ព័ត៌មានជាតិ
កម្ពុជាប្ដូរទីតាំងប្រជុំកំពូលក្រុមប្រទេសនិយាយភាសាបារាំងពីសៀមរាបមកភ្នំពេញ ដើម្បីធានាលក្ខខណ្ឌល្អបំផុតសម្រាប់ការរៀបចំ
កម្ពុជាសម្រេចប្ដូរទីតាំងរៀបចំកិច្ចប្រជុំកំពូលក្រុមប្រទេសនិយាយភាសាបារាំង ដែលគ្រោងធ្វើនៅខែវិច្ឆិកា ឆ្នាំ២០២៦ ពីខេត្តសៀមរាបមករៀបចំនៅរាជធានីភ្នំពេញវិញ ក្រោមហេតុផលដើម្បីធានាបានលក្ខខណ្ឌល្អបំផុតសម្រាប់ការរៀបចំព្រឹត្តិការណ៍ដែលមានប្រមុខដឹកនាំកំពូលចូលរួម ជាពិសេសប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង។

ក្រសួងការបរទេស សង្កត់ធ្ងន់ក្នុងសេចក្ដីថ្លែងការណ៍ចេញនៅថ្ងៃទី១៨ ខែកុម្ភៈ ដូច្នេះ៖«កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកន្លងមកគ្រោងនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប ត្រូវបានផ្លាស់ប្តូរមករៀបចំនៅរាជធានីភ្នំពេញវិញ ដើម្បីធានាបាននូវលក្ខខណ្ឌល្អប្រសើរបំផុតសម្រាប់ការរៀបចំ និងការចូលរួមកិច្ចប្រជុំកំពូល និងព្រឹត្តិការណ៍អមនានា។»។

ក្រសួងការបរទេស ឱ្យដឹងថា រាជធានីភ្នំពេញនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅខែវិច្ឆិកា ឆ្នាំ២០២៦ ហើយព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់នេះ នឹងមានការចូលរួមពីសំណាក់ប្រមុខដឹកនាំ និង តំណាងរដ្ឋជាសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ព្រមទាំងស្ថាប័នដៃគូនានាជាច្រើន។
តាមក្រសួងការបរទេស កិច្ចប្រជុំកំពូលនេះ មានគោលបំណងជំរុញកិច្ចសន្ទនា ផ្លាស់ប្តូរយោបល់ និងរិះរកដំណោះស្រាយ ជាក់ស្តែងលើបញ្ហាប្រឈមជាសកលពាក់ព័ន្ធនឹងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលជាចំណុចអាទិភាពបំផុតរបស់សមាជិកអង្គការ OIF។

គួររម្លឹកថា កម្ពុជាទទួលបានការសម្រេចឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ នាអំឡុងកិច្ចប្រជុំកំពូលលើកទី១៩ នៅទឹកដីបារាំង ក្នុងពេលដែលព្រះមហាក្សត្រនៃកម្ពុជា សម្ដេចព្រះបរមនាថ នរោត្ដម សីហនុ យាងចូលរួមកិច្ចប្រជុំនេះ។ ការទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ ក៏មានចំណែករបស់បារាំងដែលគាំទ្រកម្ពុជាពេញទំហឹង និងការគាំទ្រពីប្រទេសសមាជិកអង្គការនេះផងដែរ។

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ចាប់ផ្តើមដំបូងនៅឆ្នាំ១៩៨៦។ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី មានរដ្ឋ និងរដ្ឋាភិបាលជាសមាជិកហ្វ្រង់កូហ្វូនី ចំនួន៨៨ ក្នុងនោះសមាជិកពេញសិទ្ធិ៥៤, សមាជិកមិនពេញសិទ្ធិ៧ និងសមាជិកសង្កេតការណ៍២៧។ ក្រោយឆ្លងកាត់ជាសមាជិកសង្កេតការណ៍២ឆ្នាំ កម្ពុជា បានក្លាយជាសមាជិកពេញសិទ្ធិ នៃអង្គការហ្រ្វង់កូហ្វូនី ចាប់តាំងពីឆ្នាំ១៩៩៣ ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


