ខែកំណើត Archives - Kampuchea Thmey Daily

មនុស្សប្រុស-ស្រីណា កើតក្នុងចន្លោះខែទាំង៤ ច្រើនមានជីវិតល្អប្រសើរពេលចាស់​ទៅ
អ្នកដែលកើតក្នុងខែទាំង ៤ នេះដោយរាប់ទៅតាមតាមច័ន្ទគតិ ច្រើនតែជាមនុស្សឧស្សាហ៍ព្យាយាមនៅក្នុងវ័យក្មេង ហើយពួកគេនឹងមានទាំងកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិក្នុងវ័យកណ្តាល ឬនៅពេលពួកគេឈានដល់វ័យចាស់។

រូបភាព៖ AI

ទី១ មនុស្សដែលកើតក្នុងខែទីមករា

ខែមករាតាមច័ន្ទគតិគឺជាពេលវេលាដែលរដូវរងាត្រជាក់ជិតដល់ទីបញ្ចប់ ហើយនិទាឃរដូវកំពុងខិតជិតមកដល់។ គេ​ថា​អ្នក​កើត​ក្នុង​ខែ​នេះ ​ច្រើន​តែ​មាន​ភាព​ឆ្លាត​វៃ និង​ឧស្សាហ៍​ព្យាយាម។ ពួកគេយល់ពីការពិតថា ការងារលំបាកអាចសម្រេចបាន ដរាបណាយើងតស៊ូនិងខិតខំ ហើយមិនថាពួកគេជួបប្រទះការលំបាកអ្វីនោះទេ ក្រុមនេះអាចស្វែងរកដំណោះស្រាយតាមរយៈការខិតខំប្រឹងប្រែង និងបញ្ញាផ្ទាល់តែម្ដង។

ប្រភេទបុគ្គលិកលក្ខណៈនេះ ជួយឲ្យមនុស្សដែលកើតក្នុងខែ១ រីកចម្រើនជាលំដាប់ក្នុងអាជីព និងប្រមូលបាននូវទ្រព្យសម្បត្តិយ៉ាងច្រើនហួសប្រមាណក្នុងជីវិត។ លើសពីនេះ នៅពេលឈានដល់វ័យចាស់ ពួកគេមិនត្រឹមតែមានទ្រព្យសម្បត្ដិច្រើនក្រៃលែងប៉ុណ្ណោះទេ ថែមទាំងទទួលសុខភាពផ្លូវចិត្តល្អ និងអាយុយឺនយូរថែមទៀតផង។

ទី២ មនុស្សដែលកើតនៅខែទីមីនា

តាមហោរាសាស្ត្រ អ្នកដែលកើតក្នុងខែមីនា ជាមនុស្សស្លូតបូត ប្រយ័ត្នប្រយែងក្នុងការងារ។ ពួកគេមានសមត្ថភាពនិងសក្តានុពលភាពជាអ្នកដឹកនាំដ៏រឹងមាំ។ ថ្វីបើមានដើមកំណើតពីកន្លែងតូចតាចដោយ ក៏សក្ដានុពលនាពេលអនាគតរបស់មនុស្សដែលកើតនៅវេលាតាមច័ន្ទគតិនេះ គឺធំធេងណាស់។

ពួកគេអាចកសាងអាជីពនៅវ័យក្មេង ហើយបន្ទាប់ពីអាយុ ៣៥ ឆ្នាំ មនុស្សកើតក្នុងខែ៣ បានដឹងយ៉ាងច្បាស់ថា ពួកគេចង់បានអ្វី។ ពួកគេមានគោលដៅមហិច្ឆតា និងឧត្តមគតិដ៏ខ្ពង់ខ្ពស់ណាស់។ មិនថាអភិវឌ្ឍក្នុងវិស័យអ្វីនោះទេ អ្នកដែលកើតក្នុងខែនេះ នឹងក្លាយជាអ្នកមានបំផុតដោយទទួលបានទាំងកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិ និងទទួលបានភាពជោគជ័យដ៏អស្ចារ្យទៅថ្ងៃមុខ។

ទី៣ មនុស្សដែលកើតក្នុងខែតុលា

មនុស្សដែលកើតក្នុងខែ១០ ប្រៀបបាននឹងផ្លែឈើសរទរដូវ (រដូវស្លឹកឈើជ្រុះ) បន្ទាប់ពីឆ្លងកាត់ការនឿយហត់ ក្នុងរដូវផ្ការីក និងរដូវក្តៅ ទីបំផុតគឺជារដូវច្រូតកាត់និងរំហើយក៏មកដល់។ ពួកគេកើតមកមាននិស្ស័យស្ថិរភាព និងចាស់ទុំ អាចរក្សាភាពស្ងប់ស្ងាត់ និងមិនបាត់បង់ភាពអត់ធ្មត់នោះទេ ទោះកំពុងធ្វើអ្វីក៏ដោយ។

មនុស្សដែលកើតក្នុងខែ១០ ក៏មានភាពវៃឆ្លាតផងដែរ។ ពួកគេពូកែក្នុងការសង្ខេបបទពិសោធន៍ មេរៀន និងរៀនពីការបរាជ័យ ដើម្បីកែលម្អខ្លួនឯងឥតឈប់ឈរ។ ជាងនេះទៅទៀត ពួកគេមានអត្ថប្រយោជន៍ធំជាពិសេសនោះគឺថា ចេះដឹងគុណ និងការគោរពដលអ្នកធ្លាប់ជួយកន្លងមក។

ដោយសារមនុស្សខែតុលាមានមនោសញ្ចេតនាខ្ពស ទើបធ្វើឲ្យគេគិតថារាល់ការជួបគ្នាក្នុងជីវិតគឺជាជោគវាសនា រាល់ជំនួយគឺជាការពេញចិត្ត ដូច្នេះហើយពួកគេតែងតែដឹងគុណ និងស្រលាញ់គ្រប់យ៉ាងនៅចំពោះមុខជានិច្ច។

លើសពីនេះការ​គិត​និង​ភាព​វៃឆ្លាត​ទាំងនេះ​ហើយ ទើប​មនុស្ស​កើត​ក្នុង​ខែ​១០ តែង​តែ​អាច​ទទួល​បាន​សមិទ្ធផល​ច្រើន​ក្នុង​ជីវិត។ ពួកគេមិនត្រឹមតែមានអាជីពជោគជ័យ និងគ្រួសារដែលមានសុភមង្គលប៉ុណ្ណោះទេ ពួកគេក៏អាចរីករាយនឹងភាពស្រស់ស្អាតនៃជីវិតនៅពេលទំនេរផងដែរ។

ទី៤ មនុស្សដែលកើតក្នុងខែធ្នូ

ខែធ្នូគឺជាខែចុងក្រោយនៃឆ្នាំ និងជាការចាប់ផ្តើមនៃឆ្នាំថ្មី។ អ្នកដែលកើតក្នុងខែនេះ មានចរិតស្ថិរភាព ចេះអនុវត្ត និងចេះដឹងគុណចំពោះសុភមង្គលដែលគេមានសព្វថ្ងៃ។

ពួកគេដឹងយ៉ាងច្បាស់អំពីការពិតថា ភាពសុខដុមក្នុងគ្រួសារនាំទៅរកភាពរុងរឿង ការឲ្យតម្លៃនៃភាពសុខដុមក្នុងគ្រួសារហើយខិតខំបង្កើតបរិយាកាសគ្រួសារដ៏កក់ក្តៅ និងនាំតែរឿងសប្បាយរីករាយដល់មនុស្សគ្រប់គ្នា។ ក្នុងការស្វែងរកអាជីពវិញ ក្រុមនេះច្រើនតែរក្សាចិត្តត្រជាក់ និងធ្វើការសម្រេចចិត្តប្រកបដោយប្រាជ្ញាដ៏ឈ្លាវៃបំផុត។

ក្នុងវ័យចំណាស់អ្នកដែលកើតក្នុងខែ ១២  ច្រើនតែរីករាយនឹងការហ៊ុំព័ទ្ធដោយកូនៗនិងចៅៗ ហើយជាការពិតណាស់ពួកគេរីករាយក្នុងជីវិតច្រើន ទើបធ្វើឲ្យអាយុមនុស្សកើតក្នុងខែធ្នូកានតែយឺនយូរ៕

រូបភាព៖AI

គ្រូ ណុប

ចុចអាន៖មនុស្សស្រីកើតក្នុងឆ្នាំ​ទាំង ៥ តែងមាន​ចរិត​ក្លាហាន​ជាង​បុរស រស់មិន​​ពឹងលើអ្នកណាឡើយ

The post មនុស្សប្រុស-ស្រីណា កើតក្នុងចន្លោះខែទាំង៤ ច្រើនមានជីវិតល្អប្រសើរពេលចាស់​ទៅ appeared first on Kampuchea Thmey Daily.

