ក្រុមហ៊ុនអាកាសចរណ៍ Emirates Archives - Kampuchea Thmey Daily

ក្រុម​ហ៊ុន​​ Emirates ​ដំណើរ​ការធម្មតា ទោះ​បី​មាន​ភាព​តាន​តឹង​រវាង​អាមេរិក-អ៊ីរ៉ង់​ក៏ដោយ​
មន្ត្រី​ជាន់​ខ្ពស់​មួយរូប​របស់ក្រុមហ៊ុន Emirates ​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា ក្រុម​ហ៊ុន​អាកាស​ចរណ៍របស់​ខ្លួន នឹងបន្ត​​ដំណើរ​​ការ​ជើង​ហោះ​ហើរ​របស់​ខ្លួន​តាម​ការ​គ្រោង​ទុក បើ​ទោះ​បី​ជា​មាន​ភាព​តាន​តឹង​រវាង​សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ក៏ដោយ។

ក្រុម​ហ៊ុន​អាកាស​ចរណ៍ Emirates. Reuters

យោង​តាម​សារព័ត៌មាន Khaleej Times, ក្នុង​ពេល​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​នៅ​ទីក្រុង​ឌូបៃ ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម លោក Adel Al Redha  ប្រធាន​​ប្រតិបត្តិ​​ការ​នៅ​ក្រុម​ហ៊ុន​ Emirates បាន​និយាយ​ថា​៖ « មិន​មាន​ផល​ប៉ះ​ពាល់​​ដល់​ការ​ហោះ​ហើរ​ទេ​ ដោយ​​សារ​​តែ​​ភាព​​តាន​​តឹង​​ទាំង​នោះ​កើត​ឡើង​នៅ​ក្នុង​​តំបន់​ប៉ុណ្ណោះ​​ ចំណែក​ការ​ហោះ​ហើរ​នៅ​ដំណើរ​ការ​ធម្មតា​ សម្រាប់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​របស់​ទី​ក្រុង​ឌូបៃ»។

លោក​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​៖ « វា​ជាការ​លំបាក​ខ្លាំង​ សម្រាប់​ពួក​យើង​ក្នុង​ការ​ទស្សន៍​ទាយ​លទ្ធផល​នៃ​ភាព​តានតឹង​(សហរដ្ឋ​អាមេរិក-អ៊ីរ៉ង់) ប៉ុន្តែ​មក​ដល់​ពេល​នេះ យើង​មិន​ទាន់​ឃើញ​មាន​ផល​ប៉ះ​ពាល់​ណា​មួយ​កើត​ឡើង​នោះ​ទេ​។ ចំណែក​ប្រតិបត្តិ​ការ​របស់​យើង​គឺ​ធម្មតា​ និង​ដំណើរ​ការ​ដូច​ការ​គ្រោង​ទុក»។

គួរ​បញ្ជាក់​ថា ប្រធានា​ធិប​តីសហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​លើក​ឡើង​កាល​ពីថ្ងៃ​ពុធ ជំរុញ​ប្រទេស​អ៊ីរ៉ង់​ម្តង​ទៀតក្នុង​ការ​ពិភាក្សា​ និង​ធ្វើ​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​អាវុធនុយ​ក្លេ​អ៊ែរ បើ​មិន​ដូច្នេះ​ទេ ការ​វាយ​ប្រហារ​របស់​អាមេរិក​លើ​ប្រទេស​នេះនឹង​កាន់​តែ​អាក្រក់​​។

លោកបានលើក​ឡើង​នៅ​ក្នុង​បណ្តាញ​សង្គម​របស់លោក​ថា​៖ « សង្ឃឹម​ថា​អ៊ីរ៉ង់​នឹង​ចូល​មក​ពិភាក្សា​ក្នុង​រយៈ​ពេល​ខ្លី​ខាង​មុខ​ ហើយ​ចរ​ចារ​​កិច្ច​ព្រម​ព្រៀង​ដោយ​យុត្តិធម៌ និងសមធម៌។ គ្មាន​អាវុធ​នុយ​ក្លេអ៊ែរ វា​ជា​រឿង​ល្អ​សម្រាប់​គ្រប់​ភាគី​។ ពេលវេលាជិតអស់ហើយ វាពិតជាសំខាន់ណាស់»៕

ប្រែ​សម្រួល៖ ណឺ មិនា

The post ក្រុម​ហ៊ុន​​ Emirates ​ដំណើរ​ការធម្មតា ទោះ​បី​មាន​ភាព​តាន​តឹង​រវាង​អាមេរិក-អ៊ីរ៉ង់​ក៏ដោយ​ appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុនអាកាសចរណ៍ Emirates លើកកម្ពស់​ថ្នាក់ដឹកនាំផ្នែកពាណិជ្ជកម្មជំនាន់ក្រោយ រួមទាំងការតែងតាំងអ្នកគ្រប់គ្រងថ្មីប្រចាំប្រទេសកម្ពុជា
ភ្នំពេញ– ​ក្រុមហ៊ុនអាកាសចរណ៍ Emirates  ប្រកាសពីការតែងតាំងថ្នាក់ដឹកនាំនៅតាម​ទីផ្សារពិភពលោកសំខាន់ៗរួមទាំងនៅកម្ពុជាផងដែរ ដោយក្នុងនោះ​លោក Fahad Al Hassawi ត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងថ្មីប្រចាំកម្ពុជា។

ការតែងតាំងនេះ គឺជា​ការ​ជំរុញការប្តេជ្ញាចិត្តរបស់ Emirates ក្នុងការអភិវឌ្ឍអ្នកមាន​ទេពកោសល្យឱ្យបានច្រើនដើម្បីជួយជំរុញកំណើននាពេលអនាគត។

ការផ្លាស់ប្តូរថ្នាក់ដឹកនាំផ្នែកពាណិជ្ជកម្មខាងក្រោមនេះ នឹង​មាន​ប្រសិទ្ធភាពចាប់ពីថ្ងៃទី ១ ខែកុម្ភៈនេះតទៅ៖

● លោក Fahad Al Hassawi បច្ចុប្បន្នជាអ្នកគ្រប់គ្រងខេត្តភាគខាងកើតនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត នឹងក្លាយជាអ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា។

● លោក Mohammed Alqassim​​​ បច្ចុប្បន្នជាអ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា នឹងក្លាយជាអ្នកគ្រប់គ្រងទីក្រុង Jeddah។

ការតែងតាំងមុខតំណែង​ផ្សេងៗទៀតរួមមាន៖ ​

● លោក Majid Al Falasi​​​ បច្ចុប្បន្នជាអ្នកគ្រប់គ្រងប្រចាំប្រទេសវៀតណាម នឹងក្លាយជាអ្នកគ្រប់គ្រងប្រចាំប្រទេសឥណ្ឌូនេស៊ី។

● លោក Wahid Albalooshi បច្ចុប្បន្នជាអ្នកគ្រប់គ្រងទីក្រុង Jeddah នឹងក្លាយជាអ្នកគ្រប់គ្រងប្រចាំប្រទេសវៀតណាម។

● Sultan Bin Hadda នឹងក្លាយជាអ្នកគ្រប់គ្រងផ្នែកគាំទ្រពាណិជ្ជកម្មខេត្តភាគខាងកើតនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ការផ្លាស់ប្តូរនេះ គឺជាផ្នែកមួយនៃកម្មវិធី Outstation Programme របស់ក្រុមហ៊ុន Emirates ដែលជាគំនិតផ្តួចផ្តើមបណ្តុះបណ្តាល​ថ្នាក់ជាតិរបស់ប្រទេស​អេមីរ៉ាតអារ៉ាប់រួម ដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវតួនាទីផ្សេងៗគ្នា ព្រមទាំងទទួលបានបទពិសោធន៍ជាក់ស្តែងនៅតាមបណ្តាញសកលរបស់ក្រុមហ៊ុន Emirates។ កម្មវិធីនេះផ្តោតលើការអភិវឌ្ឍអ្នកដឹកនាំសម្រាប់ពេលអនាគតលើផ្នែកប្រតិបត្តិការពាណិជ្ជកម្ម ការដឹកជញ្ជូនទំនិញ និងការគ្រប់គ្រងអាកាសយានដ្ឋាន តាមរយៈការបណ្តុះបណ្តាលយ៉ាងទូលំទូលាយ ការណែនាំ និងការទទួលបានបទពិសោធន៍ជាលក្ខណៈអន្តរជាតិ ដោយជួយអ្នកចូលរួមអភិវឌ្ឍន៍ពហុជំនាញ និងបណ្តាញសកលដ៏រឹងមាំ។

ជាធាតុផ្សំស្នូលមួយនៃយុទ្ធសាស្ត្រ Emiratisation របស់ Emirates Group គំនិតផ្តួចផ្តើមនេះមានគោលបំណងបណ្តុះបណ្តាលអ្នក​មាន​ទេពកោសល្យក្នុងស្រុកសម្រាប់តួនាទីជាអ្នកដឹកនាំសកលសម្រាប់ពេលអនាគត។​

