កិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ Archives - Kampuchea Thmey Daily

កិច្ចប្រជុំហ្រ្វង់កូហ្វូនី នៅភ្នំពេញ នឹងក្លាយជាឱកាសសម្រាប់កម្ពុជាបង្ហាញពីវប្បធម៌ និងសក្តានុពលសេដ្ឋកិច្ច
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលគ្រោងរៀបចំនៅរាជធានីរបស់ប្រទេសកម្ពុជា ជាឱកាសសម្រាប់កម្ពុជាបង្ហាញពីវប្បធម៌ និងសក្តានុពលផ្នែកសេដ្ឋកិច្ចទៅកាន់ចំណោមមេដឹកនាំនៃក្រុមប្រទេសនិយាយភាសាបារាំង។ នេះជាការរំពឹងទុករបស់ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន និងលោកស្រី Louise MUSHIKIWABO អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។

ថ្នាក់ដឹកនាំទាំងពីរ សង្ឃឹមថា ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលជាច្រើននឹងអញ្ជើញមកចូលរួមកិច្ចប្រជុំនេះ ដែលជាឱកាសល្អ សម្រាប់ស្វែងយល់ពីសម្បត្តិវប្បធម៌ និងសក្ដានុពលសេដ្ឋកិច្ចរបស់កម្ពុជា។ ក្ដីរំពឹងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបទ្វេភាគី កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦កន្លងទៅ ក្នុងឱកាសលោកស្រី Louise MUSHIKIWABO មកធ្វើទស្សនកិច្ចការងារនៅកម្ពុជា។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី៧ ខែមីនា ប៉ុន្តែទើបតែចេញផ្សាយនៅព្រឹកថ្ងៃទី៩ ខែមីនានេះ បានឱ្យដឹងថា ក្នុងជំនួប​នេះ លោក ប្រាក់ សុខុន និងលោកស្រី អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានពិភាក្សាពីវឌ្ឍនភាពនៃការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥និងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានី​ភ្នំពេញ។ ការពិភាក្សាគឺបានផ្តោតជាពិសេសលើកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីធានាបាននូវភាពជោគជ័យនៃព្រឹត្តិការណ៍ដ៏សំខាន់នេះ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកស្រី Louise MUSHIKIWABO បានបង្ហាញឆន្ទៈរួមគ្នាក្នុងការរៀបចំកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ឱ្យក្លាយជាព្រឹត្តិការណ៍ដ៏លេចធ្លោមួយ ក្រោយពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ត្រូវបានរៀបចំនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក កាលពី២៩ឆ្នាំកន្លងទៅ។ តាមសេចក្ដីប្រកាសដដែល ភាគីទាំងពីរ ក៏បានគូសបញ្ជាក់ផងដែរពីសារៈសំខាន់នៃការលើកកម្ពស់តម្លៃនៃសន្តិភាព ការសន្ទនា និងសាមគ្គីភាពរបស់ហ្វ្រង់កូហ្វូនីនៅក្នុងបរិបទនៃការកើនឡើងអស្ថិរភាពភូមិសាស្ត្រនយោបាយ និងការរីករាលដាលនៃជម្លោះប្រដាប់អាវុធ។

គួរជម្រាបឱ្យដឹងថា កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់ការរៀបចំនូវកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ និងព្រឹត្តិការណ៍អមសំខាន់ៗដូចជា «ភូមិហ្វ្រង់កូហ្វូនី» និង«ហ្វ្រង់កូតិច» ជាដើម៕

The post កិច្ចប្រជុំហ្រ្វង់កូហ្វូនី នៅភ្នំពេញ នឹងក្លាយជាឱកាសសម្រាប់កម្ពុជាបង្ហាញពីវប្បធម៌ និងសក្តានុពលសេដ្ឋកិច្ច appeared first on Kampuchea Thmey Daily.

កម្ពុជាប្ដូរទីតាំងប្រជុំកំពូលក្រុមប្រទេសនិយាយភាសាបារាំងពីសៀមរាបមកភ្នំពេញ ដើម្បីធានាលក្ខខណ្ឌល្អបំផុតសម្រាប់ការរៀបចំ
កម្ពុជាសម្រេចប្ដូរទីតាំងរៀបចំកិច្ចប្រជុំកំពូលក្រុមប្រទេសនិយាយភាសាបារាំង ដែលគ្រោងធ្វើនៅខែវិច្ឆិកា ឆ្នាំ២០២៦ ពីខេត្តសៀមរាបមករៀបចំនៅរាជធានីភ្នំពេញវិញ ក្រោមហេតុផលដើម្បីធានាបានលក្ខខណ្ឌល្អបំផុតសម្រាប់ការរៀបចំព្រឹត្តិការណ៍ដែលមានប្រមុខដឹកនាំកំពូលចូលរួម ជាពិសេសប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង។

ក្រសួងការបរទេស សង្កត់ធ្ងន់ក្នុងសេចក្ដីថ្លែងការណ៍ចេញនៅថ្ងៃទី១៨ ខែកុម្ភៈ ដូច្នេះ៖«កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកន្លងមកគ្រោងនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប ត្រូវបានផ្លាស់ប្តូរមករៀបចំនៅរាជធានីភ្នំពេញវិញ ដើម្បីធានាបាននូវលក្ខខណ្ឌល្អប្រសើរបំផុតសម្រាប់ការរៀបចំ និងការចូលរួមកិច្ចប្រជុំកំពូល និងព្រឹត្តិការណ៍អមនានា។»។

ក្រសួងការបរទេស ឱ្យដឹងថា រាជធានីភ្នំពេញនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅខែវិច្ឆិកា ឆ្នាំ២០២៦ ហើយព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់នេះ នឹងមានការចូលរួមពីសំណាក់ប្រមុខដឹកនាំ និង តំណាងរដ្ឋជាសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ព្រមទាំងស្ថាប័នដៃគូនានាជាច្រើន។

តាមក្រសួងការបរទេស កិច្ចប្រជុំកំពូលនេះ មានគោលបំណងជំរុញកិច្ចសន្ទនា ផ្លាស់ប្តូរយោបល់ និងរិះរកដំណោះស្រាយ ជាក់ស្តែងលើបញ្ហាប្រឈមជាសកលពាក់ព័ន្ធនឹងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលជាចំណុចអាទិភាពបំផុតរបស់សមាជិកអង្គការ OIF។

គួររម្លឹកថា កម្ពុជាទទួលបានការសម្រេចឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ នាអំឡុងកិច្ចប្រជុំកំពូលលើកទី១៩ នៅទឹកដីបារាំង ក្នុងពេលដែលព្រះមហាក្សត្រនៃកម្ពុជា សម្ដេចព្រះបរមនាថ នរោត្ដម សីហនុ យាងចូលរួមកិច្ចប្រជុំនេះ។​ ការទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ ក៏មានចំណែករបស់បារាំងដែលគាំទ្រកម្ពុជាពេញទំហឹង និងការគាំទ្រពីប្រទេសសមាជិកអង្គការនេះផងដែរ។

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ចាប់ផ្តើមដំបូងនៅឆ្នាំ១៩៨៦។  អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី មានរដ្ឋ និងរដ្ឋាភិបាលជាសមាជិកហ្វ្រង់កូហ្វូនី ចំនួន៨៨ ក្នុងនោះសមាជិកពេញសិទ្ធិ៥៤, សមាជិកមិនពេញសិទ្ធិ៧ និងសមាជិកសង្កេតការណ៍២៧។ ក្រោយឆ្លងកាត់ជាសមាជិកសង្កេតការណ៍២ឆ្នាំ កម្ពុជា បានក្លាយជាសមាជិកពេញសិទ្ធិ នៃអង្គការហ្រ្វង់កូហ្វូនី ចាប់តាំងពីឆ្នាំ១៩៩៣ ៕

ដោយ៖ ង៉ិល ណារ៉ាត់

The post កម្ពុជាប្ដូរទីតាំងប្រជុំកំពូលក្រុមប្រទេសនិយាយភាសាបារាំងពីសៀមរាបមកភ្នំពេញ ដើម្បីធានាលក្ខខណ្ឌល្អបំផុតសម្រាប់ការរៀបចំ appeared first on Kampuchea Thmey Daily.

កម្ពុជាទទួលតំណែងជាប្រធានសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្រ្វង់កូហ្វូនីលើកទី៤៧ បន្តពីបារាំង
ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦ខាងមុខ កម្ពុជាទទួលបានតំណែងជាប្រធានសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្រ្វង់កូហ្វូនី លើកទី៤៧ បន្តពីប្រទេសបារាំង។

ពិធីផ្ទេរតំណែងជាប្រធានសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីដល់កម្ពុជា បានធ្វើឡើងក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៦ ដែលរៀបចំឡើងនៅទីក្រុងគីហ្គាលី ប្រទេសរវ៉ាន់ដា។ សន្និសីទថ្នាក់រដ្ឋមន្រ្តីហ្រ្វង់កូហ្វូនី នៅប្រទេសរវ៉ាន់ដា ដែលបារាំង ធ្វើជាប្រធាន បានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ពីថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមមូលបទ «៣០ឆ្នាំបន្ទាប់ពីសន្និសីទទីក្រុងប៉េកាំង៖ ការរួមចំណែករបស់ស្ត្រីនៅក្នុងបណ្តាប្រទេសហ្វ្រង់កូហ្វូន»។

ក្នុងឱកាសទទួលតំណែងជាប្រធានសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្រ្វង់កូហ្វូនី លើកទី៤៧ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ដែលដឹកនាំប្រតិភូចូលរួមសន្និសីទខាងលើ បានថ្លែងអំណរគុណដល់ប្រទេសរវ៉ាន់ដា ដែលជាម្ចាស់ផ្ទះរៀបចំសន្និសីទ និងប្រទេសបារាំង ក្នុងនាមជាប្រធានសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៦ រួមទាំងលោកស្រី Louise MUSHIKIWABO អគ្គលេខាធិការអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ចំពោះការបំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំ និងប្រកបដោយប្រសិទ្ធភាព។

លោក ប្រាក់ សុខុន បានប្រកាសពីអាទិភាពរបស់កម្ពុជា ក្នុងនាមជាប្រធានសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៧ និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ និងបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរៀបចំកិច្ចប្រជុំទាំងពីរនេះនៅកម្ពុជាឱ្យទទទួលបានជោគជ័យ។

តាមគម្រោង កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ គ្រោងនឹងរៀបចំឡើងនៅលើទឹកដីអង្គរ ខេត្តសៀមរាប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងនោះប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ក៏រំពឹងថានឹងមានវត្តមានចូលរួមកិច្ចប្រជុំនៅកម្ពុជាផងដែរ៕

The post កម្ពុជាទទួលតំណែងជាប្រធានសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្រ្វង់កូហ្វូនីលើកទី៤៧ បន្តពីបារាំង appeared first on Kampuchea Thmey Daily.

បណ្ឌិត ហង់ជួន ណារ៉ុន៖កម្ពុជាមានមោទនភាព ក្នុងការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា កម្ពុជាមានមោទនភាពក្រៃលែងនៅលើឆាកអន្តរជាតិ តាមរយៈការគាំទ្ររបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ក្នុងការទទួលរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦។

លោកឧបនាយករដ្ឋមន្រ្តី បានលើកឡើងបែបនេះ នាឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៥ ក្រោមប្រធានបទ “ខ្ញុំរៀន ដូច្នេះខ្ញុំត្រូវធ្វើ! ការអប់រំកសាងពលរដ្ឋប្រកបដោយមនសិការ និងមានបំណិន ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងពិភពលោក” រួមជាមួយ លោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥។ កម្មវិធីនេះក៏មានការចូលរួមពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំ អង្គទូត មន្ត្រីរាជការ គ្រូបង្រៀន និស្សិត និងសិស្សានុសិស្ស សរុបចំនួនប្រមាណជាង១៦០០ នាក់។

លោក ហង់ជួន ណារ៉ុន

ថ្លែងក្នុងឱកាសនេះ លោក ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា តាមរយៈការប្រារព្ធទិវាអន្តរជាតិនេះ នូវការបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងសាមគ្គីភាពយ៉ាងស៊ីជម្រៅជាមួយពិភពនៃភាសាបារាំង រួមជាមួយប្រជាជាតិចម្រុះ​ជាតិ​សាសន៍ ជាពិសេសយុវជនជំនាន់ក្រោយ ដែលជាកម្លាំងចលករក្នុងការជំរុញការអភិវឌ្ឍន៍ និងអនាគតនៃភាសាបារាំង។

ទន្ទឹមនឹងនេះ ភាសាបារាំងក៏ជាឧបករណ៍សម្រាប់ទទួល និងផ្សព្វផ្សាយចំណេះដឹង ការទំនាក់ទំនងរបស់មនុស្សជាតិ ការបើកឱកាសសម្រាប់សកលលោក រួមទាំងការផ្តល់ឱកាសដើម្បីផ្លាស់ប្តូរការគិត ការផ្សព្វផ្សាយ និងការកសាងអនាគតរួមគ្នាប្រកបដោយសាមគ្គីភាព សេរីភាព និងការគោរពគ្នាទៅវិញទៅមក។ លោកបានរំលេចផងដែរថា៖« កម្ពុជាមានមោទនភាពក្រៃលែងនៅលើឆាកអន្តរជាតិ តាមរយៈការគាំទ្ររបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ក្នុងការទទួល​រៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដែលនេះជាព្រឹត្តិការណ៍អន្តរជាតិធំលើកទីពីរ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ក្រោយរយៈពេលជិត ៣០ឆ្នាំ បន្ទាប់ពីត្រូវបានរៀបចំឡើងជាលើកទី១ក្នុងឆ្នាំ ១៩៩៧ នៅទីក្រុងហាណូយ ប្រទេសវៀតណាម»។

លោក Jacques PELLET

ជាមួយគ្នានេះ លោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានលើកឡើងថា ការប្រារព្ធទិវាអន្តរជាតិហ្វ្រង់កូហ្វូនី គឺជាការបង្ហាញពីថាមពល ភាពច្នៃប្រឌិត ព្រមទាំងវប្បធម៌ដ៏សម្បូរបែប ផ្សារភ្ជាប់នឹងភាសាបារាំងតាមរយៈអក្សរសិល្ប៍ តន្ត្រី និងសិល្បៈយ៉ាងល្អឥតខ្ចោះ។ លោកថា៖«ការសិក្សាភាសាបារាំង គឺជាជម្រើសដ៏ប្រសើរមួយ ជាភាសាអនាគតសម្រាប់យុវជនក្នុងការសិក្សាស្វែងយល់ឯកសារនានាជាភាសាបារាំង និងជាឱកាសសម្រាប់ពួកគេក្នុងការបន្តការសិក្សានៅតាមបណ្ដាប្រទេសហ្វ្រង់កូហ្វូនី ក្នុងនោះនិស្សិតរាប់ពាន់នាក់បានបន្តការសិក្សាជំនាញឯកទេសផ្សេងៗ នៅប្រទេសបារាំងរួមមាន ផ្នែកវេជ្ជសាស្ត្រ ស្ថាបត្យកម្ម ច្បាប់ វិស្វកម្ម ភាសា ជាដើម»។

ជាការពិតណាស់ ការប្រារព្ធទិវាអន្តរជាតិហ្វ្រង់កូហ្វូនីនាឱកាសនេះ គឺជាការបង្ហាញនូវឧត្តមភាពរបស់ប្រទេសកម្ពុជា ដែលនឹងត្រូវក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាពេលខាងមុខ។ ជាថ្មីម្តងទៀត លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់បន្ថែមថា ហ្វ្រង់កូហ្វូនីផ្សារភ្ជាប់ទៅនឹងទំនាក់ទំនងជាប្រវត្តិសាស្រ្តរួមគ្នានៃប្រទេសទាំងពីរ និងពង្រឹងកិច្ចសហប្រតិបត្តិការនេះឱ្យបានរឹងមាំបន្តទៅទៀត។

គួរបញ្ជាក់ផងដែរថា ទិវាអន្តរជាតិហ្វ្រង់កូហ្វូនីត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ និងជាព្រឹតិ្តការណ៍ដ៏សំខាន់ក្នុងការបង្ហាញពីតួនាទីដ៏សំខាន់នៃភាសាបារាំងនៅកម្ពុជា ដោយសហការជាមួយដៃគូអភិវឌ្ឍន៍នានា ដូចជា ស្ថានទូតបារាំងប្រចាំកម្ពុជា ទីភ្នាក់ងារឧត្ដមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) រួមជាមួយគ្រឹះស្ថានសិក្សាប្រើប្រាស់ភាសាបារាំង តាមរយៈការសម្ដែងទស្សនីយភាពនានា រួមមាន៖ របាំប្រជាប្រិយ ចម្រៀងសម័យ និងការសម្ដែងរឿងខ្លី ជាភាសាបារាំង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា៕

The post បណ្ឌិត ហង់ជួន ណារ៉ុន៖កម្ពុជាមានមោទនភាព ក្នុងការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី appeared first on Kampuchea Thmey Daily.

រដ្ឋ បង្កើតគណៈកម្មការជាតិមួយ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំប្រទេសនិយាយភាសាបារាំងនៅឆ្នាំ២០២៦ឱ្យជោគជ័យ
រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មការជាតិមួយ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំប្រទេសនិយាយភាសាបារាំងលើទី២០ ឆ្នាំ២០២៦ ដែលមានឈ្មោះថាផ្លូវការថា ហ្វ្រង់កូហ្វូនី ឱ្យបានជោគជ័យ គ្រាដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើតាមអនុក្រឹត្យស្ដីពីការបង្កើតគណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត ចុះហត្ថលេខាកាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ប៉ុន្តែទើបផ្សព្វផ្សាយជាសាធារណៈ។

តាមអនុក្រឹត្យ គណៈកម្មការជាតិនេះ មានការកិច្ច សម្របសម្រួល ពិគ្រោះយោបល់ ចាត់ចែង និងត្រួតពិនិត្យដំណើរការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ។ គណៈកម្មាធិការជាតិនេះ អាចលើកគម្រោងចំណាយសរុបសម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដើម្បីស្នើសុំការសម្រេចពីរាជរដ្ឋាភិបាល។ គណៈកម្មាធិការជាតិនេះ ត្រូវសម្របសម្រួល និងផ្តល់អនុសាសន៍ដល់លេខាធិការដ្ឋាន និងអនុគណៈកម្មការចំនួន។ ក្នុងពេលបំពេញភារកិច្ច អាចស្នើសុំអនុសាសន៍ណែនាំ និងគោលការណ៍សម្រេចពី សម្តេចធិបតីនាយករដ្ឋមន្ត្រី និងធ្វើរបាយការណ៍វឌ្ឍនភាពជាប្រចាំគោរពជូន សម្តេចធិបតីនាយករដ្ឋមន្ត្រី។

តាមអនុក្រឹត្យគណៈកម្មការជាតិនេះ មានលេខាធិការដ្ឋានមួយ និងអនុគណៈកម្មការចំនួន ៦ ជាសេនាធិការ រួមមាន៖ លេខាធិការដ្ឋាន។  អនុគណៈកម្មការទី១៖ ខ្លឹមសារ និងឯកសារ, អនុគណៈកម្មការទី២៖ ឡូជីស្លឹក ពិធីការ និងបដិសណ្ឋារកិច្ច,អនុគណៈកម្មការទី៣៖ សារព័ត៌មាន និងផ្សព្វផ្សាយ,អនុគណៈកម្មការទី៤៖ សន្តិសុខ សណ្តាប់ធ្នាប់ និងសុខាភិបាល, អនុគណៈកម្មការទី៥៖ សម្របសម្រួលការរៀបចំព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំកំពូល និងអនុគណៈកម្មការទី៦៖ ហិរញ្ញវត្ថុ និងរដ្ឋបាល។

សមាសភាព តួនាទី និងភារកិច្ចរបស់លេខាធិការដ្ឋាន និងអនុគណៈកម្មការទាំង៦ ត្រូវកំណត់ដោយ សេចក្តីសម្រេចរបស់ប្រធានគណៈកម្មការជាតិ។លេខាធិការដ្ឋាន និងអនុគណៈកម្មការទាំង៦ ត្រូវរៀបចំផែនការការងារលម្អិត និងកាលវិភាគជាក់លាក់ រៀងៗខ្លួន បង្កើតក្រុមការងារជំនាញតាមការចាំបាច់ ធ្វើរបាយការណ៍ជូនគណៈកម្មការជាតិជាប្រចាំ និងទទួល អនុវត្តការងារតាមការណែនាំរបស់គណៈកម្មការជាតិ។

គណៈកម្មការជាតិនេះ មានសិទ្ធិប្រើប្រាស់ត្រា និងក្បាលលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីដំណើរការការងាររបស់ខ្លួន។

គណៈកម្មការជាតិនេះ ប្រើប្រាស់កញ្ចប់ថវិកាដោយឡែក ដើម្បីដំណើរការការងាររបស់ខ្លួន និងមានសិទ្ធិ ស្វែងរកដៃគូអភិវឌ្ឍន៍ ឬផ្នែកឯកជន ព្រមទាំងប្រភពថវិកាស្របច្បាប់ផ្សេងៗទៀត ដើម្បីជួយទ្រទ្រង់ និងឧបត្ថម្ភ ការងាររៀបចំកិច្ចប្រជុំកំពូលនេះ។ ដោយឡែក ថវិកាសម្រាប់រៀបចំព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំកំពូល ជាបន្ទុក របស់ក្រសួង-ស្ថាប័នដែលទទួលរៀបចំ។

សម្រាប់សមាសភាពនៃ គណៈកម្មាធិការជាតិមួយនេះ មានសមាសភាពសរុបចំនួន៣៥រូប  ក្នុងនោះលោក សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រធាន, លោកស្រី អ៊ាត សោភា ទីប្រឹក្សាផ្ទាល់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាអនុប្រធាន, លោក លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងជា អនុប្រធានអចិន្ត្រៃយ៍។

ចំណែក អនុប្រធាន គឺជារដ្ឋលេខាធិការ មកពីទីស្ដីការគណៈរដ្ឋមន្ត្រី, ក្រសួងមហាផ្ទៃ,ក្រសួងការពារជាតិ,ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,ក្រសួងអប់រំ យុវជន និងកីឡា,ក្រសួងរៀបចំដែនដី​,ក្រសួងព័ត៌មនា,ក្រសួងយុត្តិធម៌,ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ,ក្រសួងមុខងារសាធារណៈ និងអភិបាលខេត្តសៀមរាប លោក ប្រាក់ សុភ័ណ ។

សមាសភាពសមាជិកមានដូចជា រដ្ឋលេខាធិការមកពីក្រសួងកសិកម្ម, ក្រសួងពាណិជ្ជកម្ម,ក្រសួងឧស្សាហកម្ម, ក្រសួងរ៉ែ,ក្រសួងបរិស្ថាន,ក្រសួងប្រៃសនីយ៍,ក្រសួងសុខាភិបាល,ក្រសួងសាធារណការ,ក្រសួងទេសចរណ៍,ក្រសួងការងារ,ក្រសួងកិច្ចការនារី,រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ,អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ,លោក ស ថេត អគ្គស្នងការនគរបាលជាតិ,នាយសេនាធិការ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស,អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា,អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ,អគ្គនាយក នៃអគ្គនាយកដ្ឋានពិធីការជាតិ និងទំនាក់អន្តរជាតិ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា,សមាជិកគណៈអចិន្ត្រៃយ៍ នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក គិត ម៉េង។

គណៈកម្មការជាតិនេះ នឹងត្រូវបញ្ចប់ភារកិច្ចរបស់ខ្លួនជាស្វ័យប្រវត្តិនៅពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ បិទបញ្ចប់ដោយជោគជ័យ។

គួរឱ្យដឹងថា កម្ពុជា ទើបតែទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រទេសនិយាយភាសាបារាំង ឬហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជាគ្រោងយកទឹកដីអង្គរ ធ្វើជាទីតាំងសម្រាប់ប្រជុំ។ កិច្ចប្រជុំហ្វ្រង់កូហ្វូនី គឺជាកិច្ចប្រជុំក្រុមប្រទេសដែលនិយាយភាសាបារាំង កិច្ចប្រជុំនេះរៀបចំឡើងក្នុងរយៈពេល២ឆ្នាំម្ដង។

ហ្រ្វង់កូហ្វូនី គឺអង្គការអន្តរជាតិមួយដែលមានរដ្ឋសមាជិកចំនួន ៨៨ និងរដ្ឋាភិបាល ជាសមាជិកពេញសិទ្ធិចំនួន ៥៤ និងសមាជិកសហការីចំនួន ៧ ព្រមទាំងរដ្ឋជាអ្នកសង្កេតការណ៍ ២៧ ដោយបានរីករាលដាលពាសពេញទ្វីបចំនួន ៥ និងមានអ្នកនិយាយភាសាបារាំង ចំនួន ៣២១លាននាក់ ហើយកម្ពុជាក៏ជាសមាជិករបស់អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ផងដែរ ក្នុងនាមជាប្រទេសនិយាយភាសាបារាំង ។ បេសកកម្មរបស់ហ្វ្រង់កូហ្វូនីគឺដើម្បីផ្សព្វផ្សាយភាសាបារាំង និងវប្បធម៌ និងភាពចម្រុះនៃភាសា, លើកកម្ពស់សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស, គាំទ្រការអប់រំ ការបណ្តុះបណ្តាល ការអប់រំឧត្តមសិក្សានិងស្រាវជ្រាវ និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការក្នុងការបម្រើការអភិវឌ្ឍប្រកបដោយចីរភាព និង សាមគ្គីភាព៕

The post រដ្ឋ បង្កើតគណៈកម្មការជាតិមួយ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំប្រទេសនិយាយភាសាបារាំងនៅឆ្នាំ២០២៦ឱ្យជោគជ័យ appeared first on Kampuchea Thmey Daily.