្ជាក់បន្ថែមថា ទោះបីជាខេត្តកណ្តាលទទួលបានជោគជ័យពីការបញ្ចប់បន្ទោបង់ពាសវាលពាសកាល(ODF)ក៏ពិតមែន ប៉ុន្តែក៍មិនមែនបានន័យថា រដ្ឋបាលខេត្តឈប់គាំទ្រ ឈប់សហការ ឈប់ធ្វើលើការងារអនាម័យនេះតទៅទៀតដែរ។ ជាក់ស្តែង មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល កំពុងស្វះស្វែងធ្វើយុទ្ធនាការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ជាបន្តទៀត។ លោកជឿជាក់ និងសង្ឃឹមថា ខេត្តកណ្តាលនឹងទទួលបានជោគជ័យនៅឆ្នាំ២០២៤បន្តទៀត៕

The post ខេត្តកណ្តាលចែករំលែកពីភាពជោគជ័យលើការបន្ទោបង់ពាសវាល ទៅខេត្តព្រះវិហារ និងកំពង់ធំ appeared first on Kampuchea Thmey Daily.

អាហារ ៥ មុខ ជួយឲ្យការបន្ទោបង់ស្រួលនៅពេលព្រឹក
មនុស្សជាច្រើនដែលមានបញ្ហាទល់លាមក ដែលពិបាកក្នុងការបញ្ចេញចោលនៅពេលព្រឹកជាក់ជាមិនខានឡើយ។ ដូចច្នេះកម្ពុជាថ្មីមានជំនួយ ៥ យ៉ាង ដែលអាចធ្វើឲ្យ​អ្នកបន្ទោរបង់​បាន​ស្រួល នៅពេលព្រឹក ដែលត្រូវបានចាត់ទុកថាល្អសម្រាប់សុខភាព និងរាងកាយ។

១ ផឹកទឹកភ្លាមៗនៅពេល​អ្នក​ភ្ញាក់

ផឹកទឹកយ៉ាង​ហោចណាស់ ១-២ កែវ​នៅ​ពេល​ភ្ញាក់​ពី​គេង​ភ្លាមៗ នៅលើពោះទទេ វា​នឹង​ជួយ​ជំរុញ​ប្រព័ន្ធ​បញ្ចេញ​ចោល​ឲ្យ​ដំណើរការ​កាន់តែ​ល្អ​។ ព្រោះពេលយើងផឹកទឹកពេលពោះទទេ ពោះវៀន​នឹង​ដំណើរការ​កាន់​តែ​ប្រសើរ ហើយ​ក៏​មិន​បណ្តាល​ឲ្យ​ទល់លាមក​។ លើស​ពី​នេះ​ទៀត​ វា​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា ទឹក​ក៏​ជួយ​ចិញ្ចឹម​ស្បែក​ឲ្យ​ភ្លឺ​ថ្លាដូចគ្នា។

២ ផឹក​កាហ្វេ​នៅពេល​ពោះទទេ

ផឹកកាហ្វេ​ពេល​ព្រឹក​​ពេល​ពោះ​ទទេ វានឹងជួយជំរុញការ​បញ្ចេញចោល។ ព្រោះ​កាហ្វេ​នឹង​បង្កើន​អាស៊ីដ​ក្រពះ ដើម្បីបង្កើនល្បឿនដំណើរការរំលាយអាហារ ហើយនាំឲ្យ​ពោះវៀន​ដំណើរការ​លឿន។

៣ ទឹកដោះគោជូរ ឬទឹកដោះគោជូរក៏អាចជួយបានដែរ

ប្រសិនបើអ្នកភ្ញាក់ពីគេងមានអារម្មណ៍ថាចង់ធ្វើចលនាពោះវៀននៅពេលព្រឹក ព្យាយាមរកអ្នក​ជំនួយ​ដូចជា​ទឹកដោះគោជូរ​មកញ៉ាំ។ ព្រោះទឹកដោះគោជូរ មាន​មីក្រូសរីរាង្គ​ដែល​មាន​ប្រយោជន៍​ដល់​ពោះវៀន ហើយ​ជួយ​ជំរុញ​ប្រព័ន្ធ excretory។ លើសពីនេះ ទឹកដោះគោជូរ មាន​ជីវជាតិ​ក៏​ជួយ​បង្កើត​ភាព​ស៊ាំ រួមទាំង​ការ​បង្កើនអត្រា​នៃ​ការស្រូប​យក​ជាតិ​កាល់ស្យូម​ផងដែរ។

៤ ផឹកទឹកផ្លែឈើដូចជាទឹកក្រូច ទឹកក្រូចឆ្មា

ទឹកក្រូច និងទឹកក្រូចឆ្មា វីតាមីន C ខ្ពស់ណាស់។ ជាពិសេសប្រសិនបើច្របាច់ថ្មីៗ ហើយផឹក​នៅ​ពេល​ព្រឹក នៅពេល​ពោះទទេវា​នឹង​ជួយ​ជំរុញ​ការ​បញ្ចេញ​ចោល​បាន​យ៉ាងល្អ ។ ដោយសារតែលក្ខណៈសម្បត្តិនៃផ្លែឈើទាំងពីរប្រភេទ ផ្លែក្រូចមួយណាមានជាតិ​សរសៃអាហារ​ច្រើន។ ក្រូចឆ្មារ​ក៏​រួម​ចំណែក​ដល់​ការ​រំញោច​ ដំណើរការ​នៃ​ប្រព័ន្ធ excretory ផងដែរ។ លើស​ពី​នេះ​ទៅ​ទៀត វា​អាច​ព្យាបាល​ការ​ទល់លាមក។

៥ បរិភោគផ្លែឈើដូចជាចេក ក្រូច ល្ហុង​ទុំ

ដូចដែលអ្នកបានដឹងហើយថា ផ្លែឈើនេះមានអត្ថប្រយោជន៍ជាច្រើនដល់រាងកាយរួចទៅហើយ។ វា​ក៏​ជួយ​ឲ្យ​ការ​បន្ទោរ​បង់​បាន​ល្អ​​ ដូច​ជា​ការ​ញ៉ាំ​ផ្លែ​ចេក​ពេល​ពោះ​ទទេ នឹងជួយជំរុញ និងធ្វើឲ្យការបន្ទោរបង់កាន់តែងាយស្រួល។ ទឹកក្រូចដែលមានវីតាមីន C និងជាតិសរសៃ វាជាផ្លែឈើមួយទៀតជួយក្នុងបញ្ហានៃការបន្ទោរបង់បានយ៉ាងល្អប្រសើរ។​

ប្រសិនបើអ្នកមិនបានបញ្ចេញចោលនៅពេលព្រឹក អស់បេលច្រើនឆ្នាំ​ នោះនឹងបណ្ដាលឲ្យឈាម​មិន​ស្អាត ហូរ​កាត់​ខួរក្បាល និង​បេះដូង ធ្វើឲ្យមិន​ស្រស់ស្រាយ។  លើសពីនេះ ក្លិនខ្លួន និងក្លិនមាត់មិនល្អចេញមកពីឈាមមិន​ស្អាតដែលចិញ្ចឹមសួត រួមទាំងអាចមានអារម្មណ៍ឈឺជង្គង់ ហើយនៅពេលដែលអ្នកកាន់តែចាស់ មានឱកាសកើតឬសដូងបាតថែមទៀត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖៤ វិធី ដោះស្រាយបញ្ហាទល់លាមក មិនបាច់ប្រើថ្នាំបញ្ចុះនាំខាតលុយ

The post អាហារ ៥ មុខ ជួយឲ្យការបន្ទោបង់ស្រួលនៅពេលព្រឹក appeared first on Kampuchea Thmey Daily.