អំពី EMIRATES កម្ពុជា

ក្រុមហ៊ុនអាកាសចរណ៍ Emirates មានជើងហោះហើរប្រចាំថ្ងៃរវាងទីក្រុងឌូបៃនិងទីក្រុងភ្នំពេញ ឆ្លងកាត់ប្រទេសសិង្ហបុរីដែលដំណើរការដោយយន្តហោះ Boeing 777-300ER ដែលមានការកំណត់រចនាសម្ព័ន្ធបីថ្នាក់និងជើងហោះហើរ ៣ ដងក្នុងមួយសប្តាហ៍រវាងទីក្រុងឌូបៃ និងខេត្តសៀមរាប ឆ្លងកាត់ទីក្រុងបាងកកដែលដំណើរការដោយយន្តហោះBoeing 777-300ER ដែលមានការកំណត់រចនាសម្ព័ន្ធពីរថ្នាក់។ អ្នកធ្វើដំណើរទៅមកពីប្រទេសកម្ពុជា នឹងទទួលបាន​អត្ថប្រយោជន៍​ពីសេវាកម្មអាកាសចរណ៍ ដែលឈ្នះពានរង្វាន់ និងផលិតផល​ឈានមុខគេក្នុងឧស្សាហកម្មពីក្រុមហ៊ុនអាកាសចរណ៍ Emirates បទពិសោធន៍នៅលើអាកាស និងនៅលើដីពីគ្រប់ថ្នាក់សម្ព័ន្ធ ជាមួយនឹងម្ហូបអាហារដ៏ឈ្ងុយ​ឆ្ងាញ់​តាមតំបន់ និងភេសជ្ជៈឥតគិតថ្លៃ ព្រមទាំងប្រព័ន្ធកម្មវិធី​កម្សាន្ត​លើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែល​ផ្តល់ជាង ៦ ៥០០ ប៉ុស្តិ៍ ការកម្សាន្តតាមតម្រូវការជាង ៤០ ភាសា រួមទាំងភាពយន្ត កម្មវិធីទូរទស្សន៍ និងបណ្ណាល័យ​តន្ត្រីដ៏ច្រើនសំបូរបែប ជាមួយ ហ្គេម សៀវភៅ​សំឡេង និងផតខាស់៕

The post ក្រុមហ៊ុនអាកាសចរណ៍ Emirates  លើកកម្ពស់​ថ្នាក់ដឹកនាំផ្នែកពាណិជ្ជកម្មជំនាន់ក្រោយ រួមទាំងការតែងតាំងអ្នកគ្រប់គ្រងថ្មីប្រចាំប្រទេសកម្ពុជា appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុនអាកាសចរណ៍ Emirates ដាក់ចេញគំនិតផ្តួចផ្តើមថ្មីដើម្បីកាត់បន្ថយភាពរង្គោះរង្គើដែលបណ្តាលមកពីបាតុភូតធាតុអាកាសអាក្រក់កម្រិតធ្ងន់ធ្ងរ
ក្រុមហ៊ុនអាកាសចរណ៍ Emirates  បានប្រើប្រាស់លើសពីវិធីសាស្ត្រដែលមានស្រាប់ ដោយបានប្តេជ្ញាចិត្តក្នុងការវិនិយោគលើប្រភពទិន្នន័យជាច្រើន ដើម្បីធានាឱ្យបាននូវការគ្របដណ្តប់ជាសកល និងធ្វើឱ្យប្រសើរឡើងនូវភាពត្រឹមត្រូវនៃការទស្សន៍ទាយភាពរង្គោះរង្គើដែលបណ្តាលមកពីបាតុភូតធាតុអាកាស

ការព្យាករណ៍ពីភាពរង្គោះរង្គើដែលបណ្តាលមកពីបាតុភូតធាតុអាកាសដ៏ល្អប្រសើរដែលមានស្រាប់​ គឺកំពុងប្រើប្រាស់បច្ចេកវិទ្យាបំពេញបន្ថែមដូចជា IATA Turbulence Aware, Lido mPilot របស់ Lufthansa Systems និង SkyPath ដែលធានានូវភាពងាយស្រួល និងសុវត្ថិភាពជូនអតិថិជនបានកាន់តែប្រសើរ រួមទាំងការហោះហើរទៅ និងមកពីប្រទេសកម្ពុជា ​

ភ្នំពេញ ៖​​​  ភាពរង្គោះរង្គើ​ដែលបណ្តាលមកពីបាតុភូតធាតុអាកាសកំពុងក្លាយជាបញ្ហាដ៏ប្រឈម កាន់តែធ្ងន់ធ្ងរសម្រាប់ក្រុមហ៊ុនអាកាសចរណ៍នានា ដោយសារកំណើននៃប្រេកង់ និងភាពធ្ងន់ធ្ងររបស់វា​។ ហេតុដូច្នេះហើយទើប  ក្រុមហ៊ុនអាកាសចរណ៍ Emirates បានដាក់ចេញគំនិតផ្តួចផ្តើមយ៉ាងសកម្មដែលគាំទ្រដោយទិន្នន័យ ដើម្បីដោះស្រាយភាពរអាក់រអួលម្តងម្កាលជាយថាហេតុ តាមរយៈការរៀបចំផែនការដើម្បីធ្វើឱ្យការហោះហើរកាន់តែមានភាពរលូន។

ក្រុមហ៊ុនអាកាសចរណ៍ Emirates បានអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្រ​​​​​​ចម្រុះ និងពហុជំហាន ដោយប្រើប្រាស់ប្រភពព័ត៌មានជាច្រើន ដើម្បីផ្តល់ទិន្នន័យអំពីភាពរង្គោះរង្គើដែលបណ្តាលមកពីបាតុភូតធាតុអាកាសអាក្រក់ឱ្យបានទាន់ពេលវេលា និងត្រឹមត្រូវ។ ​​​​​​​​​​​​​​​​​​​​​​​​​​​គំនិតផ្តួចផ្តើមនេះ បានជួយកាត់បន្ថយ​​ភាពរង្គោះរង្គើកម្រិតធ្ងន់ធ្ងរនៅលើការហោះហើរក្នុងបណ្តាញរបស់ខ្លួនជាមួយនឹងគំនិតផ្តួចផ្តើមថ្មីៗជាច្រើនទៀតដែលបានដាក់ចេញកាលពីឆ្នាំមុន​​​​​  ដើម្បីជួយបង្កើនបទពិសោធន៍ការហោះហើរទាំងសម្រាប់អ្នកដំណើរ និងអ្នកបម្រើការងារលើយន្តហោះ។

ទោះបីជាភាពរង្គោះរង្គើ​ដែលបណ្តាលមកពីបាតុភូតធាតុអាកាស ដែលមើលទៅហាក់ដូចជាមិនមែនជាការព្រួយបារម្ភធ្ងន់ធ្ងរសម្រាប់ការហោះហើរជាមួយក្រុមហ៊ុនអាកាសចរណ៍ Emirates ទាំងទៅនិងមកពីភ្នំពេញ និងសៀមរាបយ៉ាងណាក៏ដោយ គំនិតផ្តួចផ្តើមថ្មីនេះមានន័យថាអ្នកដំណើរទៅកាន់ប្រទេសកម្ពុជា នឹងមានឱកាសទទួលបា​នការហោះហើរកាន់តែរលូនជាងមុន។ ​​​​​​​​​​​​​​

អាកាសយានិក​ Hassan Alhammadi អនុប្រធានជាន់ខ្ពស់ផ្នែកប្រតិបត្តិការការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates មានប្រសាសន៍ថា៖ “យើងទទួលស្គាល់ថាភាពរង្គោះរង្គើដែលបណ្តាលមកពីបាតុភូតធាតុអាកាសនៅតែជាបញ្ហាប្រឈមដែលមិនអាចលុបបំបាត់បានទាំងស្រុងនោះទេ ​​​​​​​​​​​​​​​​​ប៉ុន្តែយើងប្តេជ្ញាចិត្តធ្វើអ្វីគ្រប់យ៉ាងដើម្បីកាត់បន្ថយភាពរង្គោះរង្គើកម្រិតធ្ងន់ធ្ងរតាមរយៈការធ្វើការជាមួយដៃគូដែលចែករំលែកចក្ខុវិស័យរបស់យើងក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប និងការទទួលយកបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនប្រសិទ្ធភាពផ្នែកប្រតិបត្តិការ។ ទោះបីជាពេលនេះ គឺនៅក្នុងដំណាក់កាលដំបូងក៏ដោយ យើងបានឃើញអំពីសក្តានុពលនៃអត្ថប្រយោជន៍ជាច្រើនដែលប្រព័ន្ធទាំងនេះអាចផ្តល់ឱ្យយើងបាន។​​​​

យើងមិនអាចធានាការហោះហើរដែលមិនមា​នភាពរង្គោះរង្គើទាល់តែសោះនោះទេ ប៉ុន្តែគំនិតផ្តួចផ្តើមទាំងនេះបានរួមចំណែកក្នុងការកាត់បន្ថយ ភាពរង្គោះរង្គើដែលបណ្តាលមកពីបាតុភូតធាតុអាកាសអាក្រក់កម្រិតធ្ងន់ធ្ងរ បានយ៉ាងច្រើនក្នុងឆ្នាំកន្លងមកនេះ ដែលបានជួយធ្វើឱ្យការធ្វើដំណើររបស់អតិថិជន កាន់តែមានសុវត្ថិភាព និងផាសុកភាព។

យុទ្ធសាស្ត្រពហុជំហានរបស់យើង រួមជាមួយការព្យាករណ៍អាកាសធាតុ និងដៃគូបច្ចេកវិទ្យា ក៏ដូចជាការចូលរួមយ៉ាងសកម្មនៅក្នុងកម្មវិធី IATA Turbulence Aware ក៏អនុញ្ញាតឱ្យយើងរួមចំណែកផ្ដល់ទិន្នន័យ និងការ​យល់​ដឹង​សំខាន់​ៗ​ដ៏មានតម្លៃដល់ឧស្សាហកម្មអាកាសចរណ៍ ខណៈពេលដែលយើងធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមឧតុនិយមដែលកំពុងមានការកើនឡើងនេះ។”

ប្រព័ន្ធតាមដានអាកាសធាតុនាពេលបច្ចុប្បន្នរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates  គឺប្រើប្រាស់ SkyPath, Lido mPilot របស់ Lufthansa Systems និង IATA Turbulence Aware ជាបច្ចេកវិទ្យាបំពេញបន្ថែម  ដែលផ្តល់នូវការច្នៃប្រឌិតថ្មីតាមរយៈបញ្ញាសិប្បនិម្មិត, machine learning, ទិន្នន័យអំពីភាពរង្គោះរង្គើដែលបានបណ្តាលមកពីបាតុភូតធាតុអាកាសឱ្យបានទាន់ពេលវេលា ក៏ដូចជា pilot reports​​​៖

SkyPath៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates បានចាប់ដៃគូជាមួយ SkyPath កាលពីឆ្នាំមុន ដើម្បីអភិវឌ្ឍន៍​ និងកែលម្អប្រព័ន្ធព្យាករណ៍អាកាសធាតុដែលពឹងផ្អែកលើបញ្ញាសិប្បនិម្មិត និង​ machine learning​​​​​​​​​​ ​ដែលមានសមត្ថភាពកំណត់តំបន់ដែលមានភាពរង្គោះរង្គើ​ដែលបណ្តាលមកពីបាតុភូតធាតុអាកាសអាក្រក់ដើម្បីបង្កើនការការពារ។ ថ្នាលរបស់ SkyPath​ រួមបញ្ចូល របាយការណ៍អំពីភាពរង្គោះរង្គើទាន់ពេលវេលា ពីយន្តហោះរាប់ពាន់គ្រឿង ជាមួយនឹងការវិភាគដ៏ទំនើប  ដោយប្រើបញ្ញាសិប្បនិម្មិតកម្រិតខ្ពស់ និង machine learning ដើម្បីបង្កើតការទស្សន៍ទាយដ៏ត្រឹមត្រូវ និងសូម្បីតែសម្រាប់តំបន់ដែលមិនមានការហោះហើរ ឬភាពរង្គោះរង្គើបែប ‘clear air’ ក៏ដោយ។ ​​​

SkyPath ប្រមូលព័ត៌មានពីប្រភពទិន្នន័យផ្សេងៗជាច្រើនដែលមានដូចជា៖ ទិន្នន័យអត្រានៃការសាយភាយ Eddy (EDR) សម្រាប់ការវាស់វែងភាពរង្គោះរង្គើសកលដែលបណ្តាលមកពីបាតុភូតធាតុអាកាស ទិន្នន័យ ADSB និងកម្មវិធីពិសេសរបស់ SkyPath នៅលើ iPad ដែលបកប្រែចលនារបស់ឧបករណ៍ទៅជាការវាស់វែងភាពរង្គោះរង្គើដែលជាក់លាក់​ និងផ្តល់ឱ្យអ្នកបើកយន្តហោះនូវព័ត៌មានពាក់ព័ន្ធដើម្បីគ្រប់គ្រងការហោះហើរឱ្យបានល្អ។ គំនិតផ្តួចផ្តើមច្រើនប្រភព ដែលគាំទ្រដោយបញ្ញាសិប្បនិម្មិតនេះ ធានាបាននូវការគ្របដណ្តប់ជាសកល និងការព្យាករណ៍ដែលមានភាពត្រឹមត្រូវ និងឈានមុខគេ។                         ​       ​​​​​​​​​​  ​ ​​​ ​ ​ ​​​​

​​ការព្យាករណ៍អាកាសធាតុ Lido mPilot៖ ភាពជាដៃគូយូរអង្វែងរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates​​​ ជាមួយ Lufthansa Systems​​​​  ​ផ្តល់នូវ​​​កម្មវិធីផែនទីហោះហើរចល័តពិសេសដែលបំពេញតាមតម្រូវការផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ។​​​​​​​​​​​​​​​​  ​តាមរយៈភាពជាដៃគូជាមួយដៃគូនានាដូចជា German Weather Service Lido mPilot ផ្តល់នូវការរាយការណ៍អាកាសធាតុដែលមានភាពត្រឹមត្រូវខ្ពស់  ទិន្នន័យអំពីពពក និងកំដៅនិងសំណើមទាន់ពេលវេលា   រួមបញ្ជូលនឹងការព្យាករណ៍អំពីភាពរង្គោះរង្គើដែលបណ្តាលមកពីបាតុភូតធាតុអាកាសអាក្រក់ និងកំណក ដើម្បីជួយអ្នកបើកយន្តហោះ គ្រប់គ្រងស្ថានភាពនៃការ​ហោះហើរបានកាន់តែល្អ។ ​​​​​​​​​ ​ ​​​​ក្រុមហ៊ុនអាកាសចរណ៍ Emirates នៅតែបន្តសហការជាមួយក្រុមការងារ Lido ដើម្បីបង្កើនគុណភាពទិន្នន័យអាកាសធាតុ និងការគ្របដណ្តប់សកល។

IATA Turbulence Aware: ចាប់តាំងពីបានក្លាយជាសមាជិកនៃកម្មវិធី Turbulence Aware របស់ IATA កាលពីឆ្នាំមុនមក​​​​​ ​​​​​​​​​​​​​​​​​ក្រុមហ៊ុនអាកាសចរណ៍ Emirates បានចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្ដល់ និងប្រើប្រាស់ទិន្នន័យអំពីភាពរង្គោះរង្គើដែលបណ្តាលមកពីបាតុភូតធាតុអាកាសអាក្រក់ឱ្យបានទាន់ពេលវេលាពីបណ្តាញដ៏ធំទូលាយរបស់ខ្លួននៅតំបន់មជ្ឈឹមបូព៌ា អាហ្វ្រិក អាស៊ី និងអូស្ត្រាលី។​​​​​​​​​​​ ទិន្នន័យនេះ ​ត្រូវបានបញ្ចូលទៅក្នុងថ្នាលភាពរង្គោះរង្គើសកលរបស់ IATA ដែលប្រមូលផ្តុំទិន្នន័យពីក្រុមហ៊ុនអាកាសចរណ៍ដែលជាសមាជិកនៅទូទាំងពិភពលោក ដើម្បីផ្តល់នូវការវាយតម្លៃបរិយាកាសមួយដែលទូលំទូលាយ និងទាន់ពេលវេលា។ ​​​​​​​​​​​​​​​​​​​​​ ​     ​​​​​​

​តាមរយៈការបញ្ចូលបន្ថែមការ​យល់​ដឹង​សំខាន់​ៗ​ទាំងនេះ​   ទៅក្នុងប្រព័ន្ធគ្រប់គ្រងព័ត៌មានហោះហើរ​​​​​ឌីជីថលរបស់ខ្លួន ក្រុមហ៊ុនអាកាសចរណ៍ Emirates បំពាក់ជូន អ្នកបើកយន្តហោះរបស់ខ្លួនជាមួយនិងទិន្នន័យភាពរង្គោះរង្គើដែលបណ្តាលមកពីបាតុភូតធាតុអាកាសអាក្រក់ឱ្យបានទាន់ពេលវេលានៅលើយន្តហោះផ្ទាល់តែម្ដង។ ការធ្វើបែបនេះធ្វើឱ្យការសម្រេចចិត្តនានានៅក្នុងកាប៊ីនយន្ដហោះកាន់តែល្អ ដែលអនុញ្ញាតឱ្យអ្នកបើកយន្តហោះ រំពឹង និងជៀសវាងតំបន់ដែលមានភាពរង្គោះរង្គើ  ហើយអ្វីដែលទទួលបាននៅចុងបញ្ចប់នោះគឺ ភាពងាយស្រួលជាងមុនសម្រាប់អ្នកដំណើរ សុវត្ថិភាពប្រតិបត្តិការ និងប្រសិទ្ធភាពប្រេងឥន្ធនៈ។​​​​​

នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍ Emirates ដំណើរការជើងហោះហើរទៅមកប្រចាំថ្ងៃ​​​​​​​ពីទីក្រុងឌូបៃទៅកាន់​   រាជធានីភ្នំពេញរបស់ប្រទេសកម្ពុជាឆ្លងកាត់តាមប្រទេសសិង្ហបុរី   និងជើងហោះហើរ ទៅមកបីដងក្នុងមួយសប្តាហ៍ទៅកាន់ខេត្តសៀមរាប ឆ្លងកាត់តាមទីក្រុងបាងកក នៅថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍។​​​​​​​​​​

អំពី EMIRATES កម្ពុជា
ក្រុមហ៊ុនអាកាសចរណ៍ Emirates មានជើងហោះហើរប្រចាំថ្ងៃរវាងទីក្រុងឌូបៃនិងទីក្រុងភ្នំពេញ ឆ្លងកាត់ប្រទេសសិង្ហបុរីដែលដំណើរការដោយយន្តហោះ Boeing 777-300ER ដែលមានការកំណត់រចនាសម្ព័ន្ធបីថ្នាក់ និងជើងហោះហើរ ៣ ដងក្នុងមួយសប្តាហ៍រវាងទីក្រុងឌូបៃ និងខេត្តសៀមរាប ឆ្លងកាត់ទីក្រុងបាងកកដែលដំណើរការដោយយន្តហោះ Boeing 777-300ER ដែលមានការកំណត់រចនាសម្ព័ន្ធពីរថ្នាក់។ អ្នកធ្វើដំណើរទៅមកពីប្រទេសកម្ពុជា នឹងទទួលបាន​អត្ថប្រយោជន៍​ពីសេវាកម្មអាកាសចរណ៍ ដែលឈ្នះពានរង្វាន់ និងផលិតផល​ឈានមុខគេក្នុងឧស្សាហកម្មពីក្រុមហ៊ុនអាកាសចរណ៍ Emirates បទពិសោធន៍នៅលើអាកាស និងនៅលើដីពីគ្រប់ថ្នាក់សម្ព័ន្ធ ជាមួយនឹងម្ហូបអាហារដ៏ឈ្ងុយ​ឆ្ងាញ់​តាមតំបន់ និងភេសជ្ជៈឥតគិតថ្លៃ ព្រមទាំងប្រព័ន្ធកម្មវិធី​កម្សាន្ត​លើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែល​ផ្តល់ជាង ៦ ៥០០ ប៉ុស្តិ៍ ការកម្សាន្តតាមតម្រូវការជាង ៤០ ភាសា រួមទាំងភាពយន្ត កម្មវិធីទូរទស្សន៍ និងបណ្ណាល័យ​តន្ត្រីដ៏ច្រើនសំបូរបែប ជាមួយ ហ្គេម សៀវភៅ​សំឡេង និងផតខាស់៕

The post ក្រុមហ៊ុនអាកាសចរណ៍ Emirates ដាក់ចេញគំនិតផ្តួចផ្តើមថ្មីដើម្បីកាត់បន្ថយភាពរង្គោះរង្គើដែលបណ្តាលមកពីបាតុភូតធាតុអាកាសអាក្រក់កម្រិតធ្ងន់ធ្ងរ appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុនអាកាសចរណ៍ Emirates ដាក់ឱ្យដំណើរការសេវាកម្ម Check-in ដោយខ្លួនឯងនៅអាកាសយានដ្ឋានអន្តរជាតិតេជោរបស់រាជធានី​ភ្នំពេញ
ក្រុមហ៊ុនអាកាសចរណ៍Emirates បានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេ​ ​ដែលបានដាក់ឱ្យដំណើរការសេវាកម្ម Check-in ដោយខ្លួនឯងសម្រាប់អតិថិជនរបស់ខ្លួននៅមជ្ឈមណ្ឌលហោះហើរថ្មីបំផុតរបស់រាជធានី​ភ្នំពេញពោលគឺ អាកាសយានដ្ឋានអន្តរជាតិតេជោ​។

ម៉ាស៊ីនផ្ដល់សេវាកម្ម Check-in ដោយខ្លួនឯងចំនួនបួន ដែល​ភ្ជាប់ជាមួយប្រព័ន្ធរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ត្រូវបានដាក់ឱ្យ​អតិថិជនរបស់ក្រុមហ៊ុនប្រើប្រាស់។ អតិថិជនអាច​ស្កេនលិខិតឆ្លងដែន ពិនិត្យ និងលក្ខខណ្ឌ ជ្រើសរើសឬផ្លាស់ប្តូរកៅអី ទិញសេវាកម្មបន្ថែម និងធ្វើបច្ចុប្បន្នភាពព័ត៌មានសម្រាប់ការទំនាក់ទំនង មុនពេលធ្វើដំណើរទៅកាន់កន្លែង check-in របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ដើម្បីដាក់អីវ៉ាន់​របស់ខ្លួន។

ចាប់ពីថ្ងៃនេះតទៅ អតិថិជនរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates​ ​ដែលហោះហើរពីភ្នំពេញ នឹងរីករាយជាមួយពេលវេលារង់ចាំកាន់តែខ្លី និងភាពងាយស្រួលជាងមុន ដោយសារតែវត្តមានម៉ាស៊ីនផ្ដល់សេវាកម្ម Check-in ដោយខ្លួនឯង​ដែលងាយស្រួលប្រើប្រាស់នេះ។​ ម៉ាស៊ីនផ្ដល់សេវាកម្ម Check-in ដោយខ្លួនឯងនេះ មានទីតាំងនៅក្បែរកន្លែង check-in របស់ក្រុមហ៊ុននៅស្ថានីយអ្នកដំណើរ​។

នាពេលថ្មីៗនេះ  ក្រុមហ៊ុនអាកាសចរណ៍ Emirates​ បានផ្លាស់ប្តូរប្រតិបត្តិការរបស់ខ្លួនទៅកាន់​អាកាសយានដ្ឋានអន្តរជាតិតេជោរបស់រាជធានីភ្នំពេញ ជាអាកាសយានដ្ឋានទំនើប និងមានសមត្ថភាពខ្ពស់ ដែលត្រូវបានរចនាឡើងដើម្បីសម្របតាមចំនួនអ្នកដំណើរដែលកំពុងមានការកើនឡើងនៅរាជធានីរបស់ប្រទេសកម្ពុជា។ ការវិនិយោគរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅលើបច្ចេកវិទ្យា Check-in ដោយខ្លួនឯង ដែលត្រូវបានអភិវឌ្ឍន៍និងផ្តល់ដោយអាកាសយានដ្ឋានអន្តរជាតិតេជោ​ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់បទពិសោធន៍នៃការធ្វើដំណើររបស់អតិថិជនចាប់តាំងពីពេលមកដល់អាកាសយានដ្ឋានដែលស្របតាមការយកចិត្តទុកដាក់របស់ក្រុមហ៊ុនទៅលើនវានុវត្តន៍និងលើកកម្ពស់បទពិសោធន៍ធ្វើដំណើរនៅទូទាំងបណ្តាញសកលរបស់ខ្លួន។

អំពី EMIRATES កម្ពុជា

ក្រុមហ៊ុនអាកាសចរណ៍ Emirates មានជើងហោះហើរប្រចាំថ្ងៃរវាងទីក្រុងឌូបៃនិងទីក្រុងភ្នំពេញ ឆ្លងកាត់ប្រទេសសិង្ហបុរីដែលដំណើរការដោយយន្តហោះ Boeing 777-300ER ដែលមានការកំណត់រចនាសម្ព័ន្ធបីថ្នាក់ និងជើងហោះហើរ ៣ ដងក្នុងមួយសប្តាហ៍រវាងទីក្រុងឌូបៃ និងខេត្តសៀមរាប ឆ្លងកាត់ទីក្រុងបាងកកដែលដំណើរការដោយយន្តហោះ Boeing 777-300ER ដែលមានការកំណត់រចនាសម្ព័ន្ធពីរថ្នាក់។ អ្នកធ្វើដំណើរទៅមកពីប្រទេសកម្ពុជា នឹងទទួលបាន​អត្ថប្រយោជន៍​ពីសេវាកម្មអាកាសចរណ៍ ដែលឈ្នះពានរង្វាន់ និងផលិតផល​ឈានមុខគេក្នុងឧស្សាហកម្មពីក្រុមហ៊ុនអាកាសចរណ៍ Emirates បទពិសោធន៍នៅលើអាកាស និងនៅលើដីពីគ្រប់ថ្នាក់សម្ព័ន្ធ ជាមួយនឹងម្ហូបអាហារដ៏ឈ្ងុយ​ឆ្ងាញ់​តាមតំបន់ និងភេសជ្ជៈឥតគិតថ្លៃ ព្រមទាំងប្រព័ន្ធកម្មវិធី​កម្សាន្ត​លើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែល​ផ្តល់ជាង ៦ ៥០០ ប៉ុស្តិ៍ ការកម្សាន្តតាមតម្រូវការជាង ៤០ ភាសា រួមទាំងភាពយន្ត កម្មវិធីទូរទស្សន៍ និងបណ្ណាល័យ​តន្ត្រីដ៏ច្រើនសំបូរបែប ជាមួយ ហ្គេម សៀវភៅ​សំឡេង និងផតខាស់៕

The post ក្រុមហ៊ុនអាកាសចរណ៍ Emirates ដាក់ឱ្យដំណើរការសេវាកម្ម Check-in ដោយខ្លួនឯងនៅអាកាសយានដ្ឋានអន្តរជាតិតេជោរបស់រាជធានី​ភ្នំពេញ appeared first on Kampuchea Thmey Daily.

កម្ពុជារំពឹងថាការបើកជើងហោះហើរថ្មីរបស់ Emirates ​មកកាន់ខេត្តសៀមរាបនឹងពង្រីកការតភ្ជាប់​ទៅក្នុងតំបន់ និងពិភពលោក
មន្រ្តីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា (SSCA) និងអ្នកតំណាងវិស័យឯកជនបានថ្លែងប្រាប់កម្ពុជាថ្មីថា ជាមួយវត្តមាននៃការចាប់ផ្តើមហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលបានដាក់ដំណើរ​តភ្ជាប់ពីទីក្រុងឌូបៃ មកខេត្តសៀមរាប តាមរយៈទីក្រុងបាងកកកាលពីថ្ងៃអង្គារ៍ គឹពិតជាមានសារៈសំខាន់ក្នុងការជម្រុញធ្វើឱ្យមានកំណើនភ្ញៀវទេសចរណ៍ នៅខេត្តសៀមរាប និងតំបន់ជុំវិញ ដែលជាផលជះវិជ្ជមានលើការពង្រឹងសេដ្ឋកិច្ចមូលដ្ឋានក្នុងតំបន់។

កាលពីរាត្រីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥   Emirates  ដែលជាក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំជាងគេលើពិភពលោក បានបើកជើងហោះហើរដំបូងរបស់ខ្លួនបានចុះចតជាផ្លូវការនៅខេត្តសៀមរាប​ ជាមួយយន្តហោះ Boeing 777-300ER បានចុះចតនៅខេត្ដសៀមរាបលើកដំបូងជាប្រវត្តិសាស្ត្រ។ ​

លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យ SSCA បានថ្លែងថា ​Emirates បានអនុវត្តន៍សកម្មភាពជុំវិញផ្សព្វផ្សាយសម្បត្តិវប្បធម៌ និងធនធានរបស់កម្ពុជា តាមរយៈការផ្សព្វផ្សាយជាលក្ខខណៈអន្តរជាតិ។ ការភ្ជាប់នេះនឹងជួយដល់ការកែលម្អទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិ ដែលជាផ្នែកសំខាន់ក្នុងការពង្រីកសេដ្ឋកិច្ចជាតិ។

លោកថា ជាមួយតភ្ជាប់ ឬបន្ថែមជើងហោះហើរ​ថ្មីជាបន្តបន្ទាប់នេះ វិស័យទេសចរណ៍នៅសៀមរាបនឹងរំពឹងថាមានការ កើនឡើងក្នុងចំនួនភ្ញៀវទេសចរណ៍ដែលមកទស្សនាគោលដៅ វប្បធម៌ សាសនា ប្រវត្តិសាស្រ្ត និងធម្មជាតិ។

លោកបានគូសបញ្ជាក់ថា៖«ជើងហោះហើរថ្មីនេះ គឺជាសមិទ្ធិផលសំខាន់មួយ ក្នុងការលើកកម្រិតការទទួស្គាល់បន្ថែមទៀត សម្រាប់តំបន់អង្គរ និងប្រទេសកម្ពុជា នៅលើផែនទីអន្តរជាតិ រួមទាំងការកែលម្អទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិ ដែលជាផ្នែកសំខាន់ក្នុងការពង្រឹងសេដ្ឋកិច្ចជាតិ។ ចំណូលដែលទទួលបានពីការទស្សនា និងការចាយវាយរបស់ភ្ញៀវទេសចរណ៍នឹងចូលរួមចំណែកសេដ្ឋកិច្ចនៅក្នុងខេត្តសៀមរាប និង តំបន់ជុំវិញ ដែលធ្វើឱ្យមានការអភិវឌ្ឍអាជីវកម្មនៅកន្លែង ក៏ដូចជាសកម្មភាពសេដ្ឋកិច្ចនៅក្នុងតំបន់នោះ»។

​លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិចប្រចាំកម្ពុជា បានលើកឡើងថា ការតភ្ជាប់ជើងហោះហើរកាន់តែច្រើនពីបណ្តាប្រទេសនានាមកកាន់កម្ពុជា ជាពិសេសទឹកដីអង្គរនឹងធ្វើឱ្យស្ថានភាពទេសចរណ៍កាន់តែប្រសើរឡើង ស្របពេលដែលកម្ពុជាកំពុងតែមានការអភិវឌ្ឍវិស័យអាកាសចរណ៍ដោយដាក់ដំណើការជាបន្តបន្ទាប់នៃអាកាសយានដ្ឋានអន្តរជាតិថ្មីៗ។

លោកបានថ្លែងថា៖«វត្តមានរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងចូលរួមក្នុងការពង្រីកជើងហោះហើររបស់កម្ពុជា ជាពិសេសពីទិសដៅសៀមរាបទៅកានបណ្តាប្រទេសនានានៅជុំវិញពិភពលោកកាន់តែច្រើន ជាមួយបណ្តាដ៏ធំទូលាយរបស់ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកមួយនេះ»។

​​​ថ្លែងក្នុងពិធីនៃការមកដល់នៃជើងហោះហើរមកកាន់សៀមរាបកាលពីយប់ថ្ងៃទី៣ លោក Mohammed Al Qassim អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជាសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Emirates​ ថា​ដោយបានឃើញពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ប្រទេសកម្ពុជាក្នុងការពង្រឹងវិស័យទេសចរណ៍ និងពាណិជ្ជកម្មនៅក្នុងប្រទេស ក្រុមហ៊ុនអាកាសចរណ៍ Emirates មានមោទនភាពដែលបានចូលរួមដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រចក្ខុវិស័យរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្តល់នូវការតភ្ជាប់ផ្លូវហោះហើរដ៏សំខាន់ទៅទីក្រុងឌូបៃ និងទៅទីកន្លែងផ្សេងៗទៀត។

លោកថា៖«ជើងហោះហើរទីក្រុងឌូបៃ-សិង្ហបុរី-ភ្នំពេញ របស់យើង ទទួលបានភាពជោគជ័យក្រោយការដាក់ឱ្យដំណើរការកាលពីឆ្នាំមុន ហើយគ្មានវិធីណាល្អប្រសើរជាងនេះដើម្បីអបអរសាទរខួបលើកទីមួយនៃជើងហោះហើរនេះ ក្រៅពីការបន្ថែមជើងហោះហើរថ្មីមួយទៀតទៅកាន់ទីតាំងថ្មីនៅប្រទេសកម្ពុជានោះទេ។ យើងមានទំនុកចិត្តយ៉ាងមុតមាំលើសក្ដានុពលរបស់ខេត្តសៀមរាប និងទន្ទឹងរង់ចាំធ្វើការជាមួយដៃគូពាក់ព័ន្ធក្នុងស្រុក និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្សព្វផ្សាយផ្លូវហោះហើរថ្មីនេះដល់អតិថិជនរបស់យើងនៅទូទាំងពិភពលោកឱ្យបានកាន់តែច្រើន»។

ក្រុមហ៊ុនអាកាសចរណ៍ Emirates ហោះហើរបីលើកក្នុងមួយសប្តាហ៍ទៅកាន់ខេត្ដសៀមរាប ពោលគឺនៅថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍។ ជើងហោះហើរ EK370 របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងចេញដំណើរពីទីក្រុងឌូបៃនៅម៉ោង 09:00 ហើយមកដល់ទីក្រុងបាងកកនៅម៉ោង 18:25។ បន្ទាប់មកជើងហោះហើរនេះ នឹងចេញដំណើរពីទីក្រុងបាងកកនៅម៉ោង 20:10 និងមកដល់ខេត្ដសៀមរាបនៅម៉ោង 21:30។ ជើងហោះហើរត្រឡប់ទៅវិញ EK371 នឹងចេញដំណើរពី SAI ទៅ BKK នៅម៉ោង 23:50  ហើយមកដល់ទីក្រុងបាងកកនៅម៉ោង 01:10។ បន្ទាប់មកជើងហោះហើរនេះ នឹងចេញដំណើរនៅម៉ោង 03:40 ម៉ោង ហើយនឹងមកដល់ទីក្រុងឌូបៃនៅម៉ោង 06:50។ ពេលវេលាហោះហើរទាំងអស់នេះ គឺជាពេលវេលាក្នុងស្រុក៕

The post កម្ពុជារំពឹងថាការបើកជើងហោះហើរថ្មីរបស់ Emirates ​មកកាន់ខេត្តសៀមរាបនឹងពង្រីកការតភ្ជាប់​ទៅក្នុងតំបន់ និងពិភពលោក appeared first on Kampuchea Thmey Daily.

ការហោះហើរលើកដំបូងជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅកាន់ខេត្ដសៀមរាបត្រូវបានទទួលស្វាគមន៍ដោយការបាញ់ទឹកប្រោសព្រំ និងឥស្សរជនជាច្រើនរូប
ការតភ្ជាប់រវាងទីក្រុងឌូបៃ ទីក្រុងបាងកក និងទីក្រុងភ្នំពេញ ពង្រីកការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates នៅប្រទេសកម្ពុជាទៅដល់១០ ជើងក្នុងមួយសប្តាហ៍

ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ – Emirates  ដែលជាក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំជាងគេលើពិភពលោក បានអបអរសាទរសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់មួយទៀតនៅប្រទេសកម្ពុជា ខណៈដែលជើងហោះហើរដំបូងរបស់ខ្លួនបានចុះចតជាផ្លូវការនៅខេត្តសៀមរាបកាលពីថ្ងៃអង្គារ។ ជើងហោះហើរដំបូងនេះ ត្រូវបានស្វាគមន៍ដោយការបាញ់ទឹកប្រោសព្រំ និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីឥស្សរជនកម្ពុជា និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលជាច្រើនរូបនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

យន្តហោះ Boeing 777-300ER បានចុះចតនៅខេត្ដសៀមរាបលើកដំបូងជាប្រវត្តិសាស្ត្រ និងត្រូវបានស្វាគមន៍យ៉ាងអធិកអធម។ គណៈប្រតិភូស្វាគមន៍រួមមានឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត។ ឯកឧត្ដម កាទើ មហាំម៉ាត់ ណោសស្រ៊ី រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកជំទាវ សូ ស្រីម៉ិច រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប លោក Jaber AlShehhi ប្រធានផ្នែកកិច្ចការសេដ្ឋកិច្ចនៃស្ថានទូតអេមីរ៉ាតអារ៉ាប់រួមប្រចាំព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជា និងអ្នកឧកញ៉ា សៀ ឫទ្ធី អគ្គនាយកក្រុមហ៊ុនវើលប៊្រីដគ្រុបក៏បានចូលរួមជាភ្ញៀវកិត្តិយស។

គណៈប្រតិភូជាន់ខ្ពស់ត្រូវបានដឹកនាំដោយលោក Nabil Sultan, Executive Vice President, Passenger Sales and Country Management សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Emirates លោក Orhan Abbas, Senior Vice President for Commercial Operations in the Far East សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Emirates

លោក Abdulla Alkhallafi, Vice President, Cargo Commercial, Far East and Australasia សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Emirates និងលោក Mohammed Al Qassim អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជាសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Emirates។

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលមានប្រសាសន៍ថា៖ “ប្រទេសអេមីរ៉ាតអារ៉ាប់រួម កំពុងក្លាយជាទីផ្សារយុទ្ធសាស្ត្រដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា ដូច្នេះហើយការពង្រីកការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងជួយជំរុញទាំងវិស័យទេសចរណ៍ និងពាណិជ្ជកម្មបានកាន់តែរីកចម្រើន។ ផ្លូវហោះហើរថ្មីនេះ នឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគីរបស់យើងកាន់តែមានភាពស៊ីជម្រៅ ក៏ដូចជាជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរផងដែរ។”

លោក Nabil Sultan, Executive Vice President, Passenger Sales and Country Management របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates មានប្រសាសន៍ថា៖ “កាលពីមួយឆ្នាំមុន យើងបានបន្តការហោះហើរទៅកាន់រាជធានីភ្នំពេញនៃប្រទេសកម្ពុជាជាថ្មីម្ដងទៀត ហើយនៅថ្ងៃនេះ យើងបានបន្ថែមជើងហោះហើរថ្មីមួយទៀតទៅកាន់ទីតាំងថ្មី  ដោយបន្ថែមទៅលើបណ្តាញហោះហើរនៅតំបន់អាស៊ីអាគ្នេយ៍របស់យើងដែលកំពុងតែមានការរីកចម្រើន។ ជើងហោះហើរថ្មីនេះ បង្ហាញសារជាថ្មីនូវភាពសម្បូរបែបផ្នែកវប្បធម៌ និងសក្ដានុពលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលសមស្របជាមួយយុទ្ធសាស្ត្រកំណើនរបស់យើងសម្រាប់តំបន់នេះ។ យើងមានទំនុកចិត្តថាផ្លូវហោះហើរថ្មីនេះ នឹងជួយពង្រឹងបន្ថែម នូវលំហូរទេសចរណ៍ និងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសដទៃទៀតនៅទូទាំងពិភពលោកនិងជាពិសេសជាមួយប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CEPA)។

យើងសូមអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងអាកាសយានដ្ឋានក្នុងប្រទេសកម្ពុជា ព្រមទាំងស្ថាប័នទេសចរណ៍ទាំងអស់សម្រាប់ការគាំទ្រ និងការខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់។ យើងក៏ទន្ទឹងរង់ចាំអបអរសាទរភាពជោគជ័យនៃផ្លូវហោះហើរថ្មីនេះជាមួយដៃគូជាច្រើន ខណៈពេលដែលយើងចាប់ផ្តើមភ្ជាប់អ្នកដំណើរពីបណ្តាញហោះហើរសកលរបស់យើងទៅកាន់គោលដៅថ្មីដ៏គួរឱ្យទាក់ទាញនេះ។”

លោក Mohammed Al Qassim អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជាសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Emirates

មានប្រសាសន៍ថា៖ “ដោយបានឃើញពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ប្រទេសកម្ពុជាក្នុងការពង្រឹងវិស័យទេសចរណ៍ និងពាណិជ្ជកម្មនៅក្នុងប្រទេស ក្រុមហ៊ុនអាកាសចរណ៍ Emirates មានមោទនភាពដែលបានចូលរួមដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រចក្ខុវិស័យរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្តល់នូវការតភ្ជាប់ផ្លូវហោះហើរដ៏សំខាន់ទៅទីក្រុងឌូបៃ និងទៅទីកន្លែងផ្សេងៗទៀត។

ជើងហោះហើរទីក្រុងឌូបៃ-សិង្ហបុរី-ភ្នំពេញ របស់យើង ទទួលបានភាពជោគជ័យក្រោយការដាក់ឱ្យដំណើរការកាលពីឆ្នាំមុន ហើយគ្មានវិធីណាល្អប្រសើរជាងនេះដើម្បីអបអរសាទរខួបលើកទីមួយនៃជើងហោះហើរនេះ ក្រៅពីការបន្ថែមជើងហោះហើរថ្មីមួយទៀតទៅកាន់ទីតាំងថ្មីនៅប្រទេសកម្ពុជានោះទេ។ យើងមានទំនុកចិត្តយ៉ាងមុតមាំលើសក្ដានុពលរបស់ខេត្តសៀមរាប និងទន្ទឹងរង់ចាំធ្វើការជាមួយដៃគូពាក់ព័ន្ធក្នុងស្រុក និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្សព្វផ្សាយផ្លូវហោះហើរថ្មីនេះដល់អតិថិជនរបស់យើងនៅទូទាំងពិភពលោកឱ្យបានកាន់តែច្រើន។”

ផ្លូវហោះហើរថ្មីដែលភ្ជាប់ប្រទេសកម្ពុជាទៅកាន់ពិភពលោក

ជើងហោះហើរថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅកាន់ខេត្តសៀមរាបត្រូវបានកំណត់ពេលវេលាយ៉ាងល្អប្រសើរ ក្នុងគោលបំណងផ្តល់ជូនអ្នកធ្វើដំណើរកម្សាន្តពីទីផ្សារអឺរ៉ុបសំខាន់ៗរបស់ក្រុមហ៊ុនអាកាសចរណ៍រួមមានប្រទេសបារាំង ចក្រភពអង់គ្លេស ប្រទេសអាល្លឺម៉ង់ ប្រទេសអេស្ប៉ាញ ប្រទេសព័រទុយហ្គាល់ និងប្រទេសរុស្ស៊ីនូវការតភ្ជាប់តាមរយៈប្រតិបត្តិការប្រចាំថ្ងៃជាច្រើន។ ជើងហោះហើរថ្មីនេះ បំពេញបន្ថែមការហោះហើរប្រចាំថ្ងៃដែលមានស្រាប់របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅកាន់ទីក្រុងភ្នំពេញឆ្លងកាត់តាមប្រទេសសិង្ហបុរី ដោយផ្តល់នូវជម្រើសកាន់តែច្រើនសម្រាប់អ្នកធ្វើដំណើរទៅមកប្រទេសកម្ពុជា។

ក្រុមហ៊ុនអាកាសចរណ៍ Emirates ហោះហើរបីលើកក្នុងមួយសប្តាហ៍ទៅកាន់ខេត្ដសៀមរាប ពោលគឺនៅថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍។ ជើងហោះហើរ EK370 របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងចេញដំណើរពីទីក្រុងឌូបៃនៅម៉ោង 09:00 ហើយមកដល់ទីក្រុងបាងកកនៅម៉ោង 18:25។ បន្ទាប់មកជើងហោះហើរនេះ នឹងចេញដំណើរពីទីក្រុងបាងកកនៅម៉ោង 20:10 និងមកដល់ខេត្ដសៀមរាបនៅម៉ោង 21:30។ ជើងហោះហើរត្រឡប់ទៅវិញ EK371 នឹងចេញដំណើរពី SAI ទៅ BKK នៅម៉ោង 23:50  ហើយមកដល់ទីក្រុងបាងកកនៅម៉ោង 01:10។ បន្ទាប់មកជើងហោះហើរនេះ នឹងចេញដំណើរនៅម៉ោង 03:40 ម៉ោង ហើយនឹងមកដល់ទីក្រុងឌូបៃនៅម៉ោង 06:50។ ពេលវេលាហោះហើរទាំងអស់នេះ គឺជាពេលវេលាក្នុងស្រុក។

អំពី EMIRATES កម្ពុជា

ក្រុមហ៊ុនអាកាសចរណ៍ Emirates បានបន្តជើងហោះហើរប្រចាំថ្ងៃទៅកាន់ទីក្រុងភ្នំពេញពីទីក្រុងឌូបៃ ឆ្លងកាត់ប្រទេសសិង្ហបុរីក្នុងខែឧសភា ឆ្នាំ២០២៤ ដោយភ្ជាប់អ្នកធ្វើដំណើរទៅកាន់គោលដៅជាង ១៤០ ប្រទេសនៅទូទាំងទ្វីបទាំងប្រាំមួយ។ ជាមួយការដាក់ឱ្យដំណើរការជើងហោះហើរពីទីក្រុងឌូបៃទៅកាន់ទីក្រុងសៀមរាបឆ្លងកាត់ទីក្រុងបាងកកចាប់ពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះតទៅ ក្រុមហ៊ុនអាកាសចរណ៍ Emirates ផ្តល់ជូនជើងហោះហើរសរុបចំនួន ១០ជើងក្នុងមួយសប្តាហ៍ពីទីក្រុងឌូបៃទៅកាន់គោលដៅពីរផ្សេងគ្នាក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុនអាកាសចរណ៍នេះដំណើរការដោយយន្តហោះ Boeing 777-300ER ដ៏ទំនើបរបស់ខ្លួនក្នុងការកំណត់រចនាសម្ព័ន្ធបីថ្នាក់លើជើងហោះហើរទៅកាន់ទីក្រុងភ្នំពេញ និងទីក្រុងសៀមរាបដោយផ្តល់ជូនបន្ទប់ឯកជនចំនួន ៨ ថ្នាក់ First Class កៅអីរាបស្មើចំនួន ៤២ ថ្នាក់ Business Class និង ៣០៤ កៅអីធំទូលាយថ្នាក់ Economy Class។ អ្នកធ្វើដំណើរនឹងទទួលបានអត្ថប្រយោជន៍ពីសេវាកម្មអាកាសចរណ៍ដ៏ល្បីល្បាញរបស់ក្រុមហ៊ុន Emirates ដែលមានការផ្ដល់ជូនម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់តាមតំបន់ក្នុងពេលធ្វើដំណើរ សម្រាប់គ្រប់ថ្នាក់សម្ព័ន្ធទាំងអស់ និងភេសជ្ជៈដោយឥតគិតថ្លៃ។ អ្នកធ្វើដំណើរ ក៏នឹងទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធកម្មវិធីកម្សាន្តដែលផ្តល់ជូនជាង ៦ ៥០០ ប៉ុស្តិ៍សម្រាប់ការកម្សាន្តតាមតម្រូវការរួមទាំងភាពយន្ត កម្មវិធីទូរទស្សន៍ ផតខាស់ តន្ត្រី និងការកម្សាន្តជាច្រើនទៀត៕

The post ការហោះហើរលើកដំបូងជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates  ទៅកាន់ខេត្ដសៀមរាបត្រូវបានទទួលស្វាគមន៍ដោយការបាញ់ទឹកប្រោសព្រំ និងឥស្សរជនជាច្រើនរូប appeared first on Kampuchea Thmey Daily.

តើអ្នកមានបទពិសោធន៍និងជំនាញការងារល្អៗហើយចង់ក្លាយជាបុគ្គលិកតំណាងប្រទេសកម្ពុជា ជាអ្នកបម្រើការ​លើ​យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates​ ដែរឬទេ​​?
Emirates ជាក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំជាងគេលើពិភពលោក កំពុងជ្រើសរើសបេក្ខជនតំណាងមួយចំនួនជាអ្នកបម្រើការងារលើយន្តហោះនៅក្នុងប្រទេសកម្ពុជា​។

មានតែបេក្ខជនដែលឆ្នើម តែប៉ុណ្ណោះដែលនឹងត្រូវបានអញ្ជើញឱ្យចូលរួមថ្ងៃជ្រើសរើសបុគ្គលិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៧ ខែឧសភា។ លោកអ្នកដែលមានចំណាប់​អារម្មណ៍ក្នុងការដាក់ពាក្យ សូមចូលទៅកាន់គេហទំព័រ www.emiratesgroupcareers.com/cabincrew​​។ អ្នកដាក់ពាក្យតាមតំណភ្ជាប់ នឹងទទួលបានការអញ្ជើញដើម្បីចូលរួមសម្ភាសន៍។

ក្រុមហ៊ុន Emirates កំពុងស្វែងរកបេក្ខជនដែលមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារដើម្បីផ្តល់បដិសណ្ឋារកិច្ចដែលសាមញ្ញ ប៉ុន្តែបំពេញបានតាមតម្រូវការរបស់អតិថិជនល្អឥតខ្ចោះ និងបង្កើតពេលវេលាដ៏គួរឱ្យចងចាំសម្រាប់អតិថិជនផងដែរ។ ដោយសារតែការការពារសុវត្ថិភាព គឺជាការងារអាទិភាពចំបងមួយក្នុងចំណោមការងារអាទិភាពសំខាន់ៗផ្សេងទៀតរបស់ក្រុមហ៊ុន Emirates​ បេក្ខជនឆ្នើមៗ គឺជាបេក្ខជននឹងត្រូវធ្វើការដឹកនាំដោយទំនុកចិត្ត និងកាន់ការងារទាក់ទងជាមួយការគ្រប់គ្រងសេវាកម្មលើយន្តហោះ ប្រកបដោយសុវត្ថិភាព និងនីតិវិធីសុវត្ថិភាព។

ក្រុមហ៊ុនអាកាសចរណ៍ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃនេះ គឺមាន “វិសាលភាពជាសកល” ដោយសារតែបានតំណាងឱ្យ ១៤៨ ជាតិសាសន៍ដែលឆ្លុះបញ្ចាំងពីភាពចម្រុះនៃអតិថិជនរបស់ខ្លួន និងប្រតិបត្តិការអន្តរជាតិនៅទីក្រុងជាង ១៤០ លើទ្វីបចំនួន ៦ ជាមួយនឹងយន្តហោះទំនើបសរុបជាង ២៥០។ ក្រុមហ៊ុន Emirates គឺជាប្រតិបត្តិករដ៏ធំបំផុតនៅលើពិភពលោកនៃយន្តហោះ Boeing 777s និង A380s។ ថ្មីៗនេះ ក្រុមហ៊ុន Emirates ក៏បានដាក់ឱ្យដំណើរការយន្តហោះ A350 ចំនួនបួនគ្រឿងដំបូងរបស់ខ្លួន ដែលចំនួននេះបន្ថែម​ទៅលើយន្តហោះដែលកំពុងតែមានការរីកចម្រើនជាបន្ដបន្ទាប់របស់ខ្លួន។

ក្រុមហ៊ុន Emirates ផ្តល់ជូនបេក្ខជននូវឱកាសការងារដ៏ល្អប្រសើរ ជាមួយនឹងកន្លែងបណ្តុះបណ្តាលដ៏ល្អឥតខ្ចោះ និងកម្មវិធីអភិវឌ្ឍន៍សមត្ថភាពដ៏ទូលំទូលាយសម្រាប់បុគ្គលិករបស់ខ្លួន។ អ្នកបម្រើការលើយន្តហោះរបស់ក្រុមហ៊ុន Emirates ទាំងអស់មានមូលដ្ឋាននៅទីក្រុងឌូបៃដែលជាទីក្រុងដែលពោរពេញដោយភាពរស់រវើក និងទទួលបានអត្ថប្រយោជន៍ការងារដ៏ល្អ ដែលមានដូចជា ប្រាក់ខែដែលមិនកាត់ពន្ធ កន្លែងស្នាក់នៅឥតគិតថ្លៃដែលផ្តល់ដោយក្រុមហ៊ុន ការដឹកជញ្ជូនដោយឥតគិតថ្លៃទៅនិងមកពីកន្លែងធ្វើការ កញ្ចប់សេវាធានារ៉ាប់រងសុខភាពដ៏ល្អ ក៏ដូចជាការបញ្ចុះតម្លៃពិសេសលើទំនិញ និងសកម្មភាពកម្សាន្តជាច្រើននៅទីក្រុងឌូបៃ។​ ការហោះហើរជាសកលរបស់ ក្រុមហ៊ុន Emirates ដែលកំពុងរីកចម្រើន​ ផ្តល់នូវឱកាសធ្វើដំណើរជាច្រើន​ដែលមាននៅតាមបណ្តាញរបស់ក្រុមហ៊ុននៅទូទាំងទ្វីបទាំងប្រាំមួយ។ អ្នកបម្រើការលើយន្តហោះរបស់ក្រុមហ៊ុន Emirates ក៏ទទួលបានអត្ថប្រយោជន៍ការធ្វើដំណើរក្នុងតម្លៃពិសេស​​សម្រាប់ផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ និងមិត្តភ័ក្តិសម្រាប់គោលដៅទាំងអស់ដែលក្រុមហ៊ុនមានជើងហោះហើរ។

បេក្ខជនដែលត្រូវបានជ្រើសរើស នឹងទទួលបានការបណ្តុះបណ្តាលដ៏ល្អិតល្អន់ដែលមានរយៈពេលប្រាំពីរសប្តាហ៍កន្លះ ទាក់ទងជាមួយប្រធានបទដូចជា បដិសណ្ឋារកិច្ច សុវត្ថិភាព និងការផ្តល់សេវា ក្នុងស្តង់ដារខ្ពស់បំផុតនៅកន្លែងបណ្តុះបណ្តាលដ៏ទំនើបរបស់ក្រុមហ៊ុននៅទីក្រុងឌូបៃ។ អ្នកបម្រើការលើយន្តហោះដែលទើបចូលបម្រើការ​ នឹងទទួលបានសិក្សាបន្ថែមអំពីភាពជាអ្នកដឹកនាំ និងជំនាញសង្គ្រោះជីវិតពីនីតិវិធីសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ការផ្ដល់ជំនួយសង្គ្រោះបឋមពីវគ្គបណ្តុះបណ្តាលវេជ្ជសាស្ត្រ ការសង្កេត និងការយល់ដឹងសំខាន់ៗអំពីឧស្សាហកម្មនៅក្នុងវគ្គសុវត្ថិភាព​ ការថែទាំស្បែក អាហារូបត្ថម្ភ និងសុខុមាលភាពពីវគ្គបណ្តុះបណ្តាលផ្នែកតុបតែង និងការស្លៀកពាក់ ហើយជាចុងក្រោយគឺ​ ការយល់ដឹងអំពីគោលការណ៍សំខាន់ៗនៃបដិសណ្ឋារកិច្ច និងសេវាបម្រើអាហារ និងភេសជ្ជៈដែលឈ្នះពានរង្វាន់របស់ក្រុមហ៊ុន Emirates នៅក្នុងវគ្គបណ្តុះបណ្តាលផ្នែកផ្ដល់សេវាកម្ម។ បេក្ខជនដែលត្រូវបានជ្រើសរើស នឹងទទួលបានការបណ្តុះបណ្តាលឱ្យយល់ដឹងអំពីការគោរពច្បាប់សន្តិសុខអាកាសចរណ៍អន្តរជាតិ និងចេះអនុវត្តការត្រួតពិនិត្យសុវត្ថិភាពចាំបាច់នានា ក៏ដូចជាការវាយតម្លៃអំពីការគំរាមកំហែង និងហានិភ័យនានាផងដែរ។

សម្រាប់លោកអ្នកដែលចង់ក្លាយជាអ្នកបម្រើការលើយន្តហោះ លោកអ្នកគ្រាន់តែត្រូវចុចលើតំណភ្ជាប់ តែម្តង ដើម្បីមានឱកាសចូលរួមបម្រើការងារជាមួយក្រុមហ៊ុន Emirates។ ដើម្បីស្វែងយល់បន្ថែមអំពីលក្ខខណ្ឌជ្រើសរើស និងការដាក់ពាក្យ សូមចូលទៅកាន់គេហទំព័រការងារសម្រាប់អ្នកបម្រើការលើយន្តហោះរបស់ក្រុមហ៊ុន Emirates នៅទីនេះ www.emiratesgroupcareers.com/cabincrew​​។

អំពី EMIRATES កម្ពុជា

ក្រុមហ៊ុនអាកាសចរណ៍ Emirates បានបន្តជើងហោះហើរប្រចាំ​ថ្ងៃទៅ​កាន់ទីក្រុងភ្នំពេញពីទីក្រុងឌូបៃ ឆ្លងកាត់ប្រទេស​សិង្ហបុរីក្នុង​ខែឧសភា ឆ្នាំ២០២៤ ដោយភ្ជាប់អ្នកធ្វើដំណើរទៅកាន់គោលដៅជាង ១៤០ ប្រទេសនៅទូទាំងសកលលោកតាមរយៈក្រុមហ៊ុនអាកាស​ចរណ៍​របស់ខ្លួន។ ក្រុមហ៊ុនអាកាសចរណ៍នេះដំណើរការដោយយន្តហោះ Boeing 777-300ER ដ៏ទំនើបរបស់ខ្លួនក្នុងការកំណត់រចនា​សម្ព័ន្ធបីថ្នាក់លើជើងហោះហើរទៅកាន់ទីក្រុងភ្នំពេញ ដោយផ្តល់ជូន​បន្ទប់ឯកជន​ចំនួន ៨ ថ្នាក់ First Class កៅអីរាបស្មើចំនួន ៤២ ថ្នាក់ Business Class និង ៣០៤ កៅអីធំទូលាយថ្នាក់ Economy Class។ ក្រុមហ៊ុនអាកាសចរណ៍នេះ ​គ្រោង​នឹង​ចាប់ផ្តើម​ហោះហើរ​ពី​ខេត្តសៀមរាប​ទៅកាន់​ទីក្រុង​ឌូ​បៃ​ឆ្លងកាត់​ទីក្រុង​បាងកក​ក្នុង​ខែមិថុនា។

អ្នកធ្វើដំណើរទៅមកពីប្រទេសកម្ពុជា នឹងទទួលបាន​អត្ថប្រយោជន៍​ពីសេវាកម្មអាកាសចរណ៍ ដែលឈ្នះពានរង្វាន់ និងផលិតផល​ឈានមុខគេក្នុងឧស្សាហកម្មពីក្រុមហ៊ុន Emirates បទពិសោធន៍នៅលើអាកាស និងនៅលើដីពីគ្រប់ថ្នាក់សម្ព័ន្ធ ជាមួយនឹងម្ហូបអាហារដ៏ឈ្ងុយ​ឆ្ងាញ់​តាមតំបន់ និងភេសជ្ជៈឥតគិតថ្លៃ ព្រមទាំងប្រព័ន្ធកម្មវិធី​កម្សាន្ត​លើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែល​ផ្តល់ជាង ៦ ៥០០ ប៉ុស្តិ៍ ការកម្សាន្តតាមតម្រូវការជាង ៤០ ភាសា រួមទាំងភាពយន្ត កម្មវិធីទូរទស្សន៍ និងបណ្ណាល័យ​តន្ត្រីដ៏ច្រើនសំបូរបែប ជាមួយ ហ្គេម សៀវភៅ​សំឡេង និងផតខាស់៕

The post តើអ្នកមានបទពិសោធន៍និងជំនាញការងារល្អៗហើយចង់ក្លាយជាបុគ្គលិកតំណាងប្រទេសកម្ពុជា ជាអ្នកបម្រើការ​លើ​យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates​ ដែរឬទេ​​? appeared first on Kampuchea Thmey Daily.

Emirates ជំរុញការតភ្ជាប់រវាងកម្ពុជា-អារ៉ាប់រួម ពីទីក្រុងឌូបៃទៅ​ ខេត្តសៀមរាប
ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំជាងគេលើពិភពលោក កំពុងជំរុញការតភ្ជាប់កម្ពុជា-អារ៉ាប់រួម (United Arab Emirates) ជាមួយនឹងការបន្ថែមជើងហោះហើរទីក្រុងឌូបៃ-សៀមរាប ដែលរំពឹងថានឹងលើកកម្ពស់ទាំងវិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។​

ក្រុមហ៊ុន​អាកាសចរណ៍​នឹងដាក់ឱ្យដំណើរការ​ជើងហោះហើរ​ចំនួន​បី​ថ្ងៃក្នុងមួយសប្តាហ៏ពី​ទីក្រុង​ឌូ​បៃ​ទៅ​ខេត្តសៀមរាប​តាមរយៈ​ទីក្រុង​បាងកក​ចាប់ពី​ថ្ងៃទី ៣ ខែមិថុនា​។

សេវាកម្មជើងហោះហើរចំនួនបីថ្ងៃក្នុងមួយសប្តាហ៏របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅខេត្តសៀមរាបនឹងដំណើរការនៅថ្ងៃអង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍។ ** ជើងហោះហើរ EK370 នឹងចាកចេញពីទីក្រុងឌូបៃនៅម៉ោង ៩:00 និងមកដល់ទីក្រុងបាងកកនៅម៉ោង ១៨:២៥នាទី។ បន្ទាប់​មក​ជើង​ហោះ​ហើរ​នេះ​នឹង​ចេញ​ដំណើរ​ពី​ទីក្រុង​បាងកក​នៅ​ម៉ោង ២០:១០នាទី និង​មក​ដល់​សៀមរាប​នៅ​ម៉ោង ២១:៣០នាទី​។ ជើងហោះហើរ EK371 នឹងចេញដំណើរពីខេត្តសៀមរាបនៅម៉ោង ០០:១៥នាទី ម៉ោង ហើយមកដល់បាងកកនៅម៉ោង ០១:៣៥នាទី។ បន្ទាប់​មក​ជើង​ហោះ​ហើរ​នឹង​ហោះ​ចេញ​នៅ​ម៉ោង ៣:៤០នាទី ​នឹង​មក​ដល់ Dubai នៅ​ម៉ោង ៦:៥០នាទី។ ពេលវេលាទាំងអស់ គឺគិតជាម៉ោងក្នុងស្រុក។

ផ្លូវហោះហើរថ្មីរបស់ Emirates នឹងដំណើរការជាមួយយន្តហោះដែលមានប្រភេទកៅអីពីរថ្នាក់ Boeing 777-300ER ដែលផ្តល់កៅអីអង្គុយចំនួន ៣៥ នៅក្នុងថ្នាក់ Business និង ៣៨៦ កៅអីធំទូលាយនៅក្នុងថ្នាក់ Economy Class។

សេវាកម្មរបស់ Emirates ទៅកាន់ខេត្តសៀមរាប គឺត្រូវបានកំណត់ពេលវេលាដ៏ល្អប្រសើរក្នុងការផ្តល់ជូនអ្នកធ្វើដំណើរ តាមរយៈការតជើងហោះហើរប្រចាំថ្ងៃសម្រាប់ដំណើរកម្សាន្តទៅកាន់ប្រទេសបារាំង ចក្រភពអង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ ព័រទុយហ្គាល់ និងរុស្ស៊ី។

ក្រុមហ៊ុន Emirates បានដំណើរការជើងហោះហើរទៅមកប្រចាំថ្ងៃពីទីក្រុងឌូបៃ មកកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជា តាមរយៈប្រទេសសិង្ហបុរី។

អ្នកធ្វើដំណើរទៅកាន់ទីក្រុងភ្នំពេញ និងខេត្តសៀមរាប នឹងត្រូវទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅនិងរ៉ាក់ទាក់ពីបុគ្គលិករបស់ក្រុមហ៊ុន Emirates អមដោយអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់តាមតំបន់ និងភេសជ្ជៈម៉ាកយីហោប្រ៊េនជាច្រើនមុខត្រៀមផ្តល់ជូននៅគ្រប់ថ្នាក់កាប៊ីនទាំងអស់។ ប្រព័ន្ធកម្សាន្តលើយន្តហោះដែលបានឈ្នះពានរង្វាន់របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងធ្វើឱ្យដំណើរកម្សាន្តនីមួយៗកាន់តែសប្បាយរីករាយ តាមរយៈបណ្ណាល័យដ៏ទូលំទូលាយផ្តល់ជូនប៉ុស្តិ៍កម្សាន្តជាង ៦,៥០០ ប៉ុស្តិ៍ ដែលមានភាពយន្តអន្តរជាតិ កម្មវិធីទូរទស្សន៍ តន្ត្រី ផតខាស់ និងហ្គេមជាង ៤០ ភាសា រួមទាំងភាសាចិនកុកងឺ កុងតឺន និងភាសាខ្មែរ។

សម្រាប់ព័ត៌មានបន្ថែម ឬដើម្បីកក់សំបុត្រ សូមចូលទៅកាន់ emirates.com ។ សំបុត្រក៏អាចកក់បាននៅលើ Emirates App, Emirates Retail stores, Emirates contact center ឬតាមរយៈភ្នាក់ងារទេសចរណ៍។

* អាស្រ័យលើការផ្តល់ការអនុញ្ញាតពីរដ្ឋាភិបាល

** កាលវិភាគធ្វើដំណើរនាពេលរដូវក្តៅរបស់ Emirates ។ ពេលវេលាទាំងអស់ គឺគិតជាពេលវេលាក្នុងស្រុក។

អំពី EMIRATES កម្ពុជា

ក្រុមហ៊ុនអាកាសចរណ៍ Emirates បានបន្តជើងហោះហើរប្រចាំថ្ងៃទៅកាន់ទីក្រុងភ្នំពេញពីទីក្រុងឌូបៃ ឆ្លងកាត់ប្រទេសសិង្ហបុរីក្នុងខែឧសភា ឆ្នាំ​២០២៤ ដោយភ្ជាប់អ្នកធ្វើដំណើរទៅកាន់គោលដៅជាង ១៤០ ប្រទេសនៅទូទាំងសកលលោក តាមរយៈក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួន។ ក្រុមហ៊ុនអាកាសចរណ៍នេះដំណើរការយន្តហោះ Boeing 777-300ER ដ៏ទំនើបរបស់ខ្លួនក្នុងការកំណត់រចនាសម្ព័ន្ធបីថ្នាក់លើជើងហោះហើរទៅកាន់ទីក្រុងភ្នំពេញ ដោយផ្តល់ជូនបន្ទប់ឯកជនចំនួន ៨ ថ្នាក់ First Class កៅអីរាបស្មើចំនួន ៤២ ថ្នាក់ Business Class និង ៣១០ កៅអីធំទូលាយថ្នាក់ Economy Class​។​ អ្នកធ្វើដំណើរទៅមកពីប្រទេសកម្ពុជា ទទួលបានអត្ថប្រយោជន៍ពីសេវាកម្មដែលឈ្នះពានរង្វាន់ និងផលិតផលឈានមុខគេក្នុងឧស្សាហកម្មរបស់ Emirates នៅលើអាកាស និងនៅលើដីគ្រប់ថ្នាក់សម្ព័ន្ធ ជាមួយនឹងម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់តាមតំបន់ និងភេសជ្ជៈឥតគិតថ្លៃ ព្រមទាំងប្រព័ន្ធកម្មវិធីកម្សាន្តលើយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ ដែលផ្តល់ជាង ៦,៥០០ ប៉ុស្តិ៍​ ការកម្សាន្តតាមតម្រូវការជាង ៤០ ភាសា រួមទាំងភាពយន្ត កម្មវិធីទូរទស្សន៍ និងបណ្ណាល័យតន្ត្រីដ៏ធំទូលាយ ហ្គេម សៀវភៅសំឡេង និងផតខាស់។

The post Emirates ជំរុញការតភ្ជាប់រវាងកម្ពុជា-អារ៉ាប់រួម ពីទីក្រុងឌូបៃទៅ​ ខេត្តសៀមរាប appeared first on Kampuchea Thmey Daily.