សេចក្ដីជូនដំណឹង
ក្រុមហ៊ុនអាកាសចរណ៍ Emirates លើកកម្ពស់ថ្នាក់ដឹកនាំផ្នែកពាណិជ្ជកម្មជំនាន់ក្រោយ រួមទាំងការតែងតាំងអ្នកគ្រប់គ្រងថ្មីប្រចាំប្រទេសកម្ពុជា
ភ្នំពេញ– ក្រុមហ៊ុនអាកាសចរណ៍ Emirates ប្រកាសពីការតែងតាំងថ្នាក់ដឹកនាំនៅតាមទីផ្សារពិភពលោកសំខាន់ៗរួមទាំងនៅកម្ពុជាផងដែរ ដោយក្នុងនោះលោក Fahad Al Hassawi ត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងថ្មីប្រចាំកម្ពុជា។
ការតែងតាំងនេះ គឺជាការជំរុញការប្តេជ្ញាចិត្តរបស់ Emirates ក្នុងការអភិវឌ្ឍអ្នកមានទេពកោសល្យឱ្យបានច្រើនដើម្បីជួយជំរុញកំណើននាពេលអនាគត។
ការផ្លាស់ប្តូរថ្នាក់ដឹកនាំផ្នែកពាណិជ្ជកម្មខាងក្រោមនេះ នឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ១ ខែកុម្ភៈនេះតទៅ៖

● លោក Fahad Al Hassawi បច្ចុប្បន្នជាអ្នកគ្រប់គ្រងខេត្តភាគខាងកើតនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត នឹងក្លាយជាអ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា។
● លោក Mohammed Alqassim បច្ចុប្បន្នជាអ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា នឹងក្លាយជាអ្នកគ្រប់គ្រងទីក្រុង Jeddah។

ការតែងតាំងមុខតំណែងផ្សេងៗទៀតរួមមាន៖
● លោក Majid Al Falasi បច្ចុប្បន្នជាអ្នកគ្រប់គ្រងប្រចាំប្រទេសវៀតណាម នឹងក្លាយជាអ្នកគ្រប់គ្រងប្រចាំប្រទេសឥណ្ឌូនេស៊ី។
● លោក Wahid Albalooshi បច្ចុប្បន្នជាអ្នកគ្រប់គ្រងទីក្រុង Jeddah នឹងក្លាយជាអ្នកគ្រប់គ្រងប្រចាំប្រទេសវៀតណាម។
● Sultan Bin Hadda នឹងក្លាយជាអ្នកគ្រប់គ្រងផ្នែកគាំទ្រពាណិជ្ជកម្មខេត្តភាគខាងកើតនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
ការផ្លាស់ប្តូរនេះ គឺជាផ្នែកមួយនៃកម្មវិធី Outstation Programme របស់ក្រុមហ៊ុន Emirates ដែលជាគំនិតផ្តួចផ្តើមបណ្តុះបណ្តាលថ្នាក់ជាតិរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវតួនាទីផ្សេងៗគ្នា ព្រមទាំងទទួលបានបទពិសោធន៍ជាក់ស្តែងនៅតាមបណ្តាញសកលរបស់ក្រុមហ៊ុន Emirates។ កម្មវិធីនេះផ្តោតលើការអភិវឌ្ឍអ្នកដឹកនាំសម្រាប់ពេលអនាគតលើផ្នែកប្រតិបត្តិការពាណិជ្ជកម្ម ការដឹកជញ្ជូនទំនិញ និងការគ្រប់គ្រងអាកាសយានដ្ឋាន តាមរយៈការបណ្តុះបណ្តាលយ៉ាងទូលំទូលាយ ការណែនាំ និងការទទួលបានបទពិសោធន៍ជាលក្ខណៈអន្តរជាតិ ដោយជួយអ្នកចូលរួមអភិវឌ្ឍន៍ពហុជំនាញ និងបណ្តាញសកលដ៏រឹងមាំ។
ជាធាតុផ្សំស្នូលមួយនៃយុទ្ធសាស្ត្រ Emiratisation របស់ Emirates Group គំនិតផ្តួចផ្តើមនេះមានគោលបំណងបណ្តុះបណ្តាលអ្នកមានទេពកោសល្យក្នុងស្រុកសម្រាប់តួនាទីជាអ្នកដឹកនាំសកលសម្រាប់ពេលអនាគត។
អំពី EMIRATES កម្ពុជា
ក្រុមហ៊ុនអាកាសចរណ៍ Emirates មានជើងហោះហើរប្រចាំថ្ងៃរវាងទីក្រុងឌូបៃនិងទីក្រុងភ្នំពេញ ឆ្លងកាត់ប្រទេសសិង្ហបុរីដែលដំណើរការដោយយន្តហោះ Boeing 777-300ER ដែលមានការកំណត់រចនាសម្ព័ន្ធបីថ្នាក់និងជើងហោះហើរ ៣ ដងក្នុងមួយសប្តាហ៍រវាងទីក្រុងឌូបៃ និងខេត្តសៀមរាប ឆ្លងកាត់ទីក្រុងបាងកកដែលដំណើរការដោយយន្តហោះBoeing 777-300ER ដែលមានការកំណត់រចនាសម្ព័ន្ធពីរថ្នាក់។ អ្នកធ្វើដំណើរទៅមកពីប្រទេសកម្ពុជា នឹងទទួលបានអត្ថប្រយោជន៍ពីសេវាកម្មអាកាសចរណ៍ ដែលឈ្នះពានរង្វាន់ និងផលិតផលឈានមុខគេក្នុងឧស្សាហកម្មពីក្រុមហ៊ុនអាកាសចរណ៍ Emirates បទពិសោធន៍នៅលើអាកាស និងនៅលើដីពីគ្រប់ថ្នាក់សម្ព័ន្ធ ជាមួយនឹងម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់តាមតំបន់ និងភេសជ្ជៈឥតគិតថ្លៃ ព្រមទាំងប្រព័ន្ធកម្មវិធីកម្សាន្តលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែលផ្តល់ជាង ៦ ៥០០ ប៉ុស្តិ៍ ការកម្សាន្តតាមតម្រូវការជាង ៤០ ភាសា រួមទាំងភាពយន្ត កម្មវិធីទូរទស្សន៍ និងបណ្ណាល័យតន្ត្រីដ៏ច្រើនសំបូរបែប ជាមួយ ហ្គេម សៀវភៅសំឡេង និងផតខាស់៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


