ព័ត៌មានជាតិ
ខេត្តកណ្តាលចែករំលែកពីភាពជោគជ័យលើការបន្ទោបង់ពាសវាល ទៅខេត្តព្រះវិហារ និងកំពង់ធំ
លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល និងថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានជួប និងចែករំលែកបទពិសោធជាមួយប្រតិភូមកពីខេត្តព្រះវិហារ និងខេត្តកំពង់ធំស្តីពី «ភាពជោគជ័យនៃការបញ្ចប់បន្ទោបង់ពាសវាលពាសកាល(ODF)នៅខេត្តកណ្តាល»។ កិច្ចពិភាក្សានេះ ធ្វើនៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល។ នេះបើតាមការផ្សព្វផ្សាយរបស់រដ្ឋបាលខេត្តកណ្តាល។

អភិបាលរងខេត្ត បានលើកឡើងថា ខេត្តកណ្តាលអាចទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ឆ្នាំ២០២២ ដែលជាភាពជោគជ័យមួយបានមកពីការបង្កើតគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដែលរៀបចំឡើងដោយថ្នាក់ដឹកនាំ។

លោក នុត ពុធដារ៉ា បន្តថា ការសម្រេចជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនេះ គឺបានមកពីការខិតខំគាំទ្ររបស់ថ្នាក់ដឹកនាំ វិស័យឯកជន សប្បុរសជន អង្គការ សមាគម និងការួមចំណែករបស់ប្រជាពលរដ្ឋ។ អភិបាលរង បាននិយាយថា៖ “ជាពិសេសការចូលរួមសហការពីប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលពួកគាត់មានការយល់ដឹងច្រើន តាមរយៈការអប់រំ ផ្សព្វផ្សាយ និងបានផ្លាស់ប្តូរឥរិយាបទ ដោយការសាងសង់ និងប្រើប្រាស់បង្គន់ ការលាងដៃនឹងសាប៊ូនៅពេលចាំបាច់ និងការហូបទឹកមានសុវត្ថិភាព”។

បើតាមការផ្សព្វផ្សាយរបស់រដ្ឋបាលខេត្តកណ្តាល លោក នុត ពុធដារ៉ា បញ្ជាក់បន្ថែមថា ទោះបីជាខេត្តកណ្តាលទទួលបានជោគជ័យពីការបញ្ចប់បន្ទោបង់ពាសវាលពាសកាល(ODF)ក៏ពិតមែន ប៉ុន្តែក៍មិនមែនបានន័យថា រដ្ឋបាលខេត្តឈប់គាំទ្រ ឈប់សហការ ឈប់ធ្វើលើការងារអនាម័យនេះតទៅទៀតដែរ។ ជាក់ស្តែង មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល កំពុងស្វះស្វែងធ្វើយុទ្ធនាការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ជាបន្តទៀត។ លោកជឿជាក់ និងសង្ឃឹមថា ខេត្តកណ្តាលនឹងទទួលបានជោគជ័យនៅឆ្នាំ២០២៤បន្តទៀត៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


