Connect with us

ព័ត៌មានជាតិ

រដ្ឋ បង្កើតគណៈកម្មការជាតិមួយ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំប្រទេសនិយាយភាសាបារាំងនៅឆ្នាំ២០២៦ឱ្យជោគជ័យ

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មការជាតិមួយ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំប្រទេសនិយាយភាសាបារាំងលើទី២០ ឆ្នាំ២០២៦ ដែលមានឈ្មោះថាផ្លូវការថា ហ្វ្រង់កូហ្វូនី ឱ្យបានជោគជ័យ គ្រាដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើតាមអនុក្រឹត្យស្ដីពីការបង្កើតគណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត ចុះហត្ថលេខាកាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ប៉ុន្តែទើបផ្សព្វផ្សាយជាសាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 តាមអនុក្រឹត្យ គណៈកម្មការជាតិនេះ មានការកិច្ច សម្របសម្រួល ពិគ្រោះយោបល់ ចាត់ចែង និងត្រួតពិនិត្យដំណើរការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ។ គណៈកម្មាធិការជាតិនេះ អាចលើកគម្រោងចំណាយសរុបសម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដើម្បីស្នើសុំការសម្រេចពីរាជរដ្ឋាភិបាល។ គណៈកម្មាធិការជាតិនេះ ត្រូវសម្របសម្រួល និងផ្តល់អនុសាសន៍ដល់លេខាធិការដ្ឋាន និងអនុគណៈកម្មការចំនួន។ ក្នុងពេលបំពេញភារកិច្ច អាចស្នើសុំអនុសាសន៍ណែនាំ និងគោលការណ៍សម្រេចពី សម្តេចធិបតីនាយករដ្ឋមន្ត្រី និងធ្វើរបាយការណ៍វឌ្ឍនភាពជាប្រចាំគោរពជូន សម្តេចធិបតីនាយករដ្ឋមន្ត្រី។

តាមអនុក្រឹត្យគណៈកម្មការជាតិនេះ មានលេខាធិការដ្ឋានមួយ និងអនុគណៈកម្មការចំនួន ៦ ជាសេនាធិការ រួមមាន៖ លេខាធិការដ្ឋាន។  អនុគណៈកម្មការទី១៖ ខ្លឹមសារ និងឯកសារ, អនុគណៈកម្មការទី២៖ ឡូជីស្លឹក ពិធីការ និងបដិសណ្ឋារកិច្ច,អនុគណៈកម្មការទី៣៖ សារព័ត៌មាន និងផ្សព្វផ្សាយ,អនុគណៈកម្មការទី៤៖ សន្តិសុខ សណ្តាប់ធ្នាប់ និងសុខាភិបាល, អនុគណៈកម្មការទី៥៖ សម្របសម្រួលការរៀបចំព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំកំពូល និងអនុគណៈកម្មការទី៦៖ ហិរញ្ញវត្ថុ និងរដ្ឋបាល។

សមាសភាព តួនាទី និងភារកិច្ចរបស់លេខាធិការដ្ឋាន និងអនុគណៈកម្មការទាំង៦ ត្រូវកំណត់ដោយ សេចក្តីសម្រេចរបស់ប្រធានគណៈកម្មការជាតិ។លេខាធិការដ្ឋាន និងអនុគណៈកម្មការទាំង៦ ត្រូវរៀបចំផែនការការងារលម្អិត និងកាលវិភាគជាក់លាក់ រៀងៗខ្លួន បង្កើតក្រុមការងារជំនាញតាមការចាំបាច់ ធ្វើរបាយការណ៍ជូនគណៈកម្មការជាតិជាប្រចាំ និងទទួល អនុវត្តការងារតាមការណែនាំរបស់គណៈកម្មការជាតិ។

គណៈកម្មការជាតិនេះ មានសិទ្ធិប្រើប្រាស់ត្រា និងក្បាលលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីដំណើរការការងាររបស់ខ្លួន។

គណៈកម្មការជាតិនេះ ប្រើប្រាស់កញ្ចប់ថវិកាដោយឡែក ដើម្បីដំណើរការការងាររបស់ខ្លួន និងមានសិទ្ធិ ស្វែងរកដៃគូអភិវឌ្ឍន៍ ឬផ្នែកឯកជន ព្រមទាំងប្រភពថវិកាស្របច្បាប់ផ្សេងៗទៀត ដើម្បីជួយទ្រទ្រង់ និងឧបត្ថម្ភ ការងាររៀបចំកិច្ចប្រជុំកំពូលនេះ។ ដោយឡែក ថវិកាសម្រាប់រៀបចំព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំកំពូល ជាបន្ទុក របស់ក្រសួង-ស្ថាប័នដែលទទួលរៀបចំ។

សម្រាប់សមាសភាពនៃ គណៈកម្មាធិការជាតិមួយនេះ មានសមាសភាពសរុបចំនួន៣៥រូប  ក្នុងនោះលោក សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រធាន, លោកស្រី អ៊ាត សោភា ទីប្រឹក្សាផ្ទាល់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាអនុប្រធាន, លោក លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងជា អនុប្រធានអចិន្ត្រៃយ៍។

ចំណែក អនុប្រធាន គឺជារដ្ឋលេខាធិការ មកពីទីស្ដីការគណៈរដ្ឋមន្ត្រី, ក្រសួងមហាផ្ទៃ,ក្រសួងការពារជាតិ,ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,ក្រសួងអប់រំ យុវជន និងកីឡា,ក្រសួងរៀបចំដែនដី​,ក្រសួងព័ត៌មនា,ក្រសួងយុត្តិធម៌,ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ,ក្រសួងមុខងារសាធារណៈ និងអភិបាលខេត្តសៀមរាប លោក ប្រាក់ សុភ័ណ ។

សមាសភាពសមាជិកមានដូចជា រដ្ឋលេខាធិការមកពីក្រសួងកសិកម្ម, ក្រសួងពាណិជ្ជកម្ម,ក្រសួងឧស្សាហកម្ម, ក្រសួងរ៉ែ,ក្រសួងបរិស្ថាន,ក្រសួងប្រៃសនីយ៍,ក្រសួងសុខាភិបាល,ក្រសួងសាធារណការ,ក្រសួងទេសចរណ៍,ក្រសួងការងារ,ក្រសួងកិច្ចការនារី,រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ,អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ,លោក ស ថេត អគ្គស្នងការនគរបាលជាតិ,នាយសេនាធិការ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស,អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា,អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ,អគ្គនាយក នៃអគ្គនាយកដ្ឋានពិធីការជាតិ និងទំនាក់អន្តរជាតិ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា,សមាជិកគណៈអចិន្ត្រៃយ៍ នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក គិត ម៉េង។

គណៈកម្មការជាតិនេះ នឹងត្រូវបញ្ចប់ភារកិច្ចរបស់ខ្លួនជាស្វ័យប្រវត្តិនៅពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ បិទបញ្ចប់ដោយជោគជ័យ។

គួរឱ្យដឹងថា កម្ពុជា ទើបតែទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រទេសនិយាយភាសាបារាំង ឬហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជាគ្រោងយកទឹកដីអង្គរ ធ្វើជាទីតាំងសម្រាប់ប្រជុំ។ កិច្ចប្រជុំហ្វ្រង់កូហ្វូនី គឺជាកិច្ចប្រជុំក្រុមប្រទេសដែលនិយាយភាសាបារាំង កិច្ចប្រជុំនេះរៀបចំឡើងក្នុងរយៈពេល២ឆ្នាំម្ដង។

ហ្រ្វង់កូហ្វូនី គឺអង្គការអន្តរជាតិមួយដែលមានរដ្ឋសមាជិកចំនួន ៨៨ និងរដ្ឋាភិបាល ជាសមាជិកពេញសិទ្ធិចំនួន ៥៤ និងសមាជិកសហការីចំនួន ៧ ព្រមទាំងរដ្ឋជាអ្នកសង្កេតការណ៍ ២៧ ដោយបានរីករាលដាលពាសពេញទ្វីបចំនួន ៥ និងមានអ្នកនិយាយភាសាបារាំង ចំនួន ៣២១លាននាក់ ហើយកម្ពុជាក៏ជាសមាជិករបស់អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ផងដែរ ក្នុងនាមជាប្រទេសនិយាយភាសាបារាំង ។ បេសកកម្មរបស់ហ្វ្រង់កូហ្វូនីគឺដើម្បីផ្សព្វផ្សាយភាសាបារាំង និងវប្បធម៌ និងភាពចម្រុះនៃភាសា, លើកកម្ពស់សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស, គាំទ្រការអប់រំ ការបណ្តុះបណ្តាល ការអប់រំឧត្តមសិក្សានិងស្រាវជ្រាវ និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការក្នុងការបម្រើការអភិវឌ្ឍប្រកបដោយចីរភាព និង សាមគ្គីភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៣ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៦ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៥ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម៩ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម