ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន Emirates ដំណើរការធម្មតា ទោះបីមានភាពតានតឹងរវាងអាមេរិក-អ៊ីរ៉ង់ក៏ដោយ
មន្ត្រីជាន់ខ្ពស់មួយរូបរបស់ក្រុមហ៊ុន Emirates បាននិយាយកាលពីថ្ងៃពុធថា ក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួន នឹងបន្តដំណើរការជើងហោះហើររបស់ខ្លួនតាមការគ្រោងទុក បើទោះបីជាមានភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ក៏ដោយ។

យោងតាមសារព័ត៌មាន Khaleej Times, ក្នុងពេលសន្និសីទសារព័ត៌មានមួយនៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម លោក Adel Al Redha ប្រធានប្រតិបត្តិការនៅក្រុមហ៊ុន Emirates បាននិយាយថា៖ « មិនមានផលប៉ះពាល់ដល់ការហោះហើរទេ ដោយសារតែភាពតានតឹងទាំងនោះកើតឡើងនៅក្នុងតំបន់ប៉ុណ្ណោះ ចំណែកការហោះហើរនៅដំណើរការធម្មតា សម្រាប់ក្រុមហ៊ុនអាកាសចរណ៍របស់ទីក្រុងឌូបៃ»។
លោកបានប្រាប់អ្នកសារព័ត៌មានថា៖ « វាជាការលំបាកខ្លាំង សម្រាប់ពួកយើងក្នុងការទស្សន៍ទាយលទ្ធផលនៃភាពតានតឹង(សហរដ្ឋអាមេរិក-អ៊ីរ៉ង់) ប៉ុន្តែមកដល់ពេលនេះ យើងមិនទាន់ឃើញមានផលប៉ះពាល់ណាមួយកើតឡើងនោះទេ។ ចំណែកប្រតិបត្តិការរបស់យើងគឺធម្មតា និងដំណើរការដូចការគ្រោងទុក»។
គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងកាលពីថ្ងៃពុធ ជំរុញប្រទេសអ៊ីរ៉ង់ម្តងទៀតក្នុងការពិភាក្សា និងធ្វើកិច្ចព្រមព្រៀងស្តីពីអាវុធនុយក្លេអ៊ែរ បើមិនដូច្នេះទេ ការវាយប្រហាររបស់អាមេរិកលើប្រទេសនេះនឹងកាន់តែអាក្រក់។
លោកបានលើកឡើងនៅក្នុងបណ្តាញសង្គមរបស់លោកថា៖ « សង្ឃឹមថាអ៊ីរ៉ង់នឹងចូលមកពិភាក្សាក្នុងរយៈពេលខ្លីខាងមុខ ហើយចរចារកិច្ចព្រមព្រៀងដោយយុត្តិធម៌ និងសមធម៌។ គ្មានអាវុធនុយក្លេអ៊ែរ វាជារឿងល្អសម្រាប់គ្រប់ភាគី។ ពេលវេលាជិតអស់ហើយ វាពិតជាសំខាន់ណាស់»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


