កីឡា
ប្រតិភូ គ្រូបង្វឹក និងអត្តពលិកប៉េតង់១២នាក់ ចូលរួមការប្រកួតជើងឯកពិភពលោក នៅអេស្ប៉ាញ
សហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជា នឹងបញ្ជូនគណៈប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន១២នាក់ ទៅចូលរួមព្រឹត្តិការណ៍ការប្រកួតជើងឯកប៉េតង់ពិភពលោក “The 2021 World Triplets Precisions Shooting Champion ships” ដោយមានការរៀបចំឡើងចំនួន ៣ ជើងឯកពិភពលោកចូលគ្នាតែម្តង នៅទីក្រុង Santa ប្រទេសអេស្ប៉ាញ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។
លោក អ៊ឹម ផាត គ្រូបង្វឹកបុរសបានប្រាប់ឲ្យដឹងថា ការប្រកួតប្រទេសអេស្ប៉ាញបែង ចែកចេញជា ៣ព្រឹត្តិការណ៍ គឺនារី បុរស និងយុវជន ចំណែកកម្ពុជាយើងត្រៀមនឹងបញ្ជូនតែ២ប្រភេទទេ គឺបុរស និងនារី លើ២វិញ្ញាសា ៣ទល់៣ និងវាយយកពិន្ទុ ក្រោមការដឹកនាំដោយលោក សុខ សប្បាយណា ជាប្រធានប្រតិភូ និងលោក អ៊ិន គឹមស្រ៊ុន អនុប្រធានប្រតិភូ។ លោកគ្រូបង្វឹករូបនេះបន្តថា ចំពោះកីឡា ករមានចំនួន៤នាក់ គឺមានកីឡាករ សុខ ចាន់មាន កីឡាករ ថោង ឈឿន កីឡាករ ញ៉ែម បូរ៉ា និងកីឡាករ ស៊ីន វង។ ចូលរួមប្រកួតបុរសលើ២វិញ្ញាសា ៣នាក់ទល់៣ នាក់ គឺកីឡាករ សុខ ចាន់មាន កីឡាករ ថោង ឈឿន កីឡាករ ញ៉ែម បូរ៉ា និងកីឡាករ ស៊ីន វង ហើយវិញ្ញាសាវាយយកពិន្ទុគឺកីឡាករ សុខ ចាន់មាន ដោយសារកីឡាករ សុខ ចាន់មាន ជាអតីតម្ចាស់មេដាយមាសពិភពលោកកាលពីឆ្នាំ២០១៦ លើវិញ្ញាសាវាយយកពិន្ទុ។

លោក សុខ ម៉ុង គ្រូបង្វឹកផ្នែកនារី ក៏បានប្រាប់ឲ្យដឹងដែរថា កីឡាការិនីមានចំនួន៤នាក់ គឺមានកីឡាការិនី អ៊ុក ស្រីមុំ កីឡាការិ នី អ៊ុន ស្រីយ៉ា កីឡាការិនី ស្រ៊ាង សុរ៉ាឃីម និងកីឡាការិនី ឃួន យ៉ារី។ ចំពោះនារីប្រកួតលើ២វិញ្ញាសា គឺ៣នាក់ទល់៣នាក់ គឺកីឡាការិនី អ៊ុក ស្រីមុំ កីឡា ការិនី អ៊ុន ស្រីយ៉ា កីឡាការិនី ស្រ៊ាង សុរ៉ាឃីម និងកីឡាការិនី ឃួន យ៉ារី។ បញ្ជាក់ កីឡាការិនី អ៊ុក ស្រីមុំ ជាអតីតម្ចាស់មេ ដាយមាសពិភពលោកលើវិញ្ញាសានារី១ នាក់ទល់១នាក់។

គួររម្លឹកថា កម្ពុជាដណ្តើមបានមេដាយ មាសកម្រិតពិភពលោកជាច្រើនគ្រឿងមកហើយ ដូចជាវីរកីឡាការិនី កែ ឡេង ម្ចាស់មេដាយមាសពិភពលោក៣ជំនាន់ កីឡា ការិនី អ៊ុក ស្រីមុំ ម្ចាស់មេដាយមាសពិភព លោក កីឡាករ សុខ ចាន់មាន ម្ចាស់មេ ដាយមាសពិភពលោក វិញ្ញាសានារី៣នាក់ទល់៣នាក់ ម្ចាស់មេដាយសំរិទ្ធនៅប្រទេសចិន វិញ្ញាសាចម្រុះបុរស និងនារី ម្ចាស់មេ ដាយប្រាក់គឺកីឡាករ ញ៉ែម បូរ៉ា និងកីឡាការិនី ស្រ៊ាង សុរ៉ាឃីម និងវិញ្ញាសាបុរស ៣នាក់ទល់៣នាក់ធ្លាប់ឡើងដល់វគ្គ៨ ក្រុម៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន



