សុខភាព
៤ វិធី ដោះស្រាយបញ្ហាទល់លាមក មិនបាច់ប្រើថ្នាំបញ្ចុះនាំខាតលុយ
អ្នកដែលមានបញ្ហាទល់លាមក ច្រើនតែពិបាកបន្ទោបង់ ប្រសិនបើអ្នកអាចអនុវត្តតាមគន្លឹះទាំងនេះ អ្នកនឹងមិនចាំបាច់ពឹងផ្អែកលើថ្នាំបញ្ចុះទៀតទេ។

យ៉ាងណាមិញ មុនដល់វិធីដោះស្រាយ យើងមកដឹងពីមូលហេតុនៃការទល់លាមកសិន កុមារភាព និងអាយុការងារ អាចបង្កឡើងដោយរោគសញ្ញានៃពោះវៀន ដែលរមួលជាមួយនឹងការទល់លាមក ឬបណ្ដាលមកពីការរឹតបន្តឹងលាមក ដូចជាការបន្ទោបង់ញឹកញាប់ ឬមានទម្លាប់អង្គុយនិយាយទូរស័ព្ទក្នុងបន្ទប់ទឹករយៈពេលយូរ បង្កឲ្យមានការស្ពឹករន្ធគូថ។
ភាពចាស់ អាចបណ្ដាលមកពីដុំសាច់ក្នុងពោះវៀន ជំងឺមូលដ្ឋាន ឬជាផលប៉ះពាល់នៃថ្នាំដែលអ្នកប្រើជាប្រចាំ ដូចជាថ្នាំលើសឈាម ឬថ្នាំប្រឆាំងនឹងអ៊ីស្តាមីនមួយចំនួន ។
៤ វិធីការពារការទល់លាមកជារៀងរហូត
១ ផឹកទឹកឲ្យបានគ្រប់គ្រាន់ បញ្ហាមួយក្នុងចំណោមបញ្ហា ដែលអាចបណ្តាលឲ្យទល់លាមក គឺលាមករឹងពីការខះជាតិទឹក។ ដោយការផឹកទឹកឲ្យបានគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការរបស់រាងកាយ យ៉ាងហោចណាស់ ៦-៨ កែវក្នុងមួយថ្ងៃ។ បន្ថែមពីលើការដោះស្រាយបញ្ហាទល់លាមក រាងកាយក៏មានសុខភាពល្អផងដែរ។
២ ញ៉ាំអាហារសម្បូរជាតិសរសៃ អាហារដែលមានជាតិសរសៃខ្ពស់រួមមានផ្លែឈើ និងបន្លែ (លើកលែងតែបន្លែឬស និងផ្លែឈើ) ឬបន្លែដែលមានជាតិកាបូអ៊ីដ្រាត បន្លែដែលត្រូវបានណែនាំរួមមាន បន្លែស្លឹកបៃតង ដូចជា ខាត់ណា ស្ពៃកាញាញ់ ស្ពៃក្ដោប ឬផ្លែឈើដូចជា ក្រូច ម្នាស់ ផ្លែប៉ោម ផ្លែស្រកានាគ គ្រាប់ធញ្ញជាតិ ជាដើម។ ជារៀងរាល់ថ្ងៃ វានឹងជួយឲ្យប្រព័ន្ធបន្ទោរបង់មានប្រសិទ្ធភាព។
៣ បញ្ចេញចោលក្នុងពេលតែមួយ តើអ្នកដឹងទេថា រាងកាយរបស់យើងអាចបង្កើតជាទម្លាប់ នៃការបញ្ចេញចោលក្នុងពេលតែមួយ? បើញ៉ាំអាហារដែលមានជាតិសរសៃច្រើន វាគ្រប់គ្រាន់សម្រាប់ការបញ្ចេញចោលតែម្ដង។ ការបន្ទោបង់ញឹកញាប់ក្នុងពេលតែមួយ រាងកាយនឹងដំណើរការធម្មតា ហើយអនុញ្ញាតឲ្យរាងកាយ បញ្ចេញក្នុងពេលវេលាជាក់ស្ដែង។
៤ លំហាត់ប្រាណ ការធ្វើលំហាត់ប្រាណ គឺទាក់ទងទៅនឹងដំណើរការនៃប្រព័ន្ធរំលាយអាហារ ដោយការធ្វើលំហាត់ប្រាណនឹងជួយលើកកម្ពស់សាច់ដុំពោះវៀនធម្មតា។ មនុស្សជាច្រើនប្រហែលជាធ្លាប់មានចលនាពោះវៀនភ្លាមៗ ឬភ្លាមៗបន្ទាប់ពីពួកគេបានបញ្ចប់ការធ្វើលំហាត់ប្រាណ។ ប្រសិនបើអ្នកធ្វើលំហាត់ប្រាណជាទៀងទាត់ វាក៏អាចជួយឲ្យរាងកាយ បញ្ចេញនូវពេលលាមកបានល្អផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រភេទលាមក អាចបញ្ជាក់ពីបញ្ហាសុខភាពពោះវៀន
ចុចអាន៖ច្រឡំលេបស្ករកៅស៊ូដោយចៃដន្យ តើមានគ្រោះថ្នាក់ដល់ជីវិតដែរទេ?
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


