Connect with us

កីឡា

ការប្រកួតជើងឯកកង់ភ្នំ និងកង់គួកថ្នាក់ជាតិ រៀបចំធ្វើនៅខេត្តសៀមរាប

បានផុស

នៅ

ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ សហព័ន្ធគ្រោងនឹងធ្វើឡើងនៅខេត្តសៀមរាប នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ខាងមុខ។ នេះ​គឺជា​ការប្រកួត​ក្នុង​គោលដៅ​វាស់​ស្ទង់​នៃ​ការរៀបចំ​ប្រភេទ​កីឡា​នេះ​ ឆ្ពោះទៅ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា បាន​និយាយ​ឲ្យ​ដឹងថា ចំពោះ​ការបែងចែក​ជា​ពីរ​ទីតាំង សម្រាប់​កង់​គួ​ក និង​កង់​ភ្នំ ក្នុង​ខេត្តសៀមរាប​នេះ គឺ​ការវាស់ស្ទង់​នៃ​គម្រោង​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដោយ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ នៅ​ខេត្តសៀមរាប​អំណោយផល​ខ្លាំង​ដល់​ការប្រកួត​ស៊ី​ហ្គេម ២០២៣ ហើយ​សហព័ន្ធ​បានកំណត់​គោលដៅ​ខេត្តសៀមរាប គឺជា​ជម្រើស​ទី​១ ក្នុងចំណោម​ខេត្ត​សក្តានុពល​មួយចំនួនទៀត នៃ​ការប្រកួត​កង់​គួ​ក​-​កង់​ភ្នំ ក្នុង​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។​

​សម្រាប់​ពីរ​ទីតាំង​នេះ រួមមាន សម្រាប់​ប្រភេទ​កង់​គួ​ក ត្រូវ​ប្រកួត​នៅពេល​ព្រឹក ដោយ​ត្រូវ​ចេញដំណើរ​-​ដល់ទី នៅ​ម្តុំ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម ដោយ​ជិះ​ចូលទៅ​តំបន់​អង្គរ ខណៈ​ប្រភេទ​កង់​ភ្នំ​នឹងត្រូវ​ប្រកួត​នៅ​តំបន់ភ្នំ​គូលែន ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដោយនៅ​តំបន់​នោះ គឺជា​កន្លែង​ហ្វឹកហាត់​បិទ​ខ្ទប់​របស់​ក្រុម​កីឡាករ កីឡាការិនី​ជម្រើសជាតិ​ទោចក្រយាន​។ ទីតាំង​នេះ​ត្រូវបាន​កំណត់​ជា​គោលដៅ​អាទិភាព​ទី​១ សម្រាប់​រៀបចំ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម ឆ្នាំ​២០២៣​។​

ការប្រកួត​ជើងឯក​ថ្នាក់ជាតិ នា​ចុងខែ​ធ្នូ ខាងមុខនេះ​នឹង​គោរព​ទៅតាម​វិធានការ​សុខាភិបាល ៣​កុំ ៣​ការពារ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​បំផុត​។​

​លោក​គូស​បញ្ជាក់ទៀតថា អ្វីដែល​សំខាន់​ក្នុង​បរិបទ​កូ​វីដ​-១៩​នេះ សហព័ន្ធ​នឹង​បន្ត​ការអនុវត្ត​សម្រាប់​ការហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ ក៏ដូចជា​ការប្រកួត​នា​ខែក្រោយ​នេះ តាម​គន្លង​ថ្មី​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។ ជាមួយគ្នា​នោះ​សហព័ន្ធ​ក៏​ត្រៀម​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​គ្រូបង្វឹក និង​សម្រាប់​មន្ត្រី​បច្ចេកទេស​ជាច្រើន​វគ្គ​ទៀត​។ គោលដៅ​រួមទាំង​នេះ គឺ​ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម នា​ខែឧសភា ឆ្នាំ​២០២២ ក៏ដូចជា​ការ​សម្រួច​គោលដៅ​ឆ្ពោះទៅ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​ផងដែរ​។​

​សម្រាប់​គម្រោង​លម្អិត​នៃ​ការប្រកួត​ជើងឯក​ក្នុង​របត់​ថ្មី​នេះ គឺជា​ការប្រកួត​កម្រិត​បច្ចេកទេស​ខ្ពស់បំផុត​ថ្នាក់ជាតិ​នេះ ​ត្រូវបាន​លោក​អគ្គលេខាធិការ​ដដែល​អះអាងថា សហព័ន្ធ​នឹង​តម្រូវ​ឲ្យ​កីឡាករ កីឡាការិនី និង​អ្នកចូលរួម​ទាំងអស់​ត្រូវ​គោរព​វិធានការ​សុខាភិបាល ដូចជា​តម្រូវ​ឲ្យ​ពាក់​ម៉ាស រក្សា​គម្លាត ហើយ​ត្រូវ​បង្ហាញ​កាត​ចាក់​វ៉ាក់សាំង​ដូ​ស​មូលដ្ឋាន​យ៉ាងតិច​២​ដង ជូន​ដល់​ក្រុមការងារ​បច្ចេកទេស​រៀ​ប​ចំ ដើម្បី​បង្ការ​ពី​ជំងឺ​កូ​វីដ​-១៩​នេះ​៕

អត្ថបទ៖ ​វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១១ នាទី មុន

ភ្នាក់ងារ Zico នឹងចាត់វិធានការប្រឆាំងពាក្យចចាមអារ៉ាមពាក់ព័ន្ធការស្លាប់ Goo Hara

សន្តិសុខសង្គម១៨ នាទី មុន

សមត្ថកិច្ចបន្តបង្កើនការល្បាតចុះតាមមូលដ្ឋានមានការប្រមូលផ្តុំ របស់ក្រុមក្មេងទំនើងពេលរាត្រី

សេដ្ឋកិច្ច២១ នាទី មុន

សហជីព​ឥណ្ឌូណេស៊ី ព្រមាន​ពី​ការ​ដួល​រលំ​នៃ​វិស័យ​វាយនភ័ណ្ឌ ដោយ​សារ​ការ​បញ្ឈប់​កម្ម​ករ​ច្រើន​ និងការ​​បិទ​រោង​ចក្រ​

កីឡា៣៥ នាទី មុន

ឈឿង ល្វៃ ប៉ះ​អូស្ត្រាលីធ្លាប់ប្រកួត​៨០ដង ខណៈ​បេក្ខភាព​ប៉ះ​ សុខ ធី សុទ្ធតែខ្លាំង

ព័ត៌មានជាតិ៤២ នាទី មុន

​មន្រ្តីរដ្ឋាភិបាល ​ចុះ​ពិនិត្យទីតាំងដាំបង្គោលផ្លាក​ឈ្មោះ​ «មហាវិថី ស៊ី ជិនពីង» ត្រៀម​សម្ពោធ​អំឡុង​ខែក​ក្កដានេះ

សន្តិសុខសង្គម៨ ម៉ោង មុន

អ្នកឧកញ៉ា ជា រតនា គាំទ្រការរិះគន់លើបុគ្គលជាឧកញ៉ាប្រព្រឹត្តខុសច្បាប់តែស្នើកុំរិះគន់ទៅលើគោរមងារ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការវាយប្រហារភេរវកម្មបណ្តាក់គ្នាដ៏រន្ធត់នៅរុស្ស៊ី ផ្តាច់ជីវិតមនុស្សរាប់សិបនាក់

សន្តិសុខសង្គម២២ ម៉ោង មុន

ជនល្មើស ស្រី ស៊ីណា ជាប់សំណុំរឿង២ អាចជាប់ពន្ធនាគារ ពី ២០ ទៅ ៣០ ឆ្នាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ធម្មយាត្រា Hajj ក្រោមកម្តៅថ្ងៃជិត ៥២អង្សា, មនុស្សស្លាប់កើនដល់ជាង ១ ៣០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

​​ផ្លូវអន្ទង់អាំង​លើ​​ភ្នំ ១០០៥ ដាក់អាទិភាពដាំ​កូន​ឈើ​ព្រៃ​ត្រូពិក​​កម្រ​ ២ ម៉ឺន​ដើម ​ស្តារព្រៃឈើឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម