វប្បធម៌ ជំនឿ
មនុស្សស្រីកើតក្នុងឆ្នាំទាំង ៥ តែងមានចរិតក្លាហានជាងបុរស រស់មិនពឹងលើអ្នកណាឡើយ
ចំពោះមនុស្សស្រីរូបណាដែលកើតនៅក្នុងទាំង៥ដូចដែលបានរៀបរ៉ាប់ខាងក្រោមនេះ គឺជាបុគ្គលដែលមានបុគ្គលិកលក្ខណៈរឹងមាំ ឯករាជ្យ ហើយមិនចូលចិត្តពឹងលើអ្នកណាម្នាក់ឡើយ។ រីឯមនុស្សប្រុសដែលស្រលាញ់មនុស្សស្រីប្រភេទនេះដែរ ក៏ត្រូវតែអត់ទ្រាំចរិតរបស់ពួកនាងបន្តិច ដោយសារពួកនាងមិនទម្លាប់ឲ្យអ្នកណាមកត្រួតត្រា មកបញ្ជាលើនាងតាមតែអំពើចិត្តទេ។
ទី១ ឆ្នាំវក
សត្វស្វាមានចរិតសប្បុរស ឆ្លាត និងសកម្ម។ ស្ត្រីកើតឆ្នាំនេះមិនចូលចិត្តដាក់កំហិត រិតតែមិនចង់ពឹងផ្អែកលើនរណាម្នាក់ឡើយ។ ឆ្នាំវកនេះមានចរិតជាវីរនារីអង់អាច អតធន់ និងរឹងមាំណាស់។ គ្មាននរណាម្នាក់អាចចងនារីដែលកើតក្នុងឆ្នាំស្វា ឬដាក់កម្រិតលើពួកនាងដែរ។ ក្រុមនារីទាំងនេះ ច្រើនតែស្វែងរកសេរីភាពដោយគ្មានមនុស្សប្រុស ពួកគេអាចរស់នៅយ៉ាងត្រចះត្រចង់ និងរុងរឿងបានថែមទៀត។
ជាពិសេស មនុសស្រីឆ្នាំវកមានទម្លាប់ឯករាជ្យក្នុងការគិត និងសកម្មភាព ដោយនៅជាមួយតែមនុស្សដែលខ្លួនចង់បានប៉ុណ្ណោះ។ ពួកគេមិនត្រូវការកន្លែងសម្រាប់ពឹងផ្អែកពេក ក៏មិនចង់ឲ្យអ្នកណាមកជួយគេដែរ។
បើចំពោះអ្នកដទៃដែលឃើញការលំបាក ហើយភ័យខ្លាចឬបាក់ទឹកចិត្ត តែក្រុមសត្វនៅក្នុងឆ្នាំវកនឹងតស៊ូ ហើយបោះជំហានទៅមុខឥតឈប់ និងព្យាយាមជម្នះភាពលំបាកទាំងនោះយ៉ាងក្លាហានបំផុត។ ដូច្នេះហើយ ជីវិតរបស់សត្វស្វានឹងកាន់តែមានភាពចម្រុងចម្រើន និងទ្រព្យសម្បត្តិហូរហៀរទៅតាមពេលវេលា មានលុយចូលផ្ទះ និងមានសុភមង្គលក្នុងជីវិតច្រើនៗ។

ទី២ ឆ្នាំខាល
មនុស្សស្រីនៅក្នុងខាលមានភាពរឹងចចេស រឹងរូស តែក្លាហាន និងមោទនភាពគ្មានដែនកំណត់នោះទេ។ ដូច្នេះ លុះត្រាតែជារឿងដែលគេចង់ធ្វើ ហើយធ្វើដោយស្ម័គ្រចិត្ត បើមិនដូច្នោះទេ ទោះស្លាប់ក៏មិនប្រែដែរ។ ដូច្នេះបុរសណាដែលមានបំណងចង់ស្រលាញ់មនុស្សស្រីប្រភេទនេះ ហើយចង់ឲ្យគេស្ដាប់បង្គាប់ គួរតែបោះបង់វិញ។ ព្រោះនារីឆ្នាំខាល ច្រើនតែក្លាហាននិងពោរពេញដោយឆន្ទៈ។

ទី៣ ឆ្នាំមមី
សេះជាសញ្ញារាសីចក្រល្អ ដែលតែងជួយអ្នកដទៃឲ្យជម្នះការលំបាក។ ស្ត្រីឆ្នាំនេះមានគោលការណ៍ផ្ទាល់ខ្លួនក្នុងជីវិត។ ជារៀងរាល់ថ្ងៃ ពួកគេរៀបចំផែនការសម្រាប់ខ្លួន ហើយធ្វើទៅតាមផែនការទាំងនោះ។ ពួកគេមិនចូលចិត្តឲ្យអ្នកដទៃរំខានដល់ការបញ្ជាដែលពួកគេបានបង្កើតឬកំពុងធ្វើនោះទេ។ ប្រសិនបើមិនក្លាយជាអ្នកដឹកនាំទេ នោះជាការល្អ ប៉ុន្តែនៅពេលដែលពួកគេធ្វើ សត្វរាសីចក្រទាំងនេះគឺមានកម្លាំងខ្លាំងមហិមា និងមានសមត្ថភាពជាងមនុស្សប្រុសទៅទៀត។
មនុស្សឆ្នាំសេះក៏ជាមនុស្សមានចិត្តល្អ ហើយមិនមើលរំលងកំហុសឆ្គងរបស់អ្នកដទៃឡើយ។ នៅពេលមានរឿងអ្វីមួយកើតឡើង ពួកគេតែងតែដោះស្រាយបញ្ហាដោយសមហេតុផល ហើយមិនដែលដាក់អារម្មណ៍ផ្ទាល់ខ្លួនចូលក្នុងវាឡើយ។ សត្វសេះតែងប្រកាន់នូវភាពយុត្តិធម៌ មិនឱនក្បាល ឬទទួលឥទ្ធិពលអាក្រក់ដែលប៉ះពាល់ដល់ការងារឡើយ។ ពួកគេមានភាពស្មោះត្រង់ មានគំនិតល្អ ហើយអ្នកក្រោមបង្គាប់គេក៏ទទួលបានអត្ថប្រយោជន៍ពីភាពវៃឆ្លាត និងការយល់ដឹងរបស់មនុស្សឆ្នាំមមីដែរ។

ទី៤ ឆ្នាំម្យាញ់
មនុស្សស្រីកើតក្នុងឆ្នាំម្សាញ់ តែងមានបុគ្គលិកលក្ខណៈអាថ៌កំបាំង។ លុះត្រាតែសត្វនេះជួបប្រទះការលំបាក ឬជួបប្រទះអ្វីមួយ បុគ្គលិកលក្ខណៈនោះនឹងបង្ហាញឲ្យគេឃើញភ្លាម។
នៅក្នុងក្រសែភ្នែកបុរស ស្ត្រីកើតឆ្នាំម្សាញ់ មានមន្តស្នេហ៍ពិសេស។ នៅពេលជួបគ្នាដំបូង បុរសតែងមើលឃើញមនុស្សឆ្នាំនេះ ហាក់ដូចជាងាយស្រួលក្នុងការយកឈ្នះ ប៉ុន្តែតាមពិត ពស់គឺជាពិភពអាថ៌កំបាំងដែលពិបាកស្មានបំផុត។
មិនតែប៉ុណ្ណោះ ស្ត្រីដែលកើតឆ្នាំម្សាញ់ មានចរិតរឹងប៉ឹង និងការសម្រេចចិត្តល្អប្រសើរ។ ពួកគេមានសមត្ថភាពគ្រប់គ្រងជីវិតបានគ្រប់កាលៈទេសៈ មិនថាជួបបញ្ហាអ្វីឡើយ។
មនុស្សដែលកើតក្នុងឆ្នាំពស់ដឹងពីតម្លៃនៃជីវិត យល់ថាអ្វីដែលជាកម្មសិទ្ធិរបស់ពួកគេនឹងមិនបាត់បង់ឡើយ។ ដូច្នេះហើយទើបជាសញ្ញារាសីចក្រមួយនេះ មិនចូលចិត្តពឹងលើអ្នកដទៃឡើយ ។ លើសពីនេះ ប្រសិនបើបុរសរៀបការជាមួយនារីឆ្នាំម្យាញ់ អាពាហ៍ពិពាហ៍របស់គាត់នឹងអស្ចារ្យ និងយូរអង្វែង។ ដោយសារសត្វពស់ស្រឡាញ់ក្រុមគ្រួសារខ្លាំង គេនឹងប្រើភាពក្លាហានរបស់ខ្លួនដើម្បីការពារគ្រួសារ។

ទី៥ ឆ្នាំច
មនុស្សស្រីដែលកើតក្នុងឆ្នាំច តែងនិយមមាត់ឆៅបន្តិច និងនិយាយត្រង់ៗ ប៉ុន្តែមានចិត្តក្តៅ និងរឹងរូស។ សញ្ញារាសីចក្រនេះមិនចូលចិត្តត្រូវបានអ្នកណាមកគ្រប់គ្រងគេឡើយ។ មនុស្សស្រីឆ្នាំច អាចប្រែចរិតពីទន់ភ្លន់ទៅជាសត្វសាហាវ និងឈាមត្រជាក់បំផុត។ ពួកគេភាគច្រើនមានអំណាចខ្លាំង ដោយបង្ហាញពីភាពមិនសមហេតុសមផលច្រើនគួរសមដែរ។
ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលមនុស្សឆ្នាំចជួបក្ដីស្រលាញ់ពិតទៅលើនរណាម្នាក់ នោះពួកគេនឹងផ្លាស់ប្តូរដោយស្ម័គ្រចិត្ត និងបង្ហាញពីចរិតទន់ភ្លន់ទៅកាន់ខាងក្រៅ។ ជាការពិតណាស់ វាកើតឡើងតែនៅពេលដែលនាងស្ម័គ្រចិត្ត ហើយមានអារម្មណ៍ថានាងគួរធ្វើវា។ តែបើនាងមិនចង់ សូមកុំបង្ខំប្រយ័ត្ននាមបញ្ហា៕

គ្រូ ណុប
ចុចអាន៖លេខចុងក្រោយនៃថ្ងៃកំណើត អាចទស្សទាយដឹងថា ខ្សែជីវិតសម្បូរសប្បាយ ឬជួបទុក្ខលំបាក

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