Connect with us

KPT+

មនុស្ស ៣ ប្រភេទ គួរនិយាយប្រយោគសុំទោសទាំងនេះ ចៀសវាងអ្វីៗយឺតពេល

បានផុស

នៅ

ការសុំទោសគឺជាវិធីមួយ ដែលយើងអាចធ្វើដើម្បីដឹងពីកំហុស ដែលបានធ្វើចំពោះអ្នកដទៃ។ ពាក្យសុំទោសក៏បង្ហាញថា យើងជាអ្នកទទួលខុសត្រូវក្នុងការសម្រេចចិត្ត។ ការសុំទោសនឹងបញ្ចប់វិវាទនឹងគ្នា រាល់បញ្ហាទាំងអស់អាចត្រូវបានដោះស្រាយដោយភាពស្មោះត្រង់ ជាពិសេស ពាក្យ​ទាំង​នេះ ​ពិត​ជា​អាច​លុប​បំបាត់​ស្នាម​របួស​នៃ​បេះដូង។

នេះ​ជាប្រយោគគួរ​និយាយ​ពាក្យ​សុំទោសទៅកាន់​អ្នក​ដទៃ ឪពុកម្ដាយ ប្តី​ប្រពន្ធ​ ដែល​អាច​និយាយ​​អស់​ពី​ចិត្ត និងបានដឹងនូវកំហុសខ្លួនប្រព្រឹត្តពិតមែន៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១​ ពាក្យសុំទោសអ្នកដទៃ

-“ខ្ញុំមិនសុំទោស អ្វីដែលមិនបានល្អឥតខ្ចោះនោះទេ ប៉ុន្តែខ្ញុំសុំទោសដែលតែងតែធ្វើខុស។

-ខ្ញុំ​គ្រាន់​តែ​អាច​សុំ​ទោសអ្នក។ ខ្ញុំ​ដឹង ប្រហែល​ជា​ខ្ញុំ​មិន​សម​នឹង​សុំទោស​ទេ”។ “ខ្ញុំសុំទោសចំពោះកំហុសរបស់ខ្ញុំ ខ្ញុំសុំទោសអស់ពីចិត្តពីបេះដូងនូវកំហុសនេះ”។

-“សុំទោស បើពេលខ្លះខ្ញុំមិនដូចអ្វីដែលអ្នករំពឹងទុក ហើយតែងតែធ្វើឲ្យ​អ្នកខកចិត្ត”។ សូមអភ័យទោសចំពោះរាល់កំហុសឆ្គង។ ខ្ញុំពិតជាមិនមានន័យដូច្នោះទេ។ ពេល​ខ្លះ​ពាក្យ​សម្ដី​របស់​ខ្ញុំ​ក៏​មុត​ស្រួច។ ប៉ុន្តែ ខ្ញុំ​មិន​មាន​បំណង​ធ្វើ​ឲ្យ​អ្នក​ខូច​ចិត្ត​នោះ​ទេ។”

– “ខ្ញុំសុំទោស​ ខ្ញុំនឹងមិនបណ្តោយឲ្យ​កំហុសឆ្គង និង​ភាព​ល្ងង់ខ្លៅរបស់ខ្ញុំ កើតឡើង​មកបំបែក​រវាងមិត្តភាពដ៏ស្រស់ស្អាតរបស់យើងទេ។

២ ពាក្យសុំទោស​ទៅកាន់​ឪពុកម្ដាយ

-“ប៉ាម៉ាក់ កូនសុំទោស ប្រសិនបើមានកំហុសច្រើនក្នុងអំឡុងពេលនេះ។ កូនដឹងថាការសុំទោស​ នឹងមិនយកការឈឺចាប់​ទៅឆ្ងាយទេ ទោះជាយ៉ាងណា កូន​សូមឲ្យ​បេះដូងរបស់ប៉ាម៉ាក់ ​អភ័យទោសឲ្យ​ខ្ញុំ។ ខ្ញុំ​បាន​ក្លាយ​ទៅ​ជា​ក្មេង​រឹង​រូស​ ខ្ញុំស​ង្ឃឹមថា ​ប៉ាម៉ាក់​នឹងអត់ទោឲ្យ​ខ្ញុំ” ។

– “សុំទោសផង ដែលខ្ញុំបានឆ្លាក់ស្នាមរបួសជាច្រើន នៅក្នុងចិត្តរបស់ប៉ានិងម៉ាក់។ ខ្ញុំពិតជាសុំទោស ខ្ញុំនឹងព្យាយាម ដើម្បីក្លាយជាក្មេង ដែលអ្នកអាចមានមោទនភាពទៅថ្ងៃមុខ។

៣ ពាក្យសុំទោស ចំពោះដៃគូរបស់អ្នក

“បេះដូង​ខ្ញុំលោតសម្រាប់តែអ្នក សូមអភ័យទោសឲ្យខ្ញុំ” ។

-“សុំទោស​ដែលខ្ញុំ​និយាយ​ខុស​ញឹកញាប់ និយាយពាក្យដែលធ្វើឲ្យ​អ្នក​ឈឺចាប់ ដោយសារតែខ្ញុំពិតជាស្រលាញ់អ្នក ខ្ញុំសុំទោសម្តងទៀត​ មិន​អីទេ?”

– “កា​រអភ័យទោស ​មិន​ផ្លាស់ប្ដូរ​អតីតកាល​ទេ តែវា​ពង្រីក​អនាគត”។ ស្នេហារបស់យើងរឹងមាំ និងគ្មាន​ដែនកំណត់ កុំឲ្យ​ការ​ត្អូញត្អែរ​តូច​មួយ​ បំផ្លាញ​ពិភពលោក​ដ៏​ស្រស់ស្អាតនេះ ខ្ញុំស្រឡាញ់អ្នក ហើយខ្ញុំសុំទោស” ។

– “មិនថាមានរឿងអ្វីកើតឡើងទេ អ្នកនៅតែជាលេខមួយរបស់ខ្ញុំ តើអ្នកអាច​អត់​ទោស​ឲ្យ​ខ្ញុំ ចំពោះ​អ្វីដែលខ្ញុំបាន​ធ្វើ?”

យ៉ាងណាមិញ​ ទាំងនេះគឺជា​ពាក្យសុំទោស​ដ៏ស្មោះស្ម័គ្រ ដែលអ្នកអាចប្រើ​ទៅកាន់ឪពុកម្តាយ សាច់ញាតិ ប្តី​ប្រពន្ធ ទៅ​កាន់​អតីត​របស់​អ្នក។ ចូរ​សុំទោស​ មុន​ពេល​អ្វីៗ​យឺត​ពេល​៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖៥ វិធី ដោះស្រាយជាមួយមនុស្សគ្មានសីលធម៌ ពូកែជីកកកាយ​ តែរឿងផ្ទាល់ខ្លួនគេ

ចុចអាន៖៣ វិធីងាយៗ កម្ចាត់អារម្មណ៍ឯកា តាមរយៈសកម្មភាពថ្មីៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម