ព័ត៌មានជាតិ
ខេត្តសៀមរាប រៀបចំសិក្ខាសាលាឆ្លុះបញ្ចាំង ស្ដីពីលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល
លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាបបានលើកឡើងថា កាលពីឆ្នាំ២០១៤ ខេត្តសៀមរាប មានអត្រាគ្របដណ្តប់ផ្នែកអនាម័យក្នុងកម្រិត ៤០.២០% ហើយក្នុងនោះខេត្តសៀមរាប ពុំមានភូមិ ឃុំ ឬស្រុកណាមួយក្នុងខេត្ត ដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទេ ក៏ប៉ុន្តែ ១០ឆ្នាំក្រោយ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ អត្រាគ្របដណ្តប់អនាម័យ១០០%។

លោកលើកឡើងបែបនេះ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងផ្ទៀងផ្ទាត់ វាយតម្លៃខេត្តសៀមរាប ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ក្រោមការអញ្ជើញរបស់លោក ជាម ហ៊ីម រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងមានចូលរួមពីភាគីពាក់ព័ន្ធប្រមាណ ៦០នាក់ ។ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា អង្គសិក្ខាសាលានេះធ្វើឡើង ក្នុងគោលបំណង ធ្វើការបង្ហាញវិធីសាស្ត្រ ដំណើការ និងលទ្ធផលការផ្ទៀងផ្ទាត់ វាយតម្លៃដែលបានរកឃើញជាក់ស្តែង អំពីស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលក្នុងខេត្តសៀមរាប និងការបើវេទិកាពិភាក្សាតវ៉ា និងប្រមូលធាតុចូលបន្ថែម រវាងថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធក្នុងខេត្តសាមី ជាមួយក្រុមការងារចុះផ្ទៀងផ្ទាត់ថ្នាក់ជាតិ លើលទ្ធផលដែលរកឃើញ ដោយមានបង្ហាញភស្តុតាងជាក់ស្តែង។ ក្នុងនោះក៏មានផ្តល់ព័ត៌មាន ត្រឡប់និងអនុសាសន៍សម្រាប់ខេត្ត ដើមី្បអនុវត្តជំហានបន្ទាប់ ក្នុងការលើកកម្ពស់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទក្នុងខេត្ត។

លោកបន្តថា ស្រុក/ក្រុង ទទួលបានជ័យលាភី ODF ១៣ ក្រុង ស្រុក ចំនួនឃុំ សង្កាត់ទទួលបានជ័យលាភី ODF ១០០ឃុំ/សង្កាត់ ។ ចំនួនភូមិទទួលបានជ័យលាភី ODF មាន៨០៥ភូមិ ,ភូមិ ODF ១៤១ភូមិ និងមានចំនួនខ្នងផ្ទះសរុប ២៤៩ពាន់៨ខ្នង (ចំណាកស្រុក ៧,៥០១ខ្នង )។ ចំពោះខ្នងផ្ទះមានបង្គន់អនាម័យ ចំនួន ២២៥,៧៥៦ គិតជាភាគរយ ៩៣.៤៥% ចំនួនខ្នងផ្ទះគ្មានបង្គន់ ប្រើបង្គន់អនាម័យរួម ១៥,៨៣១ គិតជាភាគរយ ៦.៥៥% ។ គ្រប់អង្គភាពផ្តល់សេវាសាធារណៈរដ្ឋ និងឯកជនក្នុងខេត្តរួមទាំងអារាមសាសនាផ្សេងៗក្នុងខេត្ត មានបង្គន់អនាម័យដំណើរការ មានទឹកប្រើប្រាស់គ្រប់គ្រាន់ មានសាប៊ូលាងដៃ និងការទុកដាក់សម្រាម ដែលប៉ះពាល់ដល់សុខភាពបានសមរម្យ។
ជាមួយគ្នានេះ លោក ជាម ហ៊ីម រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានកោតសរសើរ ចំពោះវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដែលត្រូវបានយកចិត្តទុកដាក់ និងផ្តល់អាទិភាព ក្នុងចំណោមវិស័យអាទិភាពផ្សេងៗទៀតរបស់ខេត្ត ដោយឈរលើស្មារតីនៃការការប្តេជ្ញាចិត្ត និងឆន្ទៈមោះមុត របស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ និង ធ្វើឲ្យ ខេត្តសៀមរាប នឹងអាចឈានទៅ ODF Plus នៅថ្ងៃខាងមុខនេះជាក់ជាមិនខាន ។ លោកបានបញ្ជាក់ថា អង្គសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលផ្ទៀងផ្ទាត់ ODF យោងលើលទ្ធផល នៃការធ្វើសិក្ខាសាលាបញ្ជាក់ថា យើងបានឯកភាពគ្នា យល់ឃើញដូចគ្នានិងទទួលយកនូវលទ្ធផល នៃការចុះផ្ទៀងផ្ទាត់ដោយថ្នាក់ជាតិនិងអង្គការដៃគូដែលសម្រេចជាឯកច្ឆន ជូនខេត្តសៀមរាប ក្លាយជាខេត្តទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នេះតទៅ ។

លោក ជាម ហ៊ីង ថា ទោះខេត្តសៀមរាបទទួលបានជ័យលាភីជាខេត្ត ODF ក៏មិនមានន័យថា ឈប់ធ្វើការងារលើកកម្ពស់អនាម័យនោះទេ ពោល គឺនៅការងារច្រើនទៀត ក្នុងការលើកកម្ពស់វិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ ជាពិសេសការអប់រំផ្សព្វផ្សាយបន្ថែមដល់ ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការ សមាគម វិស័យឯកជន សប្បុរសជននានា ត្រូវបន្តគាំទ្រជួយជំរុញបន្ថែមទៀតជាពិសេសត្រូវបន្តឱ្យមាននិរន្តរភាព ODF និងឈានទៅឆ្ពោះទៅយក ODF Plus នាពេលខាងមុខបន្ថែម ទៀត។ រដ្ឋលេខាធិការជឿជាក់ថា យោងលើសក្តានុពលសេដ្ឋកិច្ច ធនធានមនុស្ស ខេត្តសៀមរាប អាចឈានទៅសម្រេចបាន ODF Plus ឆាប់ៗជាក់ជាមិនខាន។ ក្នុងនោះដែរលោក បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ទីរ/អង្គភាពពាក់ព័ន្ធ និងអង្គការ សមាគម ត្រូវបន្តសហការ អប់រំផ្សព្វផ្សាយការងារផ្គត់ផ្គង់ទឹកស្អាត និង អនាម័យឲ្យបានកាន់តែទូលំទូលាយថែមទៀត ព្រមទាំងស្ថាប័នផ្តល់សេវា ទាំងរដ្ឋនិងឯកជន៕

ដោយ៖ គឿនវេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៨ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