អ្នកកើតនៅចន្លោះម៉ោងប៉ុន្មាននេះ ជោគវាសនាច្រើនភ្ជាប់ជាមួយទេវតាទ្រព្យ
តាម​ទំនាយ​អ្នក​កើត​ម៉ោង​៤​ប្រភេទខាងក្រោម​នេះ​ មិន​ថា​ប្រុស​ឬ​ស្រី​ទេ ​ច្រើនតែមាន​វាសនាល្អគាប់​ ខណៈដែល​ទ្រព្យ​សម្បត្តិ​កើន​ឡើង​ឥត​ឈប់ឈរ​ថែមទៀត។ ម៉ោង៤ប្រភេទនេះទៀតសោត ជាម៉ោងនៃព្រះពេញចិត្ត ហើយឲ្យតែភាពល្អដល់ពួកគេមិនលោះពេលឡើយ។

ម៉ោងសត្វ​ឆ្មា ៥ ដល់ ៧ព្រឹក

ម៉ោងរវបស់សត្វ​ឆ្មាគឺជាពេលព្រឹកព្រលឹមមាន yang ខ្លាំង និង yin ខ្សោយ។ មនុស្សដែលកើត​នៅពេលនេះ មាន​ចរិតសុទិដ្ឋិនិយម រីករាយ ឧស្សាហ៍​និយាយ និង​ពោរពេញ​ដោយ​ថាមពល​វិជ្ជមាន។ អាជីព​និង​ជីវិត​របស់​ពួក​គេ​នឹង​មាន​ភាព​សុខសាន្ត សុភមង្គល និង​រលូន​ទៅមុខ។

អ្នក​កើត​ក្នុង​ពេល​នេះ​ក៏​ពូកែ​ក្នុង​ការ​សិក្សា​ដែរ។ បន្ទាប់ពីអាយុ ៣៥ ឆ្នាំពួកគេ​អាចឈាន​ដល់​ចំណុចកំពូល​នៃជីវិត​ដោយ​មានទាំងអាជីពនិងប្រាក់។ មិន​ត្រឹម​តែ​អ្នក​នឹង​មាន​សុខភាព​ល្អ និង​សុភមង្គល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នក​ក៏​នឹង​មាន​ទ្រព្យ​សម្បត្តិ ភាព​ចម្រុង​ចម្រើន និង​ជីវិត​ដ៏​អស្ចារ្យ​ផង​ដែរ។​ ដោយមិនគិតពីដើមកំណើត និងប្រវត្តិ​គ្រួសារ ពួកគេ​សុទ្ធតែជាមនុស្សដែលអាចទទួលបានការពេញចិត្តពីព្រះនៃ​ទ្រព្យសម្បត្តិ។ ពួកគេ​តែងតែ​អាចទទួលបាន​ធនធានហិរញ្ញវត្ថុ​ដ៏សម្បូរបែប​តាមរយៈការខិតខំ​ប្រឹងប្រែងរបស់ពួកគេ​ផ្ទាល់។

ម៉ោងសត្វ​ជ្រូក ៩ ដល់ ១១យប់

អ្នក​កើតម៉ោងនេះនឹង​ប្រមូល​បាន​របស់​ល្អៗ​ជា​ច្រើន​ពេញ​មួយ​ជីវិត។  រស់នៅក្នុងជីវិតដែល​គ្មាន​កង្វល់ ក្រោមការការពារពីតារាសំណាងជាច្រើន។ ជោគវាសនារបស់​ពួកគេ​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹងព្រះនៃសំណាង។ ជាពិសេសពេលអ្នក​កាន់​តែ​ចាស់ ​នឹង​មាន​ទ្រព្យ​ច្រើន ហើយ​សំណាង​នឹង​មក​ជា​បន្តបន្ទាប់មិនខាន។

តាម​ទំនាយ​កំណើត អ្នក​កើត​ក្នុង​ម៉ោង​ជ្រូក មិន​ថា​ប្រុស​ឬ​ស្រី​ទេ សុទ្ធតែ​មាន​លាភ​សំណាង​ច្រើន​។ បើជា​ស្ត្រី ពួកគេមានរូបរាងឆើតឆាយ បើជាបុរសវិញ មានភាពជាបុរសខ្លាំង មាននិស្ស័យ​គួរឲ្យ​ទាក់ទាញ ធ្វើឲ្យ​អ្នកដទៃគោរពស្រលាញ់ពួកគេ។ ជាងនេះទៅ​ទៀត ប្រសិនបើគេមាន​ជំនួយ​ពីមនុស្សមាន​ឋានៈ ពួកគេ​នឹងរីកចម្រើនលឿនលើវិថីឆ្ពោះទៅរកភាពជោគជ័យ ទ្រព្យសម្បត្តិ និង​វិបុលភាព​ពេញ​មួយ​ជីវិត។

ម៉ោងសត្វពស់ ៩ ដល់១១ ព្រឹក

មនុស្សដែលកើតនៅ​ម៉ោងពស់​គឺពោរពេញដោយថាមពលនិងភាពរីករាយ។ ពួកគេ​ច្រើន​តែ​លូតលាស់​ខ្លាំង​ដូចជា​ដើមឈើ សកម្ម និងសាទរ មានសុទិដ្ឋិនិយម និងរីករាយ។ ដោយសារ​អាកប្បកិរិយាល្អ និង​បុគ្គលិកលក្ខណៈ​រួសរាយរាក់ទាក់ ពួកគេត្រូវបានព្រះពេញចិត្តពេញមួយ​ជីវិត ហើយអាចទទួលបានជោគជ័យយ៉ាងងាយស្រួលក្នុងអ្វីដែល​ធ្វើ​កន្លងមក។ បើនិយាយពីអាជីពវិញ នឹងទទួលបានការជួយ​ជ្រោមជ្រែង​ពីមនុស្ស​ខ្ពង់ខ្ពស់ ហើយជោគវាសនារបស់ពួកគេនឹង​ប្រសើរឡើងថែមទៀត។

មនុស្សទាំងនេះអាចនិយាយបានថាមានសំណាងជាងគេ។ ពួកគេឆ្លាតវៃ និងសម្រេចចិត្ត ហើយជាអ្នកដឹកនាំដែលមានទេពកោសល្យ។ កាលណា​ពួកគេ​ធ្វើការ​កាន់តែ​លំបាក​ក្នុង​អាជីព​ នោះ​នឹង​ទទួលបាន​លទ្ធផល​កាន់តែច្រើន​។ អាច​និយាយ​បាន​ថា​ក្រោយ​អាយុ​៣០​ឆ្នាំ ជីវិត​របស់​ពួក​គេ​ពិត​ជា​ប្រសើរ​ឡើង។

ម៉ោងនាគ ៧ដល់៩ ព្រឹក

មនុស្សដែលកើតក្នុងម៉ោងនាគ មានសំណាងពីធម្មជាតិ។ ពួកគេមានទេពកោសល្យ និងមាន​បញ្ញាដ៏​អស្ចារ្យ។ ពួកគេជាប្រភេទមនុស្សដែលត្រូវបានមនុស្សជាច្រើន​ចោមរោម​ស្រលាញ់​រាប់អាន។ ក្រុម​មនុស្សដែលកើតកំឡុង​ម៉ោងនេះ​ផងដែរ​ពួកគេមានមន្តស្នេហ៍ផ្ទាល់ខ្លួន ដែល​អាច​សម្រេច​បាននូវស្នាដៃឆ្នើម មានភាពវៃឆ្លាតពូកែ មានការរំពឹងទុកខ្ពស់ពីមនុស្សចាស់ ហើយ​នឹង​កាន់​តែ​រីកចម្រើន​ទៅ​ថ្ងៃ​អនាគត។ អ្នកដែលកើតក្នុងម៉ោងនាគ គឺ​កើតមកមានជោគវាសនាល្អ មានលាភ មាន​អំណាច​ពេញ​មួយជីវិត ហើយ​អាច​សម្រេចបាននូវសមិទ្ធិផលមិនធម្មតានោះបាន៕

គ្រូ ណុប

ចុចអាន៖ក្នុងនាមជាពុទ្ធសាសនិក គួរដឹងឲ្យច្រើនពីព្រះពុទ្ធសាសនា

The post អ្នកកើតនៅចន្លោះម៉ោងប៉ុន្មាននេះ ជោគវាសនាច្រើនភ្ជាប់ជាមួយទេវតាទ្រព្យ appeared first on Kampuchea Thmey Daily.

ទម្លាយអត្តចរិតខែកំណើតទាំង ១២ តើជាមនុស្សប្រភេទណា?
សម្រាប់អ្នកដែលកើតក្នុងខែនីមួយៗ សុទ្ធតែអាចបញ្ជាក់ពីចរិតលក្ខណៈរបស់បុគ្គលនោះថា ជាមនុស្សបែបណា។ ដូច្នេះ​ហើយ​ គ្រូ ណុប ​នឹង​បង្ហាញ​ពី​លក្ខណៈ​នៃ​ខែ​កំណើត​នីមួយៗ ដោយ​ការ​ព្យាករណ៍ នេះយោងតាមការស្រង់មតិ និងទស្សន៍ទាយកន្លងមក ពីមនុស្ស​ម្នាក់ៗ​។

១​ មនុស្សកើតក្នុងខែមករា

បុគ្គល​នេះ​មាន​ចរិត​ឆាប់​ខឹង តែ​ឆាប់​បាត់​មក​វិញ​រហ័ស មាត់​និង​ចិត្ត​មិន​ត្រូវ​គ្នា​ឡើយ។ ជាពិសេស​គេ​នេះ ​ចូលចិត្ត​លេងល្បែង​ស៊ីសង​ខ្លាំង។

២ ​មនុស្សកើតក្នុងខែកុម្ភៈ

ជា​មនុស្ស​មាន​ចរិត​​ស្ទាក់ស្ទើរ​ក្នុង​ការ​សម្រេចចិត្ត គិត​បាន​តែ​មួយ​ភ្លែតក៏សម្រេចចិត្តងាយជួនក៏យូរ តែ​គេនេះមានចិត្ត​ល្អ​ចំពោះ​អ្នក​ជុំវិញ​ខ្លួន​ណាស់។

៣ មនុស្សកើតក្នុង​ខែ​មីនា

ស្រលាញ់​ការ​សប្បាយ ស្រលាញ់​ភាព​ស្រស់​ស្អាត ស្រលាញ់​មនុស្ស​ជុំវិញ​ខ្លួន តែ​ក៏​ងាយ​ទុកចិត្ត​មនុស្ស​ ងាយ​ធ្វេសប្រហែសជាមួយមនុស្សមុនល្អ។

៤​ មនុស្សកើតក្នុងខែមេសា

បើអ្នកណាបានមនុស្សខែនេះជាប្ដី/ប្រពន្ធឬគូគាប់ គេនេះជាគូស្នេហ៍ដែលរីករាយបំផុត គេចូលចិត្តសកម្មភាពកម្សាន្តតាមទីជិតឆ្ងាយនិងជួបជុំមិត្តបងប្អូនណាស់។ បុគ្គលនេះក៏មានចិត្តល្អនិងឧស្សាហ៍ជួយគេ តែក៏បានមកវិញនៅរឿងមិនល្អដែរ។

៥ មនុស្សកើតក្នុងខែឧសភា

គេជាមនុស្សនិយាយគួរសម មាននិស្ស័យសុភាពរាបសា  ម៉្យាងទៀត គេក៏មានវាសនាមានមនុស្សពេញវ័យជួយគាំទ្រ ដូច្នេះហើយ ជារឿយៗ គេតែងជួបបញ្ហានៃការរច្រណែនរបស់មនុស្សដែលធ្វើការជាមួយជានិច្ច។

៦ មនុស្សកើតក្នុងខែមិថុនា

មានភាពទាក់ទាញចំពោះភេទផ្ទុយ  មានចិត្តល្អ មានសិល្បៈនៃការនិយាយ ដឹងពីរបៀបចូលទៅជិតអ្នកដទៃ មាន​ភាព​ល្អិតល្អន់​ ក្នុង​រឿង​សំលៀក​បំពាក់ណាស់។

៧ មនុស្សកើតក្នុងខែកក្កដា

អាចថាបុគ្គលកើតខែនេះ ​ជា​មនុស្ស​ភ្លេច​ខ្លួន ដូច្នេះ​ហើយ​តែង​តែ​និយាយ ឬ​សន្យា​អ្វី​មួយ ហើយ​តែងតែ​ភ្លេច​ពាក្យ​របស់​ខ្លួនជានិច្ច។ តែអ្នកកើតខែកក្កដា ក៏ចូលចិត្តធ្វើដំណើរផ្លូវឆ្ងាយ ផ្សងព្រេងនឹងរឿងដែលគេចង់ធ្វើដែរ។

៨ មនុស្សកើតក្នុងខែសីហា

បុគ្គលនេះ​ចូលចិត្តធ្វើការដោយមិនខ្លាចការនឿយហត់ ចូលចិត្តការងារស្ម័គ្រចិត្ត មានភាពស្មោះត្រង់ ដូច្នេះហើយ គេនេះតែងត្រូវបានមនសុ្សជុំវិញអាណិតស្រលាញ់រាប់អានពីមិត្តរួមការងារ និងមនុស្សធំ ប៉ុន្តែពេលខ្លះគេចាប់អារម្មណ៍ការងារខ្លាំងពេក រហូតភ្លេចខ្វល់ពីមនុស្សជុំវិញខ្លួនទៅវិញ។

៩ មនុស្សកើតក្នុងខែកញ្ញា

មានការលំបាកតាំងពីកុមារភាព មិនចូលចិត្តទាញយកប្រយោជន៍ពីនរណាម្នាក់ ហើយ​មិន​ចូល​ចិត្ត​ត្រូវ​បាន​គេ​យក​ប្រយោជន៍ដូចគ្នា។ បុគ្គលនេះនិយមឈឺខ្លួនបន្តិចនឹងរឿងការងារ ឬរឿងអ្វីផ្សេង ហើយមិនទម្លាប់ប្រើគេ ដើម្បីក្ដីសុខខ្លួនឯងឡើយ។

១០​ មនុស្សកើតក្នុងខែតុលា

បុគ្គល​នេះជាមនុស្ស​ក្លាហាន ​ហ៊ានធ្វើហ៊ានទទួល​ មាត់ឆៅបន្តិច តែស្មោះត្រង់ ចូលចិត្តនិយាយ​ចរចារ​និង​ពូកែ​រក​លុយ តែ​កម្រ​សន្សំ​លុយ​ណាស់​។ ជាធម្មតា ធ្វើអ្វីៗដោយខ្លួនឯង​ ដោយ​មិន​សូវ​ជា​ពឹង​ផ្អែក​លើ​អ្នកណាឬផ្ដេកផ្ដួលលើអ្នកណាឡើយ។

១១ មនុស្សកើតក្នុងខែវិច្ឆិកា

មនុស្សនេះមាននិស្ស័យជួបតែសំណាងល្អ មានប្រាជ្ញាមើលថែខ្លួនឯងបាន គេជាមនុស្សស្រលាញ់សម្រស់ ស្រលាញ់ខ្លួនចូលចិត្តតែងកាយ និងនិយមរបស់ទំនើបៗខ្លះដែរ។

១២ មនុស្សកើតខែធ្នូ

ជាធម្មតាធ្វើអ្វីដែលអ្នកដទៃចូលចិត្ត មិន​មែន​ខ្លួន​ឯង ចេះ​អាណិត​អាសូរ​ជួយ​អ្នក​ដទៃ។ ដូច្នេះ​ហើយ ពួក​គេ​ត្រូវ​បាន​មនុស្ស​ជុំវិញស្រលាញ់ចូលចិត្ត និង​មានវត្តមានជាមួយជា​ញឹកញាប់​ណាស់៕

គ្រូ ណុប

ចុចអាន៖វត្ថុស័ក្ដិសិទ្ធិ ៤ យ៉ាង គួរមានក្នុងរថយន្តដាច់ខាត

ចុចអាន៖ខ្លាក្នុងសុបិន បង្ហាញពីផ្នែកអាជីពរីកចម្រើន

The post ទម្លាយអត្តចរិតខែកំណើតទាំង ១២ តើជាមនុស្សប្រភេទណា? appeared first on Kampuchea Thmey Daily.