ការប្រកួតប្រជែង Archives - Kampuchea Thmey Daily

ក្រសួងប្រៃសណីយ៍ នឹងរៀបចំកម្មវិធីប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រ ឆ្នាំ២០២៥ នៅថ្ងៃទី១៨ ខែឧសភា
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ) នឹងរៀបចំ “កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៥-Cambodia National Cybersecurity Competition 2025” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា(CADT)។ គោលបំណងនៃការរៀបចំកម្មវិធីនេះ ដើម្បីជ្រើសរើសបេក្ខភាពឆ្នើមចំនួន ៤រូប តំណាងប្រទេសកម្ពុជាចូលរួមក្នុងការប្រកួតថ្នាក់តំបន់ នៅប្រទេសថៃ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួង កាលពីពេលថ្មីៗនេះ។

កម្មវិធីប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ២០២៥ ជាកម្មវិធីប្រកួតប្រជែងលក្ខណៈបុគ្គលដោយតម្រូវឱ្យអ្នកចូលរួមដោះស្រាយបញ្ហាសន្តិសុខសាយប័រ (Cybersecurity Challenges) ទៅលើដែនដូចជា វិស្វកម្មបញ្ច្រាស គ្រីបតូក្រាហ្វី សន្តិសុខគេហទំព័រ កោសល្យវិច្ច័យ ឬការវាយប្រហាលើកម្មវិធីប្រព័ន្ធ Binary ជាដើម​ ដោយស្វែងរកបំណែកនៃព័ត៌មានហៅថា “Flag” ដែលលាក់នៅក្នុងលំហាត់នីមួយៗ។

លក្ខខណ្ឌនៃការជ្រើសរើស ត្រូវមានអាយុក្រោម ២៥ឆ្នាំ (ស្រ្តី និងជនពិការត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យ) ចូលរួមប្រកួតជាលក្ខណៈបុគ្គល ត្រូវបំពេញព័ត៌មាន និងទម្រង់បែបបទចូលរួមប្រកួតឱ្យបានត្រឹមត្រូវ និងពេញលេញ ត្រូវគោរព និងអនុវត្តតាមលក្ខខណ្ឌនៃការប្រកួត។

អត្ថប្រយោជន៍នៃការប្រកួតប្រជែង វគ្គទី១ ក.ប.ទ. នឹងជ្រើសរើសបេក្ខជនជ័យលាភីចំនួន ៥រូប ក្នុងចំណោម ១០០រូប ដែលបានចូលរួមក្នុងការប្រកួត ដើម្បីទទួលបានមេដាយ និងប្រាក់រង្វាន់លើកទឹកចិត្តដោយ ជ័យលាភីលេខ ១ នឹងទទួលបានថវិកាចំនួន ២,០០០,០០០ រៀល ជ័យលាភីលេខ ២ នឹងទទួលបានថវិកាចំនួន ១,៥០០,០០០ រៀល ជ័យលាភីលេខ ៣ នឹងទទួលបានថវិកាចំនួន ១,០០,០០០ រៀលជ័យលាភីលេខ ៤ និងលេខ ៥ ទទួលបានថវិកាក្នុងម្នាក់ចំនួន ៥០០,០០០ រៀល។

វគ្គទី២ ក.ប.ទ. នឹងធ្វើការជ្រើសរើសបេក្ខជន បេក្ខនារីចំនួន ១៥រូប បន្ថែមពីលើបេក្ខជនជ័យលាភីចំនួន ៥រូប ខាងលើ ដើម្បីទទួលបានការបណ្ដុះបណ្ដាល និងពង្រឹងជំនាញបច្ចេកទេសផ្នែកសន្តិសុខសាយប័រពីគ្រូបង្គោលរយៈពេល ៤ខែ សម្រាប់ត្រៀមខ្លួនក្នុងការប្រកួតវគ្គបន្ទាប់។

វគ្គទី៣ បេក្ខជន បេក្ខនារីឆ្នើមចំនួន ៤រូប ក្នុងចំណោមបេក្ខភាពទាំង ២០រូបខាងលើ នឹងត្រូវជ្រើសរើសដោយការប្រឡងតេស្តសមត្ថភាព ដើម្បីក្លាយជាតំណាងប្រទេសកម្ពុជាចូលរួមប្រកួតប្រជែងក្នុងថ្នាក់តំបន់ នៅប្រទេសថៃ។

កាលបរិច្ឆេទ និងនីតិវិធីនៃការជ្រើសរើស បេក្ខជន បេក្ខនារីទាំងអស់ត្រូវដាក់ពាក្យចូលរួមការប្រកួតប្រជែងតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/cncc2025 ឬ QR Code ខាងក្រោម ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥  វេលាម៉ោង ២៣៖៥៩នាទី។ បេក្ខជន បេក្ខនារីទាំងអស់នឹងត្រូវឆ្លងកាត់ការជម្រុះតាមប្រព័ន្ធអនឡាញនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥។ ព័ត៌មាននៃការជម្រុះនឹងត្រូវជូនដំណឹងតាមរយៈអ៊ីម៉ែល។

ចំពោះបេក្ខជន បេក្ខនារីចំនួន ១០០រូប ដែលបានជាប់ដំណាក់កាលជម្រុះ នឹងត្រូវបានទាក់ទងដើម្បីចូលរួម កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានអំពាវនាវដល់សាធារណជន និងសិស្សនិស្សិត ចូលរួមដាក់ពាក្យចូលរួមប្រកួតប្រជែងឱ្យបានច្រើនកុះករ។ សម្រាប់ព័ត៌មានបន្ថែម ០១៥ ៥២០ ៧០៧/០៩៩ ៤៩៦ ៧៦៧៕

The post ក្រសួងប្រៃសណីយ៍ នឹងរៀបចំកម្មវិធីប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រ ឆ្នាំ២០២៥ នៅថ្ងៃទី១៨ ខែឧសភា appeared first on Kampuchea Thmey Daily.

ក្រសួងអប់រំ នឹងរៀបចំកម្មវិធីប្រកួតប្រជែងការនិទានរឿងឌីជីថលលើកទី៣ លើកកម្ពស់ដល់ការអប់រំស្ទែម
ក្រសួងអប់រំ យុវជន និងកីឡា រៀបចំកម្មវិធីប្រកួតប្រជែងការនិទានរឿងឌីជីថលលើកទី៣ របស់មជ្ឈមណ្ឌលស៊ីមេអូ RECSAM ក្រោមមូលបទ “ស្ទែមនៅក្នុងដែនដីរឿងនិទាន៖ កន្លែងដែលិការសិក្សាជួបនឹងអច្ឆរិយៈ” របស់មជ្ឈមណ្ឌលស៊ីមេអូ RECSAM ដើម្បីលើកកម្ពស់ការអប់រំស្ទែម។ នេះបើយោងតាមសេក្តីជូនដំណឹងរបស់ក្រសួង នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។

កម្មវិធីប្រកួតប្រជែងនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ទី១.លើកកម្ពស់ការអប់រំស្ទែម៖ លើកទឹកចិត្តអ្នកចូលរួម ឱ្យស្វែងយល់ពីគោលគំនិតស្ទែម តាមរយៈវិធីសាស្ត្របែបទាក់ទាញ និងច្នៃប្រឌិត។ ទី២. អភិវឌ្ឍជំនាញសម្រាប់ពេលអនាគត់៖ ផ្តល់ឱ្យសិស្សានុសិស្ស និងគ្រូបង្រៀននូវអក្ខរកម្មផ្នែកឌីជីថល និងជំនាញនិទានរឿង ដែលចាំបាច់សម្រាប់ពិភពលោកទំនើប។ ទី៣.អបអរសាទរភាពចម្រុះ៖ បង្ហាញពីគំនិតច្នៃប្រឌិត និងទស្សនៈប្លែកៗរបស់សិស្ស និងគ្រូបង្រៀននៅទូទាំងអាស៊ីអាគ្នេយ៍។ ទី៤. បំផុសគំនិតច្នៃប្រឌិត៖ ជំរុញអ្នកចូលរួមឱ្យគិតយ៉ាងល្អិតល្អន់ពីអនាគតនៃការអប់រំ និងរបៀបដែលស្ទែមអាចជំរុញការផ្លាស់ប្តូរជាវិជ្ជមាន។

ចំពោះលក្ខណ្ឌនៃការចូលរួម សមាសភាពចូលរួម ជាសិស្សានុសិស្ស និងគ្រូបង្រៀននៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា ត្រូវបង្កើតវីដេអូតាមលក្ខណ្ឌរបស់អ្នករៀបចំ។ អ្នកចូលរួមត្រូវបានបែងចែកជា៣ក្រុម៖

ក្រុមប្រភេទ A៖ សិស្សនៅកម្រិតបឋមសិក្សា មានអាយុចន្លោះពី ៧ ទៅ ១២ឆ្នាំ (អាចចូលរួមជាបុគ្គល ឬជាក្រុម និងត្រូវមានអាណាព្យាបាល ឬគ្រូដឹកនាំ)

ក្រុមប្រភេទ B ៖ សិស្សកម្រិតអនុវិទ្យាល័យ មានអាយុចន្លោះពី ១៣ ទៅ ១៨ឆ្នាំ(ត្រូវចូលរួមជាបុគ្គល និងត្រូវមានអាណាព្យាបាល ឬគ្រូដឹកនាំ)

ក្រុមប្រភេទ C ៖ គ្រូបង្រៀននៅកម្រិតបឋមសិក្សា ឬមធ្យមសិក្សា (ត្រូវចលរួមជាបុគ្គ)

សម្រាប់ជ័យលាភីលេខ១ នឹងទទួលបានថវិកាចំនួន ២០០ដុល្លារអាមេរិក ជ័យលាភីលេខ២ នឹងទទួលបានថវិកាចំនួន ១៥០ដុល្លារអាមេរិក និងជ័យលាភីលេខ៣ នឹងទទួលបានថវិកាចំនួន ១០០ដុល្លារអាមេរិក។

សិស្សានុសិស្ស និងគ្រូបង្រៀនដែលមានចំណាប់អារម្មណ៍លើកម្មវិធីប្រកួតប្រជែងខាងលើ សូមចូលទៅកាន់តំណភ្ជាប់ https://forms.gle/S6vK37EsYauiQ14N8 ដើម្បីចុះឈ្មោះ ឬស្កេន QR Code ខាងក្រោម ដើម្បីទទួលបានព័ត៌មាននានា។

កម្មវិធីប្រកួតប្រជែងនេះ នឹងផុតកំណត់ទទួលពាក្យចូលរួម នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។ សមាសភាពដែលបានចុះឈ្មោះចូលរួមត្រូវបញ្ជូនវីដេអូប្រកួតប្រជែងឱ្យបានមនថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥៕

The post ក្រសួងអប់រំ នឹងរៀបចំកម្មវិធីប្រកួតប្រជែងការនិទានរឿងឌីជីថលលើកទី៣ លើកកម្ពស់ដល់ការអប់រំស្ទែម appeared first on Kampuchea Thmey Daily.

ក្រសួងប្រៃសណីយ៍ រៀបចំប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៤
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ប្រកាសរៀបចំកម្មវិធីប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ស្រមៃថាអ្នកគឺជាមហាសមុទ្រ ចូរសរសេរសំបុត្រទៅនរណាម្នាក់ដែលពន្យល់ពីមូលហេតុ និងរបៀបដែលពួកគេគួរថែរក្សាអ្នកឱ្យបានល្អ – Imagine you are the ocean. Write a letter to someone explaining why and how they should take good care of you»។

បើតាមក្រសួង ការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៤ ឆ្នាំ២០២៥ គឺដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្សបង្ហាញស្នាដៃនៃការសរសេររបស់ខ្លួន និងដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់គំនិតច្នៃប្រឌិត ទេពកោសល្យនៃការសរសេរ ព្រមទាំងជំរុញការយល់ដឹង ការផ្សព្វផ្សាយ និងការប្រើប្រាស់សេវាប្រៃសណីយ៍នៅកម្ពុជា។

បេក្ខជនជ័យលាភីនឹងទទួលបានរង្វាន់លើកទឹកចិត្ត ដោយជ័យលាភីលេខ១ មេដាយ ១គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង សៀវភៅតែមប្រិ៍ ១ឈុត កាបូប ១ និងប្រាក់រង្វាន់ចំនួន ៤ លានរៀល។ ជ័យលាភីលេខ២ មេដាយ ១គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង សៀវភៅតែមប្រិ៍ ១ឈុត កាបូប១ និងប្រាក់រង្វាន់ចំនួន ២លានរៀល។ ជ័យលាភីលេខ៣ មេដាយ ១គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង សៀវភៅតែមប្រិ៍ ១ឈុត កាបូប ១ និងប្រាក់រង្វាន់ចំនួន ១ លានរៀល។

សំបុត្រដែលទទួលបានជ័យលាភីលេខ១ នឹងត្រូវបញ្ជូនក្នុងនាមតំណាងរបស់កម្ពុជាឱ្យចូលរួមនៅក្នុងកម្មវិធី ប្រកួតប្រជែងសរសេរសំបុត្រអន្តរជាតិលើកទី៥៤ ដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union-UPU)។

សម្រាប់លក្ខខណ្ឌនៃការចូលរួម សិស្សានុសិស្សត្រូវមានសញ្ជាតិខ្មែរ និងអាយុពី៩ ដល់ ១៥ឆ្នាំ (គិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥)។ បំពេញព័ត៌មានក្នុង “ពាក្យចុះឈ្មោះចូលរួមការប្រកួតប្រជែងសរសេរសំបុត្រ” ដោយភ្ជាប់មកជាមួយឯកសារថតចម្លងដើម្បីបញ្ជាក់ពីអាយុសិស្សានុសិស្ស។ សរសេរសំបុត្រដោយដៃ ជាភាសាខ្មែរ (មិនលើសពី ៤ទំព័រ) ឬភាសាអង់គ្លេស (មិនលើសពី ២ទំព័រ), ផ្ញើពាក្យចុះឈ្មោះ និងអត្ថបទសំណេរ តាមរយៈប្រៃសណីយ៍កម្ពុជាដោយឥតគិតថ្លៃ ឬសេវាបញ្ញើឆាប់រហ័សឯកជនណាមួយ មកកាន់អាសយដ្ឋាន៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អគ្គនាយកដ្ឋានប្រៃសណីយ៍ អគារលេខ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ១២០២១០។

ចំពោះនីតិវិធីនៃការវាយតម្លៃ៖ សំបុត្រដែលផ្ញើក្រោយថ្ងៃកំណត់ ឬមានខ្លឹមសារលិខិតដែលលួចចម្លង ពុំត្រូវបានវាយតម្លៃ។ ការជ្រើសរើសនឹងត្រូវធ្វើជា ២ដំណាក់កាល៖ ដំណាក់កាលទី១ អត្ថបទដែលចូលរួមទាំងអស់នឹងត្រូវគណៈកម្មការវាយតម្លៃ និងដាក់ពិន្ទុ ផ្អែកលើខ្លឹមសារដែលឆ្លើយត្រូវនឹងប្រធានបទ ទេពកោសល្យនៃការសរសេរ និងគំនិតច្នៃប្រឌិត។ ដំណាក់កាលទី២ ជ័យលាភីដែលទទួលបានពិន្ទុខ្ពស់ជាងគេចំនួន ១០រូប នឹងត្រូវបានសម្ភាសន៍ ដើម្បីជ្រើសរើសជ័យលាភីលេខ១ ដល់លេខ៣។

សូមស្កែន QR Code ដើម្បីទទួលបានឯកសារពាក់ព័ន្ធដូចជា ពាក្យចុះឈ្មោះចូលរួមការប្រកួតប្រជែងសរសេរសំបុត្រ, គំរូទម្រង់សំបុត្រ និងកម្រងសំបុត្រជ័យលាភីរបស់សហភាពប្រៃសណីយ៍សកល (UPU International Letter Writing Competition, Best of the Best) ពីឆ្នាំ១៩៧១ ដល់ឆ្នាំ២០២១។

ជាមួយគ្នានេះ ក្រសួងបានអំពាវនាវឱ្យសាធារណជន និងសិស្សានុសិស្ស ចូលរួមប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៤ នេះ ឱ្យបានច្រើនកុះករ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរសព្ទលេខ ០១៦ ៤៥៨ ៥០៣ / ០៩៩ ៧៧២ ០១៩៕

The post ក្រសួងប្រៃសណីយ៍ រៀបចំប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៤ appeared first on Kampuchea Thmey Daily.

ក្រសួងអប់រំ ប្រកាសរើសគ្រូបង្រៀនឱ្យចូលរួមកម្មវិធីប្រកួតប្រជែង គ្រូបង្រៀនដែលមានគំនិងច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា
នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ផេកក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការជ្រើសរើសគ្រូបង្រៀនចូលរួមកម្មវិធីប្រកួតប្រជែង “គ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំកម្ពុជា ឆ្នាំ២០២៥” ដែលបានឱកាសប្រកួតប្រជែងដល់គ្រូបង្រៀនទូទាំងប្រទេសដែលបាននិងកំពុងប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតខ្ពស់ជំនួយដល់ការបង្រៀន និងរៀន និងការបំពេញការងារ។

ចំពោះម្ចាស់ជ័យលាភីនឹងត្រូវជ្រើសរើសចំនួន៣នាក់ ដោយម្ចាស់ជ័យលាភីលេខ១ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤លានរៀល, ជ័យលាភីលេខ២ ទទួលបានប្រាក់ឧបត្ថម្ភ ៣លានរៀល និងម្ចាស់ជ័យលាភីលេខ៣ ទទួលបានចំនួន ២លានរៀល។ ចំពោះ ម្ចាស់ជ័យលាភីទាំង៣រូប នឹងត្រូវបានអញ្ជើញឱ្យមកធ្វើបទបង្ហាញ និងប្រគល់ពានរង្វាន់នៅ សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំ លើកទី១ នៅកម្ពុជា (The First Cambodia EdTech Summit) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ដល់ ១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាផងដែរ។

លក្ខខណ្ឌនៃការជ្រើសរើសមានដូចជា ជា​ជនជាតិ​ខ្មែរ និង​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា, ជា​គ្រូបង្រៀន ដែល​កំពុង​បង្រៀន​នៅ​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ ឬ​ឯកជន, ជាគ្រូបង្រៀនដែលមាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​គាំទ្រ​ដល់​​ការ​បង្រៀននិងរៀន និង​ការ​សិក្សា​ស្រាវជ្រាវ, មាន​ការ​គាំទ្រ​ពី​គណៈ​គ្រប់គ្រង​សាលារៀន​ ឱ្យ​ចូល​រួម​កម្មវិធី​ប្រកួត​ប្រជែង​នេះ។

សម្រាប់គ្រូបង្រៀនដែលមានចំណាប់អារម្មណ៍ដាក់ពាក្យប្រកួតប្រជែងកម្មវិធីនេះ អាចដាក់ពាក្យបានតាមរយៈតំណភ្ជាប់៖ https://edtechcambodia.org/edtechteacher2025 ។ ចំពោះការដាក់ពាក្យចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រឹមម៉ោង ១៧:០០៕

The post ក្រសួងអប់រំ ប្រកាសរើសគ្រូបង្រៀនឱ្យចូលរួមកម្មវិធីប្រកួតប្រជែង គ្រូបង្រៀនដែលមានគំនិងច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា appeared first on Kampuchea Thmey Daily.

៥ វិធី ផ្លាស់ប្ដូរអត្តចរិតប្រកួតប្រជែងចង់តែឈ្នះ ប្រែទៅរកភាពអវិជ្ជមានវិញ
ក៏ដូចជាប្រចាំថ្ងៃក្នុងករណី និងឱកាសខ្លះ មានការប្រកួតប្រជែងខ្លាំង ដែលជារឿងធម្មតា និងធម្មជាតិទៅហើយ។ ទោះជាយ៉ាងណាក៏ដោយ ជាអកុសលមានមនុស្សមួយចំនួន ដែលឆ្លើយតប​ទៅ​នឹង​ការ​ប្រកួតប្រជែង​ ដោយ​បង្ហាញ​អាកប្បកិរិយា​​រឹងត្អឹង នាំទៅ​រក​រឿង​អវិជ្ជមាន។ អញ្ចឹង​តើ​ធ្វើ​ដូចម្តេច​​​ ដើម្បី​ឲ្យការប្រកួតប្រជែង​ ស្ថិតក្នុង​ផ្លូវ​វិជ្ជមាន​ជាង​នេះ?

នេះគឺជាវិធី ៥ យ៉ាង​ ដែល​អាច​ជួយ​យើង​ប្រែក្លាយ​បំណង​ប្រាថ្នា​ប្រកួតប្រជែង​ ទៅ​ជា​​ផល​អវិជ្ជមានវិញ៖

១ បង្រួញ​ចិត្ត​ពី​ខាងក្នុងសិន ការ​បង្រួញ​ចិត្ត​ដែល​ចេញ​ពីខាង​ក្នុង​ខ្លួន គឺ​ជា​ជំហាន​ដំបូង​ដែល​អ្នក​ត្រូវ​ធ្វើ។ សកម្មភាពនេះ​គឺដើម្បី​ឲ្យ​អ្នក​អាច​យក​ឈ្នះ​លើ​អាកប្បកិរិយាប្រកួតប្រជែង ក្នុងវិធី​អវិជ្ជមាន។ ជាការ​ពិត នេះមិនមែនជាការងាយស្រួល​ដូច​ការគិតនោះទេ ព្រោះក្នុងការ​ប្រកួតប្រជែង​មួយ​ទាំងការងារ និងក្នុងជីវិត វាពិតជាមានការចូលរួមពី​បេះដូង និង​គំនិត។ ដើម្បី​អាច​បង្រួញ​ចិត្ត អ្នក​គ្រាន់តែ​ចាប់ផ្ដើម​ជាមួយ​រឿង​សាមញ្ញៗ។ ជាឧទាហរណ៍ ដោយ​ទម្លាប់​គោរព​អ្នក​ដែល​កំពុង​និយាយជាមួយ គ្រប់គ្រង​ខ្លួនឯង និង​អារម្មណ៍​របស់​យើង ដើម្បីកុំឲ្យ​រំខាន​ដល់​ការ​សន្ទនារបស់​អ្នកដទៃ។ គោលដៅ​គឺ​ថា​អ្នក​អាច​និង​ស៊ាំ​ក្នុង​ការ​គ្រប់​គ្រង​អារម្មណ៍​អវិជ្ជមាន​ ដែល​អាច​បង្ក​ឲ្យ​មាន​ជម្លោះ។

២ កម្ចាត់​ការ​ច្រណែន​នឹង​សមិទ្ធផល​របស់​អ្នកដទៃ មធ្យោបាយ​បន្ទាប់​ដើម្បីកុំឲ្យ​មាន​អាកប្បកិរិយា​ប្រកួតប្រជែង​ដែល​នាំ​ទៅ​រករឿង​អវិជ្ជមាន គឺ​រៀន​កម្ចាត់​ការ​ច្រណែន​នឹង​សមិទ្ធផល​របស់​អ្នកដទៃ។ ការមាន​អារម្មណ៍​ច្រណែន ​ព្រោះ​អ្នក​ដទៃ​អាច​សម្រេច​បាន​ជោគជ័យ​លឿន​ជាង​អ្នក ​នឹង​បំពេញ​ចិត្ត​តែ​អវិជ្ជមាន។ លើស​ពី​នេះ​ទៅ​ទៀត ចិត្ត​របស់​អ្នក​នឹង​មិន​អាច​ស្ងប់​បាន​ឡើយ។ កាន់តែ​ប្រសើរ រៀន​បង្កើត​សមិទ្ធផល​របស់​អ្នកដទៃ​ មក​​ជំរុញ​ខ្លួនឯង​ឲ្យ​កាន់​​​តែ​ល្អជាងនេះ។ នេះ​នឹង​ធ្វើ​ឲ្យ​យើង​ជា​មនុស្ស​ម្នាក់​ដែល​តែងតែ​មាន​សុខភាព​ល្អ ក្នុង​ការ​ប្រកួតប្រជែង។ បន្ថែម​ពី​លើ​ការ​បង្កើន​ភាព​រីករាយ និង​ការ​លើកទឹកចិត្ត ថាមពល​វិជ្ជមាន​នៅ​ក្នុង​ខ្លួន​អ្នក​ ក៏នឹង​ត្រូវ​បាន​បំពេញ​កាន់​តែ​ខ្លាំង​ឡើង​ផង​ដែរ។

៣ មិនចាំបាច់រក្សាកិត្យានុភាពពេកទេ ហេតុផល​មួយក្នុងចំណោមហេតុផល ​ដែលមនុស្សម្នាក់​តែងតែមាន​អាកប្បកិរិយាប្រកួតប្រជែង ដែលនាំឲ្យ​មានរឿង​អវិជ្ជមាន ​គឺ​ដោយសារ​តែ​យើង​តែង​រក្សា​កិត្យានុភាព​ខ្ពស់​នៅក្នុងខ្លួន​ពេក។ កុំ​ពាក់​ព័ន្ធ​នឹង​កិត្យានុភាព​ ពេលយើង​កំពុង​ប្រកួត​ប្រជែង​ ទាំង​ការងារ​និង​ទិដ្ឋភាព​ផ្សេង​ទៀត។ ពេល​អ្នក​ផ្សេង​អាច​ចាត់​ថ្នាក់​លើស​ពី​អ្នក សូម​អបអរសាទរ និង​ទទួល​យក​ការ​ពិត​នោះ។ បើចាំបាច់ ចូររៀនពីគេ អំពីរបៀបដើម្បីទទួលបានភាពជោគជ័យ។ អ្នកថែម​ទាំង​អាច​ផ្លាស់ប្ដូរ​គំនិត និងធ្វើឲ្យ​រីកចម្រើនជាមួយគ្នា។ វាមិនមែនអំពីចំណាត់ថ្នាក់ ​ដែល​អ្នក​ត្រូវ​គិត​នោះ​ទេ ប៉ុន្តែ​ត្រូវ​គិត​អំពី​របៀប​ដែល​អ្នក​អាច​បន្ត​រីកចម្រើន និងជោគជ័យ​តាម​របៀប​ដែល​មាន​សុខភាព​ល្អ។

៤ មានចិត្តទូលាយក្នុងការចែករំលែកចំណេះដឹង និងការយល់ដឹង កុំគ្រាន់តែដោយសារ​តែ​​ចង់​ឲ្យ​គេ​ចាត់​ថ្នាក់​ថា​អស្ចារ្យ​បំផុត និង​ឆ្លាត​បំផុត​នោះ យើង​ត្រូវ​​ក្លាយ​មនុស្ស​​ជា​ស្ទាក់ស្ទើរ ​ក្នុងការចែករំលែក​ចំណេះដឹង និង​ការ​យល់ដឹងដល់​អ្នកផ្សង។ កុំ​ប្រកាន់​ខ្ជាប់​ នឹង​ការ​ចែក​រំលែក​ចំណេះដឹង ព្រោះ​វា​នឹង​នាំ​អ្នក​ទៅ​រក​រឿង​អវិជ្ជមាន​ក្នុង​ការ​ប្រកួត។ អាកប្បកិរិយា​បែបនេះ​ ក៏​អាច​បង្ក​ឲ្យ​មាន​ភាព​មិន​ស្រួល​នៅ​ក្នុង​បរិយាកាស​ជុំវិញផងដែរ។ ប្រកួតប្រជែង​ប្រកប​ដោយ​សុខភាព​ល្អ គឺ​ការ​ចែក​រំលែក​ចំណេះដឹង​ដល់គ្នា។ ជាក់ស្ដែង​ តាម​រយៈ​ការ​ចែករំលែក​ចំណេះដឹង​ ដែល​យើង​មាន​នា​ពេល​បច្ចុប្បន្ន​នេះ ក៏​អាច​ធ្វើ​ឲ្យ​ជើងមេឃ​របស់​យើង​​កាន់តែ​ទូលំទូលាយ។ អ្នក​ក៏​នឹង​ទទួល​បាន​ទស្សនៈ​ថ្មី​មួយ​ ​ទាក់ទង​នឹង​រឿង​ដែល​អ្នក​មិន​បាន​ដឹង​រហូត​មក​ដល់​ពេល​នេះ។

៥ ថែរក្សា និង​កែលំអ​គុណភាព​ដែល​អ្នកមាន មនុស្ស​ដែល​មាន​គុណភាព​ នឹង​មិន​ងាយ​ត្រូវ​គេ​ជិះជាន់​ឡើយ។ ទោះបីជា​មានការប្រកួតប្រជែង​មិន​ល្អ​នៅជុំវិញក៏ដោយ វានឹងមិនប៉ះពាល់ដល់​អ្នកក្នុងការ​ប្រកួតប្រជែង​ក្នុង​ផ្លូវ​អវិជ្ជមាន​នោះទេ។ អ្នកនឹងនៅតែមាន​ទំនុកចិត្ត​លើសមត្ថភាពផ្ទាល់ខ្លួន ដូច្នេះ​នឹងមិនត្រូវបាន​ទាក់ទាញ​ ដោយ​រឿង​អវិជ្ជមាន​ដើម្បី​ប្រើប្រាស់​សម្រេច​បានជោគជ័យនោះទេ។ ថែរក្សា និង​កែលំអ​គុណភាព​របស់​អ្នក កុំ​ងាយ​រង​ឥទ្ធិពល​ពីស្ថានភាពជុំវិញមិនល្អ ចូរ​រក្សាភាព​វិជ្ជមាន​ ដោយ​ការ​ប្រកួតប្រជែង​តាម​របៀបដែល​មាន​សុខភាពល្អវិញ។

ចូរ​ប្រើ​ស្ថានភាព​ប្រកួតប្រជែង​នេះ ​ដើម្បី​កែលំអ​គុណភាព​ដែលមាននៅក្នុងខ្លួន ក្លាយ​ជា​អ្នកឈ្នះ​ក្នុង​ការ​ប្រកួតប្រជែង​តាមរបៀប​ដែល​មាន​សុខភាពល្អ។ ការប្រកួតប្រជែង​គឺជា​វត្ថុ​ដ៏​មាន​តម្លៃ​ ដែល​អាច​បង្រៀនមេរៀន​ជា​ច្រើន។ ការ​កសាង​វប្បធម៌​ប្រកួតប្រជែង​ដែល​មាន​សុខភាពល្អ មិនមែន​គោលដៅ​ត្រឹម​តែ​ជា​មួយកន្លែងនេះ​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លើស​ពី​នោះ​ទៅ​ទៀត។

ទន្ទឹមនោះត្រូវយល់ដឹងថា ការប្រកួតប្រជែងគឺជាមធ្យោបាយសម្រាប់អ្នក ដើម្បីបង្កើនជំនាញទៅថ្ងៃមុខ និងស្វែងរកសក្តានុពលដែលលាក់កំបាំងពីខាងក្នុងខ្លួន។ ដូច្នេះ វាជាការអាម៉ាស់មួយ ប្រសិនបើយើងប្រព្រឹត្តិអំពើក្លែងបន្លំ ឬអវិជ្ជមានក្នុងករណីនេះ ព្រោះវានឹងធ្វើឲ្យយើងកាន់តែទាប ហើយសក្តានុពលដែលមើលឃើញ​ គ្រាន់តែជាឧបាយកលប៉ុណ្ណោះ ហើយមិនមែនជាសក្តានុពល ដែលយើងមានពិតប្រាកដនោះទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖បុគ្គលមានអំនួតខ្លាំងពេក ឬ មោទនភាពហួសហេតុ នឹងជួបផលអវិជ្ជមាន ៥ នេះ ក្នុងជីវិត

ចុចអាន៖មនុស្ស ៣ ប្រភេទ គួរនិយាយប្រយោគសុំទោសទាំងនេះ ចៀសវាងអ្វីៗយឺតពេល

The post ៥ វិធី ផ្លាស់ប្ដូរអត្តចរិតប្រកួតប្រជែងចង់តែឈ្នះ ប្រែទៅរកភាពអវិជ្ជមានវិញ appeared first on Kampuchea Thmey Daily.

តេក្វាន់ដូ WT ប្រកាសរៀបចំប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នាពាក់កណ្តាលខែឆ្នូ
ខេមរសហព័ន្ធតេក្វាន់ដូWT នឹងរៀបចំការប្រកួតជ្រើសរើសជើងឯកកីឡាតេក្វាន់ដូ WT ថ្នាក់ជាតិប្រចាំឆ្នាំ២០២១ ដែលប្រព្រឹត្តទៅចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២១ នៅ​រាជធានី​ភ្នំពេញ បន្ទាប់ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ​ ហ៊ុន សែន​ ប្រកាស​អនុញ្ញាត​បើក​ឲ្យ​ដំណើរការ​ទូទាំងប្រទេស​ លើ​គ្រប់​វិស័យ​ឡើងវិញ​កាលពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១​។

លោក​បណ្ឌិត ជ្រិ​ន សុធា អគ្គលេខាធិការ​ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ WT តំណាង​ឲ្យ​លោក បណ្ឌិតសភា​ចា​រ្យ ហង់​ជូន ណា​រ៉ុ​ន​រដ្ឋមន្ត្រី ក្រសួងអប់រំ​យុវជន​ និង​កីឡា​ ព្រម​ជា​ប្រធាន​ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​WT យើង​បានប្រកាស​ជូនដំណឹង​ដល់​ប្រធាន​ក្លិប​កីឡា​តេ​ក្វាន់​ដូ WT ពេញសិទ្ធិ​ទូទាំង​រាជធានី​-​ខេត្ត ឲ្យ​ត្រៀមខ្លួន​បញ្ជូន​កីឡាករ កីឡាការិនី​របស់ខ្លួន​មក​ចូលរួម​ការប្រកួត​នេះ។​

ការប្រកួត​ជ្រើសរើស​ជើង​ឯង​កីឡា​តេ​ក្វាន់​ដូ WT ឆ្នាំ​២០២១​នេះ សហព័ន្ធ​សម្រេច​ដាក់​វិ​ញ្ញាសា​ចំនួន​១៧ ក្នុងនោះ​វិញ្ញាសា​ប្រយុទ្ធ​១០​ប្រភេទ​ទម្ងន់ និង​វិញ្ញាសា​សម្តែង​មេគុន​ចំនួន​៧ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៦ ដល់ ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ២០២១ នៅ​រាជធានី​ភ្នំពេញ។ លោក​បណ្ឌិត​បាន​បន្តថា វិញ្ញាសា​ប្រយុទ្ធ​១០ ប្រភេទ​ទម្ងន់​រួមមាន​បុរស​មាន​៥​ប្រភេទ​ទម្ងន់ គឺ​ទម្ងន់​ក្រោម ៥៤​គ​.​ក្រ អាយុ​១៧​ឆ្នាំ​ឡើង ទម្ងន់​ក្រោម ៥៨​គ​.​ក្រ អាយុ​១៧​ឆ្នាំ​ឡើង ទម្ងន់​ក្រោម ៦៣​គ​.​ក្រ អាយុ​១៧​ឆ្នាំ​ឡើង ទម្ងន់​ក្រោម ៦៨ គ​.​ក្រ អាយុ​១៧​ឆ្នាំ​ឡើង និង​ទម្ងន់ ៦៨​គ​.​ក្រ​ឡើង អាយុ​១៧​ឆ្នាំ​ឡើង​។​ចំណែក​នារី​មាន​៥ ប្រភេទ​ទម្ងន់​ដូចគ្នា គឺ​ទម្ងន់​ក្រោម ៤៦​គ​.​ក្រ អាយុ​១៧​ឆ្នាំ​ឡើង ទម្ងន់​ក្រោម ៤៩​គ​.​ក្រ អាយុ​១៧​ឆ្នាំ​ឡើង ទម្ងន់​ក្រោម ៥៣​គ​.​ក្រ អាយុ​១៧​ឆ្នាំ​ឡើង ទម្ងន់​ក្រោម ៥៧​គ​.​ក្រ អាយុ​១៧​ឆ្នាំ​ឡើង និង​ទម្ងន់ ៥៧​គ​.​ក្រ​ឡើង អាយុ​១៧​ឆ្នាំ​ឡើង​។

រីឯ​វិញ្ញាសា​សម្តែង​មេគុន​ចំនួន​៧​រួមមាន​ឯក​ត្ត ជន​បុរស​អាយុ​១២-១៤​ឆ្នាំ ឯកត្តជន​នារី​អាយុ​១២ -១៤​ឆ្នាំ ឯកត្តជន​បុរស​អាយុ​១៥-១៧​ឆ្នាំ ឯក​ត្ត ជន​នារី​អាយុ​១៥-១៧​ឆ្នាំ ឯកត្តជន​បុរស​អាយុ ១៨​ឆ្នាំ​ឡើង ឯកត្តជន​នារី​អាយុ​១៨​ឆ្នាំ​ឡើង និង​វិញ្ញាសា​ជា​គូ​(​បុរស​-​នារី​)​អាយុ​១៨​ឆ្នាំ​ឡើង​៕

អត្ថបទ៖ ​វិ​សិទ្ធ​

The post តេក្វាន់ដូ WT ប្រកាសរៀបចំប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នាពាក់កណ្តាលខែឆ្នូ appeared first on Kampuchea Thmey Daily.

ការប្រកួតជើងឯកកង់ភ្នំ និងកង់គួកថ្នាក់ជាតិ រៀបចំធ្វើនៅខេត្តសៀមរាប
ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ សហព័ន្ធគ្រោងនឹងធ្វើឡើងនៅខេត្តសៀមរាប នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ខាងមុខ។ នេះ​គឺជា​ការប្រកួត​ក្នុង​គោលដៅ​វាស់​ស្ទង់​នៃ​ការរៀបចំ​ប្រភេទ​កីឡា​នេះ​ ឆ្ពោះទៅ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។​

​លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា បាន​និយាយ​ឲ្យ​ដឹងថា ចំពោះ​ការបែងចែក​ជា​ពីរ​ទីតាំង សម្រាប់​កង់​គួ​ក និង​កង់​ភ្នំ ក្នុង​ខេត្តសៀមរាប​នេះ គឺ​ការវាស់ស្ទង់​នៃ​គម្រោង​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដោយ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ នៅ​ខេត្តសៀមរាប​អំណោយផល​ខ្លាំង​ដល់​ការប្រកួត​ស៊ី​ហ្គេម ២០២៣ ហើយ​សហព័ន្ធ​បានកំណត់​គោលដៅ​ខេត្តសៀមរាប គឺជា​ជម្រើស​ទី​១ ក្នុងចំណោម​ខេត្ត​សក្តានុពល​មួយចំនួនទៀត នៃ​ការប្រកួត​កង់​គួ​ក​-​កង់​ភ្នំ ក្នុង​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។​

​សម្រាប់​ពីរ​ទីតាំង​នេះ រួមមាន សម្រាប់​ប្រភេទ​កង់​គួ​ក ត្រូវ​ប្រកួត​នៅពេល​ព្រឹក ដោយ​ត្រូវ​ចេញដំណើរ​-​ដល់ទី នៅ​ម្តុំ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម ដោយ​ជិះ​ចូលទៅ​តំបន់​អង្គរ ខណៈ​ប្រភេទ​កង់​ភ្នំ​នឹងត្រូវ​ប្រកួត​នៅ​តំបន់ភ្នំ​គូលែន ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដោយនៅ​តំបន់​នោះ គឺជា​កន្លែង​ហ្វឹកហាត់​បិទ​ខ្ទប់​របស់​ក្រុម​កីឡាករ កីឡាការិនី​ជម្រើសជាតិ​ទោចក្រយាន​។ ទីតាំង​នេះ​ត្រូវបាន​កំណត់​ជា​គោលដៅ​អាទិភាព​ទី​១ សម្រាប់​រៀបចំ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម ឆ្នាំ​២០២៣​។​

ការប្រកួត​ជើងឯក​ថ្នាក់ជាតិ នា​ចុងខែ​ធ្នូ ខាងមុខនេះ​នឹង​គោរព​ទៅតាម​វិធានការ​សុខាភិបាល ៣​កុំ ៣​ការពារ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​បំផុត​។​

​លោក​គូស​បញ្ជាក់ទៀតថា អ្វីដែល​សំខាន់​ក្នុង​បរិបទ​កូ​វីដ​-១៩​នេះ សហព័ន្ធ​នឹង​បន្ត​ការអនុវត្ត​សម្រាប់​ការហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ ក៏ដូចជា​ការប្រកួត​នា​ខែក្រោយ​នេះ តាម​គន្លង​ថ្មី​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។ ជាមួយគ្នា​នោះ​សហព័ន្ធ​ក៏​ត្រៀម​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​គ្រូបង្វឹក និង​សម្រាប់​មន្ត្រី​បច្ចេកទេស​ជាច្រើន​វគ្គ​ទៀត​។ គោលដៅ​រួមទាំង​នេះ គឺ​ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម នា​ខែឧសភា ឆ្នាំ​២០២២ ក៏ដូចជា​ការ​សម្រួច​គោលដៅ​ឆ្ពោះទៅ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​ផងដែរ​។​

​សម្រាប់​គម្រោង​លម្អិត​នៃ​ការប្រកួត​ជើងឯក​ក្នុង​របត់​ថ្មី​នេះ គឺជា​ការប្រកួត​កម្រិត​បច្ចេកទេស​ខ្ពស់បំផុត​ថ្នាក់ជាតិ​នេះ ​ត្រូវបាន​លោក​អគ្គលេខាធិការ​ដដែល​អះអាងថា សហព័ន្ធ​នឹង​តម្រូវ​ឲ្យ​កីឡាករ កីឡាការិនី និង​អ្នកចូលរួម​ទាំងអស់​ត្រូវ​គោរព​វិធានការ​សុខាភិបាល ដូចជា​តម្រូវ​ឲ្យ​ពាក់​ម៉ាស រក្សា​គម្លាត ហើយ​ត្រូវ​បង្ហាញ​កាត​ចាក់​វ៉ាក់សាំង​ដូ​ស​មូលដ្ឋាន​យ៉ាងតិច​២​ដង ជូន​ដល់​ក្រុមការងារ​បច្ចេកទេស​រៀ​ប​ចំ ដើម្បី​បង្ការ​ពី​ជំងឺ​កូ​វីដ​-១៩​នេះ​៕

អត្ថបទ៖ ​វិ​សិទ្ធ​

The post ការប្រកួតជើងឯកកង់ភ្នំ និងកង់គួកថ្នាក់ជាតិ រៀបចំធ្វើនៅខេត្តសៀមរាប appeared first on Kampuchea Thmey Daily.

ប្រតិភូ គ្រូបង្វឹក និងអត្តពលិកប៉េតង់១២នាក់ ចូលរួមការប្រកួតជើងឯកពិភពលោក នៅអេស្ប៉ាញ
សហព័ន្ធ​កីឡា​ប៉េតង់ និង​ប៊ូល​កម្ពុជា នឹង​បញ្ជូនគណៈប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន១២នាក់ ទៅចូលរួមព្រឹត្តិការណ៍ការប្រកួតជើងឯកប៉េតង់ពិភពលោក “The 2021 World Triplets Precisions Shooting Champion ships” ដោយមានការ​រៀបចំឡើង​ចំនួន ៣ ជើងឯក​ពិភពលោក​ចូលគ្នា​តែម្តង នៅ​ទីក្រុង Santa ប្រទេស​អេ​ស្ប៉ា​ញ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១២ ដល់ ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២១​។

លោក អ៊ឹម ផាត គ្រូបង្វឹក​បុរស​បាន​ប្រាប់ឲ្យ​ដឹងថា ការប្រកួត​ប្រទេស​អេ​ស្ប៉ា​ញ​បែង ចែកចេញជា ៣​ព្រឹត្តិការណ៍ គឺ​នារី បុរស និងយុវជន ចំណែក​កម្ពុជា​យើង​ត្រៀម​នឹង​បញ្ជូន​តែ​២​ប្រភេទ​ទេ គឺ​បុរស និងនារី លើ២​វិញ្ញាសា ៣​ទល់​៣ និង​វាយយក​ពិន្ទុ ក្រោម​ការដឹកនាំ​ដោយ​លោក សុខ ស​ប្បាយ​ណា ជា​ប្រធាន​ប្រតិភូ និង​លោក អ៊ិន គឹម​ស្រ៊ុន អនុប្រធាន​ប្រតិភូ​។ លោកគ្រូ​បង្វឹក​រូបនេះ​បន្តថា ចំពោះ​កីឡា ករ​មាន​ចំនួន​៤​នាក់ គឺមាន​កីឡាករ សុខ ចាន់​មាន កីឡាករ ថោង ឈឿន កីឡាករ ញ៉ែម បូរ៉ា និង​កីឡាករ ស៊ីន វង។ ​ចូលរួម​ប្រកួត​បុរស​លើ​២​វិញ្ញាសា ៣​នាក់​ទល់​៣ នាក់ គឺ​កីឡាករ សុខ ចាន់​មាន កីឡាករ ថោង ឈឿន កីឡាករ ញ៉ែម បូរ៉ា និង​កីឡាករ ស៊ីន វង ហើយ​វិញ្ញាសា​វាយយក​ពិន្ទុ​គឺ​កីឡាករ សុខ ចាន់​មាន ដោយសារ​កីឡាករ សុខ ចាន់​មាន ជា​អតីត​ម្ចាស់​មេដាយមាស​ពិភពលោក​កាលពី​ឆ្នាំ​២០១៦ លើ​វិញ្ញាសា​វាយយក​ពិន្ទុ​។​

លោក សុខ ម៉ុង គ្រូបង្វឹក​ផ្នែក​នារី ក៏បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា កីឡាការិនី​មាន​ចំនួន​៤នាក់​ គឺមាន​កីឡាការិនី អ៊ុក ស្រីមុំ កីឡា​កា​រិ នី អ៊ុន ស្រី​យ៉ា កីឡាការិនី ស្រ៊ាង សុរ៉ា​ឃីម និង​កីឡាការិនី ឃួន យ៉ា​រី​។ ចំពោះ​នារី​ប្រកួត​លើ​២​វិញ្ញាសា គឺ​៣​នាក់​ទល់​៣​នាក់ គឺ​កីឡាការិនី អ៊ុក ស្រីមុំ កីឡា ការិនី អ៊ុន ស្រី​យ៉ា កីឡាការិនី ស្រ៊ាង សុរ៉ា​ឃីម និង​កីឡាការិនី ឃួន យ៉ា​រី។​ បញ្ជាក់ កីឡាការិនី អ៊ុក ស្រីមុំ ជា​អតីត​ម្ចាស់​មេ ដាយ​មាស​ពិភពលោក​លើ​វិញ្ញាសា​នារី​១ នាក់​ទល់​១​នាក់​។

គួររម្លឹកថា កម្ពុជា​ដណ្តើមបាន​មេដាយ មាស​កម្រិត​ពិភពលោក​ជាច្រើន​គ្រឿង​មកហើយ ដូចជា​វីរ​កីឡាការិនី កែ ឡេង ម្ចាស់​មេដាយមាស​ពិភពលោក​៣​ជំនាន់ កីឡា ការិនី អ៊ុក ស្រីមុំ ម្ចាស់​មេដាយមាស​ពិភព លោក កីឡាករ សុខ ចាន់​មាន ម្ចាស់​មេ ដាយ​មាស​ពិភពលោក វិញ្ញាសា​នារី​៣​នាក់​ទល់​៣​នាក់ ម្ចាស់​មេដាយសំរិទ្ធ​នៅ​ប្រទេស​ចិន វិញ្ញាសា​ចម្រុះ​បុរស និង​នារី ម្ចាស់​មេ ដាយ​ប្រាក់​គឺ​កីឡាករ ញ៉ែម បូរ៉ា និង​កីឡាការិនី ស្រ៊ាង សុរ៉ា​ឃីម និង​វិញ្ញាសា​បុរស ៣​នាក់​ទល់​៣​នាក់​ធ្លាប់​ឡើងដល់​វគ្គ​៨ ក្រុម​៕

អត្ថបទ៖ ​វិ​សិទ្ធ​

The post ប្រតិភូ គ្រូបង្វឹក និងអត្តពលិកប៉េតង់១២នាក់ ចូលរួមការប្រកួតជើងឯកពិភពលោក នៅអេស្ប៉ាញ appeared first on Kampuchea Thmey Daily.